អ្នកយកព័ត៌មាន កាសែត ព្រៃនគរ រិះគន់​ក្រុម​កម្លាំង​សមត្ថកិច្ច​ខ្មែរ​ថា មិនដឹង​ច្បាប់សារព័ត៌មាន​

0 144

ដោយ ថាច់ រដ្ឋា l VOKK

​អ្នកយកព័ត៌មាន នៃ​សារព័ត៌មាន ព្រៃនគរ ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រិះគន់​ក្រុមមន្ត្រី​សមត្ថកិច្ច​ខ្មែរ​ថា មិនដឹង​ពី​ច្បាប់ សារ ព័ត៌មាន ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកយកព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប ត្រូវបាន​ក្រុម​កង កម្លាំង​សមត្ថ កិច្ច ខ្មែរ​ដេញ​បង្ក្រាប​ឲ្យ​របួស កាលពី​ថ្ងៃ​សៅរ៍ ទី ០៤ ខែមករា ខណៈដែល​ពួកគេ​ចុះ​ទៅយក​ព័ត៌មាន ក្នុង​ព្រឹត្តិការណ៍ បំបែក ហ្វូង បាតុកម្ម​របស់​គណ​កប្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ។ ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកយកព័ត៌មាន សារព័ត៌មាន ព្រៃនគរ ម្នាក់​ត្រូវបាន​ក្រុម​សមត្ថកិច្ច​រឹប​យក​ម៉ាស៊ីនថតរូប​មួយគ្រឿង និង​បាន​លុប ចោល​រូបថត​របស់គាត់​ទាំងអស់ ។ មន្ត្រី​ក្រសួង​ព័ត៌មាន​ខ្មែរ​ថា ខ្លួន​មិនបាន​ដឹង​ពី​រឿងនេះ​ទេ ។​

លោក ស៊ឺន ចែង ចើន (រូបកណ្ដាលកាន់ម៉ាស៊ីនថតរូប) ថតរូបនៅទីលានប្រជាធិបតេយ្យ។ រូបថតៈ ហេង ស៊ីនិត
លោក ស៊ឺន ចែង ចើន (រូបកណ្ដាលកាន់ម៉ាស៊ីនថតរូប) ថតរូបនៅទីលានប្រជាធិបតេយ្យ។ រូបថតៈ ហេង ស៊ីនិត

អ្នកយកព័ត៌មាន កាសែត ព្រៃនគរ រិះគន់​ក្រុម​កម្លាំង​សមត្ថកិច្ច​ខ្មែរ​ថា មិនដឹង​ច្បាប់សារព័ត៌មាន​

លោក សឺ​ន ចែង ចើ​ន អ្នកយកព័ត៌មាន​ឲ្យ សារព័ត៌មាន ព្រៃនគរ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ក្រុម កង កម្លាំង​សមត្ថកិច្ច​ខ្មែរ​បង្ក្រាប​ដោយ​ដំបងឆក់ និង​បាន​រឹប​យក​ម៉ាស៊ីនថតរូប​របស់ខ្លួន​មួយគ្រឿង នៅ​ទីលាន ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី ០៤ ខែមករា បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម រិះគន់​រដ្ឋាភិបាល​ខ្មែរ​ថា ទង្វើ របស់​អាជ្ញាធរ ដែល​បាន​បំពាន មក លើ​រូបលោក និង អ្នកយកព័ត៌មាន​ដទៃទៀត​នោះ ជាការ​រំលោភ​សិទ្ធិមនុស្ស និង​ខ្វះ​ការយល់ដឹង​ខាង​របប សារព័ត៌មាន ដែល អ្នកយកព័ត៌មាន​ត្រូវមាន​សិទ្ធិ​ចូលទៅ​យក​ព័ត៌មាន នៅ​គ្រប់​ទីកន្លែង ឬ គ្រប់​ព្រឹត្តិការណ៍​ដែល​បានកើត ឡើង​នៅក្នុង សង្គម ។ លោក​បន្តថា ផ្ទុយ​ពីនេះ អាជ្ញាធរ​បាន​បង្ក្រាប​ម​កលើ​រូប លោក​ទាំង​កម្រោល ដូចជា​ការបង្ក្រាប​ទៅលើ ក្រុមបាតុករ ដែរ ។​

លោក សឺ​ន ចែង ចើ​ន បាន​មានប្រសាសន៍ថា​៖

“​ខ្ញុំ​បាន​ពាក់​កាត​ពាក់​អ៊ី​ហ្នឹង ត្រឹមត្រូវ ។ ខ្ញុំ​យល់ឃើញថា ក្នុង​វិជ្ជាជីវៈ សារព័ត៌មាន យើង​មានច្បាប់​ថា ក្នុង ព្រឹត្តិការណ៍​ចឹ​ងៗ យើង​ត្រូវ​ទៅ​ថត​យក​ទិដ្ឋភាព​ទាំងអស់​ហ្នឹង ដើម្បី​យើង​មក​ទៅ​ផ្សព្វផ្សាយ ។ ហើយ ឃើញ ថា ពួក​អាជ្ញាធរ ក៏ដូចជា​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ ដំបង​ខែល មក​បង្ក្រាប​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ ឆក់យក កា​ម៉ា​រ៉ា​ខ្ញុំ លុប​រូបភាព រូប​អ៊ី ចោល​ចឹ​ង ខ្ញុំ​ថា វា​ខុស​ជាការ​ខុស​ទៅលើ​របប​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​ខ្ញុំ​ថា ពួក​ហ្នឹង ខ្ញុំ​ហៅថា មិនដឹង​ច្បាប់សារព័ត៌មាន​តែម្ដង ព្រោះ​គេ​មក បង្ក្រាប​យើង ដូច​បង្ក្រាប លើ បាតុករ ចឹ​ង ម៉​ង “ ។​

លោក ហ៊ុន វីរៈ អគ្គនាយករង​ទទួលបន្ទុក​ខាង​ព័ត៌មាន និង ផ្សាយ​សំឡេង នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ប្រាប់ វិទ្យុ សំឡេង​កម្ពុជា​ក្រោម​ថា លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ និង ថា​នេះ​ជា​រឿង​របស់​សាលាក្រុង ។​

​លោក ហ៊ុន វីរៈ ថ្លែងថា​៖

“​ឱ ! ខ្ញុំ​អត់​ដែរ​ទេ ។ អត់​ដឹង​ទេ អត់​ដឹង​ដែរ ព្រោះ​អាហ្នឹង វា​នៅ​សាលាក្រុង​” ។​

​សូមបញ្ជាក់ថា កាលពី​ខែមេសា ឆ្នាំ ២០១៣ លោក លី ឈូ​ន ចាងហ្វាង កាសែត ព្រៃនគរ ដែលមាន​មូលដ្ឋាន នៅ​កម្ពុជា អ្នកគ្រប់គ្រង​ការផ្សាយ កាសែត ព្រៃនគរ និង ក្រុមគ្រួសារ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​នៅ​ច្រក ព្រំដែន​ខេត្តតាកែវ និង ខេត្ត​មាត់ជ្រូក អស់ ៤៨ ម៉ោង ខណៈដែល​លោក និង គ្រួសារ បានធ្វើ​ដំណើរ​ទៅ​ស្រុក កំណើត​នៅ​កម្ពុជា​ក្រោម ដើម្បី សួរសុខទុក្ខ​ម្ដាយ​ឱ​ពុក ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។ អាជ្ញាធរ​វៀតណាម​បាន​ពិន័យ ប្រា​ក់លោក ៣០ លាន​ដុង ដែល​ស្មើនឹង ១.៥០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​មាន​សេរីភាព​ត្រឡប់មក​ប្រ ទេស​កម្ពុជា​វិញ ៕​

 

Leave A Reply

Your email address will not be published.