អាជ្ញាធរ​មូលដ្ឋាន​វៀតណាម នៅខែត្រព្រះត្រពាំង ចោទ​ជនជាតិ​ដើម​ខ្មែរក្រោមម្នាក់ថា ផ្សាយ​ព័ត៌មាន​មិន​ពិត

0 652

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ ​នៅ​ខែត្រ​ព្រះត្រពាំង​ ​កោះហៅ​ជនជាតិ​ដើម​ខ្មែរក្រោមម្នាក់​ ​ឲ្យទៅ​បំភ្លឺ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ដោយចោទថា ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​។​

លោក ថាច់ ថា ពាក់អាវយឺតមានរូបនិមិត្តសញ្ញា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​១​០​ ​ធ្នូ​ ។ រូបៈ ផ្តល់ឲ្យ
លោក ថាច់ ថា ពាក់អាវយឺតមានរូបនិមិត្តសញ្ញា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​១​០​ ​ធ្នូ​ ។ រូបៈ ផ្តល់ឲ្យ

​យោង​តាម​តាម​លិខិត​កោះហៅ​ ​ចុះ​នៅ​ថ្ងៃ​ទី​ ​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​បញ្ជាក់​ថា​ ​លោក​ ​ថា​ច់ ​ថា​ ​ត្រូវ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ឃុំ​បង្រៃ​ ​នៃ​ ​អធិការដ្ឋាន​គ​របាល​ស្រុក​ថ្កូវ​ ​ដោយ​ជួប​ម​ន្រ្តី​នគរបាល​ ​នៃ​ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះត្រពាំង​ ​ឈ្មោះ​ ត្រេ​វ​ (​T​r​i​e​u) ​និង​ឈ្មោះ​ ញ៉ាញ់ (N​h​an​h​) ​ជាម​ន្រ្តី​នគរបាល​ ​នៃ​ ​អធិការដ្ឋាន​គ​របាល​ស្រុក​ថ្កូវ​ ​នៅ​វេលា​ម៉ោង​ ​៨​ ​ព្រឹក​ ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់ខ្លួន​ ​និង​ផ្សាយដំណឹង​ក្លែងក្លាយ​ ​។​

​លោក​ ​ថា​ច់ ​ថា​ ​ថ្លែងប្រាប់​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​ ​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​នេះ​ ​ព្រោះ​លោក​ចង់​ដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​លោក​ពី​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ ​តើជា​ព័ត៌មាន​អ្វីខ្លះ​ ​។​ ​លោក​ ​ថា​ច់ ​ថា​ ​អះអាង​ថា​ ​កន្លងមក​ ​លោក​ធ្លាប់​ចូលរួម​ធ្វើជា​វាគ្មិន​ ​ក្នុងកម្មវិធីផ្សាយ​ សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​នៅ​ក្រៅ​ប្រទេស​ ​គឺជា​ការ​ផ្តល់​ព័ត៌មាន​ពិត​ ​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ នៅ​ដែនដី​កម្ពុជាក្រោម​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ហើយ​លោក​ចែករំលែក​តែ​ព័ត៌មាន​ទាំងឡាយ​ណា​ ​ដែល​ជា​សកម្មភាព​តស៊ូ​មតិ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​លើឆាកអន្តរជាតិ​ ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ជូន​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក​ ​តែប៉ុណ្ណោះ​ ​។​ ​លោក​បញ្ជាក់​ថា​ ​លោក​មិនដែល​បង្ហោះ​ព័ត៌មាន​ណាមួយ នៅលើបណ្តាញសង្គម​ ​ដែល​នាំឲ្យខុស​ទៅ​នឹង​ច្បាប់​ ​ក្នុង​ប្រទេស​វៀតណាម​ឡើយ​ ​។​

លិខិតកោះហៅរបស់អាជ្ញាធរយួន
លិខិតកោះហៅរបស់អាជ្ញាធរយួន

​ពាក់ព័ន្ធ​ទៅ​នឹង​លិខិត​កោះហៅ​ពេលនេះ​ ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​លើកឡើង​ថា​ ​ការ​កោះហៅ​លោក​ ​ថា​ច់ ​ថា​ ​ទៅ​សួរ​ចម្លើយ​ ​នៅ​ថ្ងៃស្អែក​នេះ​ ​គឺ​អាជ្ញាធរ​វៀតណាម​ ​មាន​ចេតនា​ចង់​សងសឹក​ ​និង​គំរាមកំហែង​ ​បំភិតបំភ័យ​មក​លើ​ ​លោក​ ​ថា​ច់ ​ថា​ ​ដែល​តែង​ចេញមុខ​ការពារ​ពលរដ្ឋ​ខ្មែរក្រោម​ ​រង​នូវ​ភាព​អយុត្តិធម៌​ ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​យួន​ ​។​ ​ជាពិសេស​ ​នៅ​ពេល​ថ្មីៗ​ ​នេះ​ ​ក្រុម​គ្រួសារ​លោក​ ​ថា​ច់ ​ថា​ ​បាន​ផ្ដល់​ទីតាំង​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១​០ ធ្នូ​ ​តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​មក​រារាំង​មិន​ឲ្យ​ប្រារព្ធ​ទិវា​នោះទេ​ ​។​ ​តែ​ទោះជា​យ៉ាងណា​ ​លោក​ ​ថា​ច់ ​ថា​ ​នៅតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​នៅ​គេហដ្ឋាន​ប​ស់​លោក​ដដែល ​រហូតដល់​ចប់​កម្មវិធី​ ​ព្រោះ​លោក​យល់ថា​ ​បាន​ធ្វើ​ស្រប​តាមច្បាប់​វៀតណាម​ ​។​

ដំណឹងចុងក្រោយ៖ អាជ្ញាធរ​វៀតណាម​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ ​គឺ​លោក​ ​ថា​ច់ ​ថា​ ​ត្រឡប់មក​ផ្ទះ​វិញ​ ​ក្រោយ​ពី​សាកសួរ​អស់​ជាច្រើន​ម៉ោង​ ​ក្នុង​បទ​ចោទ​ ​ថា​ ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​និង​និយាយ​មួល​បង្កាច់បង្ខូច​កិត្តិយស​ប្រទេស​វៀតណាម​ ​។​

​លោក​ ​ថា​ច់ ​ថា​ ​ថ្លែងប្រាប់​ ​សំឡេង​កម្ពុជាក្រោម​ ​និង​សា​រេ​ព័ត៌មាន​ ​ព្រៃនគរ​ ​យ៉ាង​ខ្លី​ ​ថា​ ​អាជ្ញាធរ​គ្មាន​មូលដ្ឋាន​ចោទប្រកាន់​លោក​នោះ​ទេ​ ​។​ ​លោក​បញ្ជាក់​ថា​ ​«​ត្រឡប់មក​ផ្ទះ​វិញ​ ​ប្រកបដោយ​សុខ​សុវត្ថិភាព​ ​ហើយ​ការ​សួរដេញដោល​ ​នៅចំពោះមុខ​អាជ្ញាធរ​វៀតណាម​ ​គឺ​ដំណើរការ​ដោយ​រលូន​»​

សូមបញ្ជាក់ថា លោក ថាច់ ថា ជាពលរដ្ឋខ្មែរក្រោម នៅភូមិបន្ទាយក្រ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ លោកតែងតែដឹកនាំពលរដ្ឋខ្មែរក្រោម ឲ្យមកជួបជុំគ្នានៅផ្ទះរបស់លោក ដើម្បីប្រារព្ធពិធីផ្សេងៗ ដូចជា ពិធីអបអរសាទរថ្ងៃអង្គការសហប្រជជាតិអនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (១៣ កញ្ញា) ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ) និងចែកចែកសៀវភៅ «សិទ្ធិជនជាតិដើម» ទាំងពីរភាសា គឺភាសាខ្មែរ និងវៀតណាម ដល់ពលរដ្ឋខ្មែរក្រោមទូទៅ ដោយឥតគិតថ្លៃ ជាដើម

Leave A Reply

Your email address will not be published.