ប្រវត្តិ​សង្ខេប​របស់ ព្រះសង្ឃ ៥ អង្គ​ ​ដែល​ជាប់គុក​ក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ​

348

​ដោយ ថាច់ ប្រីជា គឿន

​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ដែលមាន​មូលដ្ឋាន​នៅក្នុង​វត្ត​ឃ្លាំង ប្រមាណ ជាង ២០០ អង្គ បានចេញ​ធ្វើ​បា​តុ  កម្ម ដោយ​សន្តិវិធី នៅមុខ​ការិយាល័យ នគរបាល​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល វៀតណាម ដើម្បី​ទាមទារ​សេរីភាព​មួយចំនួន​សម្រាប់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ សមណ​សិស្ស ជាច្រើន​អង្គ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក​, ដេញ​ចេញពី​សាលា និង​បាន​ភៀសខ្លួន ទៅ​ប្រទេស​កម្ពុជា ។ បណ្ដា​ព្រះសង្ឃ​ទាំងនោះ មាន​ព្រះសង្ឃ ៥ អង្គ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម កាត់ទោស​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។

ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ រួមមាន ព្រះតេជព្រះគុណ យ័​ញ តូន​, គឹម មឿ​ន​, លី ហ្វា​ង​, ថាច់ ធឿ​ង និង លី សឿង ។ ក្រោយពី​តុលាការ​វៀតណាម សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ  អ្នក​ទាំង​ប្រាំ​បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​អង្គការ UNHCR នៅ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយ​បាន​អង្គការ​មួយ​នេះ បញ្ជូនទៅ​តាំងទី​លំនៅ នៅ​ប្រទេស​ទី​បី នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។
 
​ព្រះតេជព្រះគុណ យ័​ញ តូន  (Danh Tol)

​កើត ឆ្នាំ ១៩៨១
​សព្វថ្ងៃ ស្នាក់នៅ​វត្ត​ខ្មែរ​សុរិយា​រាម ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក​
​ស្រុកកំណើត​នៅ ភូមិ​បារ​ង្គ  ឃុំ​ង៉ាង​យឿ ស្រុក​ហុង​យ៉ឹ​ង ខេត្ត​ពល​លាវ
(Ba Rong, Ngan Dua, Hong Dan, Bac Lieu)
​កម្រិតសិក្សា​វៀតណាម​ថ្នាក់​ទី ១២
​បួស​រៀន​នៅ​វត្ត​ការន្ត​ចាស់​
​ឱ​ពុក​ឈ្មោះ យ័​ញ ញ៉ា​ល (Danh Nhal) កើត​ឆ្នាំ ១៩៤៩
​ម្ដាយ​ឈ្មោះ ធី អូន (Danh On) កើត​ឆ្នាំ ១៩៥១
​ម្ដាយ​ឱ​ពុក​ជា​កសិករ​
​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ឲ្យ​ជាប់គុក ៤ ឆ្នាំ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​យួន​បានចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩
 
​ព្រះតេជព្រះគុណ គឹម មឿ​ន (Kim Muol) ហៅ មៀត​

​កើត​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៨៥
​សព្វថ្ងៃ ស្នាក់នៅ​វត្ត​ខ្មែរ​សុរិយា​រាម ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក​
​ស្រុកកំណើត នៅ​ភូមិ តាសេក ឃុំ​វិញ​ហាយ ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។
(Tra Set, Vinh Hai, Vinh Chau, Soc Trang )
​កម្រិតសិក្សា​វៀតណាម​ថ្នាក់​ទី ១២
​បួស​រៀន​នៅ​វត្ត​សិរី​តាសេក​
​ឱ​ពុក​ឈ្មោះ គឹម អឿន (Kim Uol) កើត​ឆ្នាំ ១៩៦០
​ម្ដាយ​ឈ្មោះ ត្រឹង ធី វេត ( Tran Thi Vet) កើត​ឆ្នាំ ១៩៥៦
​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។​
​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ឲ្យ​ជាប់គុក ៤ ឆ្នាំ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​យួន​បានចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩

​ព្រះតេជព្រះគុណ ថាច់ ធឿ​ង  (Thach Thuong) ហៅ ថាច់ សឿង ឬ ហ្វិ​ន សឿង​

កើត​ឆ្នាំ ១៩៨២
​សព្វថ្ងៃ​នៅ​ប្រទេស​ហូ​ឡង់​
​នៅ​ភូមិ​ព្រែក​ទទឹង ឃុំ​អណ្តូងទឹក ស្រុក​អណ្តូងទឹក ខេត្ត​ឃ្លាំង​
(Ba Rong hamlet, Long Phu village, Long Phu district, Soc Trang Province)
​ឱ​ពុក​ឈ្មោះ ថាច់ ក្រែ​ត (Thach Kret) កើត​ឆ្នាំ ១៩៤៦
​បួស​រៀន​នៅ​វត្ត​ទឹកប្រៃ​
​ម្ដាយ​ឈ្មោះ ហ្វិ​ន ធី ថេរ (Huynh Thi The) កើត​ឆ្នាំ ១៩៣២
​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។​
​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ឲ្យ​ជាប់គុក ៤ ឆ្នាំ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​យួន​បានចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩

ព្រះតេជព្រះគុណ លី ហ្វា​ង (Ly Hoang) ហៅ រ៉ា​ន (Ral)

​កើត​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៨៦
​សព្វថ្ងៃ​នៅ​ប្រទេស​ហូ​ឡង់​
​ស្រុកកំណើត​នៅ ផ្ទះ​លេខ ២៦០ B ផ្លូវ តូង​ដឹក​ថាំង  អនុតំបន់​ទី ៣ តំបន់​ទី ៥ ទីក្រុង​ឃ្លាំង​
(260B, Ton Duc Thang Street, Subward 3, Ward 5, Soc Trang City, Soc Trang Province)
​កម្រិតសិក្សា​វៀតណាម​ថ្នាក់​ទី ១១
​បួស​រៀន​នៅ​វត្ត​សំរោង​
​ឱ​ពុក​ឈ្មោះ លី ចៀន (Ly Chiem) កើត​ឆ្នាំ ១៩៤៧
​ម្ដាយ​ឈ្មោះ យិន ធី ខាន់ (Dinh Thi Khanh) កើត​ឆ្នាំ ១៩៥៧
​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ឃុំឃាំង​នៅក្នុង​ផ្ទះ​នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ឲ្យ​ជាប់គុក ២ ឆ្នាំ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
​ត្រូវ​តុលាការ​យួន​បានចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៩

​ព្រះតេជព្រះគុណ លី សឿង (Ly Suong) ហៅ ធឿន​

​កើត​ឆ្នាំ ១៩៧៥
​សព្វថ្ងៃ​នៅ ប្រទេស​ហូ​ឡង់​
​ស្រុកកំណើត ខ្វាន់​តាំង ទីរួមស្រុក​អណ្តូងទឹក  ស្រុក​អណ្តូងទឹក ខេត្ត​ឃាំ្ល​ង ។​
(Hamlet 5, Long Phu town, Long Phu district, Soc Trang Province)
​កម្រិតសិក្សា​វៀតណាម​ថ្នាក់​ទី ១២
​បួស​រៀន​នៅ​វត្ត​ទឹកប្រៃ​
​ឱ​ពុក​ឈ្មោះ លី យ៉ាន (Ly Dal)​កើត​ឆ្នាំ ១៩៣១
​ម្ដាយ​ឈ្មោះ វឿ​ង ធី តឺ (Vuong Thi Tu) កើត​ឆ្នាំ ១៩៣២
​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។​
​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ឲ្យ​ជាប់គុក ២ ឆ្នាំ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
​តុលាការ​យួន​បានចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៨  ។​

Comments are closed.