តើអ្វីជាឧបសគ្គនៃការចូលជាសមាជិក ECOSOC របស់សហព័ន្ធខ្មែរកម្ពុជាក្រោម?
នៅថ្ងៃពុធ ទី ០៨ ខែឧសភា ឆ្នាំ ២០១៩ នេះ ក្នុងកម្មវិធី IDEA TALK របស់សាព័ត៌មាន The Cambodia Daily បានសម្ភាសន៍លោក ត្រឹង ម៉ាន់រិន នាយកផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីបញ្ហាឧបសគ្គមួយចំនួន ដែលនាំឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែមិនទាន់អាចចូលជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា ECOSOC ។ តើសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើការបញ្ចុះបញ្ចូលដល់ស្ថាប័នអន្តរជាតិណាខ្លះ ឲ្យជួយអន្តរាគមន៍ទៅប្រទេសដទៃទៀត ដែលជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្របេក្ខភាពរបស់ខ្លួន ឲ្យទទួលបានឋានៈជាអ្នកពិគ្រោះយោបល់ នៅក្នុងយន្តការនៃអង្គការសហប្រជាជាតិមួយនេះ ។ តទៅនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកកិច្ចសម្ភាសន៍ក្នុងកម្មវិធី IDEA TALK របស់សាព័ត៌មាន The Cambodia Daily មកចាក់ផ្សាយឡើងវិញ ដូចតទៅ៖