ព្រះសង្ឃខ្មែរក្រោម ៥ អង្គត្រូវឃាត់ ព្រះកាយ និងដោះលែងមកវិញ ក្នុងព្រឹត្តិការណ៍បង្ក្រាបលើកម្មករនៅភ្នំពេញ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរក្រោម នៃវត្តសាមគ្គីរង្សី ៥ អង្គ ដែលកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង ៩១១ ចាប់ឃុំខ្លួននៅបន្ទាយ កាលពីថ្ងៃត្រង់ទី ២ ខែមករា ត្រូវបានដោះលែងវិញហើយនៅម៉ោងប្រមាណ ១២ អាធ្រាត្រចូលថ្ងៃទី ៣ បន្ទាប់ពីឃុំខ្លួនប្រមាណជាង ១០ ម៉ោងរួចមក ។

ព្រះសង្ឃខ្មែរក្រោម ៥ អង្គត្រូវឃាត់ព្រះកាយ
ការដោះលែងនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាច្រើនទៀត និងមានការតវ៉ាពី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ជាព្រះចៅអធិការវត្ត មក ។
ចំណែកប្រជាពលរដ្ឋជាបាតុករប្រមាណ ១០ នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនជាមួយគ្នានោះដែរ ពុំទាន់ដោះលែងនៅឡើយ ហើយនៅក្នុងចំណោមទាំង ១០ នាក់នោះសុទ្ធតែមានរបួសដោយសមត្ថកិច្ចវាយ ក្នុងនោះមាន ២ នាក់របួសធ្ងន់ដោយបែកក្បាល និងបាក់ដៃ ។
ក្នុងការបង្រាប នៅ រោងចក្រ ចុង ជីញ សង្កាត់ដំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី ០២ មករា នេះ ព្រះសង្ឃ ៥ អង្គ ក្នុង ចំណោមព្រះសង្ឃបាតុកម្ម ប្រមាណ ៥០ អង្គ ត្រូវចាប់ខ្លួន និងផ្សឹកថ្ងៃនេះ សុទ្ធជាព្រះសង្ឃ ខ្មែរក្រោម គង់ នៅវត្ត សាមគ្គីរង្សី ក្រុងភ្នំពញទាំងអស់ ព្រះសង្ឃទាំង ៥ អង្គរួមមាន ភិក្ខុ មាស វិចិត្រ ភិក្ខុ ថាច់ ហាសំអាង គ្រូសូត្តវត្តសាមគ្គីរង្សី និងជា លេខាសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ភិក្ខុ គង់ រតនៈសារ៉ាយ ភិក្ខុ ឡាយ ឡាត អតីតចៅអធិការវត្ត ដូនទ្រូ នៅស្រុកជ្រោយញរ ខេត្តឃ្លាំង ដែលទើបតែភៀសខ្លួនទៅប្រទេសកម្ពុជា និង ភិក្ខុ គឹម ចាន់ ថន ។ ភិក្ខុ ទាំង ៥ អង្គ នេះ តែងតែចូល រួមបាតុកម្ម នៅទីក្រងភ្នំពេញ ជាមួយគណបក្សសង្គ្រោះជាតិ , អង្គការក្រៅរដ្ឋាភិបាល, ក្រុមតវ៉ាដីធ្លី និង ចូលរូមបាតុកម្ម ទារឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃ ខ្មែរក្រោម នៅកម្ពុជាក្រោម ផងដែរ ។
ព្រះសង្ឃ ៥ អង្គ ដែលត្រូវបានអាជ្ញាធរឃាត់ព្រះកាយនេះ ធ្វើឡើងនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាមួយរវាង កងកម្លាំង ទ័ពឆត្រយោង ៩១១ និង កម្មករនៅមុខរោងចក្រ យ៉ាកជីន នៅទីក្រុងភ្នំពេញ ។
នៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៤ នេះ មានការប៉ះទង្គិចគ្នាមួយរវាងក្រុមកម្មករ មន្ត្រីសហជីព និងព្រះសង្ឃ ជាមួយកម្លាំងទ័ពឆត្រយោង ៩១១ នៅមុខរោងចក្រ យ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស ១៥ នាក់ ត្រូវបានឃាត់ខ្លួន និងមនុស្សជាច្រើននាក់ទៀតរងរបួស ។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើត ឡើងដោយសារ កម្មកររាប់ពាន់នាក់នៅតំបន់សេដកិច្ចពិសេសភ្នំពេញដែលនៅក្បែរនោះ តវ៉ាទាមទារឲ្យដោះ លែង តំណាងរបស់ខ្លួន ៣ នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននៅព្រឹកនេះ ហើយឈានដល់ការប៉ះពាក្យសម្តី និងគប់ដប ទឹក សុទ្ធដាក់គ្នា រហូតដល់ផ្ទុះហិង្សា ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលព្រឹត្តិការណ៍នេះ ឲ្យដឹងថា អ្នកដែលត្រូវបាន ចាប់ ខ្លួននោះ រួមមាន ព្រះសង្ឃ តំណាងសហជីពកម្មករ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សា វឿន ប្រជាសហគមន៍បឹងកក់ លោក ពុទ្ធិស័ក្កិ ជាដើម ។

នៅថ្ងៃទី ២ ខែមករា នេះ ដែរ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ៣ នាក់ផ្សេងទៀត ត្រូវ បានចាប់ខ្លួននៅខេត្តព្រះហារ ដោយមិនដឹងពីមូលហេតុ ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុន តិញ ប្រធានបណ្ដាញ សង្គមព្រះ សង្ឃឯករាជ្យដើម្បីយុត្តិធម៌ ធ្លាប់ចូលរួមដង្ហែក្បួនមហាបាតុកម្ម ដើម្បីសន្តិភាព និងយុត្តិធម៌សង្គម កន្លងមកតែងចុះ ជួយ តវ៉ាប្រ ជាពលរដ្ឋនានា ដែលរងគ្រោះដោយសារការរំលោភដីធ្លី និងការបណ្ដេញចេញពីលំនៅឋាន ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវប៉ូលិស និង ប៉េអិម មានគ្នាបីឡាន បានស្ទាក់ចាប់ ខ្លួនតាម ផ្លូវ នៅពេលព្រះអង្គនិមន្តត្រឡប់មកពីមើលដីសហគមន៍មួយកន្លែងដែលក្រុមហ៊ុនមួយឈូសឆាយរំលោភយក ក្នុងខេត្ត ព្រះវិហារ ៕