១៦ វិច្ឆិកា បង្ហាញ​ពី​ទឹកចិត្ត​ខ្មែរក្រោម “​រស់​ព្រោះ​ហ៊ាន​ស្លាប់​”

0 87

​ដោយ ថាច់ ប្រីជា គឿន​

​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ជា​កំណត់សម្គាល់​គម្រប់ ៣៧ ឆ្នាំ នៃ​ការ​ងើបឡើង​របស់​ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន​ពី​នឹម​អាណានិគម​វៀតណាម ។ ថ្ងៃនេះ កាលពី ៣៧ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ព្រឹត្តិការណ៍ បង្ហូរឈាម​មួយ បានកើត​ឡើង​នៅ​ខេត្ត​ព្រះ​ត្រពាំង​រវាង​យុទ្ធជន​ខ្មែរក្រោម​និង​កងទ័ព​នៃ​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​យួន បាន​បណ្ដាល ឲ្យ​យុទ្ធ ជន​ខ្មែរក្រោម​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ​ជាច្រើនរូប បាន​បូជាជីវិត​ក្នុង​សមរភូមិ  ត្រូវបាន​អាជ្ញាធរ​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម កាត់ទោស ប្រហារជីវិត  និង​កាត់ទោស​ឲ្យ​ជាប់គុក​ពី ៣ ឆ្នាំ រហូតដល់​អស់ មួយជីវិត ។ Kukការ​ងើបឡើង ដោយ​ប្រើ​ប្រដាប់អាវុធ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម នៃ​រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​កម្ពុជា​ក្រោម នេះ ជា​ព្រឹត្តិការណ៍​មួយ​បង្ហាញ ឲ្យ​ឃើញ នូវ​មេរៀន​បរាជ័យ​មួយ របស់​ប្រជាជាតិ​ខ្មែរក្រោម ហើយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​ឆ្លើយតប​មកវិញ​ដោយ ការសង​សឹក ជា​ទ្រង់ទ្រាយ​ប្រ កាន់​ពូ​ជា​សាសន៍​មួយ ចំពោះ​អ្នក​ដែល​ហ៊ាន​ងើបឡើង រំដោះជាតិ​ចេញពី​ការត្រួតត្រា​របស់​ពួកគេ ។ ការបាញ់ប្រហារ និង​ធ្វើ​ទារុណកម្ម អ្នក​ជាប់គុក​ខ្មែរក្រោម​នៅក្នុង​ព្រឹត្តិ​កាណ៍​នេះ  ជា​ទារុណកម្ម​ដ៏​អាថ៌កំបាំង​មួយ មិន​ត្រូវបាន​ពិភពលោក​ដឹង ឮ​ឡើយ ។ ផ្ទុយ​ពី​ការ​បរា ជ័យ​ក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នេះ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ នូវ​ទឹកចិត្ត​អង់អាច​ក្លាហាន​គ្មានអ្វី​ប្រៀប​របស់ យុទ្ធជន​ខ្មែរក្រោម ដែល​ហ៊ាន​ងើបឡើង ដើម្បី​អ្វីមួយ ដែល​គេ​ហៅថា “​ការរំដោះ​ខ្មែរក្រោម ឲ្យ​ចេញពី​នឹម​អាណានិគម​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​” និង ដើម្បី​បញ្ជាក់​ឲ្យ​ពិភពលោក​ឃើញថា «​ខ្មែរក្រោម​ស៊ូស្លាប់​ឈរ តែ​មិន​ព្រមរ​ស់លុតជង្គង់​ឡើយ​» ។

​ការយក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​៖

​មតិ​ខ្លះ​លើកឡើងថា ការដែល​ពលរដ្ឋ​ខ្មែរក្រោម នៃ​រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​កម្ពុជា​ក្រោម ហ៊ាន​ងើបឡើង​តស៊ូ​ប្រយុទ្ធ​ជាមួយ​កងទ័ព រដ្ឋាភិបាល​អាណានិគម​យួន​នោះ វា​ជាការ​ស្រមើស្រមៃ​មួយ មិនអាច​យកជ័យ​ជំនះ​បានឡើយ ព្រោះថា បើ​គេ​ប្រៀបធៀប​កម្លាំង​ភាគី​ទាំងសងខាង​នេះ ឃើញថា យួន​មាន​កងទ័ព និង​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ឬ យើង​អាច​និយាយបានថា កម្លាំង​របស់​វៀតណាម ខ្លាំងក្លា​មហិមា នៃ​ប្រទេសមួយ ។ ចំណែក​ខ្មែរក្រោម​វិញ​មាន​កម្លាំង​កងទ័ព និង​ប្រដាប់អាវុធ​តិចជាង​យួន ព្រោះ​ខ្មែរក្រោម ពេលនោះ គ្រាន់តែ​ជា​ចលនា​រណសិរ្ស ដ៏​តូច​មួយ​តែប៉ុណ្ណោះ ។ កក្តា ទាំងនេះហើយ បានធ្វើ​ឲ្យ​មតិ​ខ្លះ យល់ឃើញថា ការដែល​ក្រុម​រណសិរ្ស​ខ្មែរក្រោម មួយ​នេះ ហ៊ាន​ងើបឡើង​នាពេលនោះ វា​ប្រៀបបាន​នឹង «​ការយក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​» ។​

រស់​ព្រោះ​ហ៊ាន​ស្លាប់​៖

​ជាការ​ពិតណាស់ ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ថ្វីដ្បិតតែ​ពលរដ្ឋ​ខ្មែរក្រោម​មិនអាច​ទទួលបាន​ជ័យជំនះ ទាំងស្រុង​ក្នុងការ​នាំមក​នូវ​ភាព ម្ចាស់ការ ជូន​ប្រជាជាតិ​ខ្មែរក្រោម​ក្ដី តែ​វា​ល្មម​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​មួយ ដែល​ប្រជាជាតិ​ខ្មែរក្រោម​មិនអាច​អត់ទ្រាំ​បាន​នូវ​ការឈឺចាប់ ដែល​កើតចេញពី​ការរើសអើង​ពូជ សាសន៍​ឈានដល់​ការជិះជាន់ និង​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​រដ្ឋការ​វៀតណាម​គ្រប់​របប​នយោបាយ ។  ការបូជា​ជីវិត​របស់​យុទ្ធជន​ខ្មែរក្រោម នៅក្នុង​ស​ម៌​ភូមិ​នេះ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រ ជា​ជាតិ​ខ្មែរក្រោម មាន​ទឹកចិត្ត​តស៊ូ​ដ៏​អង់អាច​ក្លាហាន គ្មាន​ប្រៀប ហើយ​ពួកគេ​ចង់​បញ្ជាក់​ឲ្យ​រដ្ឋការ​យួន​ដឹងថា «​ខ្មែរក្រោម​ស៊ូស្លាប់​ឈរ តែ​មិន​ព្រមរ​ស់លុតជង្គង់​» ក្រោម​ការជិះជាន់​និង​គាប សង្កត់​គ្រប់ សព្វបែបយ៉ាង តាមតែ​ទំនើងចិត្ត   រដ្ឋាភិបាល​អាណានិគម​យួន​ឡើយ ។​

​ទឹកចិត្ត​ក្លាហាន​មុះ​មុត​របស់​យុទ្ធជន ថាច់ ភី​, ថាច់ ភឿង​, ថាច់ ភឿន ដែល​ហ៊ាន​ប្រយុទ្ធ ជាមួយ​កងទ័ព​យួន​ដែលមាន​ក្រោះ​រហូតដល់ ពលី​ជីវិត និង​យុទ្ធជន ៣ រូប​ទៀត គឺ យុវជន គឹម រី​, ថាច់ គុណ និង ថាច់ ឌា​ក ត្រូវបាន​រដ្ឋការ​យួន​កាត់ទោស​ប្រហារជីវិត​នោះ  គឺជា​ការ «​ហ៊ាន​ស្លាប់​» ឲ្យ​ឈាមក្រហម ឆ្អៅ របស់ខ្លួន​ស្រោច​លើ​ផែនដី​កម្ពុជា​ក្រោម ដាស់​ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម​ភ្ញាក់ខ្លួន​ក្រោក​ឡើង​ប្រយុទ្ធ​តទៅ​មុខ ទៀត​ដើម្បី «​ជាតិរស់​» ។​

​វត្តមាន​នៅក្នុង​ឆាក​អន្តរជាតិ​៖

​មែន ! ពិតជា​មិន​ខុស​មែន !  យួន​ធ្លាប់បាន​ពោលថា សឺ​ង គុយ ម្នាក់​មិនគួរ​ឲ្យ​ខ្លាច​ទេ តែ​អ្វីដែល​គួរ ឲ្យ​ខ្លាច​នោះ គឺ មាន សឺ​ង គុយ រាប់ពាន់នាក់​បានកើត​ឡើង ។ ដូច្នេះ ការបូជា​ជីវិត​របស់​យុទ្ធជន​ខ្មែរក្រោម នៅក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នោះ វា​ជាការ​ផុស​ឡើង​នៃ​គំនិត និង​ស្មារតី សឺ​ង គុយ យ៉ាងពិត​ប្រាកដ ដែល​គេ​ចាត់ទុកថា មាន សឺ​ង គុយ រាប់ពាន់ រាប់ម៉ឺន​នាក់ បានកើត​ឡើង ។ ការឈឺចាប់​គ្មាន​ព្រំដែន ព្រោះ​ប្រ ទេស​នៅក្រោម​ការជិះជាន់​របស់​អាណានិគម​យួន ភាព​ឯកោ និង តែលតោល បាត់​ភាពម្ចាស់ការ នៅលើ​ដែនដី​របស់ខ្លួន ដោយ​មិនមាន​បរទេស​ណា​ដឹងឮ  សូម្បីតែ​ខ្មែរ​ជាតិ​សាសន៍​តែមួយ ដែលមាន​ព្រំដែន​ជាប់​គ្នា​នៅ​ជិតបង្កើយ​នេះហើយ  បាន​ជម្រុញ​ឲ្យ​ប្រជា​ជាតិខ្មែរ ក្រោម​សម្រេច​ថា «​ធ្វើ​ការតស៊ូ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​» ក្នុងនាម​ជា​ប្រជាជាតិ​ដើម មួយ នៃ​ដែនដី​កម្ពុជា​ក្រោម ។ ការសម្រេចចិត្ត​នេះ បាន​ជម្រុញ​ឲ្យ​ខ្មែរក្រោម​ទូទាំង​ពិភព លោក​ឯកភាពគ្នា បង្កើតជា​ទង់ជាតិ​រប​ស់​ខ្លួន​មួយ ដាច់ដោយឡែក ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ក្រោយពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា សមាជិក​នៃ​អង្គការ​មួយ​នេះ កាលពី​ថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០០១ មក ។​

​ក្រោយពី​បាន​ចូល​ជា​សមាជិក​អង្គការ UNPO មក ខ្មែរក្រោម​ក៏បាន​បង្ហាញ​វត្តមាន​របស់ខ្លួន នៅក្នុង​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០០៤ ជា​លើកដំបូង​ដើម្បី​បង្ហាញ និង​ថ្លែង​អំពី​ស្ថានភាព​របស់​ខ្មែរក្រោម ដល់​សហគមន៍​អន្តរជាតិ ។ ចាប់តាំងពី​នោះមក រៀងរាល់ឆ្នាំ នៅក្នុង​ខែឧសភា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ប្រតិភូ​របស់ខ្លួន ចូល​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីអំពី បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យ​កណ្ដាល នៃ​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ។ រនាំង​ដែក​ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ធ្លាប់តែ​បាន​បាំងបិទ​ខ្ទប់​មិន ឲ្យ​ពិភពលោក​ខាងក្រៅ​មើលឃើញ និង ដឹង​ឮថា “​មាន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​” នោះ វា​តម្រូវ​បាន​ទម្លុះ ចាប់តាំងពី​ពេលនោះ​មក ហើយ​បញ្ហា​ខ្មែរក្រោម ក៏ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍ ។

​ក្រោយពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​ជនជាតិដើម​នានា​ទូទាំង​ពិភពលោក ចូល​ថ្លែងការណ៍​នៅ ក្នុង​អង្គការសហប្រជាជាតិ ជា​រៀងរាល់ឆ្នាំ​មក នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ ក៏បាន​អនុម័តិ​ចេញ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ហើយ​វៀតណាម​ក៏​ជា​ប្រទេស​ហត្ថលេខី ផងដែរ ។ ក្នុង​សេចក្ដី​ប្រ កាស​នេះ មាត្រា​ទី ៤ បាន​ចែងថា “​រាល់​ជនជាតិដើម​មាន​សិទ្ធិ សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​”  ។ ដូច្នេះ ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ក្នុងនាម​ជា​ជនជាតិដើម នឹង​អាច​ទទួល បាន នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែរ​ឬ ទេ វា​អាស្រ័យ​លើ​កម្លាំង​សមត្ថភាព​ខ្មែរក្រោម​គ្រប់រូប ដែលមាន​ឆន្ទៈ​ចង់បាន​នូវ​សិទ្ធិ ទាំងនេះ​មកជា​កម្មសិទ្ធិ​របស់ខ្លួន​៕

Leave A Reply

Your email address will not be published.