ប៉ា​ប៉ួ​ខាងលិច​ផ្ញើ​ញត្តិ​ទៅ UN អំពាវនាវ​ឲ្យ​មាន សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​

0 272

ដោយ ថាច់ ប្រីជា គឿន​

​ញត្តិ​មួយ​ត្រូវបាន​បញ្ជូនទៅ លោកស្រី Michelle Bachelet ជា​ប្រធាន នៃ អគ្គស្នងការ​អង្គ ការ​សហ ប្រជាជាតិ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ ដាក់ ប៉ា​ប៉ួ ខាងលិច (West Papua) នៅលើ​របៀបវារៈ​របស់​គណៈកម្មាធិការ​បោះឆ្នោត​និង​ធានា​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួន ឯង​បន្ទាប់ពី​មានការ​វាយប្រហារ​តាម​អាកាស​និង​ការចោទប្រកាន់​ពី​ការ វាយប្រហារ​ជាតិ គីមី​លើ​ជន​ស៊ីវិល​រាប់ពាន់នាក់​កំពុង​រងគ្រោះ​ក្រោម​ការទប់ស្កាត់​និង​ការស៊ើបអង្កេត​របស់​ក​ង​ទ័ព​ឥណ្ឌូណេស៊ី ។ ប្រជាជន ប៉ា​ប៉ួ ខាងលិច ប្រមាណ ១ លាន ៨ សែន​នាក់ បាន​ចុះ​ហត្ថ លេខា តំណាង​ប្រជាជន​ប្រមាណ ៧០% នៃ ដែនដី​ប៉ា​ប៉ួ ខាងលិច​ ។​

(The Associated Press) In this photo released Wednesday, Jan. 30, 2019, by the United Liberation Movement for West Papua, an exiled leader of Indonesia's Papua region, Benny Wenda, second left, presents a petition to U.N. High Commissioner for Human Rights Michelle Bachelet, second from right, Friday, Jan. 25, 2019, in Geneva, Switzerland. Activists in Indonesia's mountainous jungle-clad Papua region risked imprisonment to collect 1.8 million signatures for a petition calling for self-determination and succeeded in delivering it to the U.N. last week after being rebuffed in 2017. (The United Liberation Movement for West Papua via AP)
(The Associated Press) In this photo released Wednesday, Jan. 30, 2019, by the United Liberation Movement for West Papua, an exiled leader of Indonesia’s Papua region, Benny Wenda, second left, presents a petition to U.N. High Commissioner for Human Rights Michelle Bachelet, second from right, Friday, Jan. 25, 2019, in Geneva, Switzerland. Activists in Indonesia’s mountainous jungle-clad Papua region risked imprisonment to collect 1.8 million signatures for a petition calling for self-determination and succeeded in delivering it to the U.N. last week after being rebuffed in 2017. (The United Liberation Movement for West Papua via AP)

​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នេះ លោក Benny Wenda ជា​ប្រធាន នៃ ចលនា រួបរួម​ដើម្បី​រំដោះ​ប៉ា​ប៉ួ​ខាងលិច (ULMWP) បាន​ជូន​ញត្តិ​ដែលមាន​ចុះហត្ថលេខា​របស់​ពលរ​ដ្ឋ ប៉ា​ប៉ួ​ខាងលិច​ចំនួន ១.៨ លាន​នាក់ ដោយផ្ទាល់​ដៃ​ទៅ លោកស្រី Michelle Bachelet ជា​ប្រធាន នៃ អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​ដើម្បី​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់ ប៉ា​ប៉ួ​ខាងលិច (West Papua) នៅលើ​របៀបវារៈ​របស់​គណៈកម្មាធិការ បោះឆ្នោត និង​ធានា​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ដែល​ប្រជាពលរដ្ឋ​ប៉ា​ប៉ួ​ខាងលិច​ត្រូវបដិសេធ នៅ​ឆ្នាំ ១៩៦៩ ចំពោះ​ការបោះឆ្នោត ដោយមាន​ការ​ស៊ើប​អ​ង្កើ​ត​ពី​អង្គការសហប្រជាជាតិ ។​

​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ ប្រទេស​ស្វិ​ស ធ្វើ​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយ ចលនា​រួបរួម​ដើម្បី​រំដោះ​ប៉ា​ប៉ួ​ខាងលិច (ULMWP)​បន្ទាប់ពី​បានប្រគល់​ញត្តិ​នេះ​ដល់ មន្ត្រី​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ លោក Benny Wenda ជា​ប្រធាន នៃ ចលនា​រួបរួម​ដើម្បី រំដោះ​ប៉ា​ប៉ួ​ខាងលិច បាន​ថ្លែងថា​៖ “​ប្រជាជន​ប៉ា​ប៉ួ​ខាងលិច​បាន​ស្រែកយំ​អស់​រយៈពេល​ជាង ៥០ ឆ្នាំ មកហើយ ។ នេះ​ជា​ពេលវេលា​សម្រាប់​អង្គការសហប្រជាជាតិ​ស្តាប់​នូវ​ការស្រែក​ហៅ​នេះ ដែលមាន ភាព​បន្ទាន់​ជាង​ពេលណាៗ​ទាំងអស់​ក្នុងពេលដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​មនុស្សធម៌​មួយទៀត​ដែល​កើតឡើង​នៅ​តំបន់​ខ្ពង់រាប​ប៉ែក​ខាងលិច​នៃ​ប៉ា​ប៉ួ ។ សព្វថ្ងៃនេះ​ជន​ស៊ីវិល​រាប់ពាន់នាក់​នៅ​តំបន់ ឌូ​ហ្គា (Nduga) បានគេច​ចេញពី​ការវាយប្រហារ​តាម​អាកាស​និង​អាវុធ​គីមី​របស់​កងទ័ព​ឥណ្ឌូនេស៊ី ។ ចំណែក​ក្មេងៗ​បាន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​ដោយ​កងទ័ព​ឥណ្ឌូណេស៊ី​រារាំង​រាល់​ជំនួយ​ឬ​ការស៊ើបអង្កេត​” ។

​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​ប៉ា​ប៉ួ​ខាងលិច (West Papuan)​ប្រហែល ៧០% នៃ​ប្រជាជន​បាន​ប្រមូល ក្នុង​រយៈពេល​ជាច្រើន​ខែ​នៅ​ឆ្នាំ ២០១៧​ហើយ​ជា​លទ្ធផល អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន និង ដាក់គុក សកម្មជន​ប៉ា​ប៉ួ​ខាងលិច ផងដែរ ។ លោក YantoAwerkion​មេដឹកនាំ​ក្នុងស្រុក​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​ពួ​ខាងលិច (KNPB) ត្រូវ​ឃុំខ្លួន​នៅក្នុង​គុក​អស់​រយៈពេល ៨ ខែ​ដោយ​គ្មាន ការ​កាត់ ក្តី​ដើម្បី​គាំទ្រ​ពាក្យបណ្តឹង​នេះ​។ ថ្មីៗ​នេះ​ការិយាល័យ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​ពួ​ខាងលិច (KNPB) និង ចលនា​រួបរួម​ដើម្បី​រំដោះ​ប៉ា​ប៉ួ​ខាងលិច (ULMWP) នៅ​ប៉ា​ប៉ួ​ខាងលិច​ត្រូវបាន​គេ​វាយឆ្មក់​ហើយ សកម្មជន​សំខាន់ៗ​ត្រូវបាន​ចាប់ខ្លួន​។​

​សកម្មជន ៥ នាក់​ត្រូវ​ចាប់ខ្លួន​អំឡុង​ការ​វាយឆ្មក់​មួយ​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ដោយសារ តែ​អាជ្ញាធរ​បាន​រកឃើញ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​នៅក្នុង​ញត្តិ​របស់​ប្រជាជន ។ ៣ នាក់​នៅជាប់ គុក​ដោយសារ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ ។​

​សព្វថ្ងៃ ប៉ា​ប៉ួ​ខាងលិច ក៏​ជា​សមាជិក នៃ អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) ផងដែរ ។ យោងតាម UNPO ប៉ា​ប៉ួ​ខាងលិច​មាន​ប្រជាជន​ប្រមាណ ៣.៥០០.០០០ នាក់ ក្នុងនោះ មាន​ជនជាតិ ដើម​ប៉ា​ប៉ួ​ខាងលិច និង ជនជាតិ​ឥណ្ឌូណេស៊ី ។ ប៉ា​ប៉ួ​ខាងលិច ជា​ដែនដី​មួយផ្នែក​ឋិត​នៅ​ភាគ​ខាងលិច នៃ ប្រទេស​ឥណ្ឌូណេស៊ី មាន​ផ្ទៃដី​ប្រមាណ ៤២០.៥២០ គីឡូម៉ែត្រ​ក្រឡា ៕

Leave A Reply

Your email address will not be published.