សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស​វៀតណាម ករណី​បន្ត​ចាប់​ខ្មែរ​ក្រោម ​ដាក់​ពន្ធនាគារ​

0 177

ដោយ យន់ សាមៀន | RFA Khmer

អាជ្ញាធរ​​វៀតណាម ​​ដោះលែង​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់ ក្រោយ​ឃុំខ្លួន​លោក​អស់រយៈពេល ៦ ខែ ដោយ​សារ​តែ​លោក​ប្រើប្រាស់សិទ្ធិ​​សំដែង​មតិតាម​បណ្តាញ​សង្គម ទាមទារសិទ្ធិ​ជនជាតិ​ដើម ។​​ លោក ថាច់ រីន ដែល​ទើបចេញពី​ពន្ធនាគារ អះអាងថា លោក​នឹងប​ន្តសកម្មភាព​តស៊ូមតិ​ដោយ​អហិង្សា ​ដើម្បី​សិទ្ធិសេរីភាពខ្មែរ​ក្រោម ​នៅលើទឹក​ដី​កំណើត ។

លោក ថាន់ រីន (កាន់បាច់ផ្កា) ដែលទើបត្រូវអាជ្ញាធរដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ ។ រូបៈ ផ្តល់ឲ្យ
លោក ថាន់ រីន (កាន់បាច់ផ្កា) ដែលទើបត្រូវអាជ្ញាធរដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ ។ រូបៈ ផ្តល់ឲ្យ

លោក ថាច់ រីន ចាត់​ទុកទង្វើ​អាជ្ញាធរ ​និង​តុលាការ​វៀតណាម ដែល​បាន​កាត់​ទោស​​ដាក់​ពន្ធនាគារ​​​លោក​អស់រយៈពេល​ ៦ ខែកន្លង​មក​នេះ ជា​អំពើ​អយុត្តិធម៌​ ។ ទោះបីជាយ៉ាងណា លោកនឹង​បន្ត​សកម្មភាព​ ដើម្បី​ផ្សព្ធផ្សាយ​ពី​សិទ្ធិ​ជនជាតិ​ដើម​តាម​ច្បាប់​អន្តរជាតិ​ និង​ថែរក្សា​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម ៖ «សព្វថ្ងៃ​នេះ ខ្លួន​ខ្ញុំ​ជា​ខ្មែរ ខ្ញុំមិន​ចោល​ខ្មែរ​ទេ ។ ខ្ញុំ ត្រូវតែ​ស្ទុះស្ទា​ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​ បាន​យល់​បាន​ដឹង ។ ដើម្បី​នឹង​ក្រោក​ឡើង​ធ្វើ​ទាំង​អស់​គ្នា» ។

លោក ថាច់ រីន ត្រូវបាន​វៀតណាម​ដោះលែង កាលពីថ្ងៃទី ១៣ ខែមេសា ។ លោកត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ឃុំខ្លួន​អស់រយៈពេល​បីខែ ទើប​បញ្ជូន​លោក​ទៅ​កាត់ទោស ។​ តុលាការ​សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ររយៈពេល ​៦ ខែ ពីបទធ្វើឲ្យ​ប៉ះពាល់កិត្តិយសអតីត​មេដឹកនាំ​វៀតណាម លោក ​ហូ ​ជី មិញ​ ដោយសារ​តែលោក​ចែករំលែក រូបលោក ​ហូ ​ជី ​មិញ​ តាម​បណ្តាញ​សង្គម ​(Facebook)​​ និង​សរសេរ​បន្ថែម​ពាក្យ​ថា នេះ​ជា​ចោរ ។ វៀតណាម ក៏ចោទប្រកាន់​ លោក​រឿងផ្សព្ធផ្សាយ ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​ចែករំលែក​ចំណេះដឹង​ផ្នែក​សិទ្ធិជនជាតិ​ដើម សិទ្ធិ​មនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការ​សហប្រជាជាតិ ។ លោក ថាច់ រីន មុន​ពេល​អាជ្ញាធរវៀតណាម​ ចាប់ខ្លួន​លោក លោកតែងតែអានសៀវភៅ ស្តីពី​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និង​ពាក់អាវ​មានអក្សរខ្មែរ​សរសេរថា វប្បធម៌​រលត់ ជាតិ​រលាយ និងរូបដើម​ឈើទាល និងរូបវីរបុរសខ្មែរក្រោម ឧកញ្ញ៉ា សឺន កុយ ។

លោក ថាច់ រីន ថា លោក​គ្មានចេតនា​ទៅរិះគន់មេដឹកនាំ​វៀតណាម​នោះ​ទេ ប៉ុន្តែ​ លោក​គ្រាន់​តែចង់​ប្រាប់​ទៅ​អាជ្ញាធរ​វៀតណាម​បច្ចុប្បន្ន កុំឲ្យធ្វើទុក្ខបុកម្នេញខ្មែរក្រោម៖ «ខ្ញុំ​សរសេរ​ហ្នឹង ខ្ញុំមិន​ចង់​ប្រឆាំង​ពួក​វា​ទេ ។ ខ្ញុំមិន​ថា តាហូ ​ជី មិញប្លន់​ដី​ប្លន់​ទឹក​ទេ ។ ប៉ុន្តែ ​ដាក់​ចោរ​ ដើម្បី​ឲ្យវា​ធ្វើការងារ​រាល់ថ្ងៃឲ្យ​វាយល់​ឃើញ ។ ងាប់​ហើយ​មិន​អាច​មក​លួច​បាន​ទេ» ។

លោក​ ​ថា​ច់ ​រីន​ មាន​វ័យ ​៦​១​ ​ឆ្នាំ​ រស់នៅ​ ​ស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​​ ​​ត្រូវ​អាជ្ញាធរវៀតណាម ចូល​ទៅ​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ កាល ​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១ ។ ​លោកថា រយៈពេល ៦ ខែ វៀតណាម​អនុញ្ញាត​ឲ្យលោក​ក្រុមគ្រួសារ​តែមួយពេល​គត់ ហើយ​មិនបាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​លោក រហូត​ដល់​លោក​ត្រូវ​បាន​វៀតណាម​ដោះលែង កាលពីថ្ងៃទី ១៣ ខែមេសា ។​ ក្រុម​គ្រួសារ ​លោក​ ​ថា​ច់ ​រីន ចាត់ទុកទង្វើ​របស់វៀតណាមថា ជាអំពើ​អមនុស្សធម៌ ។ លោក​ ​ថា​ច់ ​រីន ក៏បានអំពាវនាវ​ឲ្យខ្មែរក្រោម ​នៅ​ទូទាំងពិភព​លោក ជួយផ្សព្ធផ្សាយ​ការ​តស៊ូមតិ​របស់​ពលរដ្ឋខ្មែរ​ក្រោម ​​នៅស្រុក​កំណើត ដើម្បី​ឲ្យ​ចលនា​នេះ អាច​ជោគជ័យ​ទៅ​ថ្ងៃអនាគត ។​

ការដោះលែងលោក ថាច់ រីន នេះ ធ្វើឡើង​ស្រប​ពេល ​ដែល​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តដូនណៃ​ បាន​ចាប់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ លោក​ ​ចៅ​ ​លី​ណា​ ​អាយុ​ ​៣​៣​ ​ឆ្នាំ​កាលពីថ្ងៃទី ១៣ ខែ​មេសា ។ ​លោក​ ​ចៅ​ ​លី​ណា​ ​ត្រូវបាន​នគរបាល​វៀតណាម ចំនួន​ ​២​ ​នាក់​ ​បាន​បង្ខំឲ្យ​លោក​ឡើងឡាន​ ​រួច​ដឹក​ចេញ​ ​ ​ដោយ​ពុំបាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ឡើយ​​ ។​

​ លោក​ ​ចៅ​ ​លី​ណា​ ​ ​តែង​ចូលរួម​សកម្មភាព​សង្គម​ ​ដោយ​ចុះ​ចែក​អំណោយ​ស្បៀងអាហារ​ ​ដល់​កម្មករ​ខ្មែរក្រោម​ ​ដែល​ប្រឈម​ការ​ខ្វះខាត​ជីវភាព​ ​នៅ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​-​១​៩​ ​។​ ​កាលថ្ងៃ​ទី​ ​៨​ ​ខែ​មីនា​ លោក​ បាន​ផ្តួចផ្តើម​ ​និង​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​ជូន​ដល់​កម្មការិនី​ ​ដែល​កំពុង​ធ្វើការ​ ​នៅ​ក្នុង​ខេត្ត​ដូន​ណៃ ​ដោយ​​ពាក់អាវ​យឺត​មាន​ទង់ជាតិ​កម្ពុជាក្រោម​ ​អម​ដោយ​ពាក្យ​ថា​ ​«​ខ្មែរក្រោម​ ​អប​អរសាទរ​ទោ​វា​នារី​អន្តរជាតិ​»​ ។ អាជ្ញាធរវៀតណាម បានដោះលែង​លោក​ ​ចៅ​ ​លី​ណា​ឲ្យមាន​សេរីភាព​ឡើងវិញ ក្រោយ​អាជ្ញាធរ​បាន​ឃុំខ្លួន​លោក និងសាកសួរ​ចម្លើយអស់រយៈពេល ៩ ម៉ោង ។ អាជ្ញាធរវៀតណាម ក៏បានបង្ខំ​​​​​​​​​​​​​​​​​​ឲ្យលោកចុះហត្ថលេខា ​​ទទួល​ស្គាល់កំហុស​រឿងពាក់​អាវយឺត មាន​ទង់​​ជាតិ​ខ្មែរក្រោម ប៉ុន្តែ លោក​បដិសេធ​​​មិនព្រមចុះហត្ថលេខា ។

ពាក់ព័ន្ធនឹងការចាប់ខ្មែរក្រោម​ដាក់ពន្ធនាគារ និងឃុំខ្លួននេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុអាស៊ីសេរី​កាល​ពី​ថ្ងៃទី ១៨​ ខែមេសាថា ទង្វើ​របស់​វៀតណាម​កន្លង​មក ធ្វើឡើងដើម្បី​បំបាក់ស្មារតី​ខ្មែរកម្ពុជាក្រោម និងគំរាម​កំហែង​កុំ​ឲ្យខ្មែរ​ក្រោម ងើបឡើងតវ៉ា​ទាមទារ​សិទ្ធិ​ជាម្ចាស់ស្រុក៖ «ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​ចាប់ខ្លួនលោក ថាច់ រីនទៅឃុំអស់​រយៈពេល ៦ ខែនោះ មិនឲ្យកូនចៅ​សួរ​សុខទុក្ខ បាត់​ដំណឹង​នោះ ជា​ទង្វើមួយ​ផ្ទុយហ្នឹង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ផង ។​ អាជ្ញាធរ​វៀតណាម​ ធ្វើ​យ៉ាងណា ​ដើម្បីគំរាមកំហែង កុំឲ្យពលរដ្ឋខ្មែ​រក្រោម​ក្រោក​ឡើងតស៊ូ​ ផ្សព្ធផ្សាយប្រវត្តិសាស្រ្តពិតនៃ​ទឹកដីកម្ពុជាក្រោម» ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ អាជ្ញាធរ​វៀតណាម ​បាន​ចាប់​ខ្លួន​ធ្វើទុក្ខបុក​ម្នេញខ្មែរក្រោម​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ។​ វៀតណាម បានចាប់ខ្លួន​កសិករនិង​សកម្មជន​ខ្មែរក្រោម ​ដាក់ពន្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធនាគារ និងផាកពិន័យជាដើម ។ វៀតណាម​ដាក់ខ្មែរ​ក្រោម ​​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​ពួកគេ​ទាមទារ​សិទ្ធិដីធ្លី ​និង​សិទ្ធិជា​ជនជាតិ​ដើម​ ។ បច្ចុប្បន្ន​ខ្មែរ​ក្រោម​ មាន​ចំនួន​ប្រមាណ ​៧​ លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​ ២១​ ជា​ស្រុក​កំណើត​របស់​ពួកគេ ។ មកទល់នឹងខែមិថុនាខាងមុខនេះ វៀតណាម​បាន​គ្រប់គ្រង​កម្ពុជាក្រោម​ទាំង​ខុសច្បាប់​អស់រយៈ​ពេល​ ៧៣ ឆ្នាំម​ក​ហើយ ៕

Leave A Reply

Your email address will not be published.