ទិវា ០៤ មិថុនា នៅបារាំង
កាលពីថ្ងៃទី ៨ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប៉ារិស, ប្រទេសបារាំងបានរៀចំធ្វើបុណ្យខួបឆ្នាំទី ៦៥ នៃអាណានិគមយួន លើទឹកដីកម្ពុជាក្រោម នៅក្នុងវត្តពោធិវង្ស ក្រោមអធិបតីភាព នៃលោកអធិបតី ថាច់-វៀន, អមដោយលោកប្រធានប្រត្តិបត្តិ ថាច់-ងុក ថាច់ និងភរិយា រួមទាំងភ្ញៀវកិត្តិយសខ្មែរនិងបរទេស ព្រមទាំងពលរដ្ឋខ្មែរជាច្រើនយ៉ាងកុះករផង ។ ពិធីនេះ មានព្រះសង្ឃនិមន្តចូលរួមចំនួន ១៩ ព្រះអង្គ ក្រោមអធិបតីភាព ព្រះតេជព្រះគុណ ងិន-ភេន ។
បន្ទាប់ពីពិធីចាប់ផ្តើមដោយការស្មឹងស្មាតមួយនាទី រំឭកគុណដល់វិញ្ញាណក្ខ័ណ្ឌវីរបុរស ទាំងព្រះសង្ឃ ទាំងគ្រហស្ថដែលបានបូជាជីវិតចំពោះជាតិ ពិធីនមសការព្រះរតនត្រ័យ សមាទានសិល ចំរើនព្រះបរិត និងបង្សុកូល បានប្រព្រឹត្ត
ទៅតាមទំនៀមទម្លាប់ជាប្រពៃណី ។ បន្ទាប់មកទៀត ក៏មានសេចក្តីថ្លែងការរំឭកដល់ព្រឹត្តិការណ៏ជាសោកនាដកម្មនិងសេចក្តីនែនាំផ្សេងៗក្នុងការតស៊ូររំដោះទុក្ខ និងការពិសោធន៏ផ្សេងៗ ពីវាគ្មិននានា ដូចជា ៖
១.- លោក ថាច់-វៀន, អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម,
២.- លោក ថាច់-ងុកថាច់, ប្រធានប្រត្តិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម,
៣.- ព្រះតេជគុណ សៀង-សុវណ្ណារា, ព្រះចៅអធិការវត្ត សាមគ្គីរង្សី និមន្តមកពីកម្ពុជា,
៤.- នាងកញ្ញា Johanna Green, តំណាងអង្គការ UNPO អញ្ជើញមកពី ព្រុស្សែល នៃប្រទេស បែលហ្សិក,
៥.- លោក ឃួន-ណាកា, អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអ៊ឺរ៉ុប,
៦.- លោក ឃួន-តូមា, ប្រធានយុវជននៃ សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអ៊ឺរ៉ុប,
៧.- អ្នកស្រី Monique Coste និវត្តជន ជាតិបារាំង ដែលបានស្ម័គ្រចិត្តទៅបង្រៀនភាសារបារាំងដល់ព្រះសង្ឃខ្មែរក្រោម,
៨.- លោក Franck Michel ជាមិត្ត និងជាអ្នកឯកទេសខាងច្បាប់រៀបចំក្រុង
៩.- យុវជន Stephan Lampes ជានិស្សិតអាឡើមង់ ដែលបានស្គាល់ទុក្ខខ្មែរក្រោម ដោយបានទៅរៀនសូត្រ
ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ។ គាត់ជានិស្សិត Sciences Po allemand មកជាមួយមិត្តគេពីរនាក់ទៀត,
១០.- ព្រះគ្រូ ងិន-ភេន, ជាព្រះសង្ឃព្រឹទ្ធាចារ្យនិងជាប្រធានសមាគមវត្ត ពោធិវង្ស,
១១.- ព្រះតេជគុណ ពេជ-សាមន, ព្រះចៅអធិការវត្ត ពោធិវង្ស និង
១២.- ព្រះតេជគុណ ស៊ើង-វិទ្ធ, ព្រះចៅអធិការវត្ត ខ្មែរក្រោម នៅត្រំប្លេ ។
បន្ទាប់ពីនោះ មានការសួរ-ឆ្លើយ ផ្សេងៗជាបន្តបន្ទាប់ជាច្រើន មុននិងបញ្ចប់ដោយការសំរាក ស្រស់ ស្រូប បរបរ-នុំ-កាហ្វេ ជាមិត្តភាព រហូតដល់ម៉ោងប្រាំពីរល្ងាច ។
ខាងក្រោមជារួបថតនៃពិធីបុណ្យមួយនេះ ។ រូបថតផ្ដល់ដោយ ព្រះតេជព្រះគុណ ថាច់ វាសនា
Comments are closed.