អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង ​បន្ត​ធ្វើទុក្ខបុកម្នេញ​ម្ចាស់​បោះពុម្ព​អាវយឺត​ ​«​ខ្មែរក្រោម​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​»​

0 280

ដោយ យាង​ ​សុធា​រិន្ទ ​

​ម្ចាស់ផ្ទះ​បោះពុម្ព​លើ​អាវយឺត​ ​«​ខ្មែរក្រោម​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​»​ ​ដែល​ ​ត្រូវ​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង ​ចុះ​សួរនាំ​ ​និង​រឹបអូស​យក​អាវយឺត​ កាលពីដើម​ខែ​មីនា​ ​នៅ​ថ្ងៃ​ទី​ ២​៩​ ​ខែ​មីនា​ ​។ អាជ្ញាធរ​វៀតណាម​ខេត្ត​ដដែល​នេះ​ បាន​ចុះ​មកដល់​ផ្ទះ​របស់​លោក​ ​សាជាថ្មី​ទៀត​ ដោយ​រករឿង​ថា ​លោក​រកស៊ី​មិនបាន​សុំ​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ ​និង​ទាមទារ​ឱ្យ ​លោក​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​សាលាឃុំ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​ជា​ម្ចាស់ផ្ទះ​បោះពុម្ព​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ​ថា ​ជា​ការសងសឹក​ ​គំរាមកំហែង​រូបលោក​ ​ដោយសារតែ​លោក​បាន​បោះពុម្ព​អាវយឺត​ឱ្យ​អតិថិជន​ ​ដែល​មាន​ពាក្យ​ថា​ ​«​ខ្មែរក្រោម​»​ ​នៅ​លើ​អាវ​ ​ហើយដែល​អាជ្ញាធរ​វៀតណាម​ ហាម​មិន​ឱ្យ​ប្រើ​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​នេះ​ ​។​​

លោក​ ​ថា​ច់ ​សាង​ ​ដែល​ជា​ពលរដ្ឋ​ជនរងគ្រោះ​លើកឡើង​ថា​ ​លោក​បាន​រកស៊ី​បោះពុម្ព​អាវយឺត​ ​និង​ថត​វីដេអូ​អស់​រយៈពេល​ជិត​ ​៦​ ​ឆ្នាំ​ ​មក​ហើយ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​ណាម​ក​សួរនាំ​ ​អំពី​ផ្លូវច្បាប់​ ​ឬ​ឱ្យ​លោក​ទៅ​ចុះបញ្ជី​អាជីវកម្ម​អ្វី​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ ចាប់ពី​ពេល​ដែល​លោក​បាន​បោះពុម្ព​លើ​អាវយឺត​ ដែល​មាន​សរសេរ​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​នៅ​លើ​អាវ​កាលពីដើម​ខែ​មីនា​ ​អាជ្ញាធរ​វៀតណាម​ ចេះតែ​មក​រករឿង​សង្គម​គ្រួសារ​លោក​ជាបន្តបន្ទាប់​ ​។​

​កាល​ពីព្រឹក​ថ្ងៃ​ទី​ ២​៩​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​អាជ្ញាធរ​វៀតណាម​ ឃុំ​ឫស្សីស្រុក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​នគរបាល​ខ្មែរក្រោម ​ធ្វើការ​នៅ​ក្នុង​រដ្ឋការ​វៀតណាម​ ​សរុប​ចំនួន​ ​៧​ ​នាក់​ ​បាន​ចុះទៅ​ដល់​ផ្ទះ​របស់​លោក​ ​ថា​ច់ ​សាង​ ​ដើម្បី​សួរនាំ​អំពី​ភាព​ស្រប​ច្បាប់​ ​នៃ​ការ​ធ្វើអាជីវកម្ម​របស់​លោក​ ​និង​ទាមទារ​ឱ្យ​លោក​ចុះបញ្ជី​អាជីវកម្ម​ ​។​

​ក្នុងពេលនោះ ​លោក​ ​ថា​ច់ ​សាង​ ​ដែល​មាន​សមាជិក​គ្រួសារ ​នៅក្នុងផ្ទះ​តិច​ជាង​ចំនួន​អាជ្ញាធរវៀតណាម​ ​និង​ដើម្បី​ផ្តល់​ដំណឹង​ឱ្យ​ខ្មែរក្រោម​ផ្សេងទៀត​ដឹង​ពី​ហេតុការណ៍​កើតឡើង​ ចំពោះ​រូបលោក​ ​ដូចសព្វដង​ ​លោក​បាន​ដក​ទូរស័ព្ទ​ធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​អំពី​ ​សកម្មភាព​កើតឡើង​ នៅ​ក្នុងពេលនោះ​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​អាជ្ញាធរ​ព្យាយាម​មិន​ឱ្យ​លោក​ថត​ វីដេអូ​ផ្សាយ​ផ្ទាល់​នោះ​ទេ​ ​តែ​ត្រូវ​បាន​លោក​ ​ថា​ច់ ​សាង​ ​ប្រកែក​ ​។​

​ក្នុងពេលនោះ​ដែរ​ ​អាជ្ញាធរ​បាន​ព្យាយាម​ជំរុញ​ឱ្យ​លោក​ ​ថា​ច់ ​សាង​ ​ទៅកាន់​សាលាឃុំ​ ដើម្បី​ធ្វើ​លិខិត​ស្នាម​ដោយ​លើក​ហេតុផល​ថា ​ពួកគេ​យក​ឯកសារ​មក​មិន​គ្រប់គ្រាន់​ ​តែ​ត្រូវ​បាន​លោក​ ​ថា​ច់ ​សាង​ ​បដិសេធ​ដាច់​អ​ហ​ង្កា​ថា​ លោក​មិន​ទៅកាន់​សាលាឃុំ​នោះ​ឡើយ​ ​ហើយ​បើ​អាជ្ញាធរ​ ​ចង់​ធ្វើ​លិខិត​ស្នាម​ឱ្យ​លោក​បែប​ណា​អាច​ធ្វើ​នៅក្នុងផ្ទះ​របស់​លោក​បាន​ ​។​ ​នេះ​ប្រហែលជា​ ​លោក​ ​ថា​ច់ ​សាង​ ​ដឹង​ពី​កលល្បិច​របស់​ក្រុម​អាជ្ញាធរ​វៀតណាម ​ថា ​ឱ្យ​តែ​ទៅ​ដល់កន្លែង​របស់​គេ​ ​គេ​នឹង​ព្រួតគ្នា​ស​ម្លុ​ត​បំភ័យ​ ​និង​គំរាមកំហែង​មិនខាន​ ​។​

​ក្រោយ​ពី​មិន​អាច​បញ្ចុះបញ្ចូល​លោក​ ​ថា​ច់ ​សាង​ ឱ្យ​ទៅ​សាលាឃុំ​បាន​ ​ពួកគេ​បាន​រៀបចំឯកសារ​ ដើម្បី​ឱ្យ​លោក​ ​ថា​ច់ ​សាង​ ​ចុះហត្ថលេខា​នៅ​លើ​ឯកសារ​ទាំងនោះ​ ​។​ ​ពេល​នោះ​លោក​ ​ថា​ច់ ​សាង​ ​បាន​ស្នើសុំ​ថត​ឯកសារ​នោះ ​ទុក​ក្នុង​ទូរស័ព្ទ​ ​និង​អាន​ជាមុន​ៗ​ នឹង​លោក​ចុះ​ហត្ថលេខា​ ​តែ​អាជ្ញាធរ​មិនព្រម​ឱ្យ​ថត​ ​និង​បាន​ប្រមូល​ឯកសារ​ច្រក​ចូល​វិញ​ ​ហើយ​បែរជា​និយាយ​ថា​ លោក​ ​ថា​ច់ ​សាង​ ​មិនព្រម​ចុះហត្ថលេខា​លើ​ឯកសារ​ទាំងនោះ​ ​។​ ​រួច​ពួកគេ​ក៏​ ​នាំគ្នា​ឡើង​ម៉ូតូ​ ​ជិះ​ចាកចេញ​ពី​ផ្ទះ​របស់​លោក​ ​ថា​ច់ ​សាង​ ​អស់​ទៅ​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​បច្ចុប្បន្ន​អាយុ​ ​៣​៦​ ​ឆ្នាំ​ ​ធ្លាប់​បាន​បួស​រៀន​អស់​រយៈពេល​ជាង​ ​១​០​ ​ឆ្នាំ​ ​នៅ​វត្ត​វេឡុវ័ន​ ​ឬ​វត្ត​ឫស្សីស្រុក​ ​ក្នុងស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​។​ ​បច្ចុប្បន្ន​លោក​ប្រកបអាជីវកម្ម​បោះពុម្ព​លើ​អាវយឺត​ ​ធ្វើ​សំបុត្រ​បុណ្យ​ ​សំបុត្រអាពាហ៍ពិពាហ៍​ ​ថតរូប​ ​និង​វីដេអូ​ ​នៅ​តាម​ពិធីបុណ្យ​ទាន​នានា​ ​។​ ​លោក​តែង​បញ្ជាក់​ថា​ ​ការ​ប្រកប​របប​អាជីវកម្ម​របស់​លោក​ តាំង​ពីដើម​មក​លោក​មិនដែល​ធ្វើអ្វី​ឱ្យ​ខុស​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​នោះ​ទេ​ ។​

​គួរ​រម្លឹក​ថា​ ​កាលពី​ថ្ងៃ​ទី ៥​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​លោក​ ​ថា​ច់ ​សាង​ ​ត្រូវ​បាន​នគរបាល​ឃុំឫស្សីស្រុក​ ​យក​លិខិត​មក​កោះហៅ​ឱ្យ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ស្ពាន​ ​ដើម្បី​សួរនាំ​ក្រោយ​ពី​លោក​បាន​បោះពុម្ព​លើ​អាវយឺត​តាម​ការ​បញ្ជាទិញ​ពី​អតិថិជន​ពាក់ព័ន្ធ​ទៅ​ ​នឹង​ការចូលរួម​របស់​ខ្មែរក្រោម​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​។​

​ប៉ុន្តែ ​នៅ​ពេល​នោះ​ ​លោក​ ​ថា​ច់ ​សាង​ ​មិនព្រម​ទទួលយក​លិខិត​កោះហៅ​នោះ​ទេ​ ​ដោយសារ​តែ​អាជ្ញាធរ​ឃុំ​ ដែល​យក​លិខិត​មក​នោះ ​មិនព្រម​បកស្រាយ​ឱ្យ​បាន​ច្បាស់​ថា ​តើ​កោះហៅ​លោក​ ​ពី​រឿង​អ្វី​ ​ឬ​លោក​បាន​ធ្វើអ្វី​ខុស​បានជា​អាជ្ញាធរ​កោះហៅ​ជាដើម? ។

​ការ​កោះហៅ​នៅ​ពេល​នោះ​ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់ពី​អាជ្ញាធរ​ស្រុក​កំពង់​ស្ពាន​ដឹកនាំ​ ​ដោយ​អធិការ​រង​នគរបាល​ស្រុក​ឈ្មោះលៀ​ក​ (​Lie​t​) ​ចុះ​មកដល់​ផ្ទះ​លោក​ ​ថា​ច់ ​សាង​ ​សួរនាំ​ ​និង​រឹបអូស​យក​អាវយឺត​ចំនួន​ ​១​៨​ ​អាវ​ ​ទៅ​រក្សាទុក​រហូតដល់​ពេល​បច្ចុប្បន្ន​ ​ដោយ​អះអាង​ថា​ ​នៅ​លើ​អាវយឺត​នោះ​ មាន​សរសេរ​ពាក្យ​ថា​ ​«​ខ្មែរក្រោម​»​ ​ដែល​រដ្ឋាភិបាល​វៀតណាម ​មិន​ឱ្យ​ប្រើ​ ​ព្រោះ​វា​បង្ហាញ​ពី​ភាព​រើសអើង​រវាង​ខ្មែរ​ ​និង​ខ្មែរ​ ​។​

​ប៉ុន្តែ​ ការ​បកស្រាយ​របស់​អាជ្ញាធរ​វៀតណាម​នេះ​ ​វា​មិន​សម​ហេតុផល​នោះ​ទេ​ ​ព្រោះថា​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​នេះ​ ​ត្រូវ​បាន​ខ្មែរ​ នៅ​កម្ពុជាក្រោម​ប្រើប្រាស់​ តាំងពី​យូរលង់​ណាស់​មក​ហើយ​ ​ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ផ្ទាល់​​ នៅតែ​ចង់​ឱ្យ​ប្រើប្រាស់​ពាក្យ​នេះ​ជា​រៀង​រហូត​ ​។​

​មានតែ​រដ្ឋាភិបាល​វៀតណាម​ទេ​ ដែល​បាន​ព្យាយាម​កាឡៃ​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​ដោយ​បាន​ប្តូរពាក្យ​ ​«​ខ្មែរក្រោម​»​ ​ទៅជា​ ​«​ខ្មែរ​ណាម​បូ​»​ ​ដែលគេ​ចង់​សំដៅ​ថា ​ខ្មែរ​គឺជា​ជនជាតិ​ភាគតិច​រស់នៅប៉ែក​ខាងត្បូង​ប្រទេស​វៀតណាម​ ​មិនមែន​ជា​ជនជាតិ​ដើម​ខ្មែរក្រោម​ ដូច​ការ​ទាមទារ​របស់ខ្មែរក្រោម​ នោះ​ឡើយ​ ​។​

​ចាប់តាំង​ពី​ពេល​មានការ​កោះហៅ​លោក​ ​ថា​ច់ ​សាង​ ​នោះ​មក​ ​រឿងរ៉ាវ​ក៏បាន​ស្ងាត់​អស់​មួយ​រយៈ​ ​ទើប​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២​៩​ ​ខែ​មីនា​ ​អាជ្ញាធរ​បាន​មកដល់​ផ្ទះ​លោក​ជា​ថ្មីទៀត​ ​។​

​លោក​ ​ថា​ច់ ​សាង​ ឱ្យ​ដឹង​ថា​ ​អស់ពី​មក​ពេលព្រឹក​ ​នៅ​ពេលរសៀល​ថ្ងៃ​ដដែល​នោះ​ ​នគរបាល​ ​វៀតណាម​ចំនួន​ ​៣​ ​នាក់​មកពី​ថ្នាក់​ខេត្ត​ បាន​មក​ជួប​លោក​ដល់​ផ្ទះ​ទៀត​ ​។​ ​ពួកគេ​បាន​ឱ្យ​លោក​ ​ថា​ច់ ​សាង​ ​ទៅ​ចុះបញ្ជី​អាជីវកម្ម​ ​។​ ​លោក​ ​ថា​ច់ ​សាង​ ​ឆ្លើយតប​ថា​ ​រឿង​ចុះបញ្ជី​អាជីវកម្ម​ លោក​អាច​ធ្វើ​បាន​ ​ប៉ុន្តែ​ លោក​ទាមទារ​ថា​ ​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ឱ្យ​មាន​តម្លា​ភាព​ ​និង​ស្មើភាព​គ្នា​ ​សម្រាប់​មនុស្ស​ទូទៅ​ ​មិនមែន​តែ​សម្រាប់​លោក​នោះ​ទេ​ ​។​ ​លោក​ក៏បាន​បញ្ជាក់​ប្រាប់​អាជ្ញាធរ​ខេត្ត​ជាថ្មី​ថា​ ​រឿងរ៉ាវ​វា​កើត​ចេញពី​រឿង​អាវយឺត​ខ្មែរក្រោម​ ​មិនមែន​កើត​ចេញពី​រឿង​លោក​រកស៊ី​ ​មិន​ស្រប​ច្បាប់​អ្វី​នោះ​ទេ​ ​ព្រោះ​លោក​បាន​ប្រកបរបរ​បោះពុម្ព​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ​។​

​ក្រៅពីនោះ​ ​លោក​ ​ថា​ច់ ​សាង​ ​ថា​នគរបាល​ខេត្ត​ទាំង​ ​៣​ ​រូប​នោះ​ ​បាន​បង្ខំ​ឱ្យ​លោក​លុប​ចោល​នូវ​ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​ ដែល​លោក​បាន​ចែករំលែក​បន្ត​ពី​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​តែ​លោក​ ​ថា​ច់ ​សាង​ ​ឆ្លើយតប​ថា​ ​លោក​គ្រាន់តែ​ចែកចាយ​ព័ត៌មាន​ពី​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ប៉ុណ្ណោះ​ ​ហើយ​ថា​នគរបាល​មិនគួរ​មក​រករឿង​លោក​នោះ​ទេ​ ​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​គឺជា​យុវជន​ខ្មែរក្រោម​ ​និង​ជាសកម្ម​ជន​សិទ្ធិមនុស្សខ្មែរក្រោម​ ដែល​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង​ ​ធ្វើទុក្ខបុកម្នេញ​មិន​តិច​ទេ​ ​ដោយសារតែ​បាន​ចែករំលែក​ព័ត៌មាន​អំពី​កម្ពុជាក្រោម​ ​បាន​រិះគន់​អាជ្ញាធរ​វៀតណាម​ រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ហើយ​ចុងក្រោយបំផុត​នេះ​គឺ​សកម្មភាព​ ​ថត​ចំ​លង​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ដើម្បី​ចែកចាយ​ឱ្យ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

​គួរ​បញ្ជាក់​បន្ថែម​ថា​ ​គឺ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​នេះឯង​ដែល​ជា​អតិថិជន​បាន​ដាក់​អាវ​ឱ្យ​លោក​ ​ថា​ច់ ​សាង​ ​បោះពុម្ព​ដែល​មាន​សរសេរ​ថា​ ​«​ខ្មែរក្រោម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​»​ ​។​

​ដោយសារតែ​នគរបាល ​បាន​រឹបអូស​យក​អាវ​អស់​ចំនួន​ ​១​៨​ ​និង​មិនបាន​សងវិញ​រហូតមកដល់​ ​ពេលនេះ​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយមាន​ដាក់​រូប ​អធិការ​រង​នគរបាល​ស្រុក​កំពង់​ស្ពាន​ ​ឈ្មោះ​ លៀ​ក​ ​ហើយ​បាន​សរសេរ​សារ​ជា​ភាសា​វៀតណាម ​ដែល​មាន​អត្ថន័យ​ថា​ ​«​គឺ​អធិការ​រង​នគរបាល​ស្រុក​កំពង់​ស្ពាន​នេះ​ហើយ​ ​ដែល​បាន​លួច​អាវ​របស់​ខ្ញុំ​ ​។​ ​ចំពោះ​ខ្ញុំ​បុគ្គល​រូប​នេះ ​មិនមែន​ជា​នគរបាល​ទេ​ ​ប៉ុន្តែ​ជា​ចោរលួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​»​ ​។​

​ក្នុង​ពេលក្រោយ​មក​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ក៏បាន​ទាមទារ​ឱ្យ​អធិការ​រង​នគរបាល​រូប​នេះ​សង​លុយ​អាវ​ចំនួន​ ​១​៨​ ​ដែល​បាន​រឹបអូស​យក​ពី​ផ្ទះ​របស់​លោក​ ​ថា​ច់ ​សាង​ ​ដោយ​ក្នុង​អាវ​ ​មួយ​មាន​តំ​លៃ​ ​១​៥​០​ ​ពាន់​ដុ​ង​ ​ឬ​ស្មើ​ប្រមាណ​ ​៧​ ​ដុល្លារ​ ​អាមេរិក​ ​។​

​និយាយ​ពី​រឿង​លោក​ ​ថា​ច់ ​សាង​ ​វិញ​ ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​ ​តើ​អាជ្ញាធរ​វៀតណាម​នឹង​ចាត់​ ​វិធានការ​អ្វី​បន្ត​ទៀត​ចំពោះ​រូបលោក​នោះ​ទេ​ ​។​ ​ប៉ុន្តែ​លោក​ ​ថា​ច់ ​សាង​ ​បាន​អះអាង​ម្តង​ជា​ ​ពីរដង​ថា​ ​លោក​មិនដែល​បាន​ធ្វើសកម្មភាព​អ្វី​ច្បាប់​នោះ​ទេ​ ​។​

Leave A Reply

Your email address will not be published.