សមត្ថកិច្ច​វៀតណាម​ ​កំពុង​តាម​ចាប់​ជនល្មើស​ ​ដែល​សម្លាប់​កម្មករ​ខ្មែរក្រោម​ ​២​ ​នាក់​

0 191

ដោយ ស៊ឺន ចែងចើន

កម្មករ​ខ្មែរក្រោម​ ​៤​ ​នាក់​ ​ដែល​ធ្វើការ​នៅ​ខេត្ត​ទទួល​តា​មោក​ ​ដែល​វៀតណាម​ ​ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​បិ​ញ​យឿ​ង​ ​ត្រូវ​ជនជាតិ​វៀតណាម​ ​មួយ​ក្រុម​ ​លើកគ្នា​ព្រួត​វាយ​បណ្តាលឲ្យ​ស្លាប់​កម្មករ​ខ្មែរក្រោម​ ​២​ ​នាក់​ ​និង​របួសធ្ងន់​ ​២​ ​នាក់​ ​។​

កម្មករខ្មែរក្រោម ២ រូប ត្រូវជនជាតិវៀតណាម មួយក្រុមព្រួតគ្នាវាយសម្លាប់ និងជនដៃដល់ត្រូវសមត្ថកិច្ចយួនចាប់ខ្លួន
កម្មករខ្មែរក្រោម ២ រូប ត្រូវជនជាតិវៀតណាម មួយក្រុមព្រួតគ្នាវាយសម្លាប់ និងជនដៃដល់ត្រូវសមត្ថកិច្ចយួនចាប់ខ្លួន

យោង​តាម​ការ​បង្ហោះ​សារ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ឈ្មោះ​ ​Ma​i​ ​T​h​i​ ​T​hie​n ​Than​h​ ​បាន​រៀបរាប់​ថា​ ​មនុស្ស​ពីរ​នាក់​ ​ដែល​ត្រូវជា​មា​ ​និង​ក្មួយ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ ​ព្រួត​វាយសម្លាប់​ ​ពីសំណាក់​ជនជាតិ​វៀតណាម​មួយ​ក្រុម​ ​ក្រោយ​ចេញ​ក​ពី​ម្ម​វិធី​ជប់លៀង​លាគ្នា​ ​ដើម្បី​ត្រឡប់ទៅ​ស្រុក​ ​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​។​

​គណនី​ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការវាយប្រហារ​លើ​កម្មករ​ខ្មែរក្រោម​ ​ដែល​បណ្តាលឲ្យ​ស្លាប់​ពីរ​នាក់​ ​នៅ​យប់​ថ្ងៃ​ទី​ ​១​១​ ​ខែ​មេសា​ ​ដោយសារតែ​ពួកគេ​និយាយ​គ្នា​ជា​ភាសាខ្មែរ​ ​នៅ​ក្នុង​ពិធីជប់លៀង​ ​ហើយ​ក្រុម​ជនជាតិ​យួន​ទាំងនោះ​ ​គិតថា​ ​ជា​ការ​និយាយដៀមដាម​ដាក់​ពួកគេ​ ​ក៏​ព្រួតគ្នា​វាយ​ចាក់​ឲ្យ​ស្លាប់​កម្មករ​ខ្មែរក្រោម​ ​២​ ​នាក់​ ​។​

ព្រះសង្ឃ​ខ្មែរក្រោម​ ​ដែល​បាន​ដឹងរឿង​នេះ​ ​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ដឹង​ថា​ ​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ​ថា​ច់ ​ចំរើន​ ​អាយុ​ ​២​៥​ ​ឆ្នាំ​ ​និង​ ​ម្នាក់ទៀត​ឈ្មោះ​ ​ថា​ច់ ចៀ​ង​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​តា​អោ​ក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​។​ ​ចំណែក​សព​របស់​យុវជន​ទាំ​ពីរ​រូប​នោះ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ ​នាំ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​និង​ធ្វើពិធី​បូជា​រួចរាល់​ហើយ​ ​នៅ​ថ្ងៃ​ទី​ ​១​២​ ​ខែ​មេសា​នេះ​ ​។​

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​វាយសម្លាប់​ ​មក​លើ​កម្មករ​ខ្មែរក្រោម​នេះ​ ​សមត្ថកិច្ច​វៀតណាម​ ​កំពុង​តាម​ចាប់​ជនល្មើស​ ​និង​ជន​ដៃដល់​ ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ​។​

Leave A Reply

Your email address will not be published.