ទិវា ៤ មិថុនា នៅទីក្រុង Stockton
នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង Stockton រដ្ឋកាលីហ្វញ៉ា បានប្រារព្ធ ពិធីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម នៅសមាគមអប្សរា ។ ពិធីនេះ មានការ ចូល រួមពី លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម និង លោក ចៅ សេរីអនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីពន្យល់ពីផែនការ និង សកម្មភាពថ្មីៗរបស់សព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចួល រួមឲ្យបានជ្រាប ជាព័ត៌មាន ។ រូបថត ៖ ថាច់ ប្រីជា គឿន





