សមាជិក KKFYC លោក ថាច់ ធ​នារី អនិច្ចកម្ម ក្នុង​អាយុ ៤២ ឆ្នាំ​

567

លោក ថាច់ ធ​នារី ជា​សមាជិក​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ប្រចាំ រដ្ឋ​អ៊ី​លីណ​យ (Illinois) សហរដ្ឋអាមេរិក បានទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​ពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ក្នុង​អាយុ ៤២ ឆ្នាំ ដោយ​រោគាពាធ ។​

​លោក ថាច់ ធ​នារី កើត​នៅ​ថ្ងៃ ៤ រោច ខែកត្តិក ឆ្នាំ ១៩៧៤ នៅ​ភូមិ​ដំបូក​បី ឃុំ​ដំបូក​បី ស្រុក​ផ្នោ​ដាច់ ខេត្ត ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ជា​កូន​របស់ លោក ថាច់ ស៊ី​ច័ន្ទ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ រដ្ឋ អ៊ី​លីណ​យ (Illinois) សហរដ្ឋអាមេរិក ។​

លោក ថាច់ ធនារី នៅក្នុងសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤ ។
លោក ថាច់ ធនារី នៅក្នុងសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤ ។

​ឆ្នាំ ១៩៨៤ លោក ថាច់ ធ​នារី ជាមួយនឹង​ឳ​ពុក​ម្ដាយ បាន​ភៀសខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម​ទៅសុំ​សិទ្ធិ ជ្រកកោន​ជា​ជន ភៀសខ្លួន នៅក្នុង​ជំរុំសាយធូ ប្រទេស​ថៃ ។ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៨៨ បានមក​តាំង ទីលំនៅ​ថ្មី នៅ​សហរដ្ឋអាមេរិក ។​

ឆ្នាំ ២០០៣ លោក ថាច់ ធ​នារី បាន​ប្រលង​ជាប់​ជា​ឱសថការី នៅ​ឱសថស្ថាន Jewel Osco ហើយ​បានធ្វើ ការ​រ​ហូរ ខែមករា ឆ្នាំ ២០១៥ ។​

​កាលពី​ខែឧសភា ឆ្នាំ ២០១៤ លោក ធ​នារី បាន​ចូលរួម​ប្រជុំ​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​បញ្ហា​ជន ជាតិ ដើម (UNPFII) នា​បុរី New York សហរដ្ឋអាមេរិក ជាមួយនឹង​ប្រតិភូ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋា ភិ​បាល​វៀត ណា​ម​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម ។​

​នេះ​ចាត់ទុកជា​សេចក្ដីជូនដំណឹង​ដល់​សមាជិក និង សមាជិកា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់​នៅ​ជុំវិញ ពិភពលោក​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ចូលរួម​កាន់ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ៕

ព័ត៌មាន​បន្ថែម សូម​លោកអ្នក ទាក់ទង លោក ថាច់ ស៊ី​ច័ន្ទ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ អ៊ី​លីណ​យ តាមរយៈ ទូរស័ព្ទ លេខ (630) 352-9991 ។​

សូម​អរគុណ និង​អរ​ព្រះ​គុណ !​

 

Comments are closed.