៣០ មេសា ទិវាខ្មែរក្រោម នៅក្រោមរបបយួនក្រហម
ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ថ្ងៃ ៣០ មេសា ១៩៧៥ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិដើមខ្មែរក្រោម គ្រប់ រូបដែល ត្រូវបានបក្សកុម្មុយនិស្តយួនចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងដាក់នឹមអាណានិគមត្រួតត្រាខ្មែរក្រោម ជំនួសយួនសេរីរណបអាមេរិក ហើយជាថ្ងៃដែលយួនកុម្មុយនិស្តក្រុងហាណូយ សព្វថ្ងៃ ចាត់ទុក ថាជា ទិវារំដោះភាគខាងត្បូង (Ngày Giải Phóng Miền Nam) ហើយចំពោះមតិរបស់ប្រជាជនយួនសេរី នៅក្រៅប្រទេសវិញ គេបានចាត់ទុកថ្ងៃនេះគឺជា ទិវាកំហឹងជាតិ (Ngày Quốc Hận) ។ ចំណែកសារព័ត៌មានបស្ចិមប្រទេស បានចាត់ទុកថាថ្ងៃនេះគឺជា ថ្ងៃក្រុងព្រៃនគរត្រូវរលំ (Sài Gòn sụp đổ, Fall of Saigon) ។

នៅថ្ងៃ ៣០ មេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលសាធារណរដ្ឋយៀកណាម ដឹកនាំដោយលោកប្រធានាធិបតី យឿង វ៉ាំង ម៉ិន (Dương Văn Minh) ដែលឡើងកាន់អំណាចបាន ២ ថ្ងៃតែប៉ុណ្ណោះ ក៏ត្រូវ បាន កងទ័ពរណសិរ្សរំដោះជាតិយួនភាគខាងត្បូងផ្តួលរំលំ ដោយបានចាប់និងបង្ខំឲ្យលោក យឿង វ៉ាំង ម៉ិន អាននូវលិខិតសូមចុះចាញ់ រដ្ឋាភិបាលសាធារណរដ្ឋយៀកណាមភាគខាងត្បូង (Cộng Hòa Miền Nam Việt Nam) ។
ក្រោយពេលលោក យឿង វ៉ាំង ម៉ិន (Duong Van Minh) ជាប្រធានាធិបតី នៃ រដ្ឋាភិបាលសាធារណរដ្ឋយៀកណាម បានអានលិខិតសូមចុះចាញ់ដោយគ្មានមូលហេតុ នៅថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ១៩៧៥ នោះ វាសនានៃមាតុប្រទេសកម្ពុជាក្រោម ត្រូវបានឋិតតនៅក្រោមការត្រួតត្រារបស់ រដ្ឋាភិបាលសាធារណរដ្ឋយៀកណាម ភាគខាងត្បូង ដែលជារដ្ឋាភិបាលមួយបានកើតឡើងដោយរណសិរ្សរំដោះជាតិយួន ភាគខាង ត្បូង ហើយរណសិរ្សនេះសោត ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលបណ្តោះអាសន្នសារធារណរដ្ឋ ប្រជា ធិបតេយ្យ យួនខាងជើង ដែលមានហូជីមិញជាប្រមុខរដ្ឋមុន ដំបូងបង្អស់ ក្នុងគោលបំណងវាយកំទេចពួក មូលធន និយមមាននិន្នាការខាងលោកសេរី និងឈានទៅ ដល់ការដាក់បញ្ចូលដែនដីកម្ពុជាក្រោម ឲ្យឋិតនៅក្រោមការគ្រប់គ្រង់របស់បក្សកុម្មុយនិស្តយួន ។
ក្រោយពីរដ្ឋាភិបាលសាធារណរដ្ឋយួន ដែលមាននិន្នាការ លោកសេរី ត្រូវបានដួលរលំនៅថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះមក នៅថ្ងៃទី ០២ កក្កដា ១៩៧៦ រដ្ឋាភិបាលយួនទាំងពីរគឺ រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យយួនខាងជើង និង រដ្ឋាភិបាលសាធារណរដ្ឋយួនភាគខាងត្បូង បានឯកភាពរួបរួមគ្នាជារដ្ឋាភិបាល និង ប្រទេសមួយដោយដាក់ឈ្មោះថា សាធារណរដ្ឋ សង្គម និយម វៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam) រហូត មកដល់សព្វថ្ងៃនេះ ។
មុនពេលជ័យជំនះរបស់ពួកយួនកុម្មុយនិស្តទៅលើរដ្ឋាភិបាលយួនសេរី ថ្ងៃ ៣០ មេសា ១៩៧៥ ពួកគេ បាន ច្បាំងគ្នាចុះឡើងៗមិនចេះចប់ ហើយពួកយួនសេរីរណបអាមេរិកកាំង បានទម្លាប់គ្រាប់បែកបំផ្លាញ វត្តអារាមព្រះពុទ្ធសាសនាខ្មែរក្រោម នៅកម្ពុជាក្រោមស្ទើរតែរលាយ ដោយពួកយួនសេរីបានដោះស្រាយ ថា ពួកគេទម្លាក់គ្រាប់ដើម្បីដេញយៀកកុង (Việt Cộng) គឺពួកយួនកុម្មុយនិស្តឲ្យចេញពីវត្ត ។
ពេលនោះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានចាញ់បោកយួនកុម្មុយនិស្ត ហើយនាំគ្នាចេញធ្វើបាតុកម្ម ប្រឆាំងអាមេរិក ប្រយោជន៍ឲ្យអាមេរិកដកទ័ពចេញពីដែនដីកម្ពុជាក្រោម និងបានជឿទៅលើមនោគមវិជ្ជា របស់ យួនកុម្មុយនិស្តថា កងទ័ពអាមេរិកកាំងនិងក្រុមអាយ៉ងបានធ្វើបាបប្រជាជននិងបំផ្លាញព្រះពុទ្ធ សាសនា ខ្មែរក្រោម ។
ក្រោយពីយួនកុម្មុយនិស្តបានទទួលជ័យជំនះទាំងស្រុងទៅលើរបបសាធារណរដ្ឋយួន ពួកគេមិនត្រឹមតែ មិនបានដឹងគុណខ្មែរក្រោមប៉ុណ្ណោះទេ គឺថែមទាំងបានចាប់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដាក់ពន្ធ នាគារ និងសម្លាប់យ៉ាងរង្គាលថែមទៀត ដូចជាធ្វើឃាតព្រះតេជព្រះគុណ គឹម តុក ចើង និងរាប់ ពាន់ករណីផ្សេងទៀតដែលយួនកុម្មុយនិស្តបានរំលោភបំពានទៅលើដូនតាខ្មែរក្រោម ៕