មន្ត្រីជាន់ខ្ពស់ផ្នែកសេរីភាពសាសនាអន្តរជាតិ ថ្លែងអំពីសេរីភាពសាសនា នៅកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានធ្វើ សន្និបាតប្រចាំឆ្នាំ ២០១៨ រយៈពេលបីថ្ងៃ គឺ នៅថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងចេញផែនការជាក់ស្ដែងសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០១៩ ។ សន្និបាតនេះ បានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមានថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងវាគ្មិនបរទេស បានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវាគ្មិនជាតំណាងអង្គការអន្តរជាតិ មកពីស្ថាប័នផ្សេងៗ និងសមាជិកព្រឹទ្ធសភាអាមេរិកផងដែរ ។

នៅក្នុងឱកាស អ្នកស្រី Tina L. Mufford ជាមន្ត្រីជាន់ខ្ពស់ផ្នែកវិភាគនយោបាយរបស់គណៈកម្មការសហរដ្ឋអាមេរិកទទួលផ្នែកសេរីភាពសាសនាអន្តរជាតិ បានថ្លែងអំពីសេរីភាពសាសនា នៅកម្ពុជាក្រោម សន្និបាតប្រចាំឆ្នាំ ២០១៨ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖