អាជ្ញាធរ​យួន បំ​បិ​ទសេ​រី​ភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពរ​ដ្ឋ​ខ្មែរក្រោម នៅ​លើ​បណ្តាញ​សង្គម​

0 330

អាជ្ញា​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃទី ២៣ មេសា បាន​កោះហៅ​ពលរដ្ឋ​ក្រោម​ម្នាក់ ទៅ​សាកសួរ ជុំវិញ​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​អាជ្ញាធរ​វៀតណាម ចាត់ទុកថា ជា​ករណី​ខុសច្បាប់ ។

លិខិតកោះហៅ​ ពលរដ្ឋខ្មែរ​ក្រោម ទៅ​សួរចម្លើយ ។
លិខិតកោះហៅ​ ពលរដ្ឋខ្មែរ​ក្រោម ទៅ​សួរចម្លើយ ។

យោង​តាម​លិខិត​កោះហៅ​មួយ​ច្បាប់ ចេញ​ដោយ​បញ្ជាការ​ដ្ឋាន​កងទ័ព​ការពារ​ព្រំដែន នៃ​ច្រក​ទ្វារ​ព្រំដែន ឃុំ​ឡាយ​ហ្វា ដែល​ចុះហត្ថលេខា​ដោយ​មេន​គរ​បាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន វរសេនីយ៍ទោ ង្វៀន វ៉ាន់​ទ្រុង (Nguyễn Văn Trung​) បាន​កោះហៅ​ទៅ​សួរចម្លើយ ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ គឹម ហុង​មីល (Kim Hồng Mil​) នៅ​ភូមិ​ព្រៃ​ជាប់ ឃុំ​ទឹកសាប ស្រុក​ជ្រោយ ញ ខេត្ត​ឃ្លាំង ។

លិខិត​កោះហៅ​ដដែល បាន​បង្គាប់​ឲ្យ លោក គឹម ហុង​មីល ទៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន (ព្រំដែន​សមុទ្រ​) ឃុំ​ឡាយ​ហ្វា (Lai Hoa​) ស្រុក​វិញ​ចូវ (Vinh Chau​) នៃ ខេត្ត​ឃ្លាំង នៅ​វេលា​ម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ២៣ មេសា ២០២០ ដើម្បី «សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន ពាក់ព័ន្ធ នឹង​ការប្រើ​ប្រាស់​បណ្តាញ​សង្គម» ។

វិទ្យុ​សំឡេង​កម្ពុជាក្រោម បាន​ព្យាយាម​ទាក់ទង​ពលរដ្ឋខ្មែរ​ក្រោម ដែល​រង​ការ​កោះហៅ​នេះ ដើម្បី​ចង់​ដឹង​ព័ត៌មាន​ម្អិ​ត ជុំវិញ​នៃ​ការសាកសួរ​ពី​អាជ្ញាធរ​យួន​នេះ​ដែរ ។ ប៉ុន្តែ នៅ​មិនទាន់​ទទួល​បានការ​ឆ្លើយតប នៅឡើយ​ទេ ។

ជា​រឿយ​ៗ ព្រះសង្ឃ និង​ពលរដ្ឋខ្មែរ​ក្រោម តែងតែ​ត្រូវ​អាជ្ញាធរ​នៃ​អាណានិគម​យួន កោះហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់ ដោយ​ចោទ​ពី​បទ ប្រឆាំង នឹង​រដ្ឋ​ភិបាល ឬមាន​ទំនាក់ទំនង នឹង​ខ្មែរក្រោម នៅ​ក្រៅប្រទេស ។

Leave A Reply

Your email address will not be published.