អំពី ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦

0 75

​ដោយ ថាច់ ប្រីជា គឿន​

​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ជា​ទិវា​គម្រប់​ខួប​ឆ្នាំ​ទី ៣៧ នៃ​ព្រឹត្តិ​កាណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែល​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ក្រោក​ឡើង ផ្តួលរំលំ​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុនិ​ស្ត​យួន​ដោយ រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គោលបំណង​រំដោះ កម្ពុជា​ក្រោម​ពី     អា ណា​និគម​វៀតណាម ។ លទ្ធផល​ក្រោយពី​ព្រឹត្តិការណ៍​នេះ​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន អង្គ រូប ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​យួន​ប្រហារជីវិត​, ចាប់​ដាក់គុក​អស់​មួយជីវិត និង​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់​នៅក្នុង​គុក​ជាដើម ។​

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

អំពី ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦

​[​ប្រភព​នៃ​ព្រឹត្តិការណ៍​នេះ​]

​ព្រឹត្តិការណ៍​នេះ កើតឡើង​ដោយ​ការឈឺចាប់​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម មិន​ចង់​រស់នៅ ក្រោម​របប​អាណានិគម​យួន​ហើយ បាន​បង្កើត​រណសិរ្ស​មួយ​ឈ្មោះ ថា រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម  ដែលមាន​លោក សឺ​ង ញ៉ ជា​ប្រធាន និង លោក លោក កៀង ហ៊ាន ជា​អនុប្រធាន ។​
​ឆ្នាំ ១៩៧៤ លោក សឺ​ង ញ៉ បាន​ត្រឡប់​ពី​ប្រទេស​កម្ពុជា មក​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម ហើយ​បាន​ជួប​លោក កៀង ហ៊ាន (​អ្នក​ទាំងពីរ​នៅ​ជា​សង្ឃ​នៅឡើយ​) រួច​បាន​ពិភាក្សាគ្នា​អំពី​ទស្សនៈ​និង​គោល​គំនិត ដោយ​បញ្ជាក់​ឲ្យ​ឃើញថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​បក្សកុម្មុយនិស្ត​យួន នឹង​ចូល​កាន់កាប់​លើ​ទឹកដី​កម្ពុជា​ក្រោម​ទាំងស្រុង ហើយ​ពួកគេ​នឹងមិន​គោរព​នូវ​កិច្ចព្រមព្រៀង​អ្វី​ឡើយ​ចំពោះ​ខ្មែរ​និង​អន្តរជាតិ ។ ហេតុនេះ លោក សឺ​ង ញ៉ និង លោក កៀង ហ៊ាន ក៏បាន​ត្រៀមលក្ខណៈ​ដើម្បី​ទប់ ទល់នឹង​ការ ចូលលុកលុយ​ពីរ​បប​អា ណា​និគម​បក្សកុម្មុយនិស្ត​ថ្មី​មួយ​នេះ​។

ស្រី ថាច់ ធី សុខ ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនចាប់ដាក់គុកក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ។
ស្រី ថាច់ ធី សុខ ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនចាប់ដាក់គុកក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ។

​គ្រានោះ ចលនា​ក៏បាន​ចាប់ផ្តើម​កើតឡើង ក្រោមរូបភាព​បង្រៀន​មន្ត​អា គម​គាថា ដើម្បី​ប្រមូល​កម្លាំង​តែ​ជា   ចលនា នៅមាន​ទ្រង់ទ្រាយ​តូចតាច​នៅឡើយ​ទេ ។​

​ក្រោយ​ថ្ងៃទី ៣០a ខែមេសា ឆ្នាំ ១៩៧៥ ពេល​អាណានិគម​យួន​កុ​ម្មុយ​និ​ស្ត បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ទាំងស្រុង​ហើយ​នោះ លោក សឺ​ង ញ៉ និង លោក គឹម កែវ និង​សមាជិក​មួយចំនួនទៀត បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ​ពីស​ង្ឃ ហើយ​បាន​ឯកភាពគ្នា​បង្កើត​រណសិរ្ស​មួយ    ឈ្មោះថា រណសិរ្ស​សេរីភាព​ជាតិ រំដោះ​ខ្មែរ​កម្ពុជា​ក្រោម  ។

[​ការតស៊ូ​ឈានដល់​ការផ្ទុះអាវុធ​]

ដោយ​ឈឺចាប់​នឹង​ការជិះជាន់​ពី​សំណាក់ រដ្ឋាភិបាល​អាណានិគម​យួន និង​ចង់បាន​សិទ្ធិ​ម្ចាស់ការ ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា ក្រោម​ចលនា​នេះ​ក៏បាន​បើក​យុទ្ធនាការ វាយលុក​ចូល គ្រប់​ស្ថាប័ន​បក្ស​កុ​ម្មុយ និ​ស្ត​យួន​នៅ​ថ្ង​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ។​

[​ស​ម៌​ភូមិ​នៅ​ស្រុក​កញ្ចោង (Tiểu Cần)]

​ជា​សមរភូមិ​មួយ​ឈានមុខ​គេ​ខាង​ក្លាហាន ដែល​បាន​ផ្ទុះអាវុធ​យ៉ាង​សាហាវ​បំផុត​វាយលុក​ខ្មាំង​យួន ។ លោក ថាច់ ភី គឺជា​វីរជន​ខ្មែរក្រោម​មួយរូប​និង​វីរជន​ខ្មែរក្រោម​ដទៃទៀត បាន​ក្តាប់​អាវុធ​បាញ់​សំដៅ​ទៅលើ​សត្រូវ នៅ​សាលា ស្រុក​កញ្ចោង​បណ្តាល​ឲ្យ​ពួកវា​ងាប់​គរ​លើ​គ្នា ខ្លះទៀត​រត់​ចេញមកក្រៅ​ក៏​ត្រូវបាន​យុទ្ធជន​ខ្មែរក្រោម សម្លាប់ នឹង​កាំ បិត ពូថៅ​ឲ្យ​ងាប់​យ៉ាង​ក្លាហាន ។ លោក ថាច់ ភី និង វីរជន​ខ្មែរក្រោម ពីររូប​ទៀត​នៅលើ​ស្តែ​ន​ទឹក (​អាង​ស្តុ​ប ទឹក​) ដែលមាន​អាវុធ​គ្រប់​ធុន​ដូចជា​គ្រាប់ បែក M79,12,8l បាន​បាញ់​សំដៅ​ចូលទៅ​សាលាស្រុក   បណ្តាល​ឲ្យ​កម្មាភិបាល​យួន​ងាប់​និង​រងរបួស​ជាច្រើន ។​

ពេល​ផ្ទុះអាវុធ​នៅវេលា​ម៉ោង ០៩ ព្រឹក​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ លុះដល់ ពេល​រសៀល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ក៏បាន​នាំ​ទ័ព​ជំនួយ​របស់គេ​មកពី​ខេត្ត​លង់​ហោរ (Vinh Long) ធ្វើ​អន្តរាគមន៍ មាន​ទាំង​រថក្រោះ​កាំភ្លើង​ធំ​មក​ផង ។ ពេលនោះ កម្លាំង​របស់​យុទ្ធជន​ខ្មែរក្រោម មិនអាច​ទប់ ទល់ នឹង​កម្លាំង​របស់​រដ្ឋា​ភិ​បាល​យួន​បាន​ក៏​នាំគ្នា​ដកថយ​នៅសល់តែ ៣ នាក់​ប៉ុណ្ណោះ​ដែល​នៅលើ​ស្តែ​ន​ទឹក ។ គ្រានោះ កងទ័ព​យួន​បាន​ឡោមព័ទ្ធ​ជុំវិញ​ស្តែ​ន​ទឹក ហើយ​បញ្ជា​ឲ្យ​រថក្រោះ​កាំភ្លើង​ធំ​បាញ់​សម្រុកចូល ស្តែ​ន​ទឹក​ធ្វើ​ឲ្យ​វីរជន ថាច់ ភី និង វីរជន​ខ្មែរក្រោម​ពីររូប​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​នេះ យ៉ាង​អង់អាច​ក្លាហាន ។ ពេល​បានឃើញ រថក្រោះ កំពុង​បាញ់​សម្រុក​ស្តែ​ន​ទឹក​ដូច្នោះ វីរជន ថាច់ ភឿង និង​កូន       ប្រុស​របស់គាត់​ម្នាក់ទៀត​ឈ្មោះ ថាច់ ភឿន បាន​ឱប​គ្រាប់បែក លោត​ឡើងលើ​រថក្រោះ​បោក ធ្វើអត្តឃាត​បណ្តាល ឲ្យ​សត្រូវ​ងាប់​ជាច្រើន ។​

[​អ្នក​ដែល​បាន​បូជាជីវិត​ក្នុង​សមរភូមិ​មាន​ជាង ៣០ អង្គ​និង​រូប​ដែលមាន​រាយ​នាម ខាងក្រោម​]

១. ព្រះតេជព្រះគុណ ថាច់ ស ព្រះចៅអធិការ​និង​ព្រះ​ឧបជ្ឈាយ៍ វត្ត​កញ្ចោង កំពង់លាវ ត្រូវ​យួន​ចង​ជាប់​នឹង​បង្គោល​ទង់​ចំ​កណ្តាល​វ​ត្ក ហើយ​បាញ់​ប្រហារជីវិត ។​
២. ព្រះតេជព្រះគុណ គឹម ភិន​
៣.​លោក ថាច់ ភឿង​
៤.​លោក ថាច់ ភៀ​ង
៥.​លោក ថាច់ ភឿន​

(​អ្នក​ទាំង ៣ នេះ​គ្រួសារ​តែមួយៈ ថាច់ ភឿង និង ថាច់ ភៀ​ង ជា​បងប្អូន​បង្កើត ឯ​លោក ថាច់ ភឿន ជា​កូន របស់ ថាច់ ភឿង )

៦.​លោក ថាច់ ភួង​
៧.​លោក ថាច់ ធី​
៨.​លោក ថា​យ គី
៩.​លោក ថាច់ ស​
១០.​លោក ថាច់ រើ​ក​
១១.​លោក ថាច់ កេ​ច​
១២.​លោក ថាច់ រ៉ង
១៣.​លោក ត្រឹង ម៉ោ​
១៤.​លោក ថាច់ ថន
១៥.​លោក ថាច់ អឹង​
១៦.​លោក ថាច់ ហឿង​
១៧.​កញ្ញា ឡឹម ធី ហា​ញ់​
១៨.​លោក ថាច់ ជ្រេ​ង​
១៩.​លោក ថាច់ ង៉ុ​ក ថា​ញ់​
២០.​លោក ថាច់ ផាន​
២១.​លោក ថាច់ ច​យ​
២២.​លោក ថាច់ ខឿ​ង​
២៣.​លោក ថាច់ នឹម​
២៤.​លោក ថាច់ ហេម​
២៥.​លោក តុង ជិន​
២៦.​លោក តុង តង​
២៧.​លោក ថាច់ អន ។​ល​។​

​ក្នុង​ស​ម៌​ភូមិ ស្រុក​កញ្ចោង​នេះ លោក ថាច់ ភី និង​យុទ្ធជន​ពីរ​រ​រូប​ទៀត ត្រូវបាន​បូជាជីវិត នៅលើ​អាង​ស្តុក​ទឹក​នៅ​ផ្សារ​កញ្ចោង ក្នុងពេលដែល​បាន​ប្រ យុទ្ធ​ជាមួយ​កងទ័ព​យួន ។

[​ស​ម៌​ភូមិ​ស្រុក​ថ្កូវ (Trà Cú)]

​លោក គឹម កែវ និង លោក គឹម   គិ​ន​បានផ្តល់​របាយការណ៍​ពីស​ម៌​ភូមិ​ឃុំ ចុង​ព្រៃ ។ ឃុំ​ចុង​ព្រៃ​ជា​ឃុំ​មួយ​ដែល                               ទទួលរង​គ្រោះ​ធ្ងន់​បំផុត ក្នុងចំណោម ឃុំ​ផ្សេងទៀត​ នៅក្នុង​ស្រុក​ថ្កូវ ។ វីរជន​ដែល​បាន​បូជាជីវិត ក្នុង​ស​ម៌​ភូមិ​រួមមាន​៖

១.​លោក គឹម សុខ (៦០ ឆ្នាំ​)
២.​លោក គឹម រី (​ត្រូវជា​កូន ២១ ឆ្នាំ​)
៣.​លោក សឺ​ន រាជ (​អាយុ ៧១ ឆ្នាំ​)
៤.​លោក គឹម អាង (​អាយុ ៥៤ ឆ្នាំ )
៥.​លោក គឹម សាង (​អាយុ ៥៣ ឆ្នាំ )
៦.​លោក សឺ​ន សេដ្ឋា (​អាយុ ៥០ ឆ្នាំ​)
៧.​លោក គឹម យ៉ង (​អាយុ ៣៥ ឆ្នាំ )
៨.​លោក គឹម សាង​តូច​(​អាយុ ៤៩ ឆ្នាំ​)
៩.​លោក ថាច់ ភឿង (​អាយុ ៤៨ ឆ្នាំ​)
១០.​លោក ច័ន្ទ រង្សី (​អាយុ ៥៤ ឆ្នាំ​)
១១.​លោក ថាច់ ហុង​
១២.​លោក ថាច់ សាង​
១៣.​លោក ធន សេរី
១៤.​លោក ថាច់ សុខ​
១៥.​លោក ថាច់ រិន្ទ
១៦.​លោក ថាច់ ឡឹង​
១៧.​លោក ថាច់ សេ
១៨.​លោក ថាច់ ខ្មាំង​
១៩.​លោក ថាច់ ឌាង
២០.​លោក ថាច់ ខ្មៅ ។​ល​។

[​ស​ម៌​ភូមិ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​]

​លោក លោក គឹម ញ៉ បាន​ជូន​របាយការណ៍ ពីស​ម៌​ភូមិ​ថា ចំនួន​វីរជន​ខ្មែរ ក្រោម​ដែល​បាន​កងទ័ព បក្ស​កុ​ម្មុយ​និ​ស​យួន​សម្លាប់​ដោយ​បាញ់ប្រហារ​រួមមាន​៖
១.​លោក គឹម សាង វត្ត​កំពង់​ជ្រ​
២.​លោក សឺ​ន ហួង វត្ត​កំពង់​ជ្រៃ​
៣.​លោក គឹម យ៉យ វត្ត​កំពង់​ជ្រៃ​
៤.​កញ្ញា ត្រឿ​ង តាន​
៥.​អ្នកនាង ផល្លា វត្ត​កំពង់​ក្សាន​
៦.​លោក ថាច់ ថា​
៧.​លោក សឺ​ន ជុំ​
៨.​លោក ថាច់ ជ័រ (​ស្លាប់​ក្នុង​គុក​) ​វត្ត​កំពង់​ជ្រៃ​
៩.​លោក ថាច់ ច្រើន​
១០.​លោក ថាច់ ចឹ​ង​
១១.​លោក ថាច់ ហឿង (​វត្ត​កំពង់​)
១២.​លោក សឺ​ន គក់ (​វត្ត​ថ្ម​ទស់​)

ក្រោយពី​ព្រឹត្តិការណ៍​នេះ​មេដឹកនាំ  រណសិរ្ស នេះ​ត្រួវបាន​យួន​ចាប់​ដាក់​ពន្ធ នាគារ​ជាច្រើន​នាក់ ។ ក្រោយពី​ការចាប់​ដាក់គុក​អស់​រយៈពេល ៤ ឆ្នាំ គឺ​នៅ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨០ រដ្ឋា​ភិ    បាល​បក្សកុម្មុយនិស្ត​យួន បាន​បញ្ជូន​ខ្មែរក្រោម​ទាំង ២០ រូប ឡើង កាត់ទោស​នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។ អ្នក​ដែល បាន​កាត់ទោស​រួមមាន​៖

[​កាត់ទោស​ប្រហារជីវិត​]

១.​លោក ថាច់ គុណ​
២.​លោក ថាច់ ឌា​ក​
៣.​លោក គឹម រី​

[​កាត់ទោស​ជាប់គុក​មួយជីវិត​]

៤.​លោក សឺ​ន ញ៉រ​
៥.​លោក កៀង ហ៊ាន​
៦.​លោក កៀង ស្មន​
៧.​លោក កៀង សឺ​ង​
៨.​លោក ថាច់ ជេន​
៩.​លោក ថាច់ សិន​

[​កាត់ទោស​ជាប់គុក ២០ ឆ្នាំ​]

១០.​លោក យឿ​ង បាន​
១១.​លោក ថាច់ លួត
១២.​លោក គឹម អាន​

[​កាត់ទោស​ជាប់គុក ១៥ ឆ្នាំ​]

១៣.​លោក ថាច់ មុនី​
១៤.​លោក ថាច់ នឹម​
១៥.​លោក ថាច់ ប្រុស
១៦.​លោក គឹម កែវ​
១៧.​លោក គឹម យ៉ឹ​ង​

[​កាត់ទោស​ជាប់គុក ១៣ ឆ្នាំ​]

១៨.​លោក ថាច់ ម៉ា​រី

[​កាត់ទោស​ជាប់គុក ០៥ ឆ្នាំ​]

១៩.​លោក ថាច់ ឬ​ទ្ធី

[​កាត់ទោស​ជាប់គុក ០៣ ឆ្នាំ​]

២០.​លោក ថាច់ សាម៉ន
​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨១ លោក ថាច់ គុណ ,​ថាច់ ឌា​ក និង គឹម រី ដែល រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​យួន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៨០ នោះ បាន​យកទៅ​ប្រហារ ជីវិត​នៅ​ព្រលានយន្តហោះ ខេត្ត​ត្រពាំង​ក្រោយពី​ត្រូវ បាន​ជាប់គុក​បរិភោគ​បាយ​នឹង​ទឹកអម្បិល អស់​រយៈ ពេល​ជិត ២ ឆ្នាំ ។

ការសន្និដ្ឋាន​ពី​ព្រឹត្តិ​កាណ៍​នេះ​]

​បើ​គិត​តាម​កម្លាំងយោធា គឺ​ខ្មែរក្រោម​ពេលនោះ​ត្រូវ​ចាញ់ ព្រោះ​កងទ័ព​យួន​មាន​ច្រើនពេក ។ បើ​គិត​តា​មន​យោ បាយ គឺ​ខ្មែរក្រោម​បានឈ្នះ​ដោយបាន​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ដឹង​ឮថា ជន ជាតិខ្មែរ​ក្រោម ជា​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម​មិន​ព្រម​រស់នៅ​ក្រោម​របប​អាណា និគម​យួន​ឡើយ ហើយ​ពួកគេ​បាន​ក្រោក​ឡើងជា​បន្ត បន្តា​ប់​ដើម្បី​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​របស់ខ្លួន ។ ល​។

[​ឯកសារយោង​]

​កម្រង​រឿង​ពិត នៃ​ប្រវត្តិសាស្ត្រ​ ​កម្ពុជា​ក្រោម ព្រឹត្តិការណ៍ ១៦  ខែ វិច្ឆិកា  ឆ្នាំ ១៩៧៦

​ចងក្រង​ដោយ លោក កៀង ហ៊ាន​

Leave A Reply

Your email address will not be published.