អាជ្ញាធរ​យួន បញ្ជា​ក្រុម​ជន​អន្ធពាល ប្រើ​អំពើហិង្សា​មកលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ក្នុង​រឿង​ទំនាស់​ដីធ្លី​

0 1,436

ដោយ ស៊ឺន ចែងចើន | VOKK

ពលរដ្ឋ​ខ្មែរក្រោម ៤ នាក់​បាន​រងរបួស​ធ្ងន់ ដោយអំពើ​វាយឆ្មក់​ ពីសំណាក់ក្រុម​ជន​អន្ធពាលយួន ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​រសៀល​ថ្ងៃទី ២២ កញ្ញា ម្សិលមិញ ក្នុងខណៈ​ពួកគេ​កំពុងធ្វើដំណើរ​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី តាម​ការអញ្ជើញ​របស់​គណៈកម្មាធិការ​ប្រជាជន​សង្កា​ត់ទី ៨ ទី​រួម​ខេ​ត្រ​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។​

កម្លាំងនគរបាលយួន ប្រដាប់​ដោយដំបងក្នុង​ដៃ ទប់ស្កាត់​ការតវ៉ារបស់ពលរដ្ឋខ្មែរក្រោម កាលពី​ថ្ងៃទី ១៩ កក្កដា​ ២០១៧​ ។
កម្លាំងនគរបាលយួន ប្រដាប់​ដោយដំបងក្នុង​ដៃ ទប់ស្កាត់​ការតវ៉ារបស់ពលរដ្ឋខ្មែរក្រោម កាលពី​ថ្ងៃទី ១៩ កក្កដា​ ២០១៧​ ។

យោងតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​បាន​បង្ហោះ​នៅលើ​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hoàng Sa Club បានបង្ហាញ​អំពី​ទិដ្ឋភាព ដែល​ក្រុម​ស​អាជ្ញាធរ​យួន កំពុងតែ​ឆ្មក់​វាយប្រហារ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​គ្រា​ដែល​ពួកគេ​ធ្វើដំណើរ​តាមផ្លូវ​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​ជាមួយ នឹង​អាជ្ញាធរ​យួន ។

​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បរិយាយ​សេចក្តី អម​ជាមួយ​វីដេអូ​ឃ្លី​ប​នោះ​ថា អាជ្ញាធរ​យួន​បាន​អញ្ជើញ​តំណាង​ពលរដ្ឋ​ខ្មែរក្រោម ដែល​រងគ្រោះ​បញ្ហាដីធ្លី​របស់ខ្លួន​មក​ដោះស្រាយ នៅឯ​គណៈកម្មាធិការ​ប្រជាជន​សង្កា​ត់ទី ៨ ទី​រួម​ខេ​ត្រ​ឃ្លាំង ។ ខណៈ​កំពុងធ្វើដំណើរ មាន​ជនជាតិ​យួន​មួយក្រុម​បន្លំ​ខ្លួន​ប្រើ​អំពើហិង្សា​មកលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ។ ក្នុងពេល​ជាមួយគ្នានេះ នគរបាល​សម្ងាត់​រប​ស់​យួន ក៏បាន​មកជួយ​ជា​កម្លាំង​ដល់​ក្រុម​បន្លំ​ខ្លួន​ជនជាតិ​យួន​នោះ វាយតប់​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៤ នាក់ ។​

គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ នៃ​ទំនាស់​ដីធ្លី ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្រជាពលរដ្ឋ​ខ្មែរក្រោម និង​អាជ្ញាធរ​យួន រហូត​ឈានដល់​ការវាយប្រហារ​ពី​សំណាក់​អាជ្ញាធរ​យួន​នោះទេ ។ ប៉ុន្តែ បើ​ផ្អែក​តាម​វីដេអូ​ឃ្លី​ប​នោះ ស្ត្រី​ខ្មែរក្រោម​ជា​ជនរងគ្រោះ​ដោយ​បញ្ហាដីធ្លី​ម្នាក់​បាន​ស្រែកថា​ ​អាជ្ញាធរ​យួន​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ គ្មាន​ភាពយុត្តិធម៌ និង​មិន​តម្លាភាព ។ ពលរដ្ឋ​ខ្មែរក្រោម​រូបនេះ​ដដែល ចោទ​អាជ្ញាធរ​យួន​ថា បាន​រើសអើង​ពូជសាសន៍​ខ្មែរក្រោម ដោយ​បង្ខំ​ឲ្យ​ពួកគាត់​ទទួលយក​សំណង​ក្នុង​ជម្លោះដីធ្លី​នេះ ក្នុង​ម្នាក់ៗ ត្រឹមតែ ២៤ លាន​ដុង ខណៈ​ជនជាតិ​យួន​រងគ្រោះ​បញ្ហាដីធ្លី​ដូចគ្នា ទទួលបាន​សំណង ៤០ លាន​ដុង ។​

​គួររំឭកថា កាលពី​ថ្ងៃទី ១៩ កក្កដា ២០១៧ កន្លងទៅនេះ ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣ គ្រួសារ រស់នៅ​ភូមិ​កិ​ញ្ឆា​ង​-​ពោធិ៍ សង្កាត់​លេខ ៥ ទី​រួម​ខេ​ត្រ​ឃ្លាំង ក៏បាន​នាំគ្នា​ទៅ​តវ៉ា​បញ្ហាដីធ្លី​របស់ខ្លួន ក្នុងពេលដែល​អាជ្ញាធរ​យួន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំណាំ​ស្រូវ​របស់​ពួកគេ ។ ខណៈ​ការស្រែក​តវ៉ា​របស់​ពក​រដ្ឋ​ខ្មែរក្រោម នៅ​ទីកន្លែង​កើតហេតុ កម្លាំង​នគរបាល​ចម្រុះ​ពី​ថ្នាក់​ខេត្ត​រាប់រយ​នាក់ ប្រដាប់​ដោយ​ដំបងឆក់ ខែល និង​អាវុធ​ក្នុង​ដៃ​ផង បាន​កមក​ការពារ​គ្រឿងចក្រ​ឈូសឆាយ និង​ទប់ស្កាត់​ការតវ៉ា​នេះ ។

Win Free Kroger Gift Card take kroger feedback survey using krupdates.com

កន្លងមក​ពលរដ្ឋ​ខ្មែរក្រោម ដែល​ចូលរួម​តវ៉ា​នោះ​មានដូចជា ខេត្ត​មាត់ជ្រូក ខេត្ត​ឃ្លាំង ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ក្រមួនស នៃ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បានរួម​គ្នា​តវ៉ា​ពី​បញ្ហាដីធ្លី​នេះ ។ បន្ទាប់មក​នៅ​ដើមឆ្នាំ ២០០៩ ក៏មាន​ការចាប់ខ្លួន​ព​ល​រដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ​ជា​ហូ​ហែរ ។ រីឯ​សកម្មភាព​នៃ​ការតវ៉ា ក៏បាន​ថមថយ​រហូតមកដល់​ថ្ងៃនេះ ៕​

Leave A Reply

Your email address will not be published.