អ្នកបោះឆ្នោត​ក្មេងៗ​ជា​គន្លឹះ​នៃ​ការប្រកួតប្រជែង​ការបោះឆ្នោត​ដ៏​ក្តៅគគុក​ក្នុងប្រទេស​ម៉ាឡេស៊ី​

0 271

ប្រែ​សម្រួល​ដោយ ជឹ​ង ប៉ូ​ជីន | VOA
​ទីក្រុង Kuala Lumpur៖  ប្រទេស​ម៉ាឡេស៊ី កំពុង​រៀបចំ​ការបោះឆ្នោត​ផ្តាច់​ព្រាត់​នៅ​ថ្ងៃអាទិត្យ​នេះ ដែល​ត្រូវគេ​រំពឹងថា មានការ​ប្រកៀក​គ្នា​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។ នៅក្នុង​ប្រទេសមួយ​ដែល​គណបក្ស​គ្រប់គ្រង​អំណាច បាន​កាន់អំណាច​អស់​រយៈពេល​៥៧​ឆ្នាំ ការទទួលបាន​ការគាំទ្រ​ពី​យុវជន​ក្មេងៗ​និង​អ្នកបោះឆ្នោត​លើកដំបូង​ជាការ​ណ៍​សំខាន់​។​

​ផ្លូវ​នានា​ក្នុង​រដ្ឋធានី Kuala Lumpur មាន​ដាក់​ទង់ជាតិ​ព័​ណ​ខៀវ​និង​សញ្ញា​ជញ្ជីង​យុ​ត្តិ​ធ៌​ម​។ វា ជា​ទង់ជាតិ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស Barisan National ដែលជា​គណបក្ស​ចម្រុះ​កំពុង​ដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី Razak Najib​។​

យុវជន​ម៉ាឡេស៊ី គ្រវី​ទង់ជ័យ​ក្នុង​ការហាត់សម​សម្រាប់​ការប្រារព្ធ​ទិវា​ជាតិ​ ដែល​កត់សម្គាល់​ខួប​ឯករាជ្យ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ថត​នៅ​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១២។
យុវជន​ម៉ាឡេស៊ី គ្រវី​ទង់ជ័យ​ក្នុង​ការហាត់សម​សម្រាប់​ការប្រារព្ធ​ទិវា​ជាតិ​ ដែល​កត់សម្គាល់​ខួប​ឯករាជ្យ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ថត​នៅ​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១២។

​នាយករដ្ឋមន្ត្រី កំពុងកាន់​តំណែង នឹង​តទល់​ទល់​មួយ​ទល់​និង​មួយ​ជាមួយ​អតីត​ឧបនាយករដ្ឋមន្ត្រី Anwar Ibrahim  ដែល​បាន​ជាប់គុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​បទចោទប្រកាន់​ពុករលួយ​និង​ការស្រឡាញ់​ភេទ​ដូចគ្នា​។​

​គណបក្ស​ចម្រុះ​ដែល​កំពុង​កាន់អំណាច សង្ឃឹមថា នឹង​ឈ្នះ​យកមក​វិញ​នូវ​ការគាំទ្រ​យ៉ាង​សម្បើម​របស់លោក Anwar នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨​នៅពេលដែល​ខ្លួន បាន​ចាញ់​ការបោះឆ្នោត​នៅ​រដ្ឋ​៥​នៃ​រដ្ឋ​ទាំងអស់​ចំនួន​១៣​ទៅ​គណបក្សប្រឆាំង​និង​សំឡេង​២​ភាគ​៣​របស់ខ្លួន​នៅក្នុង​សភា​។​

​នៅ​ឆ្នាំនេះ ដោយមាន​ពួក​អ្នកបោះឆ្នោត​ជាង​២៣​ភាគរយ​នៅក្រោម​អាយុ​៣០​ឆ្នាំ និង​អ្នកបោះឆ្នោត​លើកដំបូង​២​លាន​នាក់ មានការ​ប្រយុទ្ធ​គ្នា​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​យុវជន​ក្មេងៗ​ម៉ាឡេស៊ី​។

Vicent Qwan ជា​វិស្វករ អាយុ​៣៤ ដែល​រស់នៅ​ជាយក្រុង Bangsar ជា​មណ្ឌល​ប្រកួតប្រជែង​ដ៏​ក្តៅគគុក នៅក្នុង​ទីក្រុង Kuala Lumpur  ។​

​តំណាង​ឲ្យ​សំឡេងឆ្នោត​មិន​គាំទ្រ​បេក្ខជន​ណាមួយ  Vincent និយាយថា លោក នឿយហត់​ពី​ការ​ឮ​ពី​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល ហើយ វា ជា​ពេលវេលា​សម្រាប់​ពួក​គណបក្ស​ចម្រុះ​ដែល​កំពុង​កាន់អំណាច ចុះ​ពី​តំណែង​ហើយ​។​
«​ខ្ញុំ រំពឹង​នឹងមាន​ការផ្លាស់ប្តូរ​រដ្ឋា​ភិ​បាល​។ មូលហេតុ​សំខាន់ ខ្ញុំ ចង់​ឲ្យ​ប៉ូលិស​ធ្វើការ​ជា​ប៉ូលិស ចៅក្រម​ធ្វើការ​ជា​ចៅក្រម គ្រាន់តែ​បម្រើ​អ្វីដែល​ពួកគេ ត្រូវធ្វើ​»​។​

​បើ​និយាយ​ពី​បណ្តាញ​សង្គម​និង​បណ្តាញ​ព័ត៌មាន​តាម Website  ពួក​អ្នកវិភាគ​និយាយថា ពួកក្មេងៗ​ម៉ាឡេស៊ី កំពុង​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​កាន់តែខ្លាំង​ឡើង​។​

​កាសែត ស្ថានីយទូរទស្សន៍​និង​វិទ្យុ ភាគច្រើន​កាន់កាប់​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ហើយ​លម្អៀង​យ៉ាងខ្លាំង​ទៅខាង​គណបក្ស​កំពុងកាន់​អំណាច​។​

​លោក Vincent Qwan និយាយថា លោក​បាត់បង់​ជំនឿ​លើ​សារព័ត៌មាន​ជា​យូរយារ​ណាស់​មកហើយ​។​

«​ខ្ញុំ មិន​ទុកចិត្ត​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ទៀត​ទេ​។ ខ្ញុំ មិន​ទុកចិត្ត​ទូរទស្សន៍ កាសែត​ទៀត​ទេ​។ ដូច្នេះ មានតែ​ប្រភពព័ត៌មាន​តាម​ប្រព័ន្ធ Internet តែមួយគត់ មាន​ការជជែក​យ៉ាងច្រើន​ដោយ​សាធារណជន​នៅលើ​ប្រព័ន្ធ Internet ។ ខ្ញុំ ជឿជាក់ថា វា​ជាការ​សម​ហេតុផល​ខ្លាំង​ជាង​បើ​ប្រៀបធៀប​ទៅនឹង​សារព័ត៌មាន​លម្អៀង​លើ​វិទ្យុ ទូរទស្សន៍​ម៉ាឡេស៊ី​នោះ​»​។​

​ប៉ុន្តែ គ្មាន​ការចាប់​ពិរុទ្ធ​តាម Internet  ទេ ហើយ​សារព័ត៌មាន​តាម​ប្រព័ន្ធ Internet ដូចជា Malaysiakini បាន​ត្រូវបំពេញ​យ៉ាង​ឆាប់រហ័ស​ដោយ​ចំណង់​ចំណូលចិត្ត​សាធារណជន​ចំពោះ​ព័ត៌មាន​ឯករាជ្យ​នេះ​។​

​ព័ត៌មាន​តាម Internet ជារឿយៗ បាន​រិះគន់​រដ្ឋាភិបាល​ហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បាន​បោះ​ពុ​ម្ភ​ផ្សាយ​រឿង​អំពី​ការចោទប្រកាន់​ការលួចបន្លំ​សន្លឹកឆ្នោត​និង​រឿងអាស្រូវ​ពុករលួយ​របស់​រដ្ឋាភិបាល រឿង​ខ្លះ បាន​ត្រូវគេ​បិទ​ចោល​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​។​
​លោក Steven Gan  បណ្ណាធិការ Malaysiakini  និយាយថា ប្រព័ន្ធ Internet  បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​សំឡេង​ផ្សេង​។​

«​មនុស្ស​ខ្លះ និយាយ​ពី​ភាពខុសគ្នា​រវាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​តាមបែប​បុរាណ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​តាមបែប​ប្រព័ន្ធ Internet គឺ​ដូចជា​ឋានសួគ៌​និង​ផែនដី​អញ្ចឹង​។ មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​នៅត្រង់​នេះ​។ អ្វីដែល​លោក អ្នក អាន​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​សំខាន់ៗ មាន​បញ្ហា​ជាច្រើន​ដែល​មិន​ត្រូវបាន​គេ​រាយការណ៍​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​សំខាន់ៗ​តែ​បាន​ត្រូវគេ​រាយការណ៍​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន Internet»​។​

​គណបក្ស​កំពុង​ដឹកនាំ​ប្រទេស ក៏បាន​ពង្រឹង​វត្តមាន​របស់ខ្លួន​នៅតាម​ប្រព័ន្ធ Internet  ដែរ ដោយ​ចាប់​បង្ហោះ​ព័ត៌មាន​ខ្លីៗ​របស់ខ្លួន​ហើយ កំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​ឃោសនា​តាម​ប្រព័ន្ធ​Internet ។​

​ពួក​អ្នកវិភាគ បានចាត់ទុក​ការឃោសនា​ការបោះឆ្នោត​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម​លើកដំបូង​របស់​ម៉ាឡេស៊ី​ថា បាន​ដើរតួនាទី​ជា​សមរភូមិ​ប្រព័ន្ធ Internet ខាង​នយោបាយ​៕

Leave A Reply

Your email address will not be published.