អ្វី​ទៅ គឺ​នយោបាយ ?

0 85

ដោយ ថាច់ សាវ៉ា​ន់ l ទី ១០ ខែមេសា ឆ្នាំ ២០១២

សព្វថ្ងៃនេះ ខ្មែរ​យើង មួយចំនួនធំ ដោយ សារ​មូលហេតុ​ផ្សេងៗ​ពីគ្នា មាន​មូលហេតុ​ខ្លះ កើត​ពី​បញ្ហា ជីវភាព​ជាដើម បាន​ញុំ​ា​ង​ឱ្យ អ្នក​ទាំងនោះ មិនសូវ​ចាប់ អារម្មណ៍ ពី​រឿង​ស្រុកទេស ជាតិ កំណើត​របស់ខ្លួន​ឡើយ ដោយ គិតថា រឿងរ៉ាវ ទាំងអស់នេះ គឺជា រឿង​នយោបាយ ។ អ្នកខ្លះ យល់ ថា​ការធ្វើ នយោបាយ​មិន ជា​បាន ផលចំណេញ​អ្វី​ទេ នាំ​តែ​ខាត     ប្រ យោន៍ ផ្ទាល់ខ្លួន នាំ​តែ​ជាប់ គុក​ច្រវាក់​ឥតប្រយោជន៍ ម្ល៉ោះ ហើយក៏​បណ្ដោយ​ខ្លួន ឱ្យ​ប្រព្រឹត្ត ទៅតាម​យថាកម្ម  ។​

លោក ​ម៉ាទីន ឡូតធឺ ឃីង (ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៩ ដល់ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៦៨) គឺជា អ្នកបួសមួយរូប ជនជាតិអាមេរិចកាំង, ជាអ្នកសកម្មនិយម និង ជាអ្នកដឹកនាំដ៏ពូកែ ក្នុងចលនាទាមទាសិទ្ឋិប្រជាពលរដ្ធ នៃជនជាតិអាមេរិចកាំង, ​ជាតិអាហ្រ្វិក ។
លោក ​ម៉ាទីន ឡូតធឺ ឃីង (ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៩ ដល់ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៦៨)
គឺជា អ្នកបួសមួយរូប ជនជាតិអាមេរិចកាំង, ជាអ្នកសកម្មនិយម និង ជាអ្នកដឹកនាំដ៏ពូកែ ក្នុងចលនាទាមទាសិទ្ឋិប្រជាពលរដ្ធ នៃជនជាតិអាមេរិចកាំង, ​ជាតិអាហ្រ្វិក ។

​ប្រសិនបើ​យើង​ធ្វើការ​សាកល្បង ពិនិត្យពិច័យ អំពី​បញ្ហា​ជីវិត​នេះ បន្តិច​មើល នោះ​យើង​នឹង​បាន ឃើញ​នូវ​ពន្លឺ​ខ្លះៗ អំពី​រឿង នយោបាយ​នេះ​ជាក់ ជាមិនខាន ឡើយ​ព្រោះ​សកម្មភាព​ទាំងឡាយ របស់​យើងទាំងអស់គ្នា វា​តែងតែ​ផ្សារភ្ជាប់​ទៅ​នឺង​អ្វី ដែល​គេ​តែង​សន្មត​ថា នយោបាយ​នោះ ។  បើ ពោល​ឱ្យ​ងាយ​ស្តាប់ គឺ​សព្វថ្ងៃនេះ ខ្លួន​យើង​ម្នាក់ៗ ត្រូវ​ទទួល​ឥទ្ធិពល​នយោបាយ ឬថា​ត្រូវបាន អ្នកខ្លះ​យក​នយោបាយ​មកប្រើប្រាស់ លើ​យើង ដើម្បី​រក​ផល ប្រយោជន៍​សម្រាប់​ខ្លួនគេ ឬ​ក្រុម​គ្រួ សារ​គេ ឬក៏​ក្រុម​ប័​ក្ស​របស់​ពួកគេ​ផងដែរ ។ ដូច្នេះ​អ្វីដែល យើង​ចាត់ទុកថា​ជា​នយោបាយ​នោះ វា អាចឱ្យ​ផល​ជា​វិជ្ជមាន ឬក៏​ផល​ជា​អវិជ្ជមាន វា​អាស្រ័យ ទៅលើ​សកម្មភាព​របស់​យើង ។ ឧ​ទាទ​ហរ​ណ៍ នៅ​សហរដ្ឋអាមេរិក​នេះ កាលពី​សតវត្សរ៍​ទី​ម្ភៃ​កន្លង​ទៅហើយ​ថ្មី ៗ​នេះ ជនជាតិ ស្បែក ខ្មៅ​ត្រូវបាន​គេ​មើលងាយមើលថោក ដោយ​ហោចទៅ សូម្បីតែ​ការធ្វើដំណើរ​តាម​រថយន្ត ក៏ត្រូវ​បានទទួល​ការរើសអើង​ប្រកាន់ពូជសាសន៍​ដែរ ដូចជា ករណី​របស់​អ្នកស្រី រ៉ូ​សា ផាក (Rosa Parks) ជាដើម​។ តែដោយសារ​ជនជាតិ​ស្បែក​ខ្មៅ (https://helmii.com/) មាន លោក ម៉ា​ធី​ន លុយ​ធើ គិ​ង​(Martin Luther King, JR.) ជាដើម​បានធ្វើ​នយោបាយ គឺ​បាននាំគ្នា រក​មធ្យោបាយ (​មធ្យ​+​ឧបាយ )​ដ៏​ល្អ​មួយ ដើម្បី បញ្ចប់ ការរើសអើង​នេះ បាន​កែប្រែ​ជីវភាព របស់​ពួកគេ​ឱ្យបាន​ប្រសើ​ឡើង ជា​រៀងរៀប​ដរាប​មក ។ នៅ​បណ្ដា​ប្រទេស​កំពុងតែ​អភិវឌ្ឍ ពួក​អ្នកមានអំណាច តែង​រក​កលោបាយ​(​កិច្ចកល​+​ឧបាយ​) ដើម្បី​កេងចំណេញ ឬថា ដើម្បី​ធ្វើឱ្យ​ជន​មួយចំនួន ដែល​រស់នៅក្នុង​សង្គម​ឬ​ក្នុងប្រទេស​ជាមួយគ្នា តែ​មិនមែនជា សាច់ញាតិ​ពួកក្រុម​របស់​ពួកគេ​ឱ្យ​ខ្សោយ​ចុះ ដើម្បី​មិនអាច​បានទទួល​ឋានៈ​ស្មើនឹង ខ្លួន ដោយ​ក្រុមមនុស្ស​អ្នកមានអំណាច​ទាំងនេះ ព្យាយាម​បង្កើត​ច្បាប់ បំប៉នកម្លាំង​លួងលោម ដាក់ ទោសទណ្ឌ ដល់​ជន​រូប​ណាមួយ ដែល​ហ៊ាន​ធ្វើ​សកម្ម​ភាពផ្ទុយ ពី​បំណង​របស់​ពួក​នក​កាន់ អំណាច ។

​ការសង្កេត​ខ្លះៗ​នេះ ក៏​ល្មម​អាចឱ្យ​យើង​យល់បាន​ថា នយោបាយ​ពុំមែន​អ្វី​ក្រៅពី សកម្មភាព​ជីវិត របស់​យើង​ឡើយ វា​ពិតជា​សកម្មភាព​ទាំងឡាយ​ដែល​ផ្សារភ្ជាប់​ជាមួយ នឹង​ជីវភាព​របស់​យើង ទាំងអស់គ្នា វា​គ្រាន់តែ​ខុសគ្នា​ត្រង់​ថា សកម្មភាព​ខ្លះ​ជា​មធ្យោបាយ ឯ​សកម្មភាព​ខ្លះទៀត ជា​ឧបាយកល​តែប៉ុណ្ណោះ​។​

​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើង​បានឮ​តាម​វិទ្យុផ្សាយសំឡេង ឬ​បានឮ​តៗ​តាម​ញាតិ​មិត្រ ឬក៏​បានឃើញ តាម​ឯកសារ​រូបភាព​នានា មាន​វីដេអូ​ជាដើម បាន​និយាយ​អំពី​ទុក្ខលំបាក សោកនាដកម្ម របស់​ជនរួមជាតិ​ខ្មែ​រ​យើង និង​ការអភិវឌ្ឍន៍​នៅ​ប្រទេស​នេះ ។ ចំពោះ​ការ អភិវឌ្ឍន៍​នោះ យើង​មិនអាច​បដិសេធថា ប្រទេសមួយ​នេះ មិនមាន​ការផ្លាស់ប្ដូរ​នោះទេ តាមពិតទៅ​វា​មាន ការផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់​មែន ពោលគឺ​ផ្លាស់ប្ដូរ​ឱ្យមាន ភូមិ​គ្រឹៈ វីឡា និង​អាគារ​ទំនើបៗ​ជាច្រើន បើ​យើង​ប្រៀបធៀប​រឿងនេះ​ទៅនឹង​អតីតកាល​។ តែ​ការផ្លាស់ ទាំងនេះ នឹង​ឆ្លុះបញ្ចាំង ឬ​អាច​ចាត់ទុកថា​ជាការ​អភិវឌ្ឍន៍​បានដែរ​ឬទេ​? ឬ​វា​គ្រាន់តែ​ជាការ​វិវត្តន៍​មួយ​ប៉ុណ្ណោះ បើ​ប្រជា ជាតិខ្មែរ​ត្រូវបាន​គេ​ដេញ​ចេញពី​លំនៅឋាន​របស់​ពួកគាត់ ឱ្យទៅ​នៅ​ទី​ចុងកាត់មាត់ញក ឬ​តំបន់​ឆ្ងាយ​ដាច់ ស្រយាល ដែល​ពុំមាន​គ្រឿងឧបភោគ គ្រឿង​បរិភោគ​គ្រប់គ្រាន់ សម្រាប់​ពួកគាត់​ផង​នោះ ។​

​នៅ​កម្ពុជា​ក្រោម ឬ​ប្រទេស​វៀតណាម​វិញ ជនរួមជាតិ​ខ្មែរក្រោម​យើង​ខ្លាច​ណាស់ រឿង​នយោបាយ នេះ ព្រោះថា​នៅ​ទីនោះ ឱ្យតែ​សកម្មភាព​ណាមួយ មាន​លក្ខណៈ​មិន​ស្រប នឹង​បំណង​របស់ ជនជាតិ​យួន ជាពិសេស​គឺ​បំណង​របស់​អ្នកកាន់អំណាច​យួន នឹងត្រូវ​បាន គេ​ចោទប្រកាន់ថា ធ្វើ​នយោបាយ ។ ជា​លទ្ធផល គឺ​អ្នកធ្វើ​ត្រូវ​ជាប់គុក ឬ​ត្រូវគេ​សម្លាប់ចោល ដូច​ករណី​របស់​ព្រះសង្ឃ និង​កុលបុត្ត​កុលធីតា​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ​១៩៧៦ និង​អម្លុង​ប៉ុន្មាន​ឆ្នាំ​ខាងដើម នៃ​ទសវត្ស​ទី ៨០ នៅ​ខែត្រ​ព្រះ​ត្រពាំង ដោយ​កាលណោះ ព្រះសង្ឃ​និង​កូនចៅ​ខ្មែរ​យើង​គ្រាន់តែ ទៅ​រៀនអក្សរ ខ្មែរ តាម​គោលនយោបាយ​ជនជាតិ​របស់​រដ្ឋាភិបាល​យួន ប៉ុណ្ណោះ​។ រឿងនេះ ខាង​ក្រោយមក រដ្ឋាភិបាល​យួន ទោះបី​មិនទាន់បាន​សុំទោស​ប្រជា​ជាតិខ្មែរ​ជា​សាធារណៈ ក៏ដោយ​ក៏​អ្នក​ដឹក នាំ​យួន​បាន​ក្លែង ធ្វើជា​សុំទោស ដោយ​ស្ងាត់ៗ ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់ ពួកគាត់​ថា អំពើ​មិន​គប្បី​ដែល​បានកើត មាន​កន្លងមកហើយ​នោះ គឺជា​ការប្រព្រឹត្តិ​ឆ្គាំឆ្គង​មួយ របស់​រដ្ឋាភិបាល មូលដ្ឋាន​។ តាមពិតទៅ អំពើ​ឆ្គាំឆ្គង​របស់​រដ្ឋាភិបាល​មូលដ្ឋាន នៃ​បក្សកុម្មុយនិស្ដ យួន នៅ​ជំនាន់​នោះ គឺជា​អំពើ អមនុស្សធម៌​មួយ ដែល​ពិភពលោក​តែងតែ​ស្អប់ខ្ពើម​ជាទីបំផុត​។ ទោះបី​អំពើ​ខុសឆ្គង ដែល​យួន​បាន​ប្រព្រឹត្ត រំលោភ​មកលើ​ប្រជាជាតិ​ខ្មែរ ហើយ​ត្រូវបាន រដ្ឋាភិបាល យួន​យល់ថា ជា​’’​ការភ័ន្ដច្រឡំ​’’  ថែមទាំង​បាន សុំទោស​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏ដោយ  ក៏​វា​នៅតែ​ជា អភូតហេតុ​មួយ​ដ៏​អាក្រក់ តាម​លង​ខ្មែរ​គ្រប់ពេល វា​លា​ឱ្យ​បាក់ស្បាត មិន​ហ៊ាន និយាយ ឬ មិន​ហ៊ាន​ធ្វើ នូវ​សកម្មភាព​ណាមួយ ដែល​ទំនាស់​នឹង​យួន ។ ចំណែក​ខ្មែរ ដែល​មក​រស់នៅ ឯ​បរទេស​វិញ ក៏​ធុញទ្រាន់​ឬ​ខ្លាចរអា មិន​ចង់ ឬ​មិន​ហ៊ាន​និយាយ​រឿង​ស្រុកទេស ជាតិ​សាស​ន៏ នេះដែរ​។ ចំពោះ​អ្នក ដែលមាន​ការចាប់អារម្មណ៍ ក្នុង​រឿងនេះ​វិញ បែរជា​មានគំនិត ខុសគ្នា​មាន​សកម្មភាព ផ្ទុយគ្នា បង្កើត​ក្រុម​ប័​ក្ស​ជាច្រើន រហូតដល់​ទៅ​មាន​ក្រុមខ្លះ ធ្វើ​សកម្មភាព ដើម្បី បំរើ​មនោគមន៍វិជ្ជា​បរទេស បំរើ​ផលប្រយោជន៍​បរ​ទស នាំមក​នូវ​ភាព​វិនាស​អន្តរាយ ដល់​ប្រជា​ជាតិខ្មែរ ដែល​ធ្វើឱ្យ​កិត្តិយស​ខ្មែរ​យើង ធ្លាក់ចុះ រហូតដល់​ស្ទើ​តែ​រក​លេខ​ដាក់​គ្មាន​។ តាមពិតទៅ ខ្មែរ​យើង​មាន​អង្គការ​ទីទៃៗ​ពីរ​គ្នា​នោះ ក៏​មិន​ជាការ ខុសឆ្គង​អ្វី​ដែរ ព្រោះនេះ​ជា លក្ខណៈ ធម្មតា​របស់​សង្គមមនុស្ស ដែល​មនុស្ស​រាល់​រូប​តែងតែមាន​គំនិត ខុសគ្នា​នោះឯង​។ តែ​ប្រសិន បើ​ការបែកបាក់​របស់​ខ្មែរ ដូចជា​ការបាក់​បែករ​បស់​ជនបរទេស​ខ្លះ ដែល​គេ​ធ្វើ​ដើម្បី​បំរើ ផែនការ ពង្រីក​ទឹកដី​របស់គេ​នោះ វា​ប្រសើ​ណាស់ វា​ជា​មោទនភាព​មួយ​របស់​ខ្មែរ​យើង ព្រោះ​វា​ត្រូវ នឹង​ពាក្យ​ទំនៀម​ខ្មែរ​យើង​ថា បំបែក​ដើម្បី​រួម​មត៌ក​។ ផ្ទុយ​មកវិញ បើ​ខ្មែរ​យើង​នៅ​ប្រកាន់ អស្មិមានះ មិន​ព្រម​ធ្វើខ្លួន​ឱ្យស្រប​ទៅតាម​សភាពការណ៍ ឬ​ចរន្ត​នយោបាយ​ពិភពលោក ទេនោះ តើ​ពេលណា ទៅ ទើប​ស្រុក​យើង​នឹង​បានទទួល​នូវ​សុខសន្ដិភាព ប្រជាជាតិ​ខ្មែរ នឹង​បាន​ថ្កុំថ្កើង​រុងរឿង ?​។​

​សកម្មភាព​ការពារជាតិ រក្សា​ជាតិ​របស់​ខ្មែរ​យើង នៅក្នុង​បច្ចុប្បននេះ​គឺ ជា​សកម្មភាព​កកស្ទះ ប្រៀបដូចជា យើង​កំពុងតែ​ដើរ​ក្នុង​ផ្លូវ​ជាមួយគ្នា ហើយ​ជា​ចៃដន្យ នៅ​កណ្ដាល ផ្លូវ​ខាងមុខ យើង​នោះ មាន​ដុំថ្ម​ដ៏​ធំ​មួយ​ដុំ ឋិត​នៅ​រារាំង​ឃាំង​ឃាត់ ដែលជា​ឧ​បស​ស័គ្គ​នៃ​ដំណើរ​របស់​យើង ហើយ​យើងទាំងអស់គ្នា កំពុងតែ​ខិតខំ បញ្ចេញ​កម្លាំង​រៀងៗ​ខ្លួន ដើម្បី​រុញច្រាន​ដុំថ្ម​ដ៏​ធំ​នោះ ឱ្យ​រមៀល​ចេញ​ផុតពី​ផ្លូវ​ដើរ​របស់​យើង ប្រ​យោ​ជ​ន៏​ឱ្យ​យើង អាចធ្វើ​ដំណើរ​បាន​ដល់​ទិសដៅ ។ តែ​គួរឱ្យ អនិច្ចា​! អ្នក​រុញ​ទាំងអស់គ្នា​កំពុងតែ​រុញ​បញ្ច្រាស់​គ្នា ខ្លះ​រុញ​ពី​ត្បូង ឯ​ខ្លះទៀត​ច្រាន​ពី​ជើង ជា​លទ្ធផល គឺ​ដុំថ្ម​នៅ​នឹង​ដដែល​។ រីឯ​អ្នក​រុញច្រាន​ទាំងអស់គ្នា កំពុងតែ​បែកញើស ជោគ​ខ្លួន ហេវ​ហត់​អស់កម្លាំង សោះ​ខ្ស​ល់​ជិត​ស្លាប់ ហើយ​ពោល​រអ៊ូ ថា ‹​គ្មាន​បានការ​អ្វី​សោះ អស់កម្លាំង ឥត​ប្រ​យោ​ជ​ន៏​› ។ ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ ខ្មែរក្រោម​យើង​គួ​តែ​នាំគ្នា រិះរក​មធ្យោបាយ​ណាមួយ ឱ្យ​សមស្រប ទៅនឹង​បរិយាកាស​នយោបាយ​រប​ស់​ពិភពលោក ឋិត​នៅក្នុង​មូលដ្ឋាន​អភិរក្ស​ជាតិ ខ្លួនឯង ព្រោះ​ខ្មែរ​យើង​គ្នា​តិច កម្លាំង​ខ្សោយ ការរួបរួម​គ្នា​ជា​កត្តា​ដ៏​សំខាន់ មួយ​ក្នុងការ​តស៊ូ​របស់ យើង ។​

​ពិភពលោក​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​បញ្ហា​សិទ្ធិមនុស្ស ព្រោះ​សិទ្ធិ​ជា​សារវន្ត​មួយ ចំនួន របស់ មនុស្សជាតិ កំពុងតែ​ត្រូវបាន​បំផ្លាញចោល ដោយ​ក្រុមមនុស្ស​មួយក្រុម​ទៀត ដែលមាន​មធ្យោបាយ​រស់នៅ ប្រសើ​ជាង ហើយ​បានការ​គាំទ្រ​ពី​អ្នកមានអំណាច​។ ក្នុងការ​យកចិត្ត ទុកដាក់​នេះ គេ​ឃើញ​មាន​អង្គការ​ក្រៅ រដ្ឋាភិបាល​ជាច្រើន​បានកើត​ឡើង​។ ជនជាតិ​ដែល​គ្មាន តំណាង​នៅឯ​អង្គការសហប្រជាជាតិ​បាននាំគ្នា​បង្កើត អង្គការ​របស់ខ្លួន​ខ្នាត​អន្តរជាតិ​មួយ ហៅ​កាត់ ជា​ភាសា​អង់គ្លេស​ថា UNPO ។ រីឯ​អង្គការសហប្រជាជាតិ​វិញ ក៏មាន​ផែនការ កាត់បន្ថយ ការ រើសអើង​ពូជសាសន៍ ដើម្បី​ឈានដល់​ការលប់បំបាត់ ការប្រកាន់​ពូជសាសន៍ ទាំងស្រុង​ដែរ​។ ប្រជា ជាតិខ្មែរ​ក្រោម នៅក្នុង​ស្រុក កំពុងតែ​ត្រូវបាន​បាត់បង់​ស្ទើរតែ​ទាំងអស់ នូវ​សិទ្ធិ​ជា សារវន្ត​របស់ខ្លួន ព្រោះ​ការរើសអើង​ពូជសាសន៍​នេះឯង ។ ដូច្នេះ​កត្តា​សំខាន់បំផុត​ក្នុងការ​តស៊ូ​របស់​យើង គឺ​ស្វែងរក សិទ្ធិសេរីភាព​ជូន​ជនរួមជាតិ​ខ្មែរ​យើង តាម​វិធានការ របស់​ពិភពលោក ដែល​ប្រកាន់យក​ភាព អហិង្សា​ជា​មូលដ្ឋាន ៕​

Leave A Reply

Your email address will not be published.