អូស្ត្រាលី​បារម្ភ​អំពី​ស្ថានភាព សិទ្ធិ មនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​

185

ដោយ ថាច់ ប្រីជា គឿន​

​ក្រសួងការបរទេស​អូស្ត្រាលី ទើបតែ​ចេញ​សច​ក្ដី​ប្រកាស​ព័ត៌មាន សម្ដែង​ក្ដីបារម្ភ​អំពី​ស្ថានភាព សិទ្ធិ មនុស្ស​នៅក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី ប្រទេស​អូស្ត្រាលី និង​វៀតណាម​បានធ្វើ​កិច្ចសន្ទនា​ស្ដីពី​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ លើក​ទី ១៤ របស់ខ្លួន នៅ​ទីក្រុង​កង់​បេ​រ៉ា នៅ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ។

​យោងតាម​ប្រកាស​ព័ត៌មាន​ចេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ សប្ដាហ៍​នេះ បាន​កត់សម្គាល់ថា​៖ “​ប្រទេស​អូស្ត្រាលី សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការ​រឹតបន្តឹង​ជា​បន្តបន្ទាប់​ទៅលើ​សិទ្ធិ​ពលរដ្ឋ​និង សិទ្ធិ​នយោបាយ ដែល​រួមមាន​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការជួបប្រជុំគ្នា ។ វា​បញ្ជាក់​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការរំខាន ការចាប់ខ្លួន និង​ការឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស ជាដើម​” ។

​សូមបញ្ជាក់ថា មុនពេល​រដ្ឋាភិបាល​អូស្ត្រាលី និង​វៀតណាម​ធ្វើ​កិច្ចសន្ទនា​អំពី​បញ្ហា​សិទ្ធិមនុស្ស ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលជួប​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី ចំនួន ២ លើក គឺ នៅ​ថ្ងៃទី ១២ ខែកក្កដា និង ១៤ ខែសីហា ដើម្បី​ជម្រាប​ឲ្យ​មន្ត្រី​អូស្ត្រាលី បាន​ជ្រាប​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​រំលោភសិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ។​

គណ:ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលជួបមន្រ្តីក្រុមប្រឹក្សាច្បាប់ និងមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ។
គណ:ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលជួបមន្រ្តីក្រុមប្រឹក្សាច្បាប់ និងមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ។

​យោងតាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រសួងការបរទេស​អូស្ត្រាលី ទើបតែ​អញ្ជើញ​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ជួប​មន្ត្រី​អូស្ត្រាលី នៅ​ថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​មួយ ចំនួន​ទាក់ទង​នឹង​បញ្ហា​ដែល​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​លើ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ។​

Comments are closed.