អ្វី​ទៅជា​អំពើ​អហិង្សា ?

0 117

អហិង្សា​គឺជា​មនោគមវិជ្ជា​មួយ​ដែល​ច្រានចោល នូវ​ការប្រើប្រាស់​នូវ​អំពើ​ឃោរឃៅ​នៅក្នុង​ចន្លោះ​ទៅលើ​អំណាច ដើម្បី​ឈានទៅដល់​ទិសដៅ​ផ្នែក​ខាង​សង្គម​នយោបាយ ។ ពាក្យ ថា អហិង្សា គឺ​ស្មុ​គ្រ​ស្មាញ និង​មាន​អត្ថន័យ​ផ្សេងៗ​គ្នា នៅក្នុង​នោះ វា​មាន​សារសំខាន់ អាស្រ័យ​ដោយ​ការបែងចែក​និយមន័យ​ជាទូទៅ  ។ ពាក្យ​ថា អហិង្សា ត្រូវបាន​គេ​បកស្រាយ​ជា អវិជ្ជមាន គឺ​ការមិន​ប្រើ​អំពើ​ឃោរឃៅ ព្រៃផ្សៃ ទោះបីជា ដូច្នេះ​ក្ដី ទាំង​នៅក្នុង​ទ្រឹស្ដី និង ការអនុវត្ត អហិង្សា​អាច​ត្រូវបាន​គេ​យល់ឃើញថា ជា​ផល​វិជ្ជមាន​មួយ គឺជា​កម្លាំង​ដ៏​មាន​សក្ដានុពល និ ង​សកម្ម ដើម្បី​ឈានទៅដល់​គោលដៅ​ដ៏​ពិតប្រាកដ ។ ប្រភេទ​នៃ​និយមន័យ​ទាំងពីរ​នេះ គេ​ឲ្យ​ឈ្មោះថា គោលការណ៍​អហិង្សា និង​អហិង្សា​ដែល​ប្រាកដនិយម ។​

ការធ្វើបាតុកម្មអហិង្សាមុខស្ថានទូតវៀតណាម នៅ រដ្ឋធានី Washington ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារ វៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម ។
ការធ្វើបាតុកម្មអហិង្សាមុខស្ថានទូតវៀតណាម នៅ រដ្ឋធានី Washington ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារ វៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម ។

គោលការណ៍​អហិង្សា តែងតែ​ចាក់​ប្ញ​ស្ស​នៅ ក្នុង​ទំនៀមទម្លាប់ ប្រពៃណី ជំនឿ​សាសនា ឬ ឋិត នៅក្នុង​គោលការណ៍​សីលធម៌​ប៉ុណ្ណោះ វា​អាស្រ័យទៅលើ​ជំហរ​សីលធម៌​នៃ​ក្រម​សីល ធម៌ មួយ       ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រើ​អំពើហិង្សា ជាទូទៅ​តាមរយៈ​សកម្ម ភាព​នៃ​ការរស់នៅ ។ ចំពោះ អ្នកអនុវត្ត​គោលការណ៍ អហិង្សា​វិញ គោលបំណង​សំខាន់​នោះ​គឺ ខិតខំ​ធ្វើយ៉ាងណា ជៀសវាង​អំពើហិង្សា ។ តាម​ព្រះតេជព្រះគុណ Samdhong Rinpoch ប្រធានសភា​តំណាងរាស្ត្រ​ទី​បេ​ត៍ រដ្ឋាភិបាល​ក្រៅប្រទេស​បាន​និយាយថា “​ការបង្កើតឡើង​នៃ​សច្ចភាព និង ការលុបបំបាត់ ចោល​នូវ អំពើ​យុត្តិធម៌ វា​មិន​មែនមាន​គោលបំណង​ដើម្បី​ទម្លាក់កំហុស ឬ ក៏​ផ្ចាញ់ផ្ចាល់​ទៅលើ​អ្នកណាម្នាក់​នោះទេ ចំពោះ​សកម្មភាព​ជន​អហិង្សា​មួយរូប គឺ​មិនមែន​សត្រូវ​នោះទេ វា​មានបំណង​ដើម្បី​បញ្ចប់​ភាពអយុត្តិធម៌ ដោយ​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន ដែល​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ យល់​ហេតុផល​និង​បកស្រាយ​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​” ។ សំណួរ​ដ៏​មាន​សារសំខាន់​ដែល គោលការណ៍​អហិង្សា​ស្វែងរក​ចម្លើយ​នោះ​គឺ តើ​ទីបញ្ចប់ មាន​មធ្យោបាយ​ដែល​នាំ​ឲ្យ​មាន​សាមគ្គីភាព ហើយ​មធ្យោបាយ​ទាំងនោះ អាចឈាន​ទៅដល់​គោលដៅ​ដែរ ឬ ទេ ជាពិសេស​គោល ដៅ​ទាំងនោះ​សង្កត់ធ្ងន់​ទៅ លើ​ឧ​ត្ត​ម​គតិ ដូចជា​ភាពស្មើគ្នា អយុត្តិធម៌ ឬ សន្តិភាព ដែល​ធ្វើ​ឲ្យ​មានការ​ព្រមព្រៀងគ្នា​នៅ​ទីបំផុត​នោះ ?​គោលការណ៍​អហិង្សា រាប់       បញ្ចូល​ទាំង​ជំនឿ​នានា ដូចជា​សន្តិភាព​និយម ជា​ទម្រង់​ទូទៅ​ដែល​ប្រ ឆាំង​ទៅនឹង​អំពើហិង្សា ។ អ្នក​កាន់​ព្រះពុទ្ធសាសនា​ខ្មែរក្រោម ដែល​ជៀសវាង​រាល់​ទម្រង់​នៃ​អំពើហិង្សា គឺ ជា​ក្រុម​សាសនា មួយ​ដែល​ប្រកាន់​ជំនឿ យ៉ាង​មុតមាំ ក្នុង​ផ្លូវ​អហិង្សា​ដោយ​សង្ឃឹមថា នឹងមាន​លទ្ធផល​ផ្លាស់ ប្ដូរ​នូវ​ជីវិត​របស់​ពួកគេ មិន​ត្រឹមតែ​ខ្លួនគេ​ម្នាក់ៗ ឬ ក្រុម​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មានការ ផ្លាស់ប្ដូរ នៅក្នុង​ពិភពលោក​ទាំងមូល​ទៀតផង ។ ជាមួយនឹង អំពើ​អហិង្សា​ដែល​ប្រាកដនិយម មនុស្ស ឬ ចលនា មួយ អាច​ជ្រើស​រើសយក​នូវ​វិធី​មួយ​ដោយ​មិន​ប្រើ​អំពើហិង្សា ទោះបីជា​ពួកគេ គ្មាន​ទំនៀមទម្លាប់ ឬ សាសនា ជា​មូលដ្ឋាន​សម្រាប់​ការជ្រើសរើស នៅក្នុង​វប្បធម៌​របស់ ខ្លួន​ក៏ដោយ ។ ឧទាហរណ៍ Crimea Tatars តាម​ទម្លាប់​ពី​បុរាណ​ជា​អ្នក​ចម្បាំង បាន ជ្រើស រើសយក​នយោបាយ​អហិ​ង្សា ដោយសារតែ​តម្លៃ​នៃ​ការ អនុវត្ត នៅក្នុង​ការតស៊ូ​ដើម្បី ទាមទារ សិទ្ធិ​របស់​ពួកគេ ក្នុង ការវិលត្រឡប់​ទៅកាន់ Crimea វិញ បន្ទាប់ពី​រស់ នៅ​នី​រទេស ខ្លួន​ជា ច្រើន​ទសវត្ស​មក ។​

ស្រដៀង​គ្នា​នេះដែរ ជនជាតិ Hawai ជ្រើស រើសយក​អហិង្សា ពេលដែល​អាមេរិក​បន្តកាន់កាប់ កោះ Hawai អស់​រយៈពេល ១ សតវត្ស​កន្លង​ទៅហើយ​ដែរ ។ នៅពេល​នោះឯង មហា​ក្ស ត្រិ​យា​នី Liliu’okalani ជា​អ្នកគ្រប់គ្រង​កោះ Hawai ព្រះអង្គ​បាន​ក្រើនរំឭក ប្រជានុរាស្ត្រ របស់​ព្រះអង្គ កុំ ប្រើ​អំពើហិង្សា ហើយ​សុំ​កុំ​ផ្ចាញ់ផ្ចាល់​គ្នា​ដែល បណ្ដាល​ឲ្យ​មានការ​ខូចខាត អន្តរាយ​យ៉ាង​ឈឺចាប់​បំផុត​។​

មនុស្ស​មួយចំនួន​បានជ្រើសរើស​ប្រើប្រាស់​នូវ​អហិង្សា​ទាំងពីរ​បែប គោលការណ៍​អហិង្សា និង អហិង្សា​ប្រាកដនិយម ។ ជនជាតិ​ទី​បេ​ត៍ ស៊ូ​ទាម ទារ​ឯករាជ្យ ដែល​ទទួល​ឥទ្ធិពល​ពី​ទស្សនវិជ្ជា អហិង្សា​តាមបែប​ព្រះពុទ្ធសាសនា​ទី​បេ​ត៍ គឺជា អហិង្សា​បែប​ប្រាកដនិយម​ផងដែរ ។ ប្រជាជន ទី​បេ​ត៍​បាន​ប្រើ​យុទ្ធនាការ    សម្រាប់​ទិសដៅ​នយោបាយ​ក្នុងការ​ទំនាក់ទំនង​ការទូត និង ទំនាក់ទំនង សាធារណៈ ព្រមទាំង​អ្នកតស៊ូ​អហិង្សា​ដែល​ឋិត​នៅ ក្នុង​ក្របខ័ណ្ឌ​ទី​បេ​ត៍ ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

សកម្មភាព​អហិង្សា​ទាំងនេះ ទាក់ទង​ទៅ នឹង​ការពិចារណា​ប្រាកដ​ណាស់​ថា ប្រជាជន​ទី​បេ​ត៍ តិចតួច​ណាស់ ចំណែកឯ​ប្រជាជន ចិន មាន​ច្រើន ហើយ​សំខាន់​ទៅទៀត​នោះ ចិន​ជា​ប្រទេស​ជិត ខាង​ជាមួយ​ប្រទេស​ដែល​ជនជាតិ​ទី​បេ​ត៍ ត្រូវតែ​រស់ នៅ​នៅពេល​អនាគត ។

​ក្រុម​ចលនា​អហិង្សា​មួយចំនួន ក្នុងនោះ​រួម ទាំង​ទី​បេ​ត៍​ផងដែរ ទទួលជោគជ័យ​ក្នុងការ​រក្សា អហិង្សា​នៅ​ចំពោះមុខ​ការបង្ក្រាប​ដ៏​តឹងតែង​បាន​។ នៅពេល​ជាមួយគ្នានេះដែរ ក្រុម​ចលនា​អហិង្សា មួយចំនួន​ដូចជា ចលនា​ប្រឆាំងនឹង​ការរំលាយ ពុ​ជ​សាសន៍​អាហ្វ្រិក​ខាងត្បូង            ( Antiapartheidmovement) មិនមែន​បញ្ចូល​វប្បធម៌​អហិង្សា​ជា​គោល ការណ៍​របស់គេ​ទេ ប៉ុន្តែ ទទួលបាន​ជោគជ័យ​ក្នុង ការសម្រេច​គោលដៅ​របស់ខ្លួន ។​

​គួរ​ឲ្យ​កត់សំគាល់​ដែរ​ថា វប្បធម៌​ជនជាតិ ដើម​ជាច្រើន ក៏មាន​វិធីសាស្ត្រ​ក្នុងការ​ការពារ​និង ដោះស្រាយ​ជម្លោះ​ផងដែរ ដែលជា​ធនធាន​ដ៏​រឹងមាំ នៅពេលដែល​ចលនា​អហិង្សា​ត្រូវគេ​គម្រាម​គម្ហែង នោះ វា​នឹង​លេចចេញ​នូវ​វត្តមាន​ទម្លាប់​អហិង្សា​អាច គាំទ្រ​សកម្មភាព​អហិង្សា តាមរយៈ​សង្គម ប៉ុន្តែ​វា មិនមែនជា​តម្រូវការ​ជាល​ក្ខ័​ណ្ឌ​ដើម្បី​សម្រេច​ជោគជ័យ​នោះទេ ។​

សកម្មភាព​អហិង្សា​ចែកចេញជា​ពីរ​៖

  • ​    ​១/ សកម្មភាព​អហិង្សា​ដែល​ប្រើ​ជម្លោះ​
  • ​    ​២/ សកម្មភាព​អហិង្សា​ដែល​មិន​ប្រើ​ជម្លោះ​

គេ​ចាត់ទុក​សកម្មភាព​អហិង្សា​ដែល​ប្រើ​ជម្លោះ រួមមាន ការប្រមូល​ផ្ដុំគ្នា​ជា​សាធារណៈ ដូចជា ការមិនធ្វើ​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង​នយោបាយ ។ ការមិន​គោរព​របស់​សង្គម​ស៊ីវិល​ដូចជា ការធ្វើ​កូដកម្ម កូដកម្ម​អត់​អាហារ បាតុកម្ម និង ពិធីបុណ្យ​សាសនា ។ ការជួបជុំ​របស់​មហា​ជន ដូចជា យុទ្ធនា​ការសរសេរ​ជា​បដា​អក្សរ  យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ខាង​នយោបាយ​ដល់​ប្រ ជា​ពលរដ្ឋ ។ តាមន័យ​នេះ​គេ​ប្រើ​សកម្មភាព អហិង្សា មិន​ត្រឹមតែ​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គេ​ប្រើ​សម្រាប់​វាយប្រហារ​ផងដែរ ។

សកម្មភាព​អហិង្សា​ដែល​មិន​ប្រើ​ជម្លោះ រាប់ បញ្ចូល​សកម្មភាព​មួយចំនួន​ដូចជា ការចរចា និង ការសម្រុះសម្រួល​គ្នា ។​

​រដ្ឋាភិបាល​ដឹង​តែ​ពី​ប្រតិកម្ម​ដោយ​ខ្លាច​បាត់បង់​អំណាច​ផ្នែក​ខាង​សេដ្ឋកិច្ច និង នយោបាយ រួមបញ្ចូល​ទាំង​កម្រៃ ដែល​បានមកពី​ធនធាន​ធម្ម ជាតិ ឬ​ចំណូល​ដែល​បានមកពី​ជំនួយ​បរទេស​ពេល គេ​ឆ្លើយតប យ៉ាង​កម្រោល​ចំពោះ​ចលនា​អហិង្សា នោះ ។ ការប្រើ​អំពើហិង្សា​ដើម្បី​រក្សា​អំណាច គឺជា ការឆ្លើយតប​តាម​ទម្លាប់​មួយ ប៉ុន្តែ​ក៏​ជា​ទង្វើ​មួយ ដែល​អាច​នាំ​ឲ្យ​មាន​ជម្លោះ​កាន់តែខ្លាំង​ឡើងៗ ផង ដែរ ។​

​ក្នុងករណី​ជាច្រើន​ទៀត ការប្រើ​អំពើហិង្សា ទោះជា​លាក់កំបាំង​ក្ដី បញ្ចេញ​ឲ្យ​ឃើញ​ក្ដី​ប្រឆាំង ទៅនឹង​ក្រុម​ផ្សេងទៀត វា​មិនបាន​បំផ្លាញ​ចលនា នោះទេ ។ ផ្ទុយទៅវិញ វា​ធ្វើ​ឲ្យ​ក្រុម​នោះ​កាន់តែ ខ្លាំង​និង មាន​ឆន្ទៈ​ខិតខំ​ធ្វើការ​ថែមទៀត ដើម្បី សម្រេច​គោលដៅ​របស់ខ្លួន ។ វា​ក៏​ជម្រុញ​ឲ្យ​ក្រុម នោះ​ប្រ​អំពើហិង្សា​ផងដែរ ។ ដូច្នេះ​ការចាប់ផ្ដើម​ប្រើ អំពើហិង្សា​ដាក់គ្នា​ទៅវិញទៅមក ដែល​បាន​ចាប់ ផ្ដើម​នៅពេល​ណាមួយ​នោះ វា​ពិបាក​នឹង​បញ្ឈប់ ទៅវិញ​ណាស់ ។​

សរុបសេចក្ដី​មក យុទ្ធនាការ​អហិង្សា ដោយ​ហោចណាស់ ក៏មាន​ប្រសិទ្ធភាព​ដូច​យុទ្ធនាការ​ហិង្សា​ដែរ ប៉ុន្តែ អហិង្សា​ត្រូវការ​ការបូជា អត់ធ្មត់ ពិន័យ និង សេចក្ដី​អង់អាច​ក្លាហាន ៕​

Leave A Reply

Your email address will not be published.