ការប្រគំតន្ត្រីនៅកម្ពុជាក្រោមរបស់តារា មកពីស្រុកខ្មែរត្រូវអាជ្ញាធរយួន រារាំងយប់ទី ២
ម្ចាស់បទ«ស៊ូឃ្លាត» លោក វី ជីវ័ន្ត និងតារាល្បីឈ្មោះមួយចំនួនទៀតទទួលបានជោគជ័យ ។ យោងតាម ការ ប្រកាសនៅលើហ្វេសប៊ុកនិងការផ្ដល់សម្ភាសន៍របស់លោកព្រាប សុវត្ថិ ការប្រគំតន្ត្រីនោះនឹងធ្វើរយៈ ពេល ២ ថ្ងៃយប់ គឺយប់ថ្ងៃ ១៤ និងថ្ងៃទី ១៥ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំតែម្ដង នៅខេត្តត្រាវិញ អតីតខេត្ តខ្មែរឈ្មោះ ព្រះត្រពាំង នៅកម្ពុជាក្រោមប្រទេសវៀតណាម ។
ផ្ទុយពីការរំពឹងទុក ការសម្ដែងរបស់លោកព្រាប សុវត្ថិនិងតារាសិល្បៈទាំងអស់ ដែលខំត្រៀមខ្លួនសម្រាប់ ២ យប់នោះ ដំណើរការតែមួយយប់ដំបូងប៉ុណ្ណោះ លុះដល់យប់ទី ២ ក៏ត្រូវអាជ្ញាធរវៀតណាមមិនឲ្យបន្ត ។ តារាទាំងអស់បានត្រឹមបង្ហាញអារម្មណ៍ខកចិត្តប៉ុន្តែម្នាក់ៗមិនហ៊ានលើកឡើងពីបញ្ហា ដែលបានកើត ឡើងនៅក្រោយការរារាំងនោះឡើយ ។
លោក វង្ស តារារតនា តារាចម្រៀងប្រចាំWe Production របស់ហង្សមាសបានឆ្លើយយ៉ាងខ្លីថា៖ “សុំ ទោស រឿងហ្នឹង (រឿងគេបិទមិនឲ្យសម្ដែង) ខ្ញុំអត់ទាន់ចង់និយាយទេ ចាំពេលក្រោយចុះណា!” ។ មិនខុសគ្នាដែរ លោក ព្រាប សុវត្ថិ ដែលបានផ្ដល់សម្ភាសន៍ដល់វីអូឌី ហាក់មិនចង់និយាយ នៅពេលសួរ បញ្ជាក់ ថាហេតុអ្វី បានយប់ថ្ងៃទី ១៥ ខែមេសា អាជ្ញាធរវៀតណាមចុះមកបិទការប្រគំតន្ត្រី លក់ សំបុត្រ មិនឲ្យសម្ដែង? លោក បញ្ជាក់យ៉ាងខ្លីថា៖ “សុំទោសឥឡូវហ្នឹងបងអត់អាច និយាយរឿងហ្នឹងបានទេ ចាំពេលក្រោយចុះណា” ។
អ្នកនាងម៉េង កែវពេជ្ជតា នៅពេលចោទសួរពីបញ្ហានេះ ក៏ឆ្លើយមិនខុសពីតារាទាំងពីរខាងលើផងដែរ ។ អ្នក នាងនិយាយបន្ទាប់ពីការចោទសួរថា៖ “សុំទោសអូនបងស្ដាប់អត់សូវបានទេ ចាំពេលក្រោយ ទៅ ណា” ។ បន្ទាប់មកទូរស័ព្ទរបស់អ្នកនាងក៏ខលលែងចូល ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ដែលទទួលដំណឹងនៃការផ្អាកនេះមានប្រសាសន៍ ថាកម្មវិធី ប្រ គំតន្ត្រីនៅយប់ទី ២ នោះ ត្រូវបានអាជ្ញាធរវៀតណាមអះអាងថាមិនមានច្បាប់ ទើបនាំឲ្យមានការចុះ បិទ ចោលកណ្ដាលទី ។ លោកនិយាយថា៖ “មកទល់ពេលនេះ ខ្ញុំបានដឹងត្រឹមតែថាខាងវៀតណាមគេថាអ្នក រៀប ចំប្រគំតន្ត្រីអត់សុំច្បាប់ ទើបគេចុះមកបិទមិនឲ្យធ្វើនៅយប់ថ្ងៃទី ១៥ (មេសា) ប៉ុន្តែខ្ញុំអត់ជឿ ព្រោះ បើគាត់(អ្នករៀបចំ)អត់សុំច្បាប់គេមិនអាចធ្វើបដាប្រកាសថារៀបចំ២ថ្ងៃនិងនិយាយជាមួយតួថាធ្វើ២ថ្ងៃអញ្ចឹងកើតទេ ព្រោះនៅវៀតណាម គឺខ្មែរយើងធ្វើអីតិចក៏ត្រូវតែសុំច្បាប់ ដែរបានហ៊ានធ្វើ ខ្ញុំថារឿង អត់ច្បាប់ហ្នឹង ដូចជា មិនសូវសមទេ ប៉ុន្តែវាអាចមានបញ្ហាផ្សេង!”។ លោកថាមកទល់នឹងល្ងាចថ្ងៃទី ១៦ ខែមេសា លោកមិនទាន់បានព័ត៌មានលម្អិតពាក់ព័ន្ ធនឹងការចុះផ្អាករបស់ អាជ្ញាធរវៀតណាម នោះទេ ប៉ុន្តែយោងតាម ដំណឹងក្រៅផ្លូវការ គឺបណ្ដាលមកពីកម្មវិធីតន្ត្រីនោះមានការដាក់បញ្ចូលនូវរបាំប្រពៃណី និងមានឈុតឆាក គាស់កកាយ វប្បធម៌ឲ្យពលរដ្ឋខ្មែរនៅកម្ពុជា ក្រោមស្គាល់ពីវប្បធម៌ដើម របស់ខ្លួន ទើប អាជ្ញាធរវៀតណាម កំណត់ ថាជាបំផុសឲ្យខ្មែរនៅវៀតណាមស្គាល់ប្រវត្តិសាស្ត្រដើម ហើយឈាន ដល់ ការ សម្រេចមិនឲ្យ ធ្វើនៅយប់ទី ២ ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីភាគីវៀតណាមបានភ្លាមៗនៅឡើយទេ ។
នៅលើគណនេយ្យហ្វេសប៊ុករបស់តារាភាគច្រើនដែលមានឈ្មោះទៅសម្ដែង បានបង្ហោះវីដេអូបង្ហាញថា ពួក គេធ្វើ ដំណើរ តាមរថយន្ត តាមច្រកភ្នំដិននិងបានសម្ដែងយ៉ាងជោគជ័យនៅយប់ថ្ងៃទី ១៤ ខែមេសា ។ ប៉ុន្តែ ពាក់ព័ន្ធនឹងបញ្ហាចុះបិទមិនឲ្យសម្ដែងក្នុងយប់ទី ២ ពីសំណាក់អាជ្ញាធរវៀតណាមនោះ គេមិន ឃើញ តារា ណាម្នាក់ បញ្ចេញសូម្បីអារម្មណ៍ខកចិត្តនោះឡើយ ៕
Comments are closed.