ខួប ១២ ឆ្នាំ នៃ ព្រឹត្តិការណ៍ ៨ កុម្ភៈ​

0 476

​ដោយ ថាច់ ប្រីជា គឿន​

​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ សប្ដាហ៍​នេះ ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម នៅ​ប្រទេស​ថៃ បាន​ប្រារព្ធ​ពិធី​ខួប ១២ ឆ្នាំ ដើម្បី​រំឭក​ដល់ ព្រឹត្តិការណ៍ ៨ កុម្ភៈ ដែល សមណ​សិស្ស នៃ សាលា​បំពេញវិជ្ជា​បាលី​មធ្យមសិក្សា​ភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ) ឬ សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ដែលមាន​មូលដ្ឋាន​នៅក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង បានធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​អាជ្ញាធរ​វៀ​ណា​ម គោរព​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០០៧ ។​ recruitment agencies in pakistan for gulf

​ការធ្វើ​បាតុកម្ម​កាលនោះ មាន​ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ​ជាង ២០០ អង្គ បានធ្វើ​ក្បួន​ដង្ហែ​ចេញពី​វត្ត​ឃ្លាំង ឆ្ពោះទៅ​មន្ទីរ​នគរបាល​ខេត្ត នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ដោយ​លើក​ហេតុផល​ថា នគរបាល​ចរាចរណ៍​របស់​វៀតណាម បាន​ហាម​ព្រះសង្ឃ​ខ្មែរក្រោម​ក្នុង​សាលា​មួយ​នេះ មិន​ឲ្យ​និមន្ត​ចេញ​បិណ្ឌ​បាត្រ ។ ការធ្វើ​បាតុកម្ម​នាពេល​នោះ ក្រុម​សមណ​ប្បាតុករ ក៏បាន​ចាត់​តំណាង​របស់ខ្លួន​យក​ញត្តិ​ទៅជូន​ស្ថាប័ន​តំណាង​ជនជាតិខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ព្រែក​ឫស្សី ផងដែរ ។​

​ព្រះតេជព្រះគុណ សួន បូរ៉ា ជា​ព្រះសង្ឃ​វត្ត​មុនី​សាគរ​ដើម​អំពិល នៃ ខេត្ត​ឃ្លាំង បច្ចុប្បន្ន គង់នៅ វត្ត​ខ្មែរ​សុរិយា​រង្សី នាទី​ក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជា​អតីត សមណ​សិស្ស នៃ សាលា​បាលី​ខេត្ត​ឃ្លាំង និង ជា​ព្រះសង្ឃ​ដែល​ធ្លាប់បាន​ចូលរួម​បាតុកម្ម​នៅក្នុង ព្រឹត្តិការណ៍ ៨ កុម្ភៈ បានផ្ដល់​បទសម្ភាសន៍​ដល់ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេង កម្ពុជា​ក្រោម (VOKK ) កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ អំពី​គោលបំណង​នៃ ការធ្វើ​បាតុកម្ម ថា ក្រុមបាតុករ​បាន ធ្វើ​ញត្តិ និង ផ្តិត​ស្នាម​មេដៃ​នៅលើ​ញត្តិ​ទាមទារ​សិទ្ធិ​ចំនួន ៧ ចំណុច​សម្រាប់ ជនជាតិដើម​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​ https://acrepairdubai.ae/

​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅក្នុង​ពិធី​ខួប ១២ ឆ្នាំ រំឭក​ដល់ ព្រឹត្តិការណ៍ ៨ កុម្ភៈ តំណាង​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម នៅ​ប្រទេស​ថៃ បាន​សម្ដែង​នូវ​មោទនភាព​របស់ខ្លួន​ចំពោះ ការធ្វើ​បាតុកម្ម​នោះ​ថា ជា​ព្រឹត្តិការណ៍​មួយ​មិន​ធ្លាប់​មាននៅ​ដែនដី​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ១៩៧៥ មក ក្រោយពី​របប​កុ​ម្មុយ​និ​ស្ត​យួន​ចូល​ត្រួតត្រា​កាប់​ដែនដី​កម្ពុជា​ក្រោម ។ លោក​បន្ត ទៀតថា វា​ជា​លើកដំបូង​ដែល​ព្រះសង្ឃ​ខ្មែរក្រោម ហ៊ាន​លើក​ទង់ជាតិ​កម្ពុជា​ក្រោម នៅ​ដែនដី កម្ពុជា​ក្រោម ។​

​ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ សមណ​សិស្ស​រាប់សិប​អង្គ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក​, ដេញ​ចេញពី​សាលា​, ចាប់​ដាក់ពន្ធនាគារ​, និង​ច្រើន​អង្គ​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ។ ចំណែក​សមណ​សិស្ស ចំនួន ៥ អង្គ ដែលជា​មេដឹកនាំ​ធ្វើបាតុកម្ម​នោះ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម កាត់ទោស​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ រួមមាន ព្រះតេជព្រះគុណ យ័​ញ តូន​, គឹម មឿ​ន​, លី ហ្វា​ង​, ថាច់ ធឿ​ង និង លី សឿង ។ ក្រោយពី​តុលាការ​វៀតណាម បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស មកលើ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ៥ អង្គ​រួចមក ។ ពលរដ្ឋ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក បានធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ឲ្យ​មាន​សេរីភាព​ឡើងវិញ ។​

​បន្ទាប់ពី ការធ្វើ​បាតុកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់ទិសទី​ប្រឆាំងនឹង​ការកាត់ទោស​ព្រះសង្ឃ​ខ្មែរក្រោម តុលាការខេត្ត​ឃ្លាំង​នៃ​ប្រទេស​វៀតណាម ក៏បាន​សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ ។ ក្រោយមក​ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ នៅក្នុង​អង្គការ U.N.H.C.R នា​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយ​ត្រូវបាន​អង្គការ​មួយ​នេះ បញ្ជូនទៅ​តាំងទី​លំនៅ នៅ​ប្រទេស​ទី​បី នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។​

​ក្រៅពី​ព្រះសង្ឃ​ទាំង ៥ អង្គ​ខាងលើ​ដែល​ត្រូវ​យួន​ចាប់​ផ្សឹក និង ដាក់គុក​នោះ មាន សមណ សិស្ស​ជាច្រើន​អង្គ​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៨ កុម្ភៈ បាន​ភៀសខ្លួន​ចេញពី ដែនដី​កម្ពុជា​ក្រោម ដើម្បី​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​អាណានិគម​យួន ទៅ​រស់ នៅក្នុង ប្រទេស​នានា​ជុំវិញ​ពិភពលោក ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​, ថៃ​, អូ​ស្តា​លី​, ទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក ៕

Leave A Reply

Your email address will not be published.