តំណាងរាស្ត្រអាមេរិក ៤៧ រូបផ្ញើលិខិតជូនលោក Kerry ឲ្យវៀតណាមគោរពសិទ្ធិមនុស្ស

0 305

ដោយ ថាច់ ប្រីជា គឿន- សារព័ត៌មាន ព្រៃនគរ

ក្រុម​អ្នកបង្កើត​ច្បាប់​សហរដ្ឋអាមេរិក បាន​ផ្ញើលិខិត​ជូន លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស John Kerry ឲ្យ​លើកយក​បញ្ហា សិទ្ធិមនុស្ស​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មជ្ឈិមបូព៌ា និង អាស៊ី ខាងកើត ចាប់ពី​ថ្ងៃទី ១១ ដល់ ថ្ងៃទី ១៨ ខែធ្នូ នេះ ។​

លោក John Keery រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស្ដាំ) និង លោក ត្រឿង តឹង សាង ប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ ។
លោក John Keery រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស្ដាំ) និង លោក ត្រឿង តឹង សាង ប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ ។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក អ្នកស្រី Loretta Sancheaz និង​តំណាងរាស្ត្រ Zoe Lofgren រួមជាមួយ តំណាងរាស្ត្រ ៤៧ រូប ទៀត ដែល​បាន​ចុះឈ្មោះ​រួមគ្នា នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើជូន​លោក Kerry ទាម ទារ​ឲ្យ​លោក​លើកយក​បញ្ហា សិទ្ធិមនុស្ស នៅ​វៀតណាម​មក​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ដើម្បី​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស ។

​នៅក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ លោកស្រី Sanchez សហប្រធាន​ក្រុម​ចលនា​សភា​សហរដ្ឋអាមេរិក ខាង​សិទ្ធិមនុស្ស វៀតណាម បាន​ថ្លែងថា ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​គូរ​ឲ្យ​យកចិត្ត ទុកដាក់ ។​

លោកស្រី Sanchez បាន​ថ្កោលទោស​ថា​៖

“ រដ្ឋាភិបាល​វៀតណាម​នៅតែ​បង្ក្រាប​សំឡេង​ប្រឆាំង​រដ្ឋាភិបាល​ដោយ​វិធី ធ្វើ​ទារុណកម្ម​គាបសង្កត់ និង ចាប់​ក្រុម​អ្នកប្រឆាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។ ក្រុម​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​រដ្ឋាភិបាល ធ្វើ​ទារុណកម្ម ដោយ​មិនមាន​ច្បាប់​ការពារ និង​មិន បាន​ជួប​សាច់ញាតិ​ឡើយ​” ។​

លោកស្រី​បាន​បន្តទៀតថា លោកស្រី​មានការ​យកចិត្តទុកដាក់​អំពី​អំពើ​ឃោរឃៅ​របស់​នគរបាល​វៀត ណា​ម​ដែល​បានធ្វើ ចំពោះ និស្សិត អ្នក​ចលនា​សិទ្ធិមនុស្ស និង​ក្រុម​សមាជិក​នៃ​បណ្ដាញ Blogger វៀត ណា​ម ។​

លោកស្រី Sanchez បាន​និយាយថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ត្រូវតែ​បាន​ដោះស្រាយ មុន ពេល​សហរដ្ឋ អាមេរិក​ឈានដល់​ការទាក់ទង​ខាង​វិស័យសេដ្ឋកិច្ច​ជាមួយ​រដ្ឋការ​ក្រុង​ហាណូយ​” ។​

លោកស្រី Sanchez បាន​ថ្លែង​លើកតម្កើង​មនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​ដែល​បាន​ពលិកម្ម​ដើម្បី​សិទ្ធិ សេរីភាព ស្រប​ថ្ងៃ ទិវា សិទ្ធិមនុស្ស ១០ ធ្នូ ថា ក្រុម​លោកស្រី​នឹង “​បង្ខំ​ឲ្យ​រដ្ឋអំណាច​វៀតណាម​ត្រូវតែ បញ្ឈប់​ជាបន្ទាន់​នូវ​ការរំលោភ សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ដែល កំពុង​ជាប់គុក​យ៉ាង​អយ​ត្តិ​ធម៌​” ។​

លោកស្រី Loretta Sanchez ។
លោកស្រី Loretta Sanchez ។

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា កិច្ច​ជួបប្រជុំ​រវាង រដ្ឋមន្ត្រីការបរទេស Kerry និង​មេ ដឹកនាំ​វៀតណាម នៅ​រដ្ឋធានី ហាណូយ​នៅពេល​ខាងមុខនេះ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​លើ​គ្រប់ វិស័យ ។​

កិច្ចចរចា​ពិភាក្សា​ជាមួយ​លោក Kerry នៅ​ទីក្រុង​ព្រៃនគរ គម្រោង​នឹង​លើកយក​បញ្ហា ទំនាក់ទំនង ពាណិជ្ជកម្ម សហរដ្ឋ អាមេរិក​-​វៀតណាម និង​វិស័យ​អប់រំ ។​

​វៀតណាម និង ភី​លី​ព​ភី​ន ជាទី​សំចត​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស John Kerry ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី​លើក​ទី ៤ របស់លោក Kerry ដែល​បានទទួល​តួនាទី ជា​រដ្ឋមន្ត្រីក្រសួង​ការ​ទេស សហរដ្ឋអាមេរិក ៕

Leave A Reply

Your email address will not be published.