ព្រះតេជព្រះគុណ យិន រង់

0 132

ដោយ ថាច់ ប្រីជា គឿន

ព្រះតេជព្រះគុណ យិន រង់ ប្រសូត​ក្នុង ១៩២២ ជា​ព្រះ​អនុគណ​ស្រុក​កំពង់​ស្ពាន​ខេត្ត ព្រះ​ត្រពាំង និង​ត្រូវបាន សុគត​នៅ​ឆ្នាំ ១៩៨៩ ក្រោយពី​អាណា និគម​យួន​ចាប់​ដាក់ ពន្ធនាគារ​អស់​ពីរលើក ។​
​ប្រវត្តិ​​ព្រះតេជព្រះគុណ យិន រង់ ប្រសូត ឆ្នាំ គ​.​ស​. ១៩២២ នៅ​ភូមិ​ពោធិ៍​ភិរម្យ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង (Vĩnh Bình) ដែនដី​កម្ពុជា​ក្រោម ។​

ព្រះតេជព្រះគុណ យិន រង់ ប្រសូត គ. ស. ១៩២២ សុគតនៅឆ្នាំ ព. ស. ១៩៨៩ ។
ព្រះតេជព្រះគុណ យិន រង់ ប្រសូត គ. ស. ១៩២២ សុគតនៅឆ្នាំ ព. ស. ១៩៨៩ ។

​ការ​បួស​ជា​ភិក្ខុសង្ឃ៖

​ឆ្នាំ ១៩៤០ ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា​នៅក្នុង​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) Mahabodhivana ឋិត​ក្នុងភូមិ​អាហារ (khóm III) ឃុំ​ក្រសាំង (Hòa Ân) ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។​

​ការទទួល​ខានៈ​ជា​ព្រះចៅអធិការ​វត្ត​៖

​ឆ្នាំ ១៩៥០ ព្រះអង្គ​ត្រូវបាន​ពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) លើកឡើង​ធ្វើ​ព្រះ ចៅអធិការ​វត្ត ។​

​ការទទួល​ឋានៈ​ជា​អនុគណ​ស្រុក​កំពង់​ស្ពាន​៖

​ឆ្នាំ ១៩៦៤ ព្រះអង្គ​បានទទួល​ឋានៈ​ជា​ព្រះ​អនុគណ​ខណ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង នៃ ពុទ្ធសាសនា​គណៈ​ថេរវាទ​ដែល មាន​ព្រះតេជព្រះគុណ ថាច់ រាជ ( Thach Ret) ជា​ព្រះ​មេគណ​ខេត្ត​។​

​ការតស៊ូ​ដើម្បី​ពូជសាសន៍​ខ្មែរក្រោម​៖

​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៦៩ ព្រះ​អង្គជា​អ្នកដឹកនាំ​ក្នុងចំណោម​មេដឹកនាំ​សង្ឃ​ដទៃទៀត បាន​ដឹកនាំ​ព្រះសង្ឃ​ខ្មែរក្រោម​ជាង មួយ​ពាន់​អង្គ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាណានិគម​យួន រក្សា​សិទ្ធិ​តួនាទី ជា​ជនជាតិភាគតិច​ដល់​ព​ល​រដ្ឋ​ខ្មែរ ក្រោម​នៅ​កម្ពុជា​ក្រោម ។​

​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះ​អង្គជា​សមាជិក​ប្រចាំខេត្ត​ព្រះ​ត្រពាំង នៃ​គណៈកម្មាធិការ​កណ្តាល ដឹកនាំ​ព្រះសង្ឃ​កំណើត នឿ​វៀតណាម ខាងត្បូង​តស៊ូ​ទាមទារ​នូវ​តួនាទី​ជា​ជនជាតិ​ផាគ​តិច នៅ​កម្ពុជា​ក្រោម ។​

​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះ​អង្គជា សមាជិក​ខេត្ត នៃ​គណៈកម្មការ​ដឹកនាំ​ព្រះសង្ឃ ខ្មែរ​ការពារ​សិទ្ធិសេរីភាព​ខាង​ជំនឿ ដែលមាន​ទីស្នាក់ការ​នៅ​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ជាកា​រិ​យា ល័យរ​ដ្ឋ បាល​ដឹកនាំ​ដោយ​ព្រះ​តេជ ព្រះ​គុណ ថាច់ រាជ និង វត្ត ចម្ប៉ា​បុរី (​ត្រោក លិច​) ភាសាបាលីៈ WattaChampãPurĩ ជាទី​ស្នាក់ការ​ប្រតិបត្តិ ការ ដឹកនាំ ដោយ​អគ្គ​សង្ឃា​ធិ​ការ​រួមមាន ព្រះ ភិក្ខុ ថាច់ សេ​, ថាច់ ញៀ​ង​,​ថាច់ វង់​,​ថាច់ កា​, គឹម ចាន់ថា​រ៉ា​,​ថាច់ យិន​,​ថាច់ សា​រេ​ត និង ថាច់ ណែវ ។​ល​។ គណៈកម្មការ​ដឹកនាំ ព្រះសង្ឃ​ខ្មែរ​ការពារ​សិទ្ធិសេរីភាព​ខាង ជំនឿ ជា​ចលនា​មួយ​សម្រាប់​ទាមទារ អាណានិគម​យួន​ដោះលែង ព្រះសង្ឃ​ខ្មែរក្រោម ជាង ២០០ អង្គ​ត្រូវបាន​ចាប់​ផ្សឹក ទៅធ្វើ​ទាហាន​កំណែន  ដោយ​រដ្ឋាភិបាល​សារ​ធារ​ណ​រដ្ឋ​វៀតណាម ដែល មាន​លោក ង្វៀង វ៉ាំ​ង ធេ​វ ជា​ប្រ​ធា ប​នា​ធិបតី ។​

​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃ​ខ្មែរ ក្រោម​ជាង ១០០​អង្គ​នៅ​ស្រុក​កំពង់ធំ (Châu Thành) ខេត្ត​ព្រះ​ត្រពាំង​បានធ្វើ​បា​តុ កម្ម​ដោយ​សន្តិ វិធី​ទាម​ទាម​ឲ្យ​រដ្ឋ ការ​សាធារណរដ្ឋ​យួន ដោះលែង ព្រះ សង្ឃ​ខ្មែរក្រោម​ដែល​ត្រូវបាន​ចាប់​ផ្សឹក​ទៅធ្វើ​ទា​ហ៊ាន​កំណែន ។ លទ្ធផល គឺ​នៃ​ការធ្វើ​បាតុកម្ម​នេះ​ព្រះសង្ឃ​ខ្មែរក្រោម ត្រូវបាន​ទាហាន​យួន​បោក​គ្រាប់បែក​ផ្សែង​ផ្សា និង​បាញ់រះ ទៅលើ​សមណ​ប្បា តុ​ករ ដោយបាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​គឺ សាមណេរ​គឹម សំណាង (១៩៦០ ដល់ ១៩៧៥)​ពលី​ជីវិត ។​

​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃ​ខ្មែរ ក្រោម​ប្រមាណ​៣៨០០ អង្គ បាន​ដង្ហែ​ក្បួន​ទៅកាន់ សាលាខេត្ត​ព្រះ​ត្រពាំង​ដើម្បី ទាមទារ​ឲ្យ​អាជ្ញាធរ សាធារណរដ្ឋ​យួន ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ទាំង អស់​ដែល ត្រូវបាន ចាប់​ផ្សឹក ហើយ​យក ទៅធ្វើ​ទា ហាន​កំណែន ។​ការ​ដង្ហែ​ក្បួន​នេះ មានការ​ប្រយុទ្ធ​គ្នា​កើត ឡើង​ពី​ម៉ោង ០៨​ព្រឹក ដល់ ម៉ោង ០២ ល្ងាច​ហើយ ត្រូវបាន​បញ្ចប់ ដោយ​ការ​ចរ ចា​គ្នា​មួយ ដោយ ព្រះសង្ឃ​ដែល​ត្រូវបាន​ចាប់​ផ្សឹក​នោះបាន​ដោះលែង មក វិញ ។​ក្រោយពី​ការប្រយុទ្ធ​នេះ​ព្រះ សង្ឃ ខ្មែរក្រោម​ត្រូវរបួស​ធ្ងន់ ៥ អង្គ​ស្រាល ៩០ អង្គ ។​

​ព្រះតេជព្រះគុណ យិន រង់ សុគត ព្រោះ​យួន បាន​ចាប់​ដាក់គុក​អស់​ពីរលើក​៖

​ក្រោយពី​របប​សាធារណរដ្ឋ​វៀតណាម ត្រូវបាន​ដួលរលំ នៅ​ថ្ងៃ​ទៅ ៣០ ខែមេសា ឆ្នាំ ១៩៧៥ បក្សកុម្មុយនិស្ត​យួន បាន​ចូល កម្ពុជា​ក្រោម និង​ធ្វើ អាណានិគម​លើ​ខ្មែរក្រោម​បន្ត ពី​យួន​សេរី ។ ព្រះ តេជ​ព្រះ​គុណ យិន រង់ ត្រូវបាន​បក្ស កុ​ម្មុយ​និ​ស្ត​យួន ចាប់​ដាក់គុក​នៅ ជំរុំ​លត់​ដំ​ខេត្ត​ព្រះ​ត្រពាំង (Trại Cải Tạo Vĩnh Bình) បន្ទាប់មក​ត្រូវបាន​បញ្ជូន ទៅ​ដា​ក់នៅ ជំរុំ​លត់​ដំ​បេន យ៉ា (Trại Cải Tạo Bến Giá) នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៧៥ ។ ក្រោយមក​ត្រូវបាន ដោះលែង​ចេញពី​គុក​វិញ ។​

​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ព្រះអង្គ​ត្រូវបាន ចាប់​ទៅ​ដាក់ គុក​នៅ​ជំ​រុំលត់​ដំ​បេន​យ៉ា​(Trại Cải Tạo Bến Giá)​ជា​លើក ទី ២ ។ ពេល​នៅក្នុង​ជំរុំ​លត់​ដំ របស់​បក្សកុម្មុយនិស្ត​យួន លើ​នេះ ព្រះអង្គ​ត្រូវបាន យួន ធ្វើ ទារុណកម្ម រហូតដល់​សុគត នៅ​ថ្ងៃទី ១០ ខែ​មិនា ឆ្នាំ ១៩៨៩ ៕​

Leave A Reply

Your email address will not be published.