សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ផ្អាក​ សន្និសីទ​អន្តរជាតិ​ ដោយសារ មេរោគ​កូ​វិដ​-១៩​

0 508

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​អំពី​ ការ​ផ្អាក​នូវ​សិន្និ​សី​ទអន្តរ ជាតិ​របស់​ខ្លួន ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ប្រទេស​អូស្រ្តាលី​ នៅដើម ខែឧសភា ខាងមុខនេះ ។ ​; ការ​ផ្អាក​នេះ​ធ្វើឡើង​ដើម្បី​បង្កា​ការ​ឆ្លង​រាល់​ដាល​ នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស ឬ កូ​វិដ​-១៩ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិ នៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ ២០០៨
សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិ នៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ ២០០៨

ខាងក្រោម​ជា​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​ដែល​បាន​ចេញ​ដោយ​ សហព័ន្ធ ខ្មែរ​កម្ពុជាក្រោម នៅ​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ ២០២០ អំពី​ការ​ផ្អាក​សន្និសីទ​អន្តរជាតិ ។

“ខណៈ​ដែល​ពិភពលោក កំពុងតែ​ប្រឈម​នឹង​មេរោគ​កូ​រ៉ូ​ណា​វីរុស​ ឬ កូ​វិដ​-១៩​ ​; «សន្និសីទ អន្តរជាតិ ស្ដីពី ក្រោកឈរ​ ដើម្បី​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង និង ការអភិវឌ្ឍន៍ ប្រកប​ចីរភាព​» ដែល​មាន​ គំរោង​រៀបចំ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ នៅ​ទីក្រុង Melbourne នៃ​ប្រទេស អូស្ត្រាលី នឹង​ត្រូវ​ផ្អាក​រហូតដល់​ថ្ងៃកំណត់​ជាថ្មី ។ ​;នេះ​ជា​សេច ក្ដី​សម្រេច​ដ៏​លំបាក​មួយ តែ សុខភាព និង​ សុវត្ថិភាព​របស់​ភ្ញៀវ​ចូលរួម​ ​; វាគ្មិន​ និង​អង្គការ ជាចម្បង ។

សូម​អរគុណ​ចំពោះ​ការចាប់អារម្មណ៍​របស់​លោកអ្នក​ ចំពោះ​សន្និសីទ​របស់​យើង និង​ការ យល់ដឹង​របស់​លោកអ្នក​ទាក់ទង​នឹង​បញ្ហា​នេះ ។ យើង​នឹង​បន្ត​ឃ្លាំមើល​នូវ​ផល​ប៉ះពាល់​ នៃ​ជំងឺរាតត្បាត កូ​វិដ​- ១៩ យ៉ាង​យកចិត្ត​ទុកដាក់ ហើយ​យើង​នឹង​ធ្វើការ​សម្រេចចិត្ត​ត្រឹម ត្រូវ​មួយ​ក្នុង​ការកំណត់​កាលបរិច្ឆេទ​ថ្មី​ នៃ​សន្និសីទ​នេះ​នា​ពេល​អនាគត ។ ក្នុងអំឡុងពេល ដ៏​លំបាក​នេះ សូម​លោកអ្នក និង​សមាជិក និង​ សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​; ធ្វើតាម​ការណែនាំ​របស់​អាជ្ញាធរ​ដែល​អ្នក​រស់នៅ​ ដើម្បី​សុវត្ថិភាព និង​សុខ​ភា​ពរៀងៗ​ខ្លួន​” ។

Leave A Reply

Your email address will not be published.