សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៨ ​របស់ប្រធានប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 910

សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៨
​របស់​ប្រធានប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ថ្ងៃ​សុក្រ ទី ២២ ខែធ្នូ ឆ្នាំ ២០១៧

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះ​ថេ​រា​នុ​ថេរៈ គ្រប់​ព្រះអង្គ​!

​សូម​គោរព​ចំពោះ​សមាជិក សមាជិកា និង អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង បងប្អូន​ជនរួមជាតិ​នៅ​ជុំវិញ​ពិភពលោក ជាទី​ស្រឡាញ់ !

​នៅក្នុង​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៨ ជិត​ឈានចូល​មកដល់​នេះ ក្នុងនាម​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម (KKF) ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ប្រគេន និង​ជូនពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ បងប្អូន​ជនរួមជាតិ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​នៅ​ជុំវិញ​ពិភពលោក​ឲ្យបានទទួល​នូវ​សព្ទ សាធុការពរ​ឆ្នាំ​ថ្មី ប្រកបដោយ​សេរី​សួស្ដី​ជោគជ័យ​នៅក្នុង​ជីវិត​និង​គ្រួសារ ។​

លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ចូលឆ្នាំ​ហើយ ។ វា​ជា​ការល្អ​ក្នុង​ការមើល​ទៅមុខ និង​គិត​អំពី​អ្វីដែល​យើង​បានទទួល​នៅក្នុង​ឆ្នាំនេះ ។ យើង​ក៏ត្រូវ​ពិនិត្យឡើងវិញ​ផង ដែរ​នូវ​អ្វី ដែល​យើង​បានធ្វើ​នៅក្នុង​ឆ្នាំ ២០១៧ ។ ជាដំបូង ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់ ជាន់ថ្នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ខិតខំ​ធ្វើ​ការមិន​ខ្លាច​នឿយហត់​ក្នុងការ​នាំមក​នូវ​សិទ្ធិ ជា​មូលដ្ឋាន​ជូន​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ដែល​មិនមាន​សំឡេង ហើយ​ត្រូវតែ​ត្រូវ បានទទួល​នូវ​ការការពារ និង​លើកកម្ពស់​ដោយ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការ​សហ​ប្រ ជា​ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNPFII) ។​

​ឆ្នាំ ២០១៧ ជា​ឆ្នាំ​សម្រាប់​យើងទាំងអស់គ្នា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ឧបសគ្គ នានា​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) បាន​ជួបប្រទះ​នោះ ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បានធ្វើការ​ជា​ក្រុម​ចាត់ចែង​នូវ​សកម្មភាព​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ប្រកប ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​គ្រប់​ភារកិច្ច ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សក​ម្ម​ភាព​ប្រចាំឆ្នាំ ២០១៧ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អញ្ជើញ​អាន​នូវ​របាយការណ៍​របស់​យើង ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (www.khmerkrom.org) និង​ទស្សនា​នូវ​វីដេអូ ដែល​យើង​បានដាក់ ផ្សាយ​នៅលើទូរទស្សន៍ ព្រៃនគរ ។​

​ទោះបី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​ជោគជ័យ​នៅក្នុង​បេសកកម្ម​ឆ្នាំ ២០១៧ ក៏ប៉ុន្តែ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​ក៏ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​កាន់តែច្រើន ផងដែរ ។ វា​មាន​សារៈ សំខាន់ ខ្លាំងណាស់​សម្រាប់​យើង​ក្នុងការ​ប្រើប្រាស់​ពេលវេលា​ប្រកបដោយ​ភាពឈ្លាសវៃ និង​ការធ្វើ ដំណើរ​ឆ្ពោះទៅមុខ​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​រួត​រះ​បំផុត​តាម​អ្វីដែល​យើង​អាច ធ្វើបាន​នៅ ក្នុង​ឆ្នាំ ២០១៨ ។ វា​នឹង​អាចធ្វើ​ទៅបាន​ដោយ​វិធី​ម្យ៉ាង ដោយ​សមាជិក​សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម​ម្នាក់ៗ​បន្ត​គាំទ្រ លះបង់ និង​ធ្វើការ​ជាមួយគ្នា​ជា​ក្រុម (Teamwork) ។ យើង​នឹង​បន្ត បំពេញការងារ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​លក្ខណៈ​ក្រុម ក្រោម​ការដឹកនាំ​របស់​សមាជិក នៃ​គណៈកម្មការ​នាយ​ករប​ស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សំខាន់បំផុត ដើម្បី​ធានា​ឲ្យបាន​ថា គ្មាន​នរណាម្នាក់​នៅលើ​ច្បាប់​ឡើយ ។​

​រៀងរាល់ឆ្នាំ​ថ្មី​ម្ដងៗ តែងតែ​ផ្តល់ឲ្យ​យើង​នូវ​ឱកាស​ដ៏​ល្អឥតខ្ចោះ ដើម្បី​ចាប់ផ្តើម​នូវ​អ្វី ដែល​ថ្មី និង​ភាពស្រស់ថ្លា ។ ធ្វើការ​ជា​ក្រុម​នៅក្នុង​គ្រួសារ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យើង នឹង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​ធានាថា ប្រជាជន​របស់​យើង​នៅក្នុង​ស្រុក​អាច​រីករាយ​នឹង​សេរីភាព របស់​ពួកគេ នៅពេលដែល​យើង​រស់នៅ​បរទេស ។

​សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ ២០១៨ !

​ដោយ​សេចក្ដី​គោរព​រាប់អាន​ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ ។​

​ប្រាក់ សេរី​វុ​ឌ្ឍ​

ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Leave A Reply

Your email address will not be published.