សមត្ថកិច្ច​វៀតណាម​ ​អនុវត្ត​សាល​ដីកាចាប់ខ្លួន​កសិករ​ខ្មែរក្រោម​ ​២​ ​រូប​ ​ដាក់​ពន្ធ​នាគា​រ​

0 319

ដោយ ស៊ឺន ចែងចើន

សមត្ថកិច្ច​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​កាលពី​ថ្ងៃ​ទី​ ​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចុះ​អនុវត្ត​សាលដីកា​តុលាការ​សំណុំរឿង​វិវាទ​ដីធ្លី​របស់​តុលាការ​ថ្នាក់​ខេត្ត​ ​ចេញ​កាលពី​ថ្ងៃ​ទី​ ​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​សម្រេច​ឲ្យ​កសិករ​ខ្មែរក្រោម​ ​២​ ​រូប​ ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​៩​ ​ខែ​ ​ទៅ​ ​២​ ​ឆ្នាំ​ ​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​

សិករខ្មែរក្រោម ៣ រូប ដែលត្រូវបានតុលាការវៀតណាម ក្នុងខេត្តក្រមួនស កាត់ទោសដាក់ពន្ធនាគារ ចន្លោះពី ៩ ខែទៅ ២ ឆ្នាំកាលពី​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១ ។ រូបៈ ផ្តល់ឲ្យ
សិករខ្មែរក្រោម ៣ រូប ដែលត្រូវបានតុលាការវៀតណាម ក្នុងខេត្តក្រមួនស កាត់ទោសដាក់ពន្ធនាគារ ចន្លោះពី ៩ ខែទៅ ២ ឆ្នាំកាលពី​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១ ។ រូបៈ ផ្តល់ឲ្យ

អាជ្ញាធរ​វៀតណាម​ ​ចុះ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​ក្រមួនស​ ​ដែល​ផ្ដន្ទាទោស​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំងពីរ​នោះ​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​និង​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​៩​ ​ខែ​ ​។​

កសិករ​ខ្មែរក្រោម​ ​ទាំងពីរ​រូប​ខាងលើ​ ​កំពុង​ជាប់ឃុំ​ជាង​ ​១​ ​ខែ​ហើយ​ ​ប៉ុន្តែ​ ​ដំណឹង​ស្តីពី​ការចាប់ឃុំឃាំង​របស់​ពួកគេ​ ​ទើប​តែ​លេចឮ​ឡើង​ ​ក្នុងពេលដែល​ប្រជាកសិករ​ខ្មែរក្រោម​ ​ប្រឈម​មុខ​ដាក់គ្នាជា​មួយ​ប៉ូលិស​វៀតណាម​ ​ដែល​ពួកគាត់​ព្យាយាម​នាំគ្នា​ចូល​ទៅ​សាបព្រោះ​ផល​ស្រូវ​ ​នៅ​តំបន់​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ​។​

​ជុំវិញ​ការ​ចាប់ឃុំខ្លួន​កសិករ​ខ្មែរក្រោម​ ​ទាំងពីរ​រូបខាងលើ​នេះ​ ​សាច់ញាតិ​របស់​ជនរងគ្រោះ​ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​បន្ថែម​យ៉ាង​ដូច្នេះ​ថា​ ​៖

 

គួរ​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​អាជ្ញាធរ​វៀតណាម​ ​ខេត្ត​ក្រមួនស​ ​រួម​មាន​ ​ប៉ូលិស​ ​ទាហាន​ ​ដែល​ប្រដាប់ដោយ​អាវុធ​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង​ ​៣​.​០​០​០​ ​ហិកតា​ ​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​ ​១​៤​៥​ ​គ្រួសារ​ ​ដែល​កំពុង​ប្រើប្រាស់​ដី​កេរ​ ​ដែល​ដូនតា​របស់​ពួកគាត់​បាន​បន្សល់ទុក​ឱ្យ ​។​ ​ប៉ុន្តែ​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង​ ​១​០​ ​នាក់​រង​បួស​ធ្ងន់​ ​និង​ស្រាល​ ​។​

ក្រោយ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ ​នៅ​ថ្ងៃ​ទី​ ​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​អាជ្ញាធរ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​បាន​ឃាត់ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​បាន​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​រហូតដល់​ថ្ងៃ​ទី​ ​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​០​ ​ទើប​អនុញ្ញាត​ឲ្យ​លោក​ ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​។​

បន្ទាប់មក​ នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​០​ ​អាជ្ញាធរ​វៀតណាម​ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ទៀត​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​តៀន​ ​ណាម​ ​និង​លោកយាយ​ ​ធី​ ភិ​ច​ ​ទៅកាន់​តុលាការ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​ដោយ​ ​បាន​ចោទប្រកាន់​ពួកគាត់​ទាំង​ ​៤​ ​នាក់​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​

ក្រោយមក​ទៀត​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​០​ ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​បើកសវនាការ​ ​ជំនុំ​ជម្រះ​ ​រួច​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កសិករ​ខ្មែរក្រោម​ទាំង​ ​៤​ ​រូប​ ​ឲ្យ​ជាប់ពន្ធនាគារ​ ​ចាប់ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុង​នោះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​កន្លះ​ ​លោក​ ​តៀន​ ​ដាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​លោក​ ​តៀន​ ​ណាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​និង​លោក​ ​យាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ ​ពួកគាត់​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​ ​។​

ដោយ​មិន​អាច​ទទួលយក​បាន​នូវ​ការ​កាត់ក្តី​ដោយ​អយុត្តិធម៌​នេះ​ ​ពួកគាត់​បាន​ប្តឹង​ទាស់​ ​ការ​សម្រេច​របស់​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ទៅកាន់​តុលាការ​ខេត្ត​ក្រមួនស​ជា​បន្ត​ទៀត​ ​។​

ទោះជាយ៉ាងណា​ ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​ ​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​តុលាការ​ខេត្ត​ក្រមួនស​ ​បាន​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ស្រុក​ ​លើ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​ទុកជា​បានការ​ដដែល​ ​ប៉ុន្តែ​ ​បាន​សម្រាលទោស​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​ ​មក​ជាប់​ ​២​ ​ឆ្នាំ​ ​។​ ​លោក​ ​តៀន​ ​ដាម​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​មក​នៅ​ ​២​ ​ឆ្នាំ​ ​និង​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​១​ ​ឆ្នាំ​ ​មក​នៅ​ ​៩​ ​ខែ​វិញ​ ​។​

គិត​មកដល់ពេលនេះ​ ​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួន​ ​បាន​ចាប់​កសិករ​ខ្មែរក្រោម​ ​ដាក់​ពន្ធ​នាគា​រ​ ​៣​ ​រូប​រួចមក​មក​ហើយ​ ​ដោយ​ក្នុង​នោះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ចាប់​ឃុំ​ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​ខណៈ​លោក​ ​លោក​ ​តៀន​ ​ដាម​ ​និង​លោក​ ​តៀន​ ​ណាម​ ​ចាប់​ឃុំ​ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ចំណែក​ ​យាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រៅ​ពន្ធ​នាគា​រ​ជា​បណ្តោះអាសន្ន​ ​។​

គួរ​បញ្ជាក់​ថា​ ​ក្រៅពី​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៤​ ​នាក់​ ​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ខាងលើ​ ​នៅ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាប់​ពាក់ព័ន្ធ​ចំនួន​ ​២​៣​ ​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ ​ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ​ចាប់ពី​ ​៣​ ​លាន​ដុ​ង​ទៅ​ ​៤​ ​លាន​ ដុ​ង​ ​ឬ​ស្មើនឹង​ ​១​៥​០​ ​ទៅ​ ​២​០​០​ ​ដុល្លារ​អាមេរិក​ ​៕

Leave A Reply

Your email address will not be published.