សិក្ខាសាលា​របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ San​ Jose​ ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​

0 167

ដោយ ថាច់ ប្រីជា គឿន

នៅ​ថ្ងៃសៅរ៍​ ទី​ ២៩​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ សប្ដាហ៍​នេះ​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទីក្រុង​ San​ Jose​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​ បាន​ធ្វើ​សិក្ខាសាលា ​ ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ របស់​អង្គការសហប្រជាជាតិ​ ។ សិក្ខាសាលា​នេះ​ ធ្វើ​នៅ​វត្ត​ខេមរ​រង្សី​ មាន​ បណ្ឌិត​ Joshua​ Cooper​ ជាទី​ប្រឹក្សា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​វាគ្មិន​ ធ្វើការ​បកស្រាយ​អំពី​សារៈសំខាន់​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ របស់​អង្គការសហប្រជាជាតិ​ លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ដើម្បីឲ្យ​សមាជិក​ និង​អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ជ្រាប​ ។

អ្នកចូលរួមសិក្ខាសាលា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ San​ Jose​ ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន
អ្នកចូលរួមសិក្ខាសាលា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ San​ Jose​ ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន

គណៈកម្មការ​នាយក​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​បាន​ចូលរួម​នៅក្នុង​ សិក្ខាសាលា​នេះ​ រួមមាន​ លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ និង​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ ក្រៅពី​នេះ​ មាន​ លោក​ ថាច់​ តង​ ជា​ប្រធាន​តំបន់​ខាងលិច​សហរដ្ឋអាមេរិក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ ថ្នាក់ដឹកនាំ​ នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ ប្រចាំ​ទីក្រុង​ San​ Jose​ រួមមាន​ លោក​ ថាច់​ ជូន​ ជា​ប្រធាន លោក​ ចន្ទ​ សុផាត​ ជា​អនុប្រធាន លោក​ ឡឹម​ ស៊ី​វេ​ត ជា​ហេរញ្ញិក​ ។

លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាវាគ្មិនក្នុងអង្គសិក្ខាសាលា ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន
លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាវាគ្មិនក្នុងអង្គសិក្ខាសាលា ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG​) គឺជា​គោលដៅ​ទាំងឡាយ​ដែល​ទាក់ទង ​នឹង​ការអភិវឌ្ឍន៍​អន្តរជាតិ​នា​ពេល​អនាគត​ ។ គោលដៅ​ទាំងនេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការសហប្រជាជាតិ​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាគោល​ដៅ​សាកល ​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ។ គោលដៅ​ទាំងនេះ​ បាន​ជំនួស​ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍ ដែល​បាន​ផុតកំណត់​នៅ​ចុងឆ្នាំ​ ២០១៥​ ។ SGD​ ចាប់​អនុវត្ត​ពីឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ​ ២០៣០​ ។ មាន​គោលដៅ​សំ​ខាន់​ៗ ចំនួន​ ១៧​ និង​ទិសដៅ​ជាក់លាក់​ចំនួន​ ១៦៩ ​ ។ គោល​ដៅ​ធំៗ​ ទាំង​ ១៧​ រួមមាន​ គ្មាន​ភាព​ក្រីក្រ​, គ្មាន​ស្រេកឃ្លាន​, សុខភាព​ល្អ​, ការអប់រំ​, សមភាព​យេនឌ័រ​ , ទឹក​ស្អាត​ និង​ អនាម័យ​, ថាមពល​, ការងារ​ និង​ សេដ្ឋកិច្ច​ល្អ​ , នវានុវត្តន៍​ និង​ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​, កាត់បន្ថយ​វិសមភាព​, ទីក្រុង​ និង​ សហគមន៍​ប្រកបដោយ​ចីរភាព​, ការប្រើ​ប្រាស់​ធនធាន​ប្រកបដោយ​ការទទួលខុសត្រូវ​, វិធានការ​ចំពោះ​អាកាសធាតុ​, មហាសមុទ្រ​ប្រកបដោយ​ចីរភាព​, ការប្រើ​ប្រើ​ដី​ប្រកបដោយ​ចីរភាព​ សន្តិភាព​ និង​ យុត្តិធម៌​, ដៃគូ​សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

Leave A Reply

Your email address will not be published.