គណៈកម្មការ ECOSOC បោះឆ្នោត​បិទ​សំណើ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សុំចូល​ជា​សមាជិក​

230

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៦ នេះ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការ​សហ ប្រជាជាតិ​ហៅ​កាត់​ថា ECOSOC បាន​បើក​សន្និបាត​មួយ ដើម្បី​សម្រេច​លើ​ពាក្យស្នើសុំ​របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដើម្បី​ចូល​ជា​សមាជិក​គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ ។​

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ចុងក្រោយ ប្រទេស​ចំនួន ៣ រួមមាន សហរដ្ឋអាមេរិក ក្រិ​ក និង អ៊ីស្រាអែល ជា​សមាជិក​គណៈកម្មាកា​រ ECOSOC បាន​បោះឆ្នោត ប្រឆាំងនឹង​ការបិទ​សំណុំរឿង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ចំណែក សមាជិក​ដទៃទៀត នៃ គណៈកម្មាការ ECOSOC បាន​បោះឆ្នោត​គាំទ្រ ឲ្យ​បិទ​សំណុំរឿង របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ។​

​បន្ទាប់​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ អង្គការ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (The International Service for Human Rights) ហៅ​កាត់​ថា ISHR បានចេញ​សេចក្ដីរាយការណ៍​មួយ នៅលើ​គេហទំព័រ​របស់ខ្លួន ដាក់​ចំណងជើង​ថា “ គណៈកម្មការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ខាង អង្គការក្រៅរដ្ឋាភិបាល​៖ សូមកុំ​បំបិទ​សិទ្ធិ​អង្គការក្រៅរដ្ឋាភិបាល​និយាយ​ឡើយ​” ។​

​ខ្លឹមសារ នៃ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​ល្បី​កក្រើក​ឈ្មោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ចំពោះ​អ្នកការ ទូត​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក និង​តំណាង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា នៅក្នុង​សាល​អង្គការ សហ​ប្រជា​តិ នេះ ត្រូវបាន អង្គការ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ធ្វើ​សេចក្ដីរាយការណ៍​យ៉ាងនេះ​ថា​៖

​នៅក្នុង​សេចក្តីសម្រេច​ដែល​ត្រូវធ្វើ​ទាំង​បញ្ច្រាស់ទិស​ដោយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ (ECOSOC) ។ រដ្ឋ​ជា​សមាជិក អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​អង្គការ ក្រៅ​រដ្ឋាភិបាល​បាល (NGO) បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រែ​ទៅជា​បំបិទមាត់​អង្គការក្រៅរដ្ឋាភិបាល​មួយ និង​បាន​បដិសេធ​មិន​ឲ្យ​ចូល​អង្គការ​សហ ប្រជាជាតិ ដែលជា​ទង្វើ​មួយ​រំលោភ​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការជួបប្រជុំ និង​នីតិវិធី ។​

គណៈកម្មាការ​អង្គការក្រៅរដ្ឋាភិបាល នៃ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ដើម្បី​បិទ​ពាក្យសុំ​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ការចូល​ជា​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច អង្គការ​សហ ប្រជាជាតិ (ECOSOC) ក្នុងឋានៈ​ជា​អ្នកពិគ្រោះ​យោបល់ ។ ព្រឹត្តិការណ៍​នេះ បានក្លាយ​ទៅជា​សេចក្ដីសម្រេច​មួយ នៅ​ពីក្រោយ​វាំងនន​របស់​គណៈកម្មកា​រ អង្គការ ECOSOC កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែមករា ឆ្នាំ ២០១៦ ដើម្បី​បដិសេធ​អង្គការក្រៅរដ្ឋាភិបាល​សូម្បីតែ​ឱកាស​ឡើង​និយាយ​ការពារ​នូវ​សំណុំរឿង​របស់ខ្លួន ។​

​មានតែ​ប្រទេស​ជា​សមាជិក ECOSOC ចំនួន ៣ ប៉ុណ្ណោះ គឺ សហរដ្ឋអាមេរិក ក្រិ​ក និង​អ៊ីស្រាអែល ដែល​បាន​បោះ ឆ្នោត​ប្រឆាំងនឹង​ការបិទ​សំណុំរឿង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ។ ប្រទេស អ៊ុយ​រូ​ហ្គា​យ (Uruguay) អនុប្បវាទ ។ ប្រទេស​ទាំងអស់​ជា​សមាជិក​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​បិទ​សំណុំរឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​សហរដ្ឋអាមេរិក បានធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សុច្ចរិត​ភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ។ ប្រទេស​ក្រិ​កបាន​ហៅ​ការបោះឆ្នោត​នេះ​ថា​ជា “​ការរំលោភបំពាន​មួយ យ៉ាង​ធ្ងន់​ប្រឆាំងនឹង​អង្គការ​ក្រៅ រដ្ឋាភិបាល ។ គួរកត់សម្គាល់​ដែរ​ថា គ្មាន​មូលហេតុ​ណាមួយ​ដែល​ត្រូវ​បិទ​សំណុំរឿង​ដោយ​គ្មាន “​ភស្តុតាង​ពិតប្រាកដ​” ដែល​ចោទថា អង្គការក្រៅរដ្ឋាភិបាល​មួយ​បានធ្វើការ​ការផ្ទុយ​ទៅនឹង​គោលការណ៍​ធម្មនុញ្ញ នៃ​អង្គការសហប្រជាជាតិ ឡើយ​” ។​

“​វៀតណាម ជា​រដ្ឋ​មួយ​ដែល​បានធ្វើ​ការជំទាស់​តាំងពីដើម​រៀងមក​នូវ សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន អបអរសាទរ​ចំពោះ​សេចក្ដីសម្រេច និង​សមត្ថភាព​របស់ គណៈកម្មាការ ECOSOC ដូច​អ្វីដែល​ខ្លួន​បាន​ពណ៌នា​ថា គណៈកម្មការ​ចេះ​បែងចែក​រវាង អង្គការក្រៅរដ្ឋាភិបាល “​ពិតប្រាកដ​” និង​អង្គការ​ដទៃទៀត​ដែល​មិន​ពិត ។​

លោកស្រី អ៊ី​លីណរ អូ​ប​ផេ​នស (Eleanor Openshaw) នៃ អង្គការ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (ISHR) បាន​ថ្លែងថា​៖ «​គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល ECOSOC ត្រូវ​ដឹងថា ការបដិសេធ​នូវ​ដំណើរ​ការចូល​អង្គការ​សហប្រជាជាតិ របស់​អង្គការក្រៅរដ្ឋាភិបាល វា​ត្រូវ​ឆ្លងកាត់​ការពន្យារពេល​ដាក់ពាក្យ​ជាច្រើន​ដំណាក់កាល ។ ទោះជា​យ៉ាងណាក៏ដោយ គណៈ​ក​ម្មា​នេះ បាន​ឈានដល់​កម្រិត​មួយ​ទាប​បំផុត នៅក្នុង​ការបដិសេធ​អង្គការក្រៅរដ្ឋាភិបាល​មួយ សូម្បីតែ​ឱកាស ក្នុងការ​ដាក់ពាក្យ​” ។​

​លើសពីនេះ​ទៀត វា​អនុញ្ញាតឱ្យ​មានការ​ចោទប្រកាន់ ត្រូវធ្វើឡើង​ប្រឆាំងនឹង​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​អង្គប្រជុំ របស់ខ្លួន ដោយ​មិន​អនុញ្ញាតឱ្យ​អង្គការក្រៅរដ្ឋាភិបាល​បាន​ឆ្លើយតប​ឡើយ ។ គណៈ​ក​ម្មា​ធិ​អង្គការក្រៅរដ្ឋាភិបាល ECOSOC បាន​រើសអើង​លើ​អង្គការក្រៅរដ្ឋាភិបាល និង​បាន​បំបិទមាត់​ពួកគេ ។ ECOSOC ត្រូវតែ​ដក​សេចក្តីសម្រេច របស់​គណៈកម្មាការ​រ​បស់​ខ្លួន លើ​ករណីនេះ​នៅក្នុង​សម័យប្រជុំ​បន្ទាប់​ទៀត​របស់ខ្លួន នៅក្នុង​ខែមេសា ខាងមុខនេះ ។​

​ក្រុម​រដ្ឋ ដែល​ដឹកនាំ​ដោយ ប្រទេស គុយបា (Cuba) នី​ហ្គា​រ៉ា​កួ (Nicaragua) និង​ប្រទេស​វ៉ែន​នី​ស៊ូ​ឡា (Venezuela) បានទទួល​ជោគជ័យ​នៅក្នុង​អង្គការសហប្រជាជាតិ ដើម្បី​បដិសេធ​សិទ្ធិ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ប្រឆាំង នឹង​អង្គការក្រៅរដ្ឋាភិបាល ។ សហរដ្ឋអាមេរិក​បាន​ពណ៌នា ដូចជា​ជាការ​ផ្ញើ​សារ​មួយ​ព្រមាន​ថា “ សេរីភាព​ក្នុងការ បញ្ចេញមតិ​គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង​មួយ​នៅក្នុង​អង្គការសហប្រជាជាតិ​” ។ ភាគច្រើន រដ្ឋ​ជា​សមាជិក គណៈកម្មាការ ECOSOC បាន​បោះឆ្នោត​នោះ គឺជា​ការ​ការគាំទ្រ​ដល់​ការ​បំបិទមាត់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​ដាក់ពាក្យ ដើម្បី​ចូល​សមាជិក​អង្គការក្រៅរដ្ឋាភិបាល ECOSOC ក្នុងឋានៈ​ជា​អ្នកពិគ្រោះ​យោបល់​នោះ ជាការ​មួយ​ដ៏​សំខាន់ ដែល​នឹងត្រូវ​បានអនុញ្ញាត​អង្គការក្រៅរដ្ឋាភិបាល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ជាច្រើន​របស់​អង្គការសហប្រជាជាតិ ។​

​ការបោះឆ្នោត​របស់​គណៈ​ក​ម្មា​ធិ​អង្គការក្រៅរដ្ឋាភិបាលរ​បស់​អង្គការសហប្រជាជាតិ (ECOSOC) ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃទី ២៨ ខែមករា នេះ បន្ទាប់ពី សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន គណៈកម្មាធិការ​នេះ លើក​យកមក​សម្រាប់​ពិចារណា ។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ប្រទេស​គុយបា​, នី​ហ្គា​រ៉ា​កួ និង​ប្រទេស វ៉ែន​នី​ស៊ូ​ឡា បានស្នើ​ឲ្យ​បិទ​សំណើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ប្រទេស​ទាំងនេះ សំអាង​លើ​មូលដ្ឋាន​របស់ខ្លួន​ទៅលើ ការជំទាស់​ដែល​បានធ្វើ​ឡើងជា​លើកដំបូង​ដោយ​ប្រទេស​វៀតណាម លើ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល ECOSOC បោះឆ្នោត​កាល​ដំបូង​កាលពី ឆ្នាំ ២០១២ កន្លងទៅនេះ ។​

​នៅពេលនោះ វៀតណាម​បាន​ពណ៌នា​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម “​មិន​គ្រប់​លក្ខខណ្ឌ​ដើម្បី​បាន​ចូល​ជា​សមាជិក អង្គការក្រៅរដ្ឋាភិបាល ECOSOC ក្នុងឋានៈ​ជា​អ្នកពិគ្រោះ​យោបល់​ទេ​” ។ វៀតណាម​ចោទប្រកាន់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនានយោបាយ ដើម្បី​បំផ្លាញ​ដល់​បូរណភាព​ដែនដី​នៃ​ប្រទេស​វៀតណាម ។ ការជំទាស់ ដែល​បាន​ធ្វើឡើង​ដោយ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ ២០១២ បានធ្វើ​ឲ្យ គណៈកម្មការ ECOSOC បដិសេធ​នូវ​សំណើ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ម្ដង​រួចហើយ ។ ដើម្បី​សម្រប​តាម​លក្ខខណ្ឌ​របស់ ECOSOC អង្គការក្រៅរដ្ឋាភិបាល មាន​សិទ្ធិ​ដាក់ពាក្យ​ឡើងវិញ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ពាក្យ​ជា​លើក​ទី ២ នៅក្នុង​ឆ្នាំ ២០១៥ ។​

សំណូមពរ​របស់​ប្រទេស​គុយបា នី​ហ្គា​រ៉ា​កួ និង វែ​ន​នី​ស៊ូ​ឡា ដើម្បី​បិទ​សំណុំរឿង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មានការ​ជំទាស់​យ៉ាងខ្លាំង​ពី​សហរដ្ឋអាមេរិក ដោយ​សហរដ្ឋអាមេរិក​បាន​ចាត់ទុកថា ជា​ទង្វើ​មួយ​ដែល​ធ្វើឡើង​យ៉ាង​តក់ក្រហល់ ទៅលើ​ពាក្យសុំ​របស់​អង្គការក្រៅរដ្ឋាភិបាល​ដោយ​ផ្អែកលើ​ការពិចារណា​តែម្ដង​គត់ ដោយ គណៈកម្មការ ECOSOC ។ វា​បាន​យល់ព្រម​ដោយ​គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល ECOSOC ដែល​បាន បោះឆ្នោត​នៅពេល​ព្រឹក ថ្ងៃ​សុក្រ ទី ២៨ ខែមករា ។​

​រដ្ឋ​សមាជិក​នៃ​គណៈកម្មការ ECOSOC បាន​បោះឆ្នោត​តាម​សំណើ​របស់​អធិបតី​អង្គប្រជុំ ដើម្បី​អនុញ្ញាត​ឲ្យ អង្គការ ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​កម្មវិធី​សំណួរ និង​ចម្លើយ ដែល​បានរៀបចំ​នៅក្នុង​ថ្ងៃ​បញ្ចប់ នៃ​កិច្ចប្រជុំ​គណៈ កម្ម​ការ​អង្គការក្រៅរដ្ឋាភិបាល ។ ប្រទេស​ក្រិ​ក ឥស្រា​អែល និង សហរដ្ឋអាមេរិក បាន​បោះឆ្នោត​គាំទ្រ​អនុញ្ញាត ឲ្យ​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​មិន​សិទ្ធិ​និយាយ ។ ប្រទេស​រុស្ស៊ី អនុប្បវាទ ។ រដ្ឋ​ទាំងអស់​ជា​សមាជិក​គណៈកម្មការ​អង្គការ​ក្រៅ រដ្ឋាភិបាល ECOSOC មាន អា​ឈើ​បា​ចាន (Azerbaijan) ប៊ូ​រ៉​ន់​ឌី (Burundi) ចិន (China) គូ​យ​បា (Cuba) ឥណ្ឌា (India) អ៊ា​រ៉ង់ (Iran) ម៉ា​រីតា​នៀ (Mauritania) នី​ហ្គា​រ៉ា​កួ (Nicaragua) ប៉ា​គិ​ស្ថាន (Pakistan) អាហ្វ្រិក​ខាងត្បូង (South Africa) ស៊ូដង់ (Sudan) ទូ​គី (Turkey) និង វែ​ន​នី​ស៊ូ​ឡា (Venezuela) បាន​បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​និយាយ ។ ចំណែក ប្រទេស​គុយ​នី (Guinea) អវត្តមាន ។​

សហរដ្ឋអាមេរិក កត់សម្គាល់​ឃើញថា វា​ជាការ​ចាំបាច់​ខ្លាំងណាស់​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវតែ​បានអនុញ្ញាត​ឲ្យ​និយាយ ព្រោះថា រហូតមកទល់​ពេលនេះ ការពិភាក្សា​ផ្អែកទៅលើ​តែ​ជ្រុង​ម្ខាង​មកពី​ខាង​ភាគី​វៀតណាម ដែល​ជំទាស់​នឹង​អង្គការក្រៅរដ្ឋាភិបាល ។ សហរដ្ឋអាមេរិក បានកត់សម្គាល់​ឃើញ​ទៀតថា មាន​កំហុសឆ្គង​មួយ​ដ៏​ធ្ងន់​ដែល​បានធ្វើ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល ហើយ​គណៈកម្មការ ECOSOC បាន​ជំទាស់​អង្គការក្រៅរដ្ឋាភិបាល មានមតិ​ដើម្បី​ការពារ​សំណុំរឿង​របស់ខ្លួន ។ ពួកគេ​បាន​បង្កើត​នូវ​ការបោះឆ្នោត​មួយ ដែលមាន​លក្ខណៈ​ហាក់ដូច​ជាការ​បំបិទមាត់​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជជែក​គ្នា ។​

ប្រទេស​ក្រិ​ក ជា​រដ្ឋ​សមាជិក​នៃ​គណៈកម្មការ ECOSOC មួយ​ដែរនោះ បានកត់សម្គាល់​ឃើញថា​៖ “​នេះ​ជា​ទង្វើ មួយ​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​អង្គការក្រៅរដ្ឋាភិបាល និង​ដើម្បី​បំបិទមាត់​ពួកគេ​តែប៉ុណ្ណោះ​” ។​

​ក្រុម​រដ្ឋ​ដែល​ប្រឆាំង​ការអនុញ្ញាត​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ឡើង​និយាយ បាន​ប្រញាប់ប្រញាល​សុំ​សិទ្ធិ និយាយ​ដើម្បី​ការពារ​ខ្លួនឯង​អំពី​ការចោទប្រកាន់ថា ពួកគេ​បាន​រឹតបន្តឹង​សេរីភាព​ក្នុងការ​និយាយ និង​បាន​សង្កត់ធ្ងន់ថា ការជំទាស់​របស់​ពួកគេ​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​ការយល់ឃើញ​របស់​ពួកគេ​ថា ទិសដៅ និង​បេសកកម្ម អង្គការក្រៅរដ្ឋាភិបាល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន អនុវត្ត​ផ្ទុយ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។​

ប្រទេស​រុស្ស៊ី បាន​បោះឆ្នោត​អនុប្បវាទ ចំពោះ​ការចូលរួម​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​កម្មវិធី​សំណួរ និង​ចម្លើយ ដើម្បី​សម្ដែង​ការចាប់អារម្មណ៍​ពី​អង្គការក្រៅរដ្ឋាភិបាល​ថា ហេតុអ្វី​បានជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​មាន ការបោះឆ្នោត​ឡើងវិញ ខណៈដែល​អង្គការ​មួយ​នេះ ត្រូវបដិសេធ​ម្ដង​រួចហើយ ។​

​ពេលដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិនត្រូវ​បានការ​ទទួលស្គាល់​ការ​ពី​ឆ្នាំ ២០១២ អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​រាប់ទាំង អង្គការ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (ISHR) ផង និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ផង បានរួម​គ្នា​ចេញ​សេចក្ដី​ថ្លែង​ការរួម​ដើម្បី​សម្ដែង​ក្ដីបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការអភិវឌ្ឍ ។​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​សកម្មភាព ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​អន្ដរជាតិ ក្នុង​គោលបំណង​ស្វែងរក​សេរីភាព យុត្តិធម៌ និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង សម្រាប់​ជនជាតិដើម​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​កា​រ​គាបសង្កត់​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​លោកស្រី អ៊ី​លីណរ អូ​ផេ​នស (Eleanor Openshaw) នៃ អង្គការ​អន្តរជាតិ​ដើ​ម្បិ​សិទ្ធិមនុស្ស (ISHR) បាន​បញ្ជាក់ថា​៖ “​ការបដិសេធ​មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​និយាយ​នៅក្នុង​កម្មវិធី​សំណួរ និង​ចម្លើយ​ជា ទង្វើ​ផ្ដាច់ការ​មួយ ដែល​គណៈកម្មការ ECOSOC បាន​ច្រានចោល​នូវ​ឱកាស​មួយ​របស់​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​បាន​ឆ្លើយបំភ្លឺ​នូវ​ការចោទប្រកាន់​ប្រឆាំង​ពី​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​” ។​

​លោកស្រី អ៊ី​លីណរ អូ​ផេ​នស (Eleanor Openshaw) បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​វា​មិន​ត្រឹមតែ អង្គការក្រៅរដ្ឋាភិបាល​ត្រូវគេ​សួរ​ដោយ​សេចក្ដីថ្លៃថ្នូ យ៉ាង​យកចិត្តទុកដាក់​នោះទេ ប៉ុន្តែ​បញ្ហា​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​នោះ គឺ គណៈកម្មការ​អង្គការសហប្រជាជាតិ បាន​បំបិទ​សំឡេង​អង្គការក្រៅរដ្ឋាភិបាល​ដែល​កំពុងតែ​ស្វែងរក នូវ​ការចូលរួម ជាមួយ​អង្គការសហប្រជាជាតិ ។ ទង្វើ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា វា​បាន​អនុវត្ត​ផ្ទុយ​នឹង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបប្រជុំ ។​

​ការយល់ឃើញ​របស់​អង្គការ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (ISHR) អំពី​រឿងនេះ ត្រូវបាន​គាំទ្រ​យ៉ាងខ្លាំង​ដោយ​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សេរីភាព​នៃ​សមាគម និង ការជួបប្រជុំគ្នា ។ លោក ម៉ា​យ​ណា កៃ (Maina Kiai) អ្នកធ្វើ “​របាយការណ៍​សំខាន់​មួយ​ក្នុង​ឆ្នាំ ២០១៤” បានឱ្យដឹងថា ស្ថាប័ន​ពហុភាគី​មាន​កាតព្វកិច្ច​ផ្លូវច្បាប់​ដើម្បី​ធានាថា មនុស្ស​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ចំពោះ​សេរីភាព​នៃ​ការ​ការជួបប្រជុំ​ដោយ​សន្តិវិធី និង​ការបង្កើត សមាគម​នៅក្នុង​វិសាលភាព​ពហុភាគី ។ នៅក្នុង​របាយការណ៍​ដ​ដែល​នោះ អ្នករាយការណ៍​ពិសេស បានបញ្ជាក់​អំពី សារៈសំខាន់​នៃ​ការអនុវត្ត​របស់​រដ្ឋ​ជា​សមាជិក នៃ​គណៈ​ក​ម្មា​អង្គការសហប្រជាជាតិ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ថា លទ្ធផល​នៅក្នុង​ការ​ការដក​ប្រព័ន្ធ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិមនុស្ស នោះ រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ គួរតែ​គាំពារ​នូវ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​សិទ្ធិសេរីភាព​នៃ​ការជួបប្រជុំគ្នា​ដោយ​សន្តិភាព ។​

លោក Maina Kiai អ្នករាយការណ៍ពិសេស ស្តីពី សិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធីនិងការបង្កើតសមាគម ។
លោក Maina Kiai អ្នករាយការណ៍ពិសេស ស្តីពី សិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធីនិងការបង្កើតសមាគម ។

​គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល ជា​គណៈកម្មការ​មួយ​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច របស់​អង្គការសហប្រជាជាតិ (ECOSOC) ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ចូល​ជា​សមាជិក​ក្នុងឋានៈ​ជា​អ្នកពិគ្រោះ​យោបល់​ជាមួយនឹង​អង្គការសហប្រជាជាតិ ។ ក្នុងឋានៈ​នេះ អង្គការ​ការ​ក្រៅ​រដ្ឋាភិបាល រាល់​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ ។ ក្នុងពេល​ដែលមាន​សម័យ​ប្រជុំ​ជា​សាធារណៈ​របស់ខ្លួន រាល់​មួយ​សប្តាហ៍​កន្លះ មុនពេល​ចប់​កិច្ចប្រជុំ​រៀងរាល់ថ្ងៃ តែងតែមាន​កម្មវិធី​សំណួរ និង​ចម្លើយ សម្រាប់​ផ្ដល់ឱកាស​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​បទ​បង្ហាញ​ខ្លី​ស្ដីអំពី​អង្គការ​របស់​ពួកគេ និង​ឆ្លើយ​សំណួរ​ពីរ​ដ្ឋ​សមាជិក​គណៈកម្មាការ ECOSOC ៕​

Comments are closed.