អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​

67

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ១៣ ខែកញ្ញា ស្អែក​នេះ នឹង​ប្រារព្វ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ។ UNDRIP_ANNIVERSARY

​ទិវា​សិទ្ធិ​ជនជាតិដើម ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ជុំវិញ​ពិភពលោក ដោយ​ក្រុម ជនជាតិដើម​នានា រួមទាំង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ផង ។ កាលបរិច្ឆេទ​នេះ ត្រូវបាន​ជ្រើសរើស​ឡើង ដើម្បី​រំ​ឮ​ក​ដល់​ការអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធ​ជនជាតិដើម ។ នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែល​គិត​រហូតមក ទល់​ពេលនេះ មាន​រយៈពេល ៨ ឆ្នាំ កន្លង​ទៅហើយ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិន​មានការ រើសអើង​អ្វី​ទាំងអស់ ជាពិសេស នៅក្នុង​មាត្រា នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​»  របស់​ជនជាតិដើម ។

​គួររំឭកថា ដោយសារ​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា នានា របស់​ជនជាតិដើម ទើប​បណ្តាល​ឲ្យ​អង្គការ​ជាច្រើន ដែល​តំណាង​ឲ្យ​ជនជាតិដើម ទូទាំង​ពិភពលោក ធ្វើការ​តវ៉ា​យ៉ាង​ស្វិតស្វាញ ។ ក្រោយមក​ក៏មាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ គឺ​វេទិកា​អចិន្ត្រៃយ៍​អង្គការ សហប្រជាជាតិ ស្តីពី​បញ្ហា​ជនជាតិដើម នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក់ សហរដ្ឋអាមេរិក ក្នុង​ខែឧសភា ជា​រៀងរាល់ឆ្នាំ ។ ដោយឡែក កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ មហាសន្និបាត​អង្គការ សហប្រជាជាតិ បានអនុម័ត​ច្បាប់ ស្តីពី​សិ​ទិ្ធ​ជនជាតិដើម ដែលមាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន ដោយ​តម្រូវ​ឲ្យ​ប្រទេស​នានា លើ​ពិ​ព​ភ​លោក ត្រូវគោរព​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី ។

នៅ​ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ គឺមាន​រយៈពេល ៨ ឆ្នាំ​ហើយ ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ ។ តើ​មកទល់ នឹង​ពេលនេះ រដ្ឋា​ភ​បាល​វៀតណាម បាន​គោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​អាណានិគម​រដ្ឋាភិបាល​វៀ​ត​ណា​ម បាន​ដល់​កម្រិតណា​ដែរ ? ។

លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន

សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម លោក ស៊ឺន ចែង​ចើ​ន បានធ្វើ​កិច្ចសម្ភាសន៍ លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ជុំវិញ​ការ​អនុវត្តតាម​សេចក្តីប្រកាស ជា​សកល​ស្តីពី​សិទ្ធិ​ជនជាតិដើម របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

Comments are closed.