បាតុកម្ម ៥ ថ្ងៃ បញ្ចប់ដោយការដុតទង់ជាតិយួន
មេដឹកនាំ បាតុកម្មទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម សុំទោសជាសាធារណៈ រឿងទឹកដីកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៨ តុលា នេះ បានប្រកាសផ្អាកធ្វើបាតុកម្មជាបណ្តោះអាសន្ន ។ បន្ទាប់ពីរូបលោក បានដឹកនាំព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែតុលា ។
សូមបញ្ជាក់ថា ការបាតុកម្មក្នុងរយៈពេល ៥ ថ្ងៃនេះ គឺគ្មានមន្ត្រីស្ថានទូតវៀតណាមណាម្នាក់ ចេញមុខមកដំណោះស្រាយឡើយ ទាក់ទិន នឹងរឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ៕ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.