ខួប ១១ ឆ្នាំ ថ្ងៃ អ.ស.ប. ប្រកាសសិទ្ធិជនជាតិដើម
ដោយ ថាច់ ប្រីជា គឿន
នៅរាត្រីថ្ងៃសៅរ៍ ទី ៨ ខែកញ្ញា សប្ដាហ៍នេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California ដឹកនាំ ដោយ លោក ថាច់ ជូន បានប្រារព្ធពិធីរាត្រីសមោសរ ដើម្បីអបអរ សាទរដល់ ខួប ១១ ឆ្នាំ រំឭកដល់ ថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។
ពិធីនេះ ធ្វើនៅក្នុងភោជនិយដ្ឋានមួយ នាទីក្រុង San Jose ចាប់ពីម៉ោង ៦ ដល់ ១២ អធ្រាត្រ ដោយមានកម្មវិធី ដូចជា ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍ទៅកាន់អ្នកគាំទ្រអំពីផែន ការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម, ទទួលភោជនាហារជុំគ្នា អមជាមួយនឹងដន្ត្រីសម័យកំដរបរិយា កាស ផងដែរ ។
គណៈកម្មការនាយក និង ប្រធានតំបន់ និង សាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូល រួមពិធីនេះ មានដូចជា លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ , លោក ថាច់ តង ជាប្រធាន ប្រចាំ តំបន់អាមេរិកខាងលិច, លោក កៀង រម្មនី ជាប្រធានសាខាប្រចាំរដ្ឋ California ភាគខាងត្បូង, លោក ចៅ ផន ជាអនុប្រធានសាខាប្រចាំ ទីក្រុង Long Beach, លោក ថាច់ ជូន ប្រធានសាខា ប្រចាំទីក្រុង San Jose និង អ្នកស្រី កៀង សាខន ជាអ្នកនិពន្ធបទចំរៀងជាតិនិយមខ្មែរក្រោម នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
យោងតាមសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ពិធីនេះបានទទួលប្រាក់ ឧបត្ថម្ភជាង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីអ្នកគាំទ្រ ដើម្បីទ្រទ្រង់ដល់សកម្មភាព នៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិ ឲ្យរបបបក្សកុម្មុយនិស្តយួន គោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ៕