ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក
ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK
ការទទួលទានពេលព្រឹកនាំឲ្យមានល្អដល់សុខភាព ប៉ុន្តែការទទួលទានមិនត្រឹមត្រូវក៏មិនមានប្រយោជន៍ដែរ ។ វាមិនត្រឹមតែធ្វើ ឲ្យអ្នកហត់ ខ្វះថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ នៅថែមទាំងប៉ះពាល់ដល់ទម្ងន់របស់អ្នក ។ អត្ថបទនេះសូមរាយការណ៍ កំហុស មួយចំនួនអំពីការទទួលទានពេលព្រឹក ដែលអ្នកគួរនឹងជៀសវាង ។

១. ទទួលទានភ្លាមៗ ក្រោយពេលក្រោកឡើងពីដំណេក
តាមពិតការទទួលទានភ្លាមៗក្រោយពេលទើបនឹងក្រោកឡើងពីដំណេកមិនមានប្រយោជន៍សម្រាប់សុខភាពទេ ផ្ទុយទៅវិញ វា អាចបំផ្លាញក្រពះអ្នកទៀងផង ។
ក្រោយរយៈពេលដេក ប្រព័ន្ធរំលាយអាហារនៅរក្សាទុកមួយចំនួនអាហារបានបរិភោគពេលល្ងាច ដូច្នោះហើយ វាត្រូវការ វេលាមួយរយៈទៀតដើម្បីរំលាយអស់អាហារនោះ ។ ប្រសិនបើអ្នកទទួលអាហារចូលទៀត ចំនួនអាហារនាំឲ្យអាហារដែល ត្រូវរំលាយ ច្រើនឡើង វាប៉ះពាល់មិនតិចទេដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ។
ដូច្នោះហើយ ក្រោយពេលក្រោកឡើងពីដំណេក អ្នកគួរធ្វើអ្វីសិន រួចប្រហែល ២០ ឬ ៣០ នាទីក្រោយចាប់ផ្ដើមទទួលទាន ។
២. បរិភោគអាហារត្រជាក់
ទោះបីក្នុងរដូវក្ដៅក៏ដោយ អ្នកពុំគួរបរិភោគអាហារត្រជាក់នាពេលព្រឹកឲ្យសោះ ។ ពេលព្រឹក ខ្លួនប្រាណអ្នកទាំងស្រុង រួម មាន សាច់ សរសៃប្រសាទ ប្រព័ន្ធឈាមរត់កំពុងត្រូវបង្រួញ ។ ប្រសិនបើអ្នកបរិភោគអាហារត្រជាក់វាធ្វើឲ្យឈាមពិបាករត់ ។ល។ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ប្រសិនបើយូរថ្ងៃទៅ វាអាចបណ្ដាលឲ្យមានការទល់លាមក ប្រព័ន្ធប្រឆាំងនឹងជំងឺក៏ ត្រូវអន់ ខ្សោយដែរ ។
៣. ផឹកទឹកផ្លែឈើ ជំនួសឲ្យការហូបផ្លែឈើស្រស់
អ្នកចូលចិត្តកិនផ្លែឈើសម្រាប់ទទួលទានក្នុងពេលព្រឹក ។ វាអាចបំពេញចំណូលចិត្តរបស់អ្នក ប៉ុន្តែ សូមចងចាំថា ពេលដែល ផ្លែឈើត្រូវកិនម៉ដ្ឋ មួយចំនួន វីតាមីន ជាតិរ៉ែ និង ជាតិសរសៃត្រូវបាត់បង់ទៅ ។ ផ្ទុយទៅវិញ អ្នកគួរពិសារទឹក សុទ្ធនិង ផ្លែឈើ ស្រស់ ដើម្បីទទួលបានគ្រប់សារធាតុចិញ្ចឹម និងជៀសវាងការទទួលច្រើនកាឡូរី ស្ករ ដូចពេលទទួលទឹកផ្លែឈើ ។
៤. បរិភោគអាហារដូចជាឲ្យកុមារ
ចំពោះខ្លាចឡើងទម្ងន់អ្នកទទួលទាននិងចំនួនអាហារតិចស្មើនឹងសម្រាប់កុមារតែប៉ុណ្ណោះ ។ ប៉ុន្តែ នេះមិនមែនជម្រើសល្អ ប្រសើរ សម្រាប់អ្នកទេ ។ ការបរិភោគពេលព្រឹកមានតួនាទីសំខាន់ណាស់ព្រោះវាផ្ដល់ថាមពលសម្រាប់សកម្មភាពក្នុងថ្ងៃថ្មី ។ ប្រសិន បើទទួលចំនួនកាឡូរីយ៉ាងតិចតួច អ្នកនឹងហេវហត់ វិលមុខ មុនពេលបរិភោគថ្ងៃត្រង់ព្រោះមិនគ្រប់ថាមពល ។
៥. ទទួលនៅអាហារដែលនៅសល់ពីថ្ងៃមុន
មួយចំនួនមិនតិចមានទម្លាប់ហូបអាហារនៅសល់ពីម្សិលមុនជាអាហារពេលព្រឹក ។ ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីទេ ប្រសិនបើអាហារបានរក្សាត្រឹមត្រូវ ។ ក្នុងករណីមួយចំនួនអាហារនឹង បាត់បង់ទៅសារធាតុចិញ្ចឹមក្រោយ ពួយរយៈយូរ រក្សាទុក ក្នុងករណីពិសេសមួយចំនួនទៀត អាហារអាចកើតចេញជាតិ នីទ្រីក នាំឲ្យមានគ្រោះថ្នាក់ដល់អ្នក ។ ប្រសិនបើ បរិភោគ ត្រូវអាហារបែបនេះ អ្នកអាចនឹងត្រូវឈឺពោះ ពិបាករំលាយអាហារ ម្យ៉ាងទៀត មិនបានផ្ដល់គ្រប់ថាមពល អ្នកនឹង ពុំបានសុខ ស្រួលក្នុងថ្ងៃថ្មីឡើយ ។
៦. បរិភោគកាហ្វេ ឬ តែ ច្រើនក្នុងពេលព្រឹក
មួយកែវកាហ្វេតូច ឬ តែ អាចឃជ្រុញឲ្យអារម្មណ៍និងដំណើរបែងចែកអាហារជាថាមពលរបស់អ្នកបានល្អ ប៉ុន្តែ អ្នកមិនគួរ បរិភោគ ច្រើនទេ ។ ជាតិកាហ្វេអ៊ីន មានក្នុងកាហ្វេនិងតែ ជំរុញឲ្យផលិតអ័រម៉ូន បណ្ដាល Stress ធ្វើឲ្យមានអារម្មណ៍ ហូប ឆ្ងាញ់ មាត់ និង ឃ្លាន នាំឲ្យអ្នកទទួលទានច្រើនហើយឡើងទម្ងន់ទៀតផង ។ ម្យ៉ាងទៀត កាហ្វេអ៊ីនក៏ជំរុញឲ្យខ្លួនយើង បង្កើតទឹក អាស៊ីតក្រពះ ប៉ះពាល់ដល់ក្រពះ ។
៧. ប៊ុហ្វេសម្រាប់ពេលព្រឹក
ហូបប៊ុហ្វេជំនួសការបរិភោគធម្មតា អ្នកមិនអាចកំណត់បានចំនួនកាឡូរី និង ប្រភេទអាហារបានទទួលចូល ។ ដូច្នោះហើយ អ្នក អាចជ្រើសរើសអាហារខុសតម្រូវការរបស់ខ្លួន ដូចជាសល់ខ្លាញ់ ខ្វះម្សៅ ។ល។ វាអាចនាំឲ្យអ្នកមានអារម្មណ៍ហត់ ខ្ជិលមិនអាចប្រមូលអារម្មណ៍ ។ ពិសេសអ្នកអាចនាំចូលខ្លួនមួយចំនួនធំខ្លាញ់ ប្រសិនបើបរិភោគពេលព្រឹកតាមបែបនេះ ។
៨. ដើរបណ្ដើរបរិភោគបណ្ដើរ
ដើម្បីមិនឲ្យបាត់បង់ពេលវេលា មានមនុស្សជាច្រើនអ្នកមានទម្លាប់ ដើរបណ្ដើរបរិភោគបណ្ដើរ ឬ មួយបរិភោគក្នុងពេល ចាំ ឡាន ក្រុង ។ល។ ប៉ុន្តែ វាបណ្ដាលឲ្យក្រពះរបស់អ្នកត្រូវដំណើរការច្រើនជាងធម្មតា ។ នេះក៏ជាមូលហេតុនាំឲ្យមនុស្សជា ច្រើនអ្នកត្រូវ ឈឺក្រពះឈឺប្រព័ន្ធរំលាយអាហារ និង ត្រូវឈឺពោះជាប្រចាំ ៕