ថ្នាក់ដឹកនាំ​សាខាសហព័ន្ធ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​ជួបជុំគ្នា​អបអរ​ឆ្នាំ​ថ្មី​

0 707

ដោយ គឹម សាវតា​

បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​អនុញ្ញាតិ​ឲ្យ​មានការ​ជួបជុំគ្នា​ឡើងវិញ​បាន​ដោយសារ​កូ​វីត​១៩​បាន​ស្ងប់ស្ងាត់​ជាង​២​ខែ​មកហើយ​នោះ ថ្នាក់​នាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ប្រចាំ​ទីក្រុង និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ ៥០ ​រូប បាន​ប្រារព្វ​ពិធី​ជួបជុំគ្នា​មួយ​ដើម្បី​បានដឹង​ពី​សុខទុក្ខ និង​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ផងដែរ​ ។​

ពលរដ្ឋខ្មែរក្រោម នៅទីក្រុងម៉ែលប៊ន ប្រទេអូស្រ្តាលី ជួបជុំអាហារសាមគ្គី ។ រូបៈ យេត មុនី
ពលរដ្ឋខ្មែរក្រោម នៅទីក្រុងម៉ែលប៊ន ប្រទេអូស្រ្តាលី ជួបជុំអាហារសាមគ្គី ។ រូបៈ យេត មុនី

ថ្នាក់​នាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ៥០ រូប នៅ​ថ្ងៃ ២ ខែមករា ឆ្នាំ ២០២១ បាន​ប្រារព្វ​ពិធី​ជួបជុំគ្នា ពិសារ​អាហារ​សាមគ្គី ដើម្បី​បានដឹង​ពី​សុខទុក្ខ និង​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ។ ក្នុងឱកាស​នោះ ក៏មាន​ពិធី​រៃអង្គាសប្រាក់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផងដែរ ។​

​ក្នុង​ពិធី​ជួបជុំ​ដែល​ធ្វើឡើង នៅ​សួនឧទ្យាន​ក្រោយ វត្ត​ខ្មែរ​បែ​ល​ប៊​ន​នោះ មាន​អ្នកចូលរួម ដូចជា លោក ថាច់ ច័​ន្ទោ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីប​អូស្យានី លោក ថាច់ លេង អនុប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីប​អូស្យានី និង​ជា​ប្រធាន​សមាគម​ខ្មែរ​ទីក្រុង​មែ​ល​ប៊​ន លោក យ័​ញ បូ​ណត ប្រធាន​សាខា​សហព័ន្ធ​ខ្មែរក្រោម ចាំទី​ក្រុង​មែ​ល​ប៊​ន លោក ថាច់ ណា​លីន អនុប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​មែ​ល​ប៊​ន ព្រមទាំង​បងប្អូន​ខ្មែរក្រោម​ប្រមាណ ៥០ រូប ។​

​លោក យ័​ញ បូ​ណាត ប្រធាន​សាខា​សហព័ន្ធ​ខ្មែរក្រោម ចាំទី​ក្រុង​មែ​ល​ប៊​ន បាន​ឲ្យ​សំឡេង​កម្ពុជា​ក្រោម (VOKK) ដឹងថា ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​-១៩ ទៅ​ទូទាំង​ពិភពលោក បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម មិនបាន​ជួប​សួរសុខទុក្ខ​គ្នា​ដោយផ្ទាល់ តែ​រយៈពេល​ប្រមាណ ២ ខែ​ចុង​ក្រោយនេះ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី គឺ​ជំងឺ​កូ​វីត​-១៩ បាន​ស្ងប់ស្ងាត់ ហើយ​អាជ្ញាធរ​បាន​អនុញ្ញាតិ​ឲ្យ​មានការ​ជួយ​ជុំ​ឡើងវិញ ដោយ​គ្រាន់តែ​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​សុខាភិបាល ។ លោក​បន្តថា សម្រាប់​ការជួបជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គឺ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វី​ញ និង​បន្ថែម​ភាពកក់ក្ដៅ​ជាមួយគ្នា​បន្ថែម ។​

​លោក យ័​ញ បូ​ណាត​៖ «គោលបំណង​របស់​យើង​ចង់បាន​ភាព​ព​កក់ក្តៅ និង​ស្និទ្ធស្នាល​បន្ថែម ដោយសារតែ​ស្ងាត់ស្ងៀម ហើយ​ដើម្បី​ឈានដល់​កម្មវិធី​ជួន​ជុំ​ជា​បន្តបន្ទាប់​ទៀត» ។​

​លោក យ័​ញ បូ​ណាត បញ្ជាក់ថា បើទោះជា​កន្លងមក​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​ទីក្រុង​មែ​ល ប៊​ន មិនបាន​ជួបជុំគ្នា​ក្តី ប៉ុន្តែ​នៅតែ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ពិភពលោក ជាពិសេស គឺ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ដែនដី​កម្ពុជា​ក្រោម តែម្ដង ។​

​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី មាន​ប្រមាណ ១០០ គ្រួសារ​ស្មើរ នឹង ជាង​បួន​រយ​នាក់ ៕

Leave A Reply

Your email address will not be published.