បណ្ឌិត ឡៅ ម៉ុងហៃ បារម្ភ​ពី​ការបាត់​ភាសា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​

123

​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រឹសសករាជ ២០១៦ លោក​បណ្ឌិត ឡៅ ម៉ុង ហៃ បាន ដឹកនាំ​ក្រុម ការ​របស់គាត់​មួយក្រុម​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ការរស់នៅ និង ការរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ពេល​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ លោក សឺ​ន ចែង ចើ​ន សហការី នៃ​វិទ្យុ សំឡេង​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ភាស លោក បណ្ឌិត ឡៅ ម៉ុង ហៃ អំពី​ការយល់ឃើញ​របស់លោក​ពេលទៅដល់​ដែនដី​កម្ពុជា​ក្រោម ។​

​លោក បណ្ឌិត ឡៅ ម៉ុង ហៃ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ដំណើរ​របស់លោក​ទៅដល់​ទឹកដី​កម្ពុជា​ក្រោម​ដោយ មានការ​ស្វាគមន៍ ពី ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម និង​បាន​រៀបរាប់​អំពី​ដំណើរ​របស់លោក​ទៅ កម្សាន្ត​នៅ តាម​វត្ត​អារាម​នានា នៅក្នុង​ខេត្ត​ព្រះ ត្រពាំង ក្នុងនោះ មាន​វត្ត​សម្បួរ​រង្សី ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ដែល​បាន​កកើត​ក្នុង គ្រឹសសករាជ ៣៧៣ ជាដើម ។​

​ក្រៅពី​ការចាប់អារម្មណ៍​ដល់​ការរក្សា​ប្រពៃណី វប្បធម៌ និង សាសនា របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម តាមរយៈ​ការ បើក សាលា រៀនអក្សរ​សាស្ត្រ​ខ្មែរ​នៅតាម​វត្ត​អារាម លោក​ក៏បាន​សម្ដែង​ក្ដីបារម្ភ ដល់​ការបាត់បង់​ភាសា​ខ្មែរ នៅ​ដែនដី កម្ពុជា ក្រោម នាពេល​អា​នាគ​ត ផងដែរ ប្រសិនបើ​មិនមាន​ការយកចិត្តទុកដាក់​ពី​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ខ្លួនឯង ។​

សូម​ទស្សនា​កិច្ចពិភាក្សា​នេះ​ពិស្ដារ​៖​

Comments are closed.