ក្រុម​សិល្បៈ​ខ្មែរ​មួយ​ នៅ​កម្ពុជា​ក្រោម​រង​ការរិះគន់​ព្រោះ​ច្រៀង​ភាសា​យួន​

0 290

ក្រុម​អ្នក​ប្រើ បណ្ដាញ​សង្គម Facebook បាន​រិះគន់ និង​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​ក្រុម​សិល្បៈ មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​យក​ទំនុក​ភ្លេងខ្មែរ​ទៅ​ច្រៀង​ជា​ទំនុកច្រៀង​យួន នៅពេល​កន្លងមកនេះ ។ ពួកគេ​រិះគន់ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​អាប់អោន ដល់​កិត្តិយស​ខ្មែរ និង​សាបរលាប​នូវ​វប្បធម៌ ខ្មែរ​នៅ​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ ។ ក្រុម​សិល្បៈ​ដែល​ត្រូវ​រិះគន់​បាន​ឆ្លើយតប​ថា បទ​ចម្រៀង​ទាំងនេះ ធ្វើឡើង​ដើម្បី​យកទៅ​ប្រឡង នៅ​ហាណូយ ក្នុង​គោលបំណង​បម្រើ​នយោបាយ (phuc vu chinh tri) ។​

​អ្នក​ប្រើ​គណនេយ្យ Facebook ជាច្រើន​បាន​បង្ហោះ និង ចែករំលែក នូវ​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​ក្រុម​សិល្បៈ​ខ្មែរ​មួយ​នេះ នៅ​ដែនដី កម្ពុជា​ក្រោម ដែល​បាន​សម្ដែង​ច្រៀង​ជា​បទ​ចម្រៀង​ជា​ភាសា​យួន និង ប្រើ​ទំនុក​ភ្លេងខ្មែរ ។ ពួក​បាន​រិះគន់​និង​ខឹងសម្បា យ៉ាងខ្លាំង​ចំពោះ​ក្រុម​សិល្បៈ​នេះ ដោយ​ប្រការ​ផ្សេងៗ រាប់មិនអស់ ។​

​អ្នកខ្លះ​សរសេរ​នៅលើ Facebook របស់ខ្លួន​ថា ពេល​ឃើញ​បទ​ចម្រៀង​នេះ​ភ្លាម ចង់តែ​លោតទឹក សម្លាប់ខ្លួន​, អ្នកខ្លះ​ថា អនាគត​ខ្មែរក្រោម​នឹង​ក្លាយទៅជា​យ៉ាងណា​, ខ្លះ​ថា កែឆ្នៃ​បែប​គំនិត​ល្ងង់ខ្លៅ​, អ្នកខ្លះ​សួរថា អ្នកណា​ជា​អ្នក​តែង និង ដឹកនាំ​ឲ្យ​ច្រៀង​បទ​ចម្រៀង​បែបនេះ ធ្វើ​ឲ្យ​ខូច​ទំនុក​ភ្លេងខ្មែរ អស់ហើយ​, អ្នកខ្លះ​រិះគន់​ជា​បែប​ពាក្យកាព្យ​ថា​៖

“​លង់​នឹង​ទឹក​លុយ​ ​
​ធ្វើ​ផ្ទុយ​កន្លង ​ ​
​ប្រ​ព្រឹក​ខុសឆ្គង ​ ​
​ព្រោះតែ​ចង់​ល្បី ។​
​ខិតខំ​ហក់លោត​ ​
​របូត​ស្ទាល​ថ្មី​ ​ ​
​បង្អាប់​បំភ្លៃ​ ​ ​
​កេរ​ពី​ដូនតា​ ​។​
​វប្បធម៌​ខ្លួន​ ​ ​
​មិន​ថួន​រក្សា​ ​ ​
​ប្រែ​ទៅ​ប្រហារ​ ​ ​
​ឲ្យ​អស់​តម្លៃ​ ​។​
​លុយ​មាន​កម្លាំង​ ​
​ខ្លាំង​ឥត​ឧបមេយ្យ​ ​
​អាច​ទិញ​ដូង​ចៃ​ ​ ​
​វីវក់​វង្វេង​”​ ​។​

​ក្រុម​សិល្បៈ​ដែល​រង​ការរិះគន់​បាន​ឆ្លើយតប​ថា បទ​ចម្រៀង​ទាំងនេះ ធ្វើឡើង​ដើម្បី​យកទៅ​ប្រឡង​នៅ ទីក្រុង​ហាណូយ​ក្នុង​គោល បំណង ឲ្យ​គណៈកម្មការ​ឲ្យ​ពិ​ន្ទុះ​ច្រើន និង​ក្នុង​គោលបំណង​បម្រើ​នយោបាយ របស់​បក្សកុម្មុយនិស្ត​យួន ។
​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​សិល្បៈ​មួយ​នេះ​បាន​លប​ប្រាប់ វិទ្យុ សំឡេង កម្ពុជា​ក្រោម (VOKK) ថា ខ្លួន​មានការ​សោកស្ដាយ និង ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការរិះគន់ និង ឈប់ គាំ ទ្រ​ពី​សំណាក់​ប្រជ​ន​ជន ។ ស្ត្រី​ដដែល​បាន​បញ្ជាក់ថា ថ្ងៃក្រោយ ខ្លួន​នឹងមិន សម្ដែង​បែប​យួន​កាត់​ខ្មែរ​ទៀត​ទេ ហើយនឹង​ព្យាយាម​ផលិត​នូវ​កម្មវិធី​ថ្មីៗ​ដែលមាន​លក្ខណៈ​ជា​ខ្មែរ​ពិតៗ ដើម្បី បម្រើប្រជាជន ។​

(​សំឡេង​)

​ជារឿយៗ គេ​តែងតែ​សង្កេតឃើញ​ក្រុម​សិល្បៈ​ខ្លះ នៅ​កម្ពុជា​ក្រោម បាន​ផលិត និង​សម្ដែង​នូវ​បទ​ចម្រៀង ខ្មែរ​ប្រែ​ទៅ​យួន ។ ពលរដ្ឋ​ខ្មែរក្រោម​រិះគន់ថា នេះ​ជា​ទង្វើ​មួយ​ធ្វើឡើង ដើម្បី​ផ្គាប់ផ្គុន​រដ្ឋាភិបាល​អាណានិគម​យួន​ពី​ក្រុម​អ្នក​សម្ដែង ហើយ បានក្លាយ​ទៅជា​វប្បធម៌​កាឡៃ នៅ​ដែនដី​កម្ពុជា​ក្រោម ៕

Leave A Reply

Your email address will not be published.