ទិវា ០៤ មិថុនា នៅទីក្រុង San Jose

0 114

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅរ៍ ទី ០៧ ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទីក្រុង San Jose រដ្ឋកា​លី​ហ្វ​ញ៉ា​ភាគ​ខាងជើង បាន​ប្រារព្ធ ពិធី​រំឭក​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នៅ​វត្ត​ខេ​មរ​ង្សី ។ ពិធី​នេះ មានការ ចូល រួម​ពី​មន្ត្រី សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន ដូចជា លោក ប្រាក់ សេរី​វុ​ឌ្ឍ និង លោក ចៅ សេរី អនុប្រធាន​, លោក ថាច់ តង ប្រធាន សាខា ប្រចាំ​រដ្ឋកា​លី​ហ្វ​ញ៉ា​ភាគ​ខាងជើង​, លោក លី ខោ​ន ប្រធាន​សាខា ប្រចាំ​ទីក្រុង សាន​ហូ​ស្សេ​, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ទៀតផង ។​

កុមារីចង់សក់ដោតក្រណាត់ព័ណ៌ទង់ជាតិខ្មែរក្រោម ។
កុមារីចង់សក់ដោតក្រណាត់ព័ណ៌ទង់ជាតិខ្មែរក្រោម ។

លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទីមួយ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ថ្លែង​អំពី ដំណោះស្រាយ របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ក្នុង​ឆាក​អន្តរជាតិ​ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម និង​ដំណើរ​ស្វែងរក “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួន​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ក្នុង​រយៈ ពេល​ជាង ១០ ឆ្នាំ ចុងក្រោយ​នេះ ក្រោយ ពេល​ដែនដី កម្ពុជា​ក្រោម​ត្រូវបាន​បារាំង​ប្រគល់​ឲ្យ​អាណានិគម​វៀតណាម ត្រួតត្រា​ពលរដ្ឋ​ខ្មែរក្រោម ។​

​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ដែល​បាន​ទៅ​ចូលរួម​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការ សហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) កាលពី​ខែឧសភា កន្លងទៅនេះ ក៏ត្រូវ​បាន​ឡើង​ថ្លែង​អំពី​បទពិសោធន៍ របស់ខ្លួន ដែល​បាន​ចួ​ល​ទៅ​ប្រជុំ​នៅក្នុង​អង្គការ សហប្រជាជាតិ ផងដែរ ។​

​ចំណែក លោក ចៅ សេរី អនុប្រធាន​ទី​ពីរ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​អំពី​លទ្ធផល ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដី ពី បញ្ហា​ជនជាតិ ដើម (UNPFII) ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ។​

​ក្រៅពីនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក មាន​រដ្ឋ​នានា​ក្នុង​ទឹក​សហរដ្ឋអាមេរិក , ប្រទេស កាណាដា​, បារាំង​, ហូ​ឡង់​, ស្វិ​ស​, អ៊ីតាលី​, អូស្ត្រាលី និង New Zealand ជាដើម នឹង​ប្រារព្ធ​កម្មវិធី​ខួប នៃ​ព្រឹត្តិការណ៍ មួយ​នេះ នៅ​ថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះដែរ ៕​

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
អុជធូបជូនវីរជន ។
អុជធូបជូនវីរជន ។

San Jose 1

San Jose 2

លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
រូបចៅហ្វាយ គុយ ។
រូបចៅហ្វាយ គុយ ។
លោក ថាច់ ជូន អ្នកអត្ថាធិប្បាយកម្មវិធី ។
លោក ថាច់ ជូន អ្នកអត្ថាធិប្បាយកម្មវិធី ។
Leave A Reply

Your email address will not be published.