បទវិចារណកថា៖ ហេតុអ្វី​អាជ្ញាធរ​យួន​ នៅ​ខេត្ត​ពល​លាវ​បែងចែក​ត្រកូល​ ថាច់ និង ស៊ើង​

0 896

ហេតុអ្វី​អាជ្ញាធរ​យួន​នៅ​ខេត្ត​ពល​លាវ​បែងចែក​ត្រកូល​ ថាច់ និង ស៊ើង​

បទវិចារណកថា ថ្ងៃទី ២៦​ ខែកក្កដា ឆ្នាំ ២០២០​

ដោយ លោក ថាច់ វឿង​

ពូជ​ខែ្មរ​មាន​វប្បធម៌​ដ៏​ថៃ្ល​ថ្នូរ​ ដ៏​ឧត្តុង្គ​ឧត្តម ជា​ពូជសាសន៍​មាន​ចំណាស់​ជាងគេ​ក្នុង​តំបន់​អាស៊ី​ទាំងមូល ។ តាម​ប្រវត្តិ​សាស្រ្ត​ ក្នុង​សម័យ​មហានគរ ខែ្មរ​មានតែ​មួយ​ទេ​ គឺ​ពលរដ្ឋខ្មែរ​គ្រប់រូប​រស់នៅ​ជាមួយ គ្នា​នៅក្នុង​នគរ​តែមួយ ។ តែម​កដល់​សម័យនេះ​ ផ្នែក​ខ្លះ​នៃ​មហានគរ​ខ្មែរ​ត្រូវ​បរទេស​ដណ្ដើមយក​ទៅ គ្រប់គ្រង បាន​ធ្វើឲ្យ​ទឹកដី​បែងចែក​ចេញ​ជា​បី​ភាគ​គឺ​ ភាគ​ខាងលើ កណ្តាល និង​ខាងក្រោម ។ បច្ចុប្បន្ន នេះ នៅតែ​ភាគ​កណ្ដាល​មួយ​ប៉ុណ្ណោះ​ដែល​ជា​របស់​ខែ្មរ​ ដោយ​បាន​គេ​ស្គាល់​ជាទូទៅ​ថា ប្រទេស​កម្ពុជា និង​បាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ជាស​មា​ជិ​ករបស់​ខ្លួន​ ។ ចំណែក ភាគ​ខាងលើ​វិញ ជា​ទឹកដី មួយ​ផ្នែក​បាន​ទៅ​សៀម​ជា​អ្នកគ្រប់គ្រង និង​ចំណែក​ភាគ​ខាងក្រោម​ បាន​ទៅ​យួន​ជា​អ្នកគ្រប់គ្រង ។

តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។

តាម​ទំនៀមទម្លាប់ ខែ្មរ​នៅ​ប្រទេស​កម្ពុជា​ សព្វថ្ងៃ គេ​យកឈ្មោះ​របស់​ជីតា ឬឪពុក​របស់​ខ្លួន មក​ធ្វើជា​ត្រកូល ។ ចំណែក​ជនជាតិ​យួន​វិញ​ មានត្រកូល​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ដូចជា ត្រកូល ង្វៀង (Nguyen​) ផាម (Pham​) ឡេ (Le​) និង បុយ (Bui​) ជាដើម ។ សម្រាប់​ខែ្មរ​នៅ​ដែនដី​កម្ពុជាក្រោម​វិញ ចាប់តាំងពី​ជនជាតិ​យួន​ចូល​មក​ឈ្លានពាន​វាតទី​ទឹកដី​ និង​ធ្វើអាណានិគម មកដល់ពេលនេះ​ជាង ៣០០ ឆ្នាំ​ហើយ ។ ក្នុងអំឡុងពេល​រស់នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​យួន​ ខ្មែរក្រោម​តែងតែ​ត្រូវ​រង​ការ​បង្ខំ​ពី​ស្ដេច យួន​ឲ្យ​ប្ដូរ​វប្បធម៌ ប្រពៃណី​ និងសាសនា​ខ្មែរ​ទៅជា​យួន ក្នុង​នោះ​ មានការ​ឲ្យ​ប្រើ​ត្រកូល​តាម​យួន ជាដើម ។ ត្រកូល​របស់​ខ្មែរក្រោម បច្ចុប្បន្ន មាន​ដូចជា​ ថាច់​, ស៊ើង​, គឹម​, កៀង​, យ៉ា​ញ់​, ចៅ​, ដាវ​, ធី​, នាង​, តោ​, ត្រឹង​, លី​, ត្រឿ​ង, ត្រឹម​, ឡឹម ជាដើម ។

នៅពេល​ដែល​សកម្មភាព​តស៊ូ​មតិ​របស់សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ដើម្បី​ទាម​ទា​រសិ​ទិ្ធ​សម្រេច វាសនា​ខ្លួន​ដោយខ្លួនឯង​ ជូន​ខែ្មរ​ក្រោម​ដ៏​កំសត់ ដែល​កំពុងតែ​រស់នៅ​លើទឹក​ដី​កម្ពុជាក្រោម​ទាំងមូល បាន​លេច​ធោ្ល​ល្បីល្បាញ​នៅ​លើឆាកអន្តរជាតិ​នោះ​ ស្រាប់តែ​អាជ្ញាធរ​យួន​នៅ ភូមិ​ដើម​ពោន ចំណុះជើង វត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន ខេត្ត​ពល​លាវ បាន​ឲ្យ​នគរបាល​យួន​មាន​វ័យ​កេ្មងៗ​ និង​គ្នីគ្នា​គេ​មួយ ចំនួន​ទៀត បាន​នាំគ្នា​ចូល​មក​វត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន​ កោះហៅ​ខែ្មរ​ក្រោម​ដែល​មាន​វ័យ​ចាស់​ៗ ឲ្យ​មក​ជួបជុំគ្នា​ក្នុង​វត្ត​ស្តាប់​គេ​ប្រកាស​នូវ​វិធាន​ការ​អី្វ​មួយ​ដែលគេ​ហៅថា​ ស័្វយ​គ្រប់គ្រង​វង្សត្រកូល ថាច់ និង​វង្សត្រកូល ស៊ើង​ ហើយ​បាន​តែងតាំង​ប្រធាន​ក្រុម​ត្រកូល ថាច់ ដែល​មាន​សមាជិក​ចំនួន ១៥ នាក់​ និង​ប្រធាន​ក្រុម​ត្រកូល ស៊ើង មាន​សមាន​ជិ​កចំនួន ១៥ នាក់​ដូ​គ្នា ។ ពួក​គេ​បាន​និយាយ​ថា​ ធ្វើ​នេះ​ក្នុង គោលបំណង​ជួយ​ខែ្មរ​ក្រោម​ដែល​មាន​ភាព​ក្រីក្រ​ខ្វះខាត និង​ជួយ​ថែរក្សា​សន្តិសុខ​នៅ​តាម​ភូមិស្រុក​ ដោយ​របៀប​ត្រូវ​រាយការណ៍​ប្រាប់​គេ​ក្នុង​មួយ​ខែ​ម្តង ។

កាលពីមុន​ជនជាតិ​យួន​ខ្ចី​ដី​ ជួល​ដី និង​ទិញ​ដី​ខែ្មរ​ក្រោម​ដើម្បី​ស្នាក់នៅ ព្រោះ​ខែ្មរ​ក្រោម​ជា​ម្ចាស់ ចំណែក​ជនជាតិ​យួន​គ្មាន​ទឹកដី​ឡើយ​ ។ ផ្ទុយទៅវិញ ឥឡូវនេះ ខែ្មរ​ក្រោម​បាត់​ទឹក​បាត់​ដី ក្លាយជា​អ្នក​ក្រី ក្រលើ​ទឹកដី​កំណើត​របស់​ខ្លួន​ ដើរ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​យួន​ទៅវិញ ។ ​;បាន​ប៉ុណ្ណឹង​ហើយ យួន​នៅតែ​មិន ទាន់​ស្កប់ស្កល់​ទៀត​ នៅតែ​រៀបចំ​វិធី​សាស្រ្ត​គ្រប់បែបយ៉ាង ដើម្បី​បំបាត់​ខែ្មរ រំលាយ​ខែ្មរ​ឲ្យអស់ ពោល​គឺ ជីក​ស្មៅ​ជីក​ទាំង​ឫស​ ។

នៅក្នុង​ប្រទេស​វៀតណាម​ទាំងមូល មាន ៥៤​ ជនជាតិ កំពុង​រស់នៅ មានត្រកូល​ជាច្រើន​ដែល​ត្រូវ​បែងចែក​ ហេ​តុ​អី្វ​បាន​ជា​គេ​ធ្វើ​ចំពោះតែ​ខែ្មរ​ក្រោម ? ព្រោះ​ខែ្មរ​ក្រោម​ជា​ម្ចាស់​ទឹកដី​ ខែ្មរ​ក្រោម​មាន ចំនួន​រាប់​លាន​នាក់​ច្រើនជាង​ជន​ជា​តិ​ដទៃ​ៗទៀត ខែ្មរ​ក្រោម​មានការ​តស៊ូ​ មាន​ជំនួយ​ពីក្រៅ​ប្រទេស ខ្លាចក្រែង​ទប់ស្កាត់​មិន​ជាប់ ។ ខេត្ត​ពល​លាវ​ជា​ចំណុច​ចាប់ផ្តើម​ បើសិនជា​ខេត្ត​ពល​លាវ​បានសម្រេច ហើយ យួន​នឹង​ធ្វើ​នៅ​ខេ​ត្ត​ផេ្សង​ៗទៀត ។ តាមការពិត​ទៅ​ មិនមែន​ជា​វិធានការ​អ្វី​ដើម្បី​ជួយ​ខែ្មរ​ក្រោម​ទេ ប៉ុនែ្ត​ជា​វិធានការ​ បែងចែក​ខែ្មរ​ក្រោម​ឲ្យ​ទៅជា​ពួក ជា​បក្ស ជា​ក្រុ​មតូចៗ ធ្វើឲ្យ​ខែ្មរ​ក្រោម ក្រ ឃ្លាន​ ខ្លាច ល្ងង់ខ្លៅ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ។ ថៃ្ង​ណាមួយ យួន​អាច​ញុះញង់​ក្រុម​ត្រកូល​ ថាច់ និង ក្រុម​ត្រ​កូល​ស៊ើង ឲ្យ​បែកបាក់​គ្នា​កាប់​ចាក់​គ្នា ដណ្តើម​ផលប្រយោជន៍​រៀងខ្លួន​ ហើយក៏​ជា​វិធានការ មួយ​ទប់ស្កាត់​ខែ្មរ​ក្រោម តាមដាន​ខែ្មរ​ក្រោម កុំ​ឲ្យ​តាមដាន​រឿង​នយោបាយ​ កុំ​ឲ្យ​ទាក់ទង និង​ចូលរួម សកម្មភាព​ជាមួយនឹង​សង្គម​ខែ្មរ​ក្រោម​នៅ​បរទេស កុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ ទូរ​ទស្ស ព្រៃនគរ វិទ្យុ​សំឡេង កម្ពុជាក្រោម​ VOKK​) និង វិទ្យុ​អាស៊ី​សេរី ជាដើម ។ ម៉្យាងទៀត​ ជា​វិធានការ​មួយ​ដើម្បីឲ្យ​ក្រុម​ដែល យួន​បាន​បង្កើត​នេះ​ តាមដាន​ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ក្រៅប្រទេស​ចូល​ស្រុក​ម្ដង​ៗ ផង​ដែរ ។

នៅក្នុង​សម័យ​ទំនើប​បចេ្ច​កវិទ្យា​ជឿន​លឿនេះ​ មិន​អាច​បិទបាំង មិន​អាច​ភូតភរ និង​មិន​អាច​មួលបង្កាច់​បាន​ទៀត​ឡើយ ។ មានតែ​របប​ផ្តាច់​ការ​ទេ​ ដែល​នៅ​រក្សា​នូវ​ឥរិយាបទ​បែបនេះ ។ នៅក្នុង​ប្រទេស វៀតណាម គ្មាន​សិ​ទិ្ធ​បង្កើត​ជា​អង្គការ​ សមាគម​ក្រៅ​រដ្ឋាភិបាល គ្មាន​សិ​ទិ្ធ​ជួបជុំ​ជជែក​ពី​រឿង​នយោបាយ និង​គ្មាន​សិទ្ធិ​បង្កើត​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ឡើយ​ ។

ខែ្មរ​ក្រោម​រងទុក្ខ​វេទនា​រាប់​សតវត្សរ៍​មក​ហើយ​ ដោយ​ម្នា​ក់ៗ​រស់នៅ​ជាមួយ​យួន បាន​ភ្លក់​រសជាតិ ល្វីងជូរចត់​សព្វគ្រប់​បែបយ៉ាង ត្រូវ​យួន​ឈ្លានពាន​ទឹកដី​ហើ​យត្រួ​ត្រា​ បំបាត់​ពូជសាសន៍ ធ្វើទារុណកម្ម រឹបយក​ដីស្រែ​ចម្ការ ចាប់​ព្រះសង្ឃ​ផ្សឹក​ដាក់​ពន្ធនាគារ​ ហៅ​ទៅ​សួរចម្លើយ និង​គំរាមកំហែង ជាដើម គឺ ជីវិត​រស់នៅ​គ្មាន​សិទ្ធិ​អី្វ​ទាំងអស់ ។ ដូច្នេះ ខ្មែរក្រោម​គ្រប់រូប​ ត្រូវតែ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន ក្នុង​នោះ​មាន “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​” ជាដើម តាម​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការ​សហ​ប្រជា​ ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ដែល​វៀតណាម​បាន​ទទួលស្គាល់​កាលពី​ឆ្នាំ ២០០៧ ថា​នឹង​គោរព​សិទ្ធិ​ជា​ មូលដ្ឋាន​របស់​ជនជាតិ​ដើម​គ្រប់រូប​នៅក្នុង​ប្រទេស​របស់​ខ្លួន ៕

Leave A Reply

Your email address will not be published.