អំពីយើងខ្ញុំ

សារព័ត៌មាន ព្រៃនគរ​
​បាន​បង្កើត និង ផ្សព្វផ្សាយ​តាម​អិន​ធើ​ណិ​ត ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨
​បាន​អាជ្ញាប័ណ្ណ​បោះពុម្ព​កាសែត ប្រចាំ​សប្ដាហ៍ នៅ​ប្រទេស​កម្ពុជា ចាប់ពី ពីថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០១០

​សារព័ត៌មាន ព្រៃនគរ  បង្កើតឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ដំណឹង​ផ្សេងៗ​ទាក់ទង​នឹង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម និង​នៅ​ជុំវិញ​ពិភពលោក សម្រាប់​ជនជាតិខ្មែរ​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស បាន​ជ្រាប​ជា​ព័ត៌មាន​អំពី​ខ្មែរ ក្រោម ។​

​មកដល់​ឆ្នាំ​ថ្មី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ មាន​អាយុកាល ៥ ឆ្នាំ ហើយ បើ​គិត​ចាប់តាំងពី​សារព័ត៌មាន​មួយ​នេះ បានធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រ ព័ន្ធ​អិន​ធើ​ណិ​ត កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។ រយៈពេល ៥ ឆ្នាំនេះ ការបោះពុម្ព​ជា​កាសែត​ប្រចាំ​សប្តាហ៍ នៅ​ប្រទេស​កម្ពុជា​ទើប​បានតែ ៣ ឆ្នាំ ប៉ុណ្ណោះ ។

ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយ​ប្រចាំ​សប្តាហ៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​បាន​ចំនួន ១០២ លេខ និង​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់​ថ្ងៃទី ០១ ខែមករា​ឆ្នាំ ២០១៣ បាន​បោះពុម្ព​ជា កាសែត​ប្រចាំ​សប្តាហ៍​នៅ​ប្រ ទេស​កម្ពុជា​បាន​ចំនួន ៣៤ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួល​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។​

​ការផ្សាយ​តាម​គេហទំព័រ​៖

​ចាប់តាំងពី​បាន​បង្កើត​ឡើងមក សារព័ត៌មាន ព្រៃនគរ បានធ្វើការ​ផ្សព្វ ផ្សាយ​ព័ត៌មាន​តាមរយៈ គេហទំព័រ​ប្លក់​ដែលមាន​អាស័យដ្ឋាន www.preynokornews.blogspot.com ហើយ​យើងខ្ញុំ​បាន​ចុះផ្សាយ នូវ​អត្ថបទ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ និង កាសែត ព្រៃនគរ ជា​ឯកសារ PDF ជា​រៀងរាល់​ថ្ងៃអាទិត្យ​បន្ទាប់​កាសែត​បាន​បោះពុម្ព​ចេញផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បាន​បង្កើត​នូវ​គេហទំព័រ​ថ្មី​មួយទៀត​ដែលមាន​អាស័យដ្ឋាន www.preynokornews.info ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​មិត្ត​អ្នកអាន ក្នុង​ការចូល​តាមដាន​ព័ត៌មាន​ថ្មីៗ និង​សិក្សា​ស្រាវ ជ្រាវ​នូវ​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ ដែល​បាន​ចុះផ្សាយ នៅលើ​គេហទំព័រ​ថ្មី​មួយ​នេះ ។ ក្នុង​លើ​គេហ​ព័រ​ថ្មី​នេះ យើងខ្ញុំ​នឹងធ្វើ​ការចុះផ្សាយ នូវ​ព័ត៌មាន​ជាតិ  អន្តរជាតិ​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ព្រឹត្តិ ការណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម ប្រ  វ​ត្តិ​អ្នកមាន​កេរ្តិ៍ឈ្មោះ​ខ្មែរក្រោម (​នរណា​ខ្លះ​នៅ​កម្ពុជា​ក្រោម​?) និង​ព្រះ ពុទ្ធសាសនា ជាដើម ។​

​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​៖

ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ យើងខ្ញុំ​បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​ទាំងនេះ នៅតាម​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា Facebook  និង Twitter ផងដែរ ។ តាមរយៈ​បណ្ដាញ​សង្គម​ទាំងនេះ  លោក​អ្នកនឹង​ទទួលបាន​ព័ត៌មាន​ថ្មី នៅលើ​ទំព័រ Facebook និង Twitter របស់លោក​អ្នក ប្រសិនបើ​លោកអ្នក​ចុច​ភ្ជាប់​ចូល​ជា​សមាជិក នៃ​ទំព័រ Facebook និង Twitter របស់ សារព័ត៌មាន ព្រៃនគរ ។​

​ទូរទស្សន៍ ព្រៃនគរ (PTV)៖

​នៅ​ឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ បាន​បន្ថែម “​កម្មវិធី​ទូរទស្សន៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​” មួយទៀត ដែល​កម្មវិធី​នេះ យើងខ្ញុំ​មាន​ធ្វើ​សេចក្ដីរាយការណ៍​ជា​វីដេអូ​ខ្លីៗ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម Youtube ដែលមាន​អាសយដ្ឋាន www.youtube.com/user/preynokornews ។ សម្រាប់​លោកអ្នក​ដែលមាន​ភ្ជាប់​ប្រព័ន្ធ អិន​ធើ​ណិ​ត អាច​ចូល​ទស្សនា​នូវ​កម្មវិធី​ទូរទស្សន៍​របស់​យើងខ្ញុំ បាន​គ្រប់ ពេលវេលា ។​

ផលិតកម្ម ព្រៃនគរ​៖

​ឆ្នាំ ២០១២ កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ បាន​ផលិត​ថាស​ស៊ី​ឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមាន​ចំណងជើង​ថា “​នឹក​ស្រុក​” ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​ទាំងនេះ​ទាក់ទង​នឹង​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និពន្ធ និង​រៀប រៀង​ដោយ លោក សឺ​ង សម្រេច ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ថាស​ស៊ី​ឌី​ចម្រៀង​នេះ យើងខ្ញុំ​មាន​ដាក់លក់​នៅ​សហរដ្ឋអាមេរិក និង​នៅ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រ ចាំ​រដ្ឋ​និង​ប្រទេស​នានា ។​

ឆ្នាំ​ថ្មី​នេះ យើងខ្ញុំ​មាន​គម្រោង​ថា​នឹង​ផលិត Vol ថ្មី​ជា​បន្តទៀត ដើម្បី​បាន​បំរើ​អារម្មណ៍​លោកអ្នក​គ្រប់​មជ្ឈដ្ឋាន ។​

បោះពុម្ព​ជា​កាសែត​ នៅ​កម្ពុជា​៖

ដោយ​យល់ឃើញថា  ពលរដ្ឋ​ខ្មែរ​និង​ខ្មែរក្រោម មាន​កង្វះខាត​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​អិន​ធើ​ណិ​ត ទើបគណៈកម្មការ សារព័ត៌មាន ព្រៃនគរ សម្រេច ធ្វើការ​បោះពុម្ព​ជា​កាសែត​ចេញផ្សាយ​ប្រចាំ​សប្តាហ៍ នៅទីក្រុង​ភ្នំពេញ ហើយ​បាន​ចែកចាយ​ទៅដល់​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពួកគាត់​បានទទួល​នូវ​ព័ត៌មាន​ថ្មីៗ ស្តីអំពី​ស្ថានភាព​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​ និង​នៅក្នុង​ពិភពលោក ។​

លិខិតអនុញ្ញាត​ច្បាប់​ ​នៅ​កម្ពុជា​៖

នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ ក្រ​សួង​ព័ត៌​មាន បាន​ចេញ​​សេច​ក្ដី​ប្រ​​កាស​លេខ ៣២៥ ព.ម/ប្រក ដោយ​​អនុញ្ញាត​​ឲ្យ​​គេហ​ទំ​ព័រ សារ​ព័ត៌​មាន ព្រៃន​គរ (WWW.PREYNOKORNEWS.INFO) ផ្សាយ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ស្រប​តាម​ច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌​មាន នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា ។