ព្រះ​ចៅអធិការ​វត្ត​ខ្មែរក្រោម ​មួយ​អង្គ​បាត់​ដំណឹង​ ​ក្រោយ​ត្រូវ​ចាប់ខ្លួន ​ពី​ម​ន្រ្តី​សង្ឃ​ និង​សមត្ថកិច្ច​

0 71
ដោយ ឈុំ ចន្ថា | ខ្មែរណាស់
​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ព្រះ​ចៅអធិការ​វត្ត​ ​វង្ស​គ​ត​បុរី​សេរី​ភ្នំពេញ​ ​ហៅ​វត្តភ្នំ​ពេញ​ថ្មី​ ​ស្ថិត​ក្នុង​ភូមិ​ដូន​បុ​ស​ ​ឃុំ​ចំការ​អណ្ដូង​ ​ស្រុក​ចំការ​លើ​ ​ខេត្ត​កំពង់ចាម​ ​ត្រូវ​នាំទៅ​ផ្សឹក​និង​ឃាត់ខ្លួន​ ​ដោយ​កងកម្លាំង​សមត្ថកិច្ច​ ​ពី​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ម​ន្រ្តី​សង្ឃ​ខេត្ត​ ​។​
ព្រះតេជព្រះគុណ ប៉ាង សុដា ជាព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី ត្រូវមន្រ្តីសង្ឃខេត្តកំពង់ចាម ចាប់ផ្សឹក ។ រូបៈ ផ្តល់ឲ្យ
ព្រះតេជព្រះគុណ ប៉ាង សុដា ជាព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី ត្រូវមន្រ្តីសង្ឃខេត្តកំពង់ចាម ចាប់ផ្សឹក ។ រូបៈ ផ្តល់ឲ្យ
​លោក​ ​សេង​ សុ​មុនី​ ​ម​ន្រ្តី​នាំពា​ក្យ​ក្រសួងធម្មការ​ ​និង​សាសនា​ ​បាន​ប្រាប់​សារ​ព​័ត៍​មាន​ខ្មែរ​ណាស់​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​កញ្ញា​នេះ​ថា​ ​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​ ​២​ ​កញ្ញា​នេះ​ ​ហើយ​ត្រូវ​បាន​គណៈ​សង្ឃ​វិ​ន័យ​ចាប់​ផ្សឹក​ ​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ ​។​ ​ប៉ុន្តែ​ ​លោក​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ព្រះ​ចៅអធិការ​នេះ​ទេ​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​តុលាការ​កំពុង​អនុវត្ត​តាម​នីតិវិធី​ ​។​
​លោក​ថ្លែង​ថា​៖​ ​«​ខ្ញុំ​មិនទាន់​ជំរាប​បានទេ​ ​ព្រោះ​នេះ​ជា​នីតិវិធី​តុលាការ​កំពុង​អនុវត្ត​ ​ហើយ​អ្វី​ដែល​ខ្ញុំ​ជំរាប​បាន​ ​គឺ​ផ្នែក​វិ​ន័យ​ព្រះពុទ្ធសាសនា​ ​គឺ​ត្រូវ​បាន​មេគណៈ​សង្ឃ​ ​តម្រូវ​ឲ្យ​លា​ចាកសិក្ខាបទ​ហើយ​ ​ដើម្បី​ទៅ​អនុវត្ត​នីតិវិធី​ ​ដែល​មាន​ចំណុច​ណាមួយ​ដែល​តុលា​សង្ស័យ​»​ ​។​
​សារ​ព័ត៍​មាន​ខ្មែរ​ណាស់​ ​មិន​អាច​សុំ​ការ​បញ្ចា​ក់​ពី​លោក​ ​ខៀវ​ ​សុភ័គ​ ​និង​លោក​ ​ផា​ត​ ​សុផា​និ​ត​ ​ម​ន្រ្តី​នាំពា​ក្យ​ក្រសួងមហាផ្ទៃ​ ​និង​លោក​ ​ឯម​ ​កុសល​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​បានទេ​ ​ដោយសារ​ទូរសព្ទ​ពួក​លោក​មិន​អាច​ទាក់ទង​បាន​ ​ចំណែក​ ​លោក​ ​ហេង​ ​វុទ្ធី​ ​ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ចាម​ ​លើកឡើង​ថា​ ​លោក​មិនបាន​ដឹងរឿង​នេះ​ ​។​
​ប៉ុន្តែ​ ​លោក​ ​លី​ ​ប៊ុន​ឡុង​ ​អធិការ​រង​នគរបាល​ស្រុក​ចំការ​លើ​ ​បាន​ប្រាប់​សារ​ព​័ត៍​មាន​ខ្មែរ​ណាស់​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​កញ្ញា​ថា​ ​ដីកា​ការ​ចាប់ខ្លួន​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​គឺ​បាន​ចេញពី​ក្រសួងមហាផ្ទៃ​ ​ហើយ​អាជ្ញាធរ​ខេត្ត​មិនបាន​ដឹងរឿង​នេះ​ឡើយ​ ​។​
​លោក​ថ្លែង​ថា​៖​ ​«​ខាង​អធិការ​ស្រុក​ចំការ​លើ​ហ្នឹង​អត់​ដឹង​ដែរ​ទេ​ ​ដោយសារ​មាន​ដីកា​រ​ពី​ខាង​ក្រសួងមហាផ្ទៃ​ជា​អ្នក​មក​ចាប់​»​ ​។​
​លោក​ ​ថា​ច់ ​សេដ្ឋា​ ​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​លើកឡើង​ថា​ ​សមាគម​ន៌​ខ្មែរក្រោម​ ​កំពុង​តាមដាន​រឿង​នេះ​ ​ខណៈ​លោក​ក៏​មិនទាន់​ដឹង​ថា​ ​មាន​មូលហេតុ​​​អ្វី​ស្ថិត​ ​នៅ​ពីក្រោយ​នៃ​ការ​ចាប់ខ្លួន​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​។​ ​លោក​លើ​ឡើង​ថា​ ​ប្រសិនបើ​ព្រះ​ចៅអធិការ​រូប​នេះ​ ​ធ្វើ​ខុសវិន័យ​រហូតដល់​ថ្នាក់​បរា​ជិ​ក​ ​ឬ​ត្រូវ​ចាប់​ផ្សឹក​ ​គឺ​មិន​ត្រូវ​ប្រឈម​ការ​ឃុំ​ខ្លួន​ ​ក្រោយ​ពី​ពេល​ចាប់​ផ្សឹក​ហើយ​នោះ​ទេ​ ​ប៉ុន្តែ​ ​មកដល់ពេលនេះ​ ​គេ​នៅ​មិនទាន់​ដឹង​ថា​ ​តើ​ព្រះ​ចៅអធិការ​រូប​នោះ​ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កន្លែងណា​ឡើយ​ ​។​
​លោក​ថ្លែង​ថា​៖​ ​«​រហូត​មកដល់ពេលនេះ​ ​យើង​មិនទាន់​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ថា​ ​គេ​ចាប់​ផ្សឹក​ដោយសារ​រឿង​អី​ ​ហើយ​យកទៅ​ទុក​នៅឯណា​ ​ឬ​ចោទប្រកាន់​ពី​បទ​អី​ ​ក៏​យើង​មិនទាន់​ដឹង​»​ ​។​
​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​កញ្ញា​នេះ​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​កញ្ញា​ ​នគរបាល​ស្រុក​ ​ខេត្ត​ ​និង​ព្រះ​អនុ​មេគណ​ស្រុក​ ​និង​ព្រះមេ​គណ​ខេត្ត​កំពង់ចាម​ ​បាន​មក​ចុះ​នាំ​ខ្លួន​ ​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ ​។​
​សេចក្ដីប្រកាស​បន្ត​ថា​ ​ការ​ចាប់ខ្លួន​នេះ​ ​ធ្វើឡើង​ក្នុង​ស្ថានភាព​តក់ក្រហល់​ ​និង​មិន​បង្ហាញ​ដីកា​រ​តាម​នីតិវិធី​ច្បាប់​ឡើយ​ ​។​ ​ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត​ ​និង​គណៈកម្មការ​វត្ត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទូរសព្ទ​ទាំងអស់​ ​ដើម្បី​លុប​រូបថត​ ​ឬ​វីដេអូ​ ​ដែល​បាន​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់ខ្លួន​នេះ​ ​។​ ​បន្ទាប់ពី​ការ​នាំ​ខ្លួននេះ​ ​កុដិ​របស់​ព្រះអង្គ​ ​ប៉ោង​ សុ​ដា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចូល​រុះរើ​ ​ឆែកឆេរ​ ​និង​ពង្រាយ​កម្លាំង​យាមកា​រ​ជុំវិញ​វត្ត​យ៉ាង​តឹងរឹង​ ​៕​
Leave A Reply

Your email address will not be published.