​សកម្មភាព ៣ ថ្ងៃ នៃសន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 251

កំណត់ហេតុ​
​សន្និបាត​ប្រចាំឆ្នាំ ២០១៨ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
​ថ្ងៃទី ០៧ – ០៨ – ០៩ ខែ ធ្នូ ព​.​ស​. ២៥៦២ គ​.​ស​. ២០១៨
​ទីក្រុង សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់សន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់សន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
  • សមាសភាព​ចូលរួម​សន្និបាត​រួមមាន​៖

គណៈកម្មការ​នាយក
​គណៈកម្មាធិការ​យុវជន
​ប្រធាន​តំបន់​
​ប្រធាន​សាខា​
​វា​គ្មឹ​នប​រទេស​

​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​បារាំង​, ប្រទេស​កាណាដា​, ប្រទេស​កម្ពុជា និង​រដ្ឋ​នានា ជុំវិញ​សហរដ្ឋអាមេរិក ។

​ក​/ កម្មវិធី​ពេលព្រឹក​៖

​ម៉ោង ៨​កន្លះ​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ គណៈកម្មការ​នាយក​ប្រជុំ​បិទទ្វារ ។​

ខ​/ ពេល​រសៀល​៖ ចាប់ផ្តើម​ពី​ម៉ោង ១៤:១៥ នាទី​

​លោក ថាច់ វឿ​ង​, លោក ថាច់ ថា​យ ជា​ពិធីករ និង អ្នកស្រី ថាច់ សុ​ម៉ា​លីន ជា​ពិធី​ការិនី បានចាប់ផ្តើម​ប្រកាស​កម្មវិធី​រួមមាន​៖

  • – គោរព​ទង់ជាតិ ។​
  • – គោរព​រំឭក​គុណ​បុព្វ​វីរ​សមណៈ បុព្វ​វីរបុរស និង បុព្វ​វីរនារី ។
  • – អារាធនា​ព្រះសង្ឃ​សូត្រ​ជយ​ន្តោ ជា​ជយមង្គល​ជូន​អង្គសន្និបាត ។​

១. សុន្ទរកថា​ស្វាគមន៍​អង្គសន្និបាត ដោយ​លោក ថាច់ ជូន ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។

២. លោក ថាច់ វៀន ជា​អធិបតី ថ្លែង​សុន្ទរកថា ស្វាគមន៍​អង្គសន្និបាត និង សារៈសំខាន់ៗ​មួយចំនួន​ដល់​អង្គសន្និបាត ស្តីអំពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងូ​រ របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​នៅឯ​ទឹកដី​កម្ពុជា​ក្រោម លោក​ថ្លែង​ថ្កោល ទោស​រដ្ឋាភិបាល​យួន ដែល​មិនមាន​ការគោរព​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ លោក​រំឭក​និង​អំពាវនាវ​ដល់​អង្គសន្និបាត ជាពិសេស​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរក្រោម​ទាំង​ក្នុង និង ក្រៅ​ទឹក​កម្ពុជា​ក្រោម ត្រូវ​ចេះ​សាមគ្គី​រួបរួមគ្នា​ដោយ​ស្មារតី​ស្នេហា​ជាតិ​ពិតៗ ។ លោក​អធិបតី​ប្រកាស បើក​អង្គសន្និបាត​ពេញអង្គ​នៅវេលា​ម៉ោង ១៤ និង ៣១ នាទី ។

៣. លោក​ថាច់ សេ ជា​ប្រធានសភា​តំណាង ថ្លែង​អំពី​ការ​ចងក្រង​ច្បាប់​លក្ខន្តិកៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពង្រឹង​ការអនុវត្តន៍​លក្ខន្តិកៈ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​ផ្ទៃក្នុង លោក ថាច់ សេ ក៏បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​ប្រវត្តិ​ទង់​កម្ពុជា​ក្រោម និង​អំពី​ប្រវត្តិ​ហ៊ូ​ចាប់​ចន្ទ​ដែល​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បានជ្រើសរើស​ធ្វើជា​សញ្ញា (Logo) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក ថាច់ សេ បាន​ថ្លែង​បញ្ជាក់​អំពី​គោលបំណង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ដើម្បី​ការពារ​សិទ្ធិ មនុស្ស​ខ្មែរក្រោម ទាមទារ​សិទ្ធិមនុស្ស​ខ្មែរក្រោម ដើម្បី​សិទ្ធិសេរីភាព​ជា​អាទិភាព​របស់​ខ្មែរក្រោម ជា​ជនជាតិដើម ស្របតាម​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ដែល​ធានា​ដោយ​ច្បាប់ សិទ្ធិមនុស្ស​អន្តរជាតិ និង ដោយ​អង្គការសហប្រជាជាតិ ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ជា​ស្វ័យភាព ។

៤. លោក ចៅ រៀប ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ ថ្លែង​អំពី​ចរិយា ក្រមសីលធម៌​របស់​មេ​ដឹកនាំ ។ លោក​ប្រធានសភា​ព្រឹទ្ធាចារ្យ បាន​លើក​អំពី​ភាពអវិជ្ជមាន​នៃ​វប្បធម៌​អញ និង​មានៈ ដែល​នាំ​ឲ្យ​មាន​ភាពទន់ខ្សោយ ។ មេដឹកនាំ​ត្រូវគោរព​ច្បាប់ គឺ​សីលធម៌ ពោលគឺ​មេដឹកនាំ​ត្រូវ​កាន់​ច្បាប់ កាន់សីល គ្រហស្ថ​មានច្បាប់ ព្រះសង្ឃ​មាន​សីល​ជាដើម ។ ម្យ៉ាងវិញទៀត អស់ លោក អស់អ្នក​ទាំងអស់គ្នា​សុទ្ធតែ​បានដឹងហើយថា មេដឹកនាំ​សហព័ន្ធ​យើង​ទាំង​ព្រះសង្ឃ ទាំង គ្រហស្ថ​សុទ្ធតែ​ស្ម័គ្រ​ព្រះទ័យ ស្ម័គ្រចិត្ត ដឹកនាំ​សហព័ន្ធ​ដើម្បី​ជាតិ សាសនា មាតុភូមិ​កម្ពុជា ក្រោម​របស់​យើង​ដោយស្មោះ​អស់ពី​ព្រះទ័យ អស់ពី​បេះដូង គឺ​គ្មាន​មេដឹកនាំ​មួយអង្គ មួយ​នាក់​បានទទួល​ក​ម្រៃ​ជា​ប្រាក់ខែ​ពី​សហព័ន្ធ​ទេ មានតែ​បង់​ប្រាក់ខែ ប្រាក់​ឆ្នាំ ជូន​សហព័ន្ធ​ដើម្បី​បំពេញបេសកកម្ម​នានា​លើ​ឆាក​អន្តរជាតិ​, បង់ប្រាក់​ថង់​ផ្ទាល់ខ្លួន ដើម្បី​ទៅ​បំពេញការងារ​សហ ព័ន្ធ ដូចជា​ពេលនេះ​ជាដើម យើង​មកពី​ឆ្ងាយៗ ត្រូវ​ចេញ​ប្រាក់​បង់ថ្លៃ​សំបុត្រ​យន្តហោះ ឬ​ធ្វើ ដំណើរ​ដោយ​យានជំនិះ​ដោយ​ខ្លួនឯង ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​ជាដើម ។

ចំណែក​លោក ថាច់ វៀន ជា​អធិបតី​សហព័ន្ធ​វិញ វ័យ​កាន់តែ​ចាស់ ប៉ុន្តែ​ខំធ្វើការ​តែម្នាក់ឯង គាត់​នៅតែ​តស៊ូ មិន​លះបង់ មិន​រុញ​រា លោក សឺ​ន សម្រេច ជា​ឧ​ត្ត​ម​ទីប្រឹក្សា ខិតខំ ធ្វើការ​បម្រើ​ជាតិ​ទាំងចាស់ ទាំង​ឈឺ​ជាដើម ពោលគឺ​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង សុទ្ធតែ​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា កម្លាំង​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​បម្រើ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម​របស់​យើងទាំងអស់គ្នា នេះហើយ​ជា​គុណសម្បត្តិ​របស់​មេដឹកនាំ​។ ពេលនេះ​មេដឹកនាំ​សហព័ន្ធ បាន​ស្រាវជ្រាវ​រៀបចំ​ក្បួនច្បាប់ ប្រវត្តិសាស្ត្រ លក្ខន្តិកៈ ជាដើម សូម​បងប្អូន​ជួយ​ចែករំលែក​គ្នា​អាន​ឲ្យ​ដឹង និង​ចែក​កូនចៅ​ឲ្យ​អាន ឲ្យ​សិក្សា​ដើម្បី​យល់ដឹង​ពី​ខ្លួនឯង ពី​គោលដៅ ពី​លក្ខន្តិកៈ​របស់​សហព័ន្ធ ដើម្បី​ឲ្យ​ក្មេង ៗ ជំ​ជាន់ក្រោយ មានចិត្ត​ស្នេហា​ជាតិ​កាន់តែ​មុតមាំ ក្លាហាន ស្ម័គ្រចិត្ត បម្រើ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បន្ត​ពី​ចាស់ ៗ យើងខ្ញុំ​បន្តទៀត ។

កាល​មុន​យួន​យក​ដី​យើង វាយ​ធ្វើបាប កាប់សម្លាប់​យើង ឃើញនឹងភ្នែក​ស្រស់ ជាហេតុ នាំ​ឲ្យ​ខ្មែរក្រោម​យើង​ចេះ​ឈឺចាប់ ចេះ​សាមគ្គី ចេះ​ស្នេហា​ជាតិ ប៉ុន្តែ​ដល់ពេលនេះ​យួន​យក​ស្ករ​ផ្អែម​មក​បិទ​ដំបៅ មក​លួងលោម​ខ្មែរក្រោម​ដោយ​ពាក្យ​សរសើរ​បញ្ចើ​បញ្ចើច លែង​ធ្វើបាប លែង​វាយ​ខ្មែរក្រោម​រាល់ថ្ងៃ​ដូច​កាល​មុន​ទៀត គេ​បែរជាយក​ឲ្យ​អំណោយ​ដើរ​ចែក​ឲ្យ​ខ្មែរក្រោម តាមបែប​ប្រជាភិថុតិ ដើម្បី​បំពុល​ស្មារតី​ស្នេហា​ជាតិ​កុំ​ឲ្យ​ខ្មែរក្រោម​នឹកឃើញ​រឿង​ជាតិ សាសនា រឿង​ទឹកដី​កម្ពុជា​ក្រោម ដែល​យួន​ប្លន់​ហើយ គឺ​គេ​លួង​ឲ្យ​ខ្មែរ​យើង​ព្រម​រស់នៅក្នុង​ភាពជា​ទា សករ ជា​ខ្ញុំកញ្ជះ​របស់​យួន​ជា​បន្ត ។ លោក​ព្រឹទ្ធាចារ្យ បាន​រំឭក​អំពី​សោកនាដកម្ម​របស់​ខ្មែរក្រោម​នៅ​ខេត្ត​មាត់ជ្រូក ដែល​ត្រូវ​យួន​កាប់សម្លាប់ បណ្តេញ​ចេញពីផ្ទះ​សម្បែង​ភូមិ ស្រុក ខេត្ត ឲ្យ​រត់​ភៀសខ្លួន​ទៅ​ខេត្ត​ទឹកខ្មៅ​ជាដើម ដើម្បី​វា​ប្លន់​យក​ផ្ទះ ភូមិ ស្រុក ស្រែ ទ្រព្យសម្បត្តិ ក្របី គោ មាន់ ទា ជាដើម ឲ្យ​យួន​គ្នា​វា ជា​ជន​ចំណូល​ថ្មី ។

៥. លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឡើង​ធ្វើ​របាយការណ៍ ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អមដោយ​រូបភាព នៃ​សកម្មភាព​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម នៅតាម​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ ដែល​បាន ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

៦. អ្នកស្រី កៀង សុធី ជា​ប្រធាន​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឧទ្ទេសនាម​ពី​ក្រុមយុវជន​ខ្មែរក្រោម ដែលជា​សកម្មជន​ដ៏​ឆ្នើម ដែល​បានធ្វើ​ការងារ​ជាមួយ នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាងសកម្ម​លើ​ឆាក​អន្តរជាតិ ក្នុងនោះ​មាន​ចូលរួម​ប្រជុំ​ក្នុង​វេទិកា អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ផ្នែក​ជនជាតិដើម នៅ​បូរី​ញូវយ៉ក​ជា​រៀងរាល់ឆ្នាំ និង​នៅ​ទី ក្រុង​ហ្សឺ​ណែវ​, ប៉ែល​ហ្សិ​ក​ជាដើម ដើម្បី​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្សរ​បស់​រដ្ឋាភិបាល​កុ​ម្មុ យ​នី​ស្ត​យួន មកលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់ នៅ​កម្ពុជា​ក្រោម ឲ្យ​មាន​ការគោរព សិទ្ធិមនុស្ស​ខ្មែរក្រោម សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ។

  • សមាសភាព នៃ​គណៈកម្មការ​នាយក​ទាំង ១៣ អង្គ​និង​រូប រួមមាន ៖

​ទី ១ លោក ថាច់ វៀន ​ ​ជា​អធិបតី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
​ទី ២ លោក ចៅ រៀប ​ ​ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ ។​
​ទី ៣ លោក ថាច់ សេ ​ ជា​ប្រធានសភា​តំណាង ។​
​ទី ៤ លោក ប្រាក់ សេរី​វុឌ្ឍិ៍ ​ ​ជា​ប្រធាន​ប្រតិបត្តិ ។​
​ទី ៥ លោក ម៉ៅ មុនី ​ ​ ​ជា​អនុប្រធាន​ប្រតិបត្តិ ។​
​ទី ៦ លោក ត្រឹង ម៉ាន់​រិន្ទ ​ ​ជា​នាយក​ផែនការ ។​
​ទី ៧ លោក​សឺ​ន ហួ ​ ​ ​ជា​អគ្គលេខាធិការ ។​
​ទី ៨ លោក ត្រឹង យ៉ាប ​ ​ជា​នាយក​រដ្ឋបាល ។​
​ទី ៩ អ្នកស្រី​សឺ​ន ធី​និ​ត ​ ​ជា​នាយិកា​គណៈកម្មការ​ស្ត្រី ។​
​ទី ១០ លោក ចៅ​សេរី ​ ​ជា​អគ្គ​ហេរញ្ញិក ។
​ទី ១១ អ្នកស្រី កៀង សុធី ជា​ប្រធាន​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​
​ទី ១២ ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​ប្រធាន​អន្តរ​សាសនា ។​
​ទី ១៣ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ។​

​ឧ​ត្ត​ម​ទីប្រឹក្សា ៣ រូប​គឺ​ ​

១៤. លោក តោ កិ​ម ថុង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​
១៥. លោក សឺ​ង សម្រេច ជា​ឧ​ត្ត​ម​ទីប្រឹក្សា
១៦. លោក បណ្ឌិត ឆូ​ហ្សួ​ខូ​ហ្វើ (Dr. Joshua Cooper) ជា​ឧ​ត្ត​ម​ទីប្រឹក្សា ។

– អ្នកនាំពាក្យ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រួមមាន ៣ អង្គ​និង​រូប​គឺ

១. លោក ត្រឹង សារុង នៅ​ប្រទេស​អ៊ីតាលី
២. លោក ថាច់ សាមី នៅ​សហរដ្ឋអាមេរិក
៣. ភិក្ខុ​នាថ​សី​លោ ត្រឹង ថាច់ យុង នៅ​សហរដ្ឋអាមេរិក ។

  • សមាសភាព វា​គ្មឹ​នប​រទេស រួមមាន​៖
  1. ​បណ្ឌិត Joshua Cooper ជា​នាយក​វិទ្យាស្ថាន​សិទ្ធិមនុស្ស រដ្ឋ​ហា​វ៉ៃ​
  2. ​អ្នកស្រី Samone Khouangsathiene ជា​សមាជិក​គណៈកម្មកា​រ​នាយក​ប្រតិបត្តិ នៃ មជ្ឈមណ្ឌល​សិក្សា​ជនជាតិ​តៃ​
  3. ​លោក Paul Strauss ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ពី​វ៉ាស៊ីនតោន D.C.
  4. អ្នកស្រី Julie Duval ជា​មន្ត្រី​កម្មវិធី នៃ​អង្គការ UNPO
  5. អ្នកស្រី Tina L. Mufford ជា​នាយករង នៃ​នាយកដ្ឋាន​ស្រាវជ្រាវ និង គោ​លន យោ​បាយ នៃ​គណៈកម្មការ​សហរដ្ឋអាមេរិក ទទួលបន្ទុក​សេរីភាព​សាសនា អន្តរជាតិ (USCIRF)
  6. បណ្ឌិត John Kirk Boyd ជា​នាយក​ប្រតិបត្តិ​ការិយាល័យ និង​ស្ថាបនិក នៃ អង្គការ រួបរួម ដើម្បី​សិទ្ធិ (Unite for Rights)

វា​គ្មឹ​ន​បរទេស​ជាច្រើនរូប បាន​ថ្លែង​អំពី​ច្បាប់​សិទ្ធិមនុស្ស​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ ខ្លួនឯង​, ការតស៊ូ​មតិ​ដោយ​អហឹ​ង្សា​, សេរីភាព​ជំរឿន​សាសនា និង​ពន្យល់​អំពី​ការអនុវត្ត​នូវ របៀបវារៈ ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ចំនួន ១៧​ចំណុច (SDG) ដើម្បី រួមចំណែក​ដល់​ការអនុវត្ត​នូវ​សិទ្ធិមនុស្ស ឲ្យ​បាន​ពេញលេញ ជាដើម ។​

បន្ទាប់ពី​វា​គ្មឹ​នប​រទេស លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ប្រទេស​កម្ពុជា ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ និង រង់ចាំ​អនុវត្តន៍​ផែនការ​ប្រចាំឆ្នាំ ២០១៩ ខាងមុខ តាម​សេចក្តីសម្រេច​របស់​សន្និបាត ។

លោក គឹម សាក់​តង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ម៉ុ​រេ​អាល ខែត្រ​កេ​បី​ច ប្រទេស​កាណាដា បាន​រៀបរាប់​ពី​សកម្មភាព​ឆ្នាំ ២០១៨ នៅក្នុង​តំបន់ និង​បាន​រំឭក​ពី​ការ​ក្រោកឈរ​តស៊ូ តតាំង​នឹង​យួន​ឈ្លានពាន មាន​សម័យ​តស៊ូ​ខ្មែរ​សេរី​, សម័យ​ព្រះ​សង្ឃនាយក គឹម សាង ទាំង​ដោយ​ហិង្សា ទាំង​ដោយ​សន្តិវិធី នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ។ លោក​ក៏បាន ផ្តាំ​ទៅ​យុវជន​ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចំណេះ​វិជ្ជា ដែល​ខ្លួន​មានមក​បម្រើ​ជាតិ​បន្ត​ពី​ចាស់ៗ ឲ្យ ពេញដៃ ពេញ​ជើង កុំ​ព្រងើយកន្តើយ ។

លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខេត្ត​អន​ធើ​រី​យូ ប្រទេស​កាណាដា បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ និង​បន្តសកម្មភាព​សម្រាប់​ឆ្នាំ ២០១៩​។ លោក ត្រឹង ស៊ី បាន​ថ្លែង​ដោយ​មោទនភាព​ថា កាលពី​ថ្ងៃទី ២ ខែ មិថុនា កន្លងទៅ លោក​បាន ទៅ​ចូលរួម​ស្តាប់​សន្និសីទ​អន្តរជាតិ ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅក្នុង​ព្រឹទ្ធសភា​បារាំង ដែល​រៀបចំឡើង​ដោយ​អង្គ​អង្គការ UNPO និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​បារី​ស ។

លោក ថាច់ តង ជា​ប្រធាន​តំបន់​ភាគ​ខាងលិច សហរដ្ឋអាមេរិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បានធ្វើ​របាយការណ៍ និង ស្នើឱ្យ​គណៈកម្មការ​នាយក ចុះពង្រឹង ស្មារតី សមាជិក សមា ជិ​កា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​តំបន់​, តាម​សាខា និង​មូលដ្ឋាន​ជាដើម ។
​លោក លី សេដ្ឋ ជា​ប្រធាន​តំបន់​ភាគ​កណ្តាល សហរដ្ឋអាមេរិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​ប្តេជ្ញា​ថា នឹង​ចុះទៅ​ពង្រឹងស្មារតី តាម​បណ្តា​រដ្ឋ​នានា និង ទីក្រុង​មួយចំនួន នៅ​ឆ្នាំ ២០១៩ ឲ្យ​បានល្អ​ប្រសើរ ស្រប់តាម​គោលការណ៍​សហព័ន្ធ​។​

លោក លី សេដ្ឋ ក៏បាន​កោតសរសើរ ចំពោះ​យុវជន និង សង្ឃឹមលើ​យុវជន ហើយ​រំឭក​ដល់​យុវជន​ខ្មែរក្រោម ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ឲ្យ​ខិតខំ ពង្រឹងសមត្ថភាព ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា ដើម្បី​បន្តវេន​ចាស់ទុំ​បន្តទៅ​អនាគត ឲ្យ​បាន​ដល់ត្រើយ នៃ​ការសម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ។

​លោក​ព្រឹទ្ធាចារ្យ ចៅ ស្វា​ញ់ ជា​អតីត​សហ​ស្ថាបនិក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង ចំណាប់អារម្មណ៍​ចំពោះ​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក​ក្រោម និង​បានបង្ហាញ​អំពី​ស្នាដៃ នៃ​ការ​ចងក្រង​ជា​ព្រឹ​ត្ត​ប័ត្រ​មួយច្បាប់ កាលពី​ឆ្នាំ ១៩៨៤ ស្តីពី​ការតស៊ូ​របស់​ខ្មែរក្រោម ។

​លោក​ព្រឹទ្ធាចារ្យ ជា សោភ័ណ្ណ ពី​ប្រទេស​កាណាដា បាន​ថ្លែង​រំឭក​ពី​ដំណើរ​ជីវិត​របស់ លោក​កើត​នៅ​ខេត្តព្រៃវែង តែ​នៅពេល​ទៅ​សិក្សា​បាន​ជួប​ជាមួយ​សាស្ត្រាចារ្យ​ខ្មែរក្រោម​ច្រើន​រូប បាន​រៀបរាប់​ប្រាប់​លោក​អំពី​រឿងរ៉ាវ​ដឹក​ដី​កម្ពុជា​ក្រោម​។ ដល់​មក​នៅ​ប្រទេស​កា​ណា ឆ្នាំ ១៩៨០ លោក​ក៏បាន​ជួបជុំ​ខ្មែរក្រោម​ជាច្រើន​គ្រួសារ ហើយ​លោក​បាន​ចូលរួម​សកម្មភាព​ផ្សេងៗ ជា មួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងតួនាទី​ជាទី​ប្រឹក្សា ។ លោក ជា សោភ័ណ្ណ មាន​មោទនភាព ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូល​ជា​សមាជិក​អង្គការ UNPO កាលពី​ឆ្នាំ ២០០១ ។

​លោក ត្រឹង ម៉ាន់​រិន្ទ ជា​ប្រធាន​ផែនការ បាន​លើក​អំពី​យុទ្ធសាស្ត្រ ផែនការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សម្រាប់​ឆ្នាំ ២០១៩ ។ លោក​បាន​រៀបរាប់​ពី​ប្រវត្តិ​ដើម នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មភាព​លើ​ឆាក​អន្តរជាតិ និង​ឥទ្ធិពល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅលើ​ព្រះសង្ឃ និង យុវជន​ខ្មែរក្រោម​ក្នុង​ទឹកដី​កម្ពុជា​ក្រោម ។ លោក​បាន​លើក​បង្ហាញ​អំពី​យុទ្ធសាស្ត្រ ន​យោ បាយ​ថ្មី ដ៏​ពិសពុល ពុតត្បុត​បែប​ត្រជាក់ តែ​ជ្រៅ​ស៊ី​ដល់​ឆ្អឹង​ដល់​ខួរ របស់​រដ្ឋាភិបាល​កុម្មុយនីស្ត យួន​ក្នុង​កល់ល្បិច​ធ្វើ​ខេ​មរ​ជា​តូប​នី​កម្ម គឺ​កម្លា​យ​ជាតិ​ខ្មែរក្រោម ឲ្យ​ក្លាយទៅជា​យួន ស្មារតី​យួន ដឹងគុណ​យួន ការពារ​យួន ឬ​ខ្មែរ​លែង​ចង់​ធ្វើ​ខ្មែរ បែរជា​ចង់​ធ្វើ​យួន​វិញ​ជាដើម​, ខេ​មរ​វប្ប​ធ​ម្មូ ប​នីយកម្ម គឺ​កម្លា​យ​វប្បធម៌​ខ្មែរ​ឲ្យ​ក្លាយទៅជា​វប្បធម៌​យួន ឬ វប្បធម៌​ខ្មែរ – យួន​, ខេ​មរ​ពុទ្ធ​សាស នូ​ប​នីយកម្ម គឺ​កម្លា​យ​ពុទ្ធសាសនា​ខ្មែរក្រោម ឲ្យ​ក្លាយទៅជា​ពុទ្ធសាសនា​ខ្មែរ​បែប​យួន ។

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឧទ្ទេសនាម សមាសភាព បុគ្គលិក​សារព័ត៌មាន និង ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ និង​លើក​ផែនការ​ឆ្នាំ ២០១៩ ។ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា បាន​បញ្ជាក់ថា ឆ្នាំ ២០១៩ ខាងមុខនេះ នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​អំពាវនាវ​ដល់ សមាជិក សមាជិកា ចុះឈ្មោះ​ធ្វើ​ប័ណ្ណសមាជិក​ឱ្យបាន​ច្រើន​, រៀបចំ​និង​បោះពុម្ព ប្រវត្តិ​មហា សន្និបាត​ចំនួន ១០​លើក គឺ​ពី​ឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ២០១៦, បោះពុម្ព​ព្រឹត្តិប័ត្រ​លេខ​ពិសេស និង ផលិត​ថាស​ចំរៀង​ស្នេហា​ជាតិខ្មែរ​ក្រោម និង​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Face book, វិទ្យុ និង ទូរទស្សន៍​ជាដើម ដើម្បីឱ្យ​បងប្អូន​រួម​ជាតិ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ជ្រាប អំពី​សកម្មភាព របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ធ្វើ​ចលនា តស៊ូ លើ​ឆាក​អន្តរជាតិ ។

លោក គឹម សា​ខន តំណាង​យុវជន​ខ្មែរក្រោម ខេត្ត​អន​ធើ​រី​យូ ប្រទេស​កាណាដា បាន​ឡើង​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ ក្នុងនោះ​មានការ​បើក​សាលារៀន បង្ហាត់បង្រៀន អក្សរ​ខ្មែរ និង​របាំ​ប្រពៃណី​ខ្មែរ​ជាដើម ។

​លោក ចៅ សេរី អគ្គ​ហេ​រញ្ញឹក​, លោក ថាច់ សា​មន ជំនួយការ​ហេ​រញ្ញឹក និង លោក ត្រឹង យ៉ាប នាយក​រដ្ឋបាល បានធ្វើ​របាយការណ៍​ចំណាយ និង​ចំណូល រួម​នឹង​គម្រោង​ថវិកា សម្រាប់ ឆ្នាំ ២០១៩ ។​

អង្គសន្និបាត​ប្រចាំឆ្នាំ រយៈពេល​ ៣ ​ថ្ងៃ ក៏បាន​បើក​ជំហ សំណួរ និង ចម្លើយ ពី​សមាជិក សមាជិកា ដោយមាន​វា​គ្មឹ​នប​រទេស និង គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បកស្រាយ​បំភ្លឺ​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បានបញ្ចប់​ដោយ​ជោគជ័យ​ដ៏ អស្ចារ្យ នៅវេលា​ម៉ោង ៣ និង​១៥ នាទី ដោយមាន​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ​ផងដែរ ។

អ្នកកំណត់​ហេតុ
​ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អ្នកនាំពាក្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
​សម្រួល​ដោយៈ ភិក្ខុ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​

Leave A Reply

Your email address will not be published.