បទ​សម្ភាសន៍​ VOA​៖ តំ​ណាង​ខ្មែរ​ក្រោម​ទទូច​ឲ្យ​លោក ដូ​ណាល់ ត្រាំ​ ពិនិត្យ​មើល​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ នៅ​វៀត​ណាម

130

ក្រុមតំណាងពលរដ្ឋខ្មែរកម្ពុជាក្រោមស្វះស្វែងរកការគាំទ្រពីមន្ត្រីសរអាចំពោះការធ្វើទុក្ខមុក្ខម្នេញ និងការរំលោភសិទ្ធិសេរីភាពលើទឹកដីកម្ពុជាក្រោមដែលស្ថិតនៅក្រោមការកាន់កាប់របស់វៀត ណាម ។ លោក សុខ ខេមរានៃ វីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជួបសម្ភាសតំណាងខ្មែរក្រហម៣នាក់ក្នុងបន្ទប់ Studio របស់ VOA កាលពីថ្ងៃសុក្រទី ២៧ ខែមករា ឆ្នាំ ២០១៧ ក្រោយពេលដែលក្រុមអ្នកតំណាងទាំងនេះ បានជួបជាមួយមន្ត្រីអាមេរិកាំង។ តំណាងទាំងនោះគឺលោក ត្រឹង ម៉ាននរិន ប្រធានផ្នែកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម; លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកម្ពុជា; ហើយនឹង លោក លី ចន្តា អតីតព្រះសង្ឃខ្មែរក្រោមក្នុងប្រទេសវៀតណាម ដែលត្រូវរងទុក្ខបុកម្នេញដោយអាជ្ញាធរវៀតណាម ៕ VOA

Comments are closed.