វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​) ខេត្ត​ព្រះ​ត្រពាំង នឹងធ្វើ​បុណ្យខួប​វត្ត​គម្រប់ ៧០០ ឆ្នាំ​

0 2,092

​ដោយ ថាច់ ប្រីជា គឿន​|VOKK

​វត្ត​ម​ជ្ឈិ​មា​រាម ហៅ វត្ត​កណ្តាល ឋិត​នៅក្នុង ខេត្ត​ព្រះ​ត្រពាំង នឹង​ប្រារព្ធ​ពិធីបុណ្យ​ខួប​វត្ត គម្រប់ ៧០០ ឆ្នាំ នៅក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ។ ពិធីបុណ្យ​នេះ​នឹង​ប្រារព្ធ​រយៈពេល ៣ ថ្ងៃ ដោយមាន និមន្ត​ព្រះសង្ឃ ៧០០ អង្គ​រាប់បាត្រ ផងដែរ ។​

​យោងតាម​លិខិត​និមន្ត និង​អញ្ជើញ ចេញ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ នេះ ចុះហត្ថលេខា ដោយ​គណៈ កម្ម​ការ និង ចៅអធិការ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) បាន​បញ្ជាក់ថា វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​) នៅ​ភូមិ កណ្តាល ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង នឹង​ប្រារព្ធ​ពិធី​បុណ្យខួប ៧០០ ឆ្នាំ នៃ​ការកកើត វត្ត រយៈពេល ៣ ថ្ងៃ គឺ នៅ​ថ្ងៃទី ១៩, ២០ និង ២១ ខែកុម្ភៈ ខាងមុខនេះ ។ ពិធីបុណ្យ​នេះ វត្ត​នឹង សម្ពោធ​ឆ្លង​នូវ​សមិទ្ធផល​នានា ដែល​វត្ត​បាន​កសាង ដូចជា សាលា​ធម្មសភា ចេតិយ បណ្ណាល័យ ខ្លោង ទ្វារ បង្គោល​ទង់ និង របង​វត្ត ។

សាលាធម្មសភា វត្តមជ្ឈិមារាម (កណ្ដាល) ។ សាលាធម្មសភា វត្តមជ្ឈិមារាម (កណ្ដាល) ។
សាលាធម្មសភា វត្តមជ្ឈិមារាម (កណ្ដាល) ។

​តំណាង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម នឹង​និមន្ត និង​អញ្ជើញ​ចូល រួម​ពិធីបុណ្យ​បុណ្យ​នេះ តាម​ការ​និមន្ត និង​អញ្ជើញ​ពី​គណៈកម្មការ​ចាត់តាំង​បុណ្យ ។ យោងតាម​សេចក្ដី ជូនដំណឹង​នៃ​ពិធីបុណ្យ ព្រះសង្ឃ ៧០០ អង្គ​ដែល​បាន​និមន្ត​ចូល​រាប់បាត្រ គណៈកម្មការ​បុណ្យ​នឹង​ប្រ គេ​ន​ទេយ្យទាន និង​បច្ច័យបួន ក្នុង​មួយអង្គៗ​ចំនួន ១ លាន​ដុង ស្មើនឹង ៥០ ដុល្លារ​អាមេរិក ។​

ព្រះវិហារវត្តមជ្ឈិមារាម (កណ្ដាល) ។
ព្រះវិហារវត្តមជ្ឈិមារាម (កណ្ដាល) ។

​វត្ត​ម​ជ្ឈិ​មា​រាម ហៅ កណ្តាល កសាង​នៅ ព​. ស​. ១៨៦១ គ​. ស​. ១៣១៧ ។ បច្ចុប្បន្ន ពុទ្ធសករាជ ២៥៦១ ដូច្នេះ វត្ត​នេះ​មាន​អាយុកាល ៧០០ ឆ្នាំ គត់ បើ​រាប់​តាម​គ្រឹ​ស្ត​សករាជ​វិញ ឆ្នាំ ២០១៨ វត្ត​នេះ មាន​អាយុកាល ៧០១ ឆ្នាំ ។

សាលាធម្មសភា វត្តមជ្ឈិមារាម (កណ្ដាល) ។
សាលាធម្មសភា វត្តមជ្ឈិមារាម (កណ្ដាល) ។

​សូមបញ្ជាក់ថា យោងតាម​ស្ថិតិ​ជាក់ស្ដែង ឆ្នាំ ២០១៨ ដែល​បានធ្វើ​ដោយ នាយកដ្ឋាន​ព័ត៌មាន​នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្ហាញថា នៅ​ដែនដី​កម្ពុជា​ក្រោម មាន​វត្ត​ខ្មែរ​ប្រមាណ ៤៦០ វត្ត ក្នុងនោះ វត្ត​ដែល​បុរាណ​ជាងគេ គឺ​វត្ត​សម្បួរ​រង្សី ហៅ​វត្ត​សម្បួរ បាន​កសាង​នៅក្នុង​គ្រឹសសករាជ ៣៧៣ មកដល់​ឆ្នាំ ២០១៨ នេះ វត្ត​នេះ មាន​អាយុ ១.៦៤៥ ឆ្នាំ ហើយ​វត្ត​ដែល​ថ្មី​ជាងគេ គឺ​វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ដារ​) នៅ​ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បាន​សម្ពោធ​បង្កើត​វត្ត​នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ ដែលមាន​អាយុ​ជិត មួយឆ្នាំ ។ នេះ​ជា​ស្ថិតិ​វត្ត​ខ្មែរ​នៅតាម​ទីក្រុង ខេត្ត និង​កោះ​នីមួយៗ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ។​

  • ០១. ខេត្ត​ព្រះ​ត្រពាំង (Tinh Tra Vinh)​ ​មាន ១៤៣ វត្ត​
  • ០២. ខេត្ត​ឃ្លាំង (Tinh Soc Trang)​ ​មាន ៩២ វត្ត
  • ០៣. ខេត្ត​ក្រមួនស (Tinh Kien Giang)​ ​មាន ៧៤ វត្ត
  • ០៤. ខេត្ត​មាត់ជ្រូក (Tinh An Giang)​ ​មាន ៦៦ វត្ត
  • ០៥. ខេត្ត​ពល​លាវ (Tinh Bac Lieu)​ ​មាន ២២ វត្ត​
  • ០៦. ខេត្ត ហូ​វ​យ៉ាង ( Tinh Hau Giang )​ ​មាន ១៥ វត្ត​
  • ០៧. ខេត្ត​លង់​ហោរ (Tinh Vinh Long) ​មាន ១៣ វត្ត​
  • ០៨. ខេត្ត ព្រែក​ឫស្សី ( Can Tho ) ​មាន ១២ វត្ត
  • ០៩. ខេត្ត​ទឹកខ្មៅ (Tinh Ca Mau) ​មាន ៦ វត្ត​
  • ១០. ខេត្ត​រោងដំរី (Tinh Tay Ninh) ​មាន ៦ វត្ត​
  • ១១. ខេត្ត​ទួល​តា​មក (Tinh Binh Phuoc)​ មាន ៤ វត្ត​
  • ១២. ខេត្ត​អូរ​កាប់ (TP Vung Tau)​ មាន ២ វត្ត​
  • ១៣. ទីក្រុង​ព្រៃនគរ (TP Sai Gon)​ មាន ២ វត្ត​
  • ១៤. ខេត្ត​ដូន​ណៃ (Tinh Dong Nai)​ មាន ២ វត្ត​
  • ១៥. កោះត្រល់ (Dao Phu Quoc) មាន ១ វត្ត
ខ្លោងទ្វារ វត្តមជ្ឈិមារាម (កណ្ដាល) ។
ខ្លោងទ្វារ វត្តមជ្ឈិមារាម (កណ្ដាល) ។

​ក្នុងចំណោម​វត្ត​ទាំងអស់នេះ មាន​វត្ត​ជាច្រើន​ដែលមាន​អាយុ​ជាង​ពាន់​ឆ្នាំ តែ​គេ​មិនទាន់​ឃើញ​គណៈ​កម្ម ការ​វត្ត​ណាមួយ​ធ្វើ​បុណ្យខួប​វត្ត​នៅឡើយ ក្រៅពី​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) ដែល​ទើបតែ​ចាប់ផ្ដើម​ធ្វើជា លើកដំបូង ។ ការធ្វើ​ពិធីបុណ្យ​ខួប​វត្ត​នេះ ត្រូវបាន​គេ​មើលឃើញថា នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​ក​ម្ព​ជា ក្រោម​ដឹងថា ខ្លួន​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម តាំងពី​បុរាណកាល​មក ។ បើ​យោងតាម​ឆ្នាំ កសាង​វត្ត សម្បួរ​រង្សី និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​បាន​ចារ​ថា ជនជាតិ​យួន​បាន​ភៀសខ្លួន​ពី ហា ណូយ មក​រស់នៅ ទីក្រុង​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន ចូលមក​វាតទី​ទឹកដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ៕

Leave A Reply

Your email address will not be published.