​អាជ្ញាធរ​វៀតណាម​ ​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​តស៊ូ​មតិ​ ​ដើម្បី​សេរីភាព​ខ្មែរក្រោម​ ​ដោយ​យក​ឱកាស​កូ​វី​ដ​-​១​៩​ ​មក​គាបសង្កត់​

0 355

ដោយ គឹម សាវតា

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រងគ្រោះ​ដោយសារ​ការបែងចែក​ជំនួយ​មិន​ស្មើភាព​គ្នា​ ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​អ្នក​តស៊ូ​មតិ​ ​ដើម្បី​សេរីភាព​របស់​ខ្មែរក្រោម​ ​មួយ​ចំនួន​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ខ្លួន​កំពុង​រងគ្រោះ​បន្ថែម​ទៀត​ ​ព្រោះ​ត្រូវ​រង​ការ​គំរាមកំហែង​ដោយ​ការគាបសង្កត់​ទាំង​ការ​ស្នាក់​នៅ​ ​និង​មុខរបរ​ចិញ្ចឹមជីវិត​បន្ថែម​ទៀត​ ​។

FILE - Vietnamese soldiers look out from a truck as they deliver food in strict lockdown areas amid the COVID-19 pandemic in Ho Chi Minh, Vietnam, August 24, 2021. Reuters
FILE – Vietnamese soldiers look out from a truck as they deliver food in strict lockdown areas amid the COVID-19 pandemic in Ho Chi Minh, Vietnam, August 24, 2021. Reuters

​បន្ទាប់ពី​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​រោងចក្រ​សហគ្រាស​មួយ​ចំនួន​ ​នៅ​ដែនដីសណ្ដ​ទន្លេមេគង្គ​មួយ​នេះ​ ​បាន​ផ្អាក​ដំណើរការ​ ​និង​តំបន់​មួយ​ចំនួន​ត្រូវ​បាន​បិទ​ខ្ទប់​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​សកម្មជន​ ​ដែល​បាន​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​អះអាង​ថា​ ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​ក៏បាន​ឆ្លៀតឱកាស​គាបសង្កត់​ពួកគេ​ផង​ដែរ​។​

​លោក​ ​យ៉ា​ញ​ ម៉ិ​ញ​ក្វា​ង​ ​គឺ​ជាសកម្ម​ជន​មួយ​រូប​ ​រស់នៅ​ក្នុង​ខេត្ត​ឃ្លាំង​ ​ដែល​តែងតែ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​ ​ស្តី​អំពី​សិទ្ធិមនុស្ស​ ​និង​ព័ត៌មាន​ផ្សេងៗ​ ​អំពី​ទុក្ខ​លំបាក​របស់​ខ្មែរក្រោម​ ​តាម​បណ្ដាញ​សង្គម​ ​។​ ​លោក​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រឹត​បណ្ដឹង​ការធ្វើដំណើរ​ ​លោក​បាន​ទៅ​ស្នើសុំ​លិខិត​ធ្វើដំណើរ​ពី​អាជ្ញាធរ​ ​ដើម្បី​ចេញទៅ​ធ្វើការងារ​រក​ប្រាក់​ចិញ្ចឹមជីវិត​ ​ព្រោះ​លោក​មិន​មានការងារ​ធ្វើ​បី​ខែ​មក​ហើយ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​បាន​បង្ខំឲ្យ​លោក​លុប​អ្វី​ ​ដែល​លោក​បាន​ចែករំលែក​ ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យអស់​ ​ដោយ​អះអាង​ថា​ ​ប្រសិនបើ​លោក​ទុក​អ្វី​ ​ដែល​លោក​បាន​ចែករំលែក​នោះ​ ​អាជ្ញាធរ​នឹង​ ​មិន​ចេញ​លិខិត​ឲ្យបាន​ធ្វើដំណើរ​ទៅ​ប្រកបកិច្ចការ​អ្វី​នោះ​ទេ ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​ក៏បាន​ទៅ​ប្រាប់​ម្ចាស់​កន្លែង​ ​ដែល​លោក​ធ្លាប់ធ្វើ​ការ​មិន​ឲ្យ​ទ​ទទួល​លោក​ធ្វើការ​ទៀត​នោះ​ដែរ​ ​ប្រសិនបើ​លោក​មិន​លុប​ព័ត៌មាន​ ​ឬ​វីដេអូ​ ដែ​លោក​បាន​ច​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​។​

​លោក​ យឿ​ង​ ម៉ិ​ញ​ក្វា​ង​ ​«​វា​ធ្វើ​អី​ខ្ញុំ​មិនបាន​ ​វា​ទៅ​កន្លែង​ម្ចាស់​ខ្ញុំ​ ​វា​ថា​ឥឡូវ​ហៅ​ម្ចាស់​ខ្ញុំ​ ​ឲ្យ​ខ្ញុំ​ដោះ​ចោល​ក្នុង​ហ្វេសប៊ុក​ ​ដែល​ខ្ញុំ​ដាក់​ឡើង​ហ្នឹង​ទៅ​ ​ហើយ​បាន​គេ​ស្រណុក​ជួល​ខ្ញុំ​ទៅ​ធ្វើការ​ ​ហើយ​បើ​មិន​អញ្ចឹង​ខ្លាច​ពួក​អា​មេភូមិ​នៅ​ទីនេះ​ (​កន្លែង​ដែល​លោក​ធ្វើការ​ )​វា​ទៅ​រករឿង​ដល់​ម្ចាស់​ខ្ញុំ​ទៀត​) ​»​ ​។​

​លោក​ឲ្យដឹង​ទៀត​ថា​ ​កន្លងមក​អាជ្ញាធរ​បាន​កោះហៅ​ទៅ​សាកសួរ​ ​និង​ឃាត់​រូបលោក​ទុក​ផង​ដែរ​ ​ទាក់ទង​នឹង​ការ​ចែករំលែក​នេះ​ ​។​

​ស្ត្រី​ម្នាក់ទៀត​ ​ដែល​អះអាង​ថាត្រូវ​បាន​អាជ្ញាធរ​គាបសង្កត់​ដែរ​នោះ​ ​គឺ​ ​អ្នកស្រី​ ​សុង​ ​ចិន្តា​ ​រស់នៅ​ក្នុង​ខេត្ត​ ​លុង​ហោរ​ ​ទី​ដែល​មានរឿង​ចំរូង​ចំ​រ៉ា​ស់​ករណី​សង់​សាលាឆទាន​ ​កាលពី​ប៉ុន្មាន​ខែមុន​ ​។​ ​អ្នកស្រី​ ​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ថា​ ​អ្នកស្រី​បាន​ជួលផ្ទះ​គេ​ដើម្បី​ស្នាក់​នៅ​ធ្វើការ​នៅ​ទីក្រុង​ព្រៃនគរ​ ​ប៉ុន្តែ​ ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​រាតត្បាត​ខ្លាំង​ ​អ្នក​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃនគរ​ ​គឺ​ត្រូវ​បិទ​ខ្ទប់​ ​មិន​អាច​ទៅ​ប្រកបរបរចិញ្ចឹមជីវិត​អ្វី​បាន​នោះ​ទេ​ ​។​ ​អ្នកស្រី​បន្ថែម​ថា​ ​ក្រៅពី​ស្នាក់​នៅផ្ទះ​ជួល​ដោយ​មិន​មានការងារ​ចិញ្ចឹមជីវិត​ហើយ​នោះ​ ​អាជ្ញាធរ​បាន​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ ​ដែល​អ្នកស្រី​ជួល​នោះ​ ​មិន​ឲ្យ​អ្នកស្រី​ស្នាក់​នៅ​ទៀត​ផង​ដោយ​ចោទ​ថា​ ​អ្នកស្រី​ជា​ជន​បះបោរ​ ​។​ ​

អ្នកស្រី​ ​សុង​ ​ចិន្ដា​ ​«​ដល់ពេល​ហ្នឹង​ខ្ញុំ​ក៏​ត្រូវ​បាត់​បង​ការងារ​ ​ហើយ​ខ្ញុំ​ក៏​គិតទៅ​ក៏​ជួប​ការលំបាក​ដែរ​ ​យើង​ក៏​ទៅផ្ទះ​មិនទាន់​បាន​ ​យើង​ជា​ប្រជាជន​ហ្នឹង​ខុស​អ្វី​ ​រដ្ឋាភិបាល​វៀតណាម​អាច​ធ្វើ​ក្រដាស​បញ្ចូន​យើង​ទៅ​ភូមិ​ ​ស្រុក​ ​ហើយ​គេ​អញ្ជើញ​យើង​ ​ហើយ​ដល់​រដ្ឋាភិបាល​វៀតណាម​គេ​ធ្វើការ​ ​គេ​មិន​ឲ្យ​ខ្ញុំ​ដឹង​ទេ​ ​មិន​ឲ្យ​អ្នកដឹង​ទាំងអស់​»​ ​។​

​បើ​តាម​ ​អ្នកស្រី​ ​សុង​ ​ចិន្ដា​ ​អាជ្ញាធរ​ ​មាន​ការរើសអើង​ជាមួយ​អ្នកស្រី​ ​គឺ​ដោយសារ​អ្នកស្រី​ជួយ​ជ្រុំ​ជ្រែង​រឿង​សង់​សាលាឆទាន​ ​នៅ​ក្នុង​ភូមិ​ក​ន្រែ​ង​ ​ក្នុង​ខេត្ត​លុង​ហោរ​ ​ដែល​ជា​ស្រុកកំណើត​ ​។​

លោក​ ​បណ្ឌិត​ ស៊ឺ​ន​ ​ជុំ​ជួន​ ​អគ្គលេខាធិការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​ការ​អភិវឌ្ឍន៍​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ ​មើលឃើញ​ថា​ ​ការដែល​អាជ្ញាធរ​វៀតណាម​រារាំង​ ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​ខ្មែរក្រោម​ ​ដែល​តែងតែ​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស​ ​និង​អ្វី​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​មាន​នោះ​ ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​ ​ប៉ុន្តែ​ ​ការ​យក​ការ​យកលេស​រឿង​កូ​វី​ដ​-​១​៩​ ​នេះ​គឺ​មិន​សម​ហេតុផល​នោះ​ឡើយ​ ​។​ ​លោក​បន្ត​ថា​ ​ប្រសិនបើ​អាជ្ញាធរ​វៀតណាម​ ​នៅតែ​បន្ត​ប្រើ​យុទ្ធ​សា​ស៍​បែប​នេះ​ទៀ​ ​ត​គឺ​វៀតណាម​មិន​មាន​អ្វី​ចំណេញ​នោះ​ទេ​ ​។​ ​

លោក​ ស៊ឺ​ន​ ​ជុំ​ជួន​ ​«វា​មិន​មាន​អ្វី​ជា​ផលប្រយោជន៍​សម្រាប់​វៀតណាម​ ​គិតថា​ជា​ការ​រឿង​មួយ​ ​ដែល​អះអាង​ទៅលើ​ផ្លូវច្បាប់​រិ​ត​ត្បិត​របស់​ខ្លួន​នោះ​ទេ​ ​។​ ​អំណះអំណាង​ទៅលើ​ផ្លូវច្បាប់​របស់​ខ្លួន​ ​គឺ​ផ្ទុយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​បាន​ចែង​​»​ ​។​

បើ​ទោះ​ជា​ប្រឈម​ជាមួយ​ការ​គំរាមកំហែង​ ​ការ​បំភិតបំភ័យ​ ​និង​គាបសង្កត់​ក្តី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​កាន់តែ​ច្រើនឡើង​ ​បាន​ហ៊ាន​ចេញមុខ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​របស់​ខ្លួន​ ​ក្នុង​មួយ​រយៈកាល​ចុងក្រោយ​នេះ​ ​។​ ​ហើយ​ស្ថាប័ន​អន្តរជាតិ​ ​ក៏បាន​ទទួលស្គាល់​ ​និង​ជំរុញ​ឲ្យ​វៀតណាម​ ​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជាក្រោម​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​ផង​ដែរ​ ​៕​

Leave A Reply

Your email address will not be published.