​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា​ ​១​៩​៧​៦​ ​មួយ​រូប​ ​ជំរុញ​ឲ្យ​ខ្មែរក្រោម​ ​រួមគ្នា​ ​ដើម្បីកុំឲ្យ​ប្រវត្តិសាស្ត្រ​ជាន់​ដាន​

0 302

ដោយ គឹម សាវតា

សាក្សី​ក្នុង​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា​ ​១​៩​៧​៦​ មួយ​រូប​ ​អះអាង​មូលហេតុ​ ​ដែល​ព្រឹត្តិការណ៍​ក្រោក​ឡើង​បះបោរ​ប្រឆាំង​ការជិះជាន់​ ​របស់​វៀតណាម​ ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ជោគជ័យ​ ​ព្រោះ​មាន​ខ្មែរក្រោម​ ​មួយ​ចំនួន​ ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​វ​ត​ណាម​ ​អំពី​គម្រោង​បះបោរ​ ​។​ ​ករណី​នេះ​ ​លោក​ចាត់ទុកថា​ ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ខ្មែរក្រោម​ ​ហើយ​ជំរុញ​ឲ្យ​ខ្មែរក្រោម​ ​ជំនាន់​ក្រោយ​ ​រួមគ្នា​ជា​ធ្លុងមួយ​ ​ដើម្បីឲ្យ​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ ​ទទួល​បាន​ជោគជ័យ​ ​។​

រូបថតព្រះឆាយាល័ក្ខណ៍វីរបុរសជាតិកម្ពុជាក្រោម និងវីរសមណៈខ្មែរក្រោម
រូបថតព្រះឆាយាល័ក្ខណ៍វីរបុរសជាតិកម្ពុជាក្រោម និងវីរសមណៈខ្មែរក្រោម

កាលពី​ ​៤​៥​ ​ឆ្នាំ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ងើបឡើង​ធ្វើ​ចលនាតស៊ូ​រំដោះ​ទឹកដី​កម្ពុជាក្រោម​ ​ចេញពី​ការ​គ្រប់គ្រង​អំណាច​របស់​ប្រទេស​វៀតណាម​ ​។​ ​ព្រឹត្តិការណ៍​ថ្ងៃ​ ​១​៦​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​កើតឡើង​ដោយ​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ចង់​រស់នៅ​ក្រោម​របប​អាណានិគម​យួន​ ​និង​ចង់បាន​សិទ្ធិ​ម្ចាស់ការ​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម​ ​ហើយក៏​បាន​បង្កើត​ល​នា​មួយ​ឈ្មោះថា​ ​«​រណសិរ្ស​សេរីភាព​ជាតិ​ ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​»​ ​ដែល​មាន​លោក​ ​សឺ​ង​ ​ញ៉​ ​ជា​ប្រធាន​ ​និង​លោក​ ​កៀង​ ​ហ៊ាន​ ​ជា​អនុប្រធាន​ ​។​ ​ប៉ុន្តែ​ ​ការ​តស៊ូ​នោះ​ ​មិនបាន​ជោគជ័យ​នោះ​ទេ​ ​។​

​ក្នុង​ថ្ងៃ​ប្រា​រ​ព្វ​ខួប​ ​៤​៥​ ​ឆ្នាំ​នៃ​ទិវា​តស៊ូ​រ​ទាមទារ​សិទ្ធិ​សេរីភាព​រស់រាន​មានជីវិត​ ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​ដែល​គ្រប់គ្រង​អំណាច​ដោយ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ស្ថិតនៅ​សហគមន៍​បូរី​ព្រៃនគរ​ ​ភូមិ​គោក​ឃ្លា​ង​ ​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធាន​បទ​ ​«​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា​ ​ជា​ឥទ្ធិពល​ដល់​បច្ឆាជន​ខ្មែរក្រោម​ ​គួរ​ចងចាំ​»​ ​។​

​ប្រធានប្រតិបត្តិ​ ​នៃ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​គឺ​ ​លោក​ ​សឺ​ន​ យឿ​ង​ ​ដែល​ជា​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ ​មានប្រសាសន៍ថា​ ​ការជិះជាន់​របស់​វៀតណាម​ ​គឺ​ធ្វើឲ្យ​ខ្មែរក្រោម​ឈឺចាប់​ ​ទើប​បង្កើត​ឡើង​ ​ព្រឹត្តិការណ៍​តស៊ូ​ថ្ងៃ​ទី​ ​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​នេះ​ឡើង​ ​ដោយ​មិនបាន​គិតថា​ ​បាន​ទទួលជោគជ័យ​ ​ឬ​មិន​ជោគជ័យ​នោះ​ទេ​ ​។​ ​លោក​បន្ត​ថា​ ​នៅ​ពេល​ព្រឹត្តិការណ៍​ជិតដល់​ថ្ងៃ​ បែ​ជា​មាន​ខ្មែរក្រោម​មួយ​ចំនួន​តូច​ ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​វៀតណាម​ ​ឲ្យដឹង​ពី​គម្រោង​នេះ​ ​ទើប​ធ្វើឲ្យ​គម្រោង​មិនបាន​ជោគជ័យ​ ​។​ ​ករណី​នេះ​ ​ក្នុងនាម​លោក​ជា​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់​រួមគ្នា​ជា​ធ្លុងមួយ​ ​ទើប​អាច​ទាមទារ​សិទ្ធិ​សេរីភាព​ ​ជូន​ខ្មែរក្រោម​បាន​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​«​ការ​មិនបាន​ជោគជ័យ​ហ្នឹង​គឺ​ដោយសារតែ​គ្នាយើង​អញ្ចឹង​ ​ហើយ​បាន​ខ្ញុំ​គិតថា​ ​យើង​មាន​កម្មវិធី​នេះ​ ​យើង​ធ្វើ​ដើម្បីឲ្យ​យុវជន​យើង​ជំនាន់​ក្រោយ​ ​ពិចារណាមើល​ថា​ពី​សមត្ថភាព​ហើយគ្នា​ឯង​យើង​ហ្នឹង​ ​សំខាន់​អា​ផ្ទៃក្នុង​ហ្នឹង​ ​អា​ផ្ទៃក្នុង​ហ្នឹងហើយ​ដែល​ធ្វើឲ្យ​យើង​បរាជ័យ​ច​»​ ​។​

​តែ​ទោះជាយ៉ាងណា​លោក​ ​សឺ​ន​ យឿ​ង​ ​អះអាង​ថា​ ​រហូត​មកដល់ពេលនេះ​ ​គឺ​មិន​អាច​តស៊ូ​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ ​បាន​នោះ​ទេ​ ​ព្រោះ​ជា​ការ​តស៊ូ​បែប​ខុសច្បាប់​ ​ពោល​ពេលនេះ​ ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំងអស់​អាច​រួមគ្នា​ជា​ធ្លុងមួយ​តស៊ូ​តាម​ផ្លូវច្បាប់​ ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ​។​ ​

ដើម្បី​រួមគ្នា​ជា​ធ្លុងមួយ​ ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជាក្រោម​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​បាន​រួមគ្នា​បង្កើត​ជា​លេខាធិការ​មួយ​ ​ដែល​ជួយ​សម្របសម្រួល​ការងារ​ ​អង្គការ​សមាគម​ ​ខ្មែរ​កម្ពុជា​ ​ឲ្យ​ធ្វើការ​រួមគ្នា​ជា​ធ្លុងមួយ​ ​។​

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា ចូលរួម​ពិធី​រំឭក​ខួប​ ​៤​៥​ ​ឆ្នាំ​ ​នៃ​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា ១៩៧៦
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា ចូលរួម​ពិធី​រំឭក​ខួប​ ​៤​៥​ ​ឆ្នាំ​ ​នៃ​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា ១៩៧៦

​លោក​ ​ប៊ុន​ ​មុនី​ ​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​បន្ទាប់ពី​ចប់​ការ​ប្រា​រ​ព្វ​ខួប​ ​៤​៥​ ​ឆ្នាំ​ថ្ងៃ​ ​១​៦​ ​វិច្ឆិកា​ ​ឆ្នាំ​១​៩​៦​ ​ថា​ ​ក្រោយ​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ ​សរុប​ចំនួន​ ​៩​ ​បាន​មក​រួមគ្នា​ ​ធ្វើការ​ជាមួយ​គ្នា្ន​ក្នុង​គោលដៅ​តែមួយ​មក​ ​គឺ​កិច្ចការ​នានា​ហាក់​មានប្រសិទ្ធិភាព​ ​និង​ទទួលជោគជ័យ​ច្រើន​ ​ក្នុង​ការ​ជួយ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​លោក​ ​ប៊ុន​ ​មុនី​ ​«​បញ្ហា​មួយ​ចំនួន​ ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​អី​ផ្សេងៗ​ ​ដែល​វា​មាន​ភ្ជាប់​ ​ជាមួយ​បញ្ហា​ខ្មែរក្រោម​ ​គឺ​ភាគច្រើន​ពួក​ខ្ញុំ​ក្នុងនាម​អង្គការ​ ​សមាគម​ខ្មែរក្រោម​ហ្នឹង​ ​មក​ប្រ​ជុំគ្នា​ដើម្បី​យើង​រៀបចំ​ធ្វើ​កិច្ចការ​ងារ​ហ្នឹង​ ​បង្ហាញ​ដល់​សាធារណជន​ឲ្យ​គេ​បាន​ដឹង​ ​បាន​លឺ​ ​បានឃើញ​នូវ​អ្វី​ ​ដែល​ជា​ធាតុ​ពិត​ខ្មែរក្រោម​កំពុងតែ​ប្រឈម​ ​និង​មាន​បញ្ហា​ ​ហើយ​ជា​ការ​មួយ​ដើម្បី​ប​ញ្ជ្រៀ​ប​ឲ្យ​បងប្អូន​យើង​ជំនាន់​ក្រោយ​ហ្នឹង​បាន​យល់​ដឹង​ ​និង​ពិចារណា​នូវ​សភាព​ការ​ទាំងឡាយ​ ​ដើម្បី​យើង​ធ្វើ​អី​កុំឲ្យ​យើង​មានការ​បែកបាក់​»​

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​មានប្រសាសន៍ថា​ ​ព្រឹត្តិការណ៍​ថ្ងៃ​ ​១​៦​ ​វិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ឈឺចាប់​ ​ហើយ​ត្រូវ​ចងចាំ​ព្រមទាំង​ទាញ​យក​បទពិសោធន៍​មក​ប្រើប្រាស់​ឲ្យ​កាន់តែ​មានប្រយោជន៍​ ​និង​ខាតបង់​តិច​ ​។​

​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​«​សម្រាប់​យើង​ជា​យុវជន​ជំនាន់​ក្រោយ​ ​គឺ​សោកស្ដាយ​ ​ចំពោះ​អ្វី​ ​ដែល​ជា​ការ​ក្រោក​ឡើង​តស៊ូ​ ​នៅ​ពេល​នោះ​ ​គឺ​ដោយសារតែ​ការ​ប្រើ​អំពើ​ហិង្សា​ ​។​ ​ការ​ប្រើ​អំពើ​ហិង្សា​ហ្នឹង​ធ្វើឲ្យ​បាត់បង់ជីវិត​ ​ធ្វើឲ្យ​មានការ​កាប់​សម្លាប់​ ​ធ្វើឲ្យ​មានការ​ចាប់​ដាក់គុក​ ​ដាក់​ពន្ធ​នាគា​រ​អី​ជាដើម​ ​អា​ហ្នឹង​ជា​អំពើ​មួយ​ដែល​យើង​សោកស្ដាយ​ ​។​ ​បើ​យើង​និយាយ​ ​អំពី​សម័យកាល​បច្ចុប្បន្ននេះ​ ​ព្រឹត្តិការណ៍​ដូច​ ​១​៦​ ​វិច្ឆិកា​ ​នេះ​ ​គួរតែ​ជៀសវាង​ ​ប៉ុន្តែ​ ​អ្វី​ដែល​ជា​គំរូ​វីរជន​ ​វីរភាព​ក្លាហាន​របស់​យុទ្ធជន​ ​យុទ្ធនា​រី​ ​នា​សម័យកាល​នោះ​ ​យើង​សូម​កោតសរសើរ​»​ ​។​

ក្រៅពី​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ឯកភាព​គ្នា​ជា​ធ្លុងមួយ​ ​ដើម្បី​ធ្វើការ​រួមគ្នា​ក្នុង​ការ​ទាមទារ​ឲ្យ​វៀតណាម​ ​ផ្ដល់​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​លើ​ដែនដី​កម្ពុ​ក្រោម​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​រស់នៅ​ប្រកបដោយ​សិទ្ធិ​សេរី​ស្មើមុខ​ស្មើ​មាត់​ ​ដូច​ជាតិសាសន៍​ដទៃ​ផង​ដែរ​ ​៕​

Leave A Reply

Your email address will not be published.