អា​ប្រា​ហាម លីន​ខូ​ន​

0 149

​អា​ប្រា​ហាម លីន​ខូ​ន ជា​ប្រធានាធិបតី​ទី ១៦ របស់​សហរដ្ឋអាមេរិក ។ សម្រាប់​អ្នក​ដែល​គាំទ្រ​ការរំលាយ​របប​ទាសភាព បានចាត់ទុក​គាត់ ជា​កំពូល​មនុស្ស​ដើម្បី​សេរីភាព​នៃ​មនុស្សលោក ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ និង អ្នកប្រវត្តិសាស្ត្រ​អាមេរិកកាំង  បានចាត់ទុក​គាត់​ជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ​ទី ១ ក្នុងចំណោម​ប្រធានាធិបតី​ដ៏​អស្ចារ្យ​ទាំង ៣ របស់​សហរដ្ឋអាមេរិក (២ នាក់​ទៀត គឺ George Washington និង Franklin D. Roosevelt)  ។​

​អា​ប្រា​ហាម លីន​ខូ​ន (Abramham Lincoln) បានកើត​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយមាន​ឪពុក​ជា​ជាងឈើ​ម្នាក់​ឈ្មោះ ថូ​ម៉ាស លីន​ខូ​ន (Thomas Lincoln) និង ម្តាយ​ឈ្មោះ ណេ​ន​ស៊ី (Nancy) នៅក្នុង​ផ្ទះ​ឈើ​ដ៏​តូច​មួយ​នៅ តំបន់ ហា​ឌី​ន (Hardin County) រដ្ឋ​ខេន​ថាក់​ឃី (Kentucky) ។ ម្តាយ​របស់គាត់​បាន​ស្លាប់​នៅពេលដែល​គាត់​ទើបតែ​មាន​អាយុ ៩​ឆ្នាំ ហើយ​ឪពុក​គាត់​ក៏បាន​រៀបការ​ម្តងទៀត​។ គាត់​និង​ម្តាយ​ក្រោយ​របស់គាត់ ចុះសម្រុង​គ្នា​យ៉ាង​ល្អ ដែល​គាត់​ហៅ​គាត់​ថា ” ម៉ែៗ​” ពេញៗ​មាត់ ។ បើទោះជា​យ៉ាងនេះ​ក្តី ទំនាក់ទំនង​របស់គាត់​និង​ឪពុក​របស់គាត់​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពីគ្នា ម្តង​បន្តិចៗ ។ គាត់​ចំនាយពេល​ប្រហែល​តែ ១៨​ខែ​ប៉ុណ្ណោះ​នៅ​សាលា​រដ្ឋ ក្រៅពីនេះ​គាត់​បាន​បង្រៀន​ខ្លូន​គាត់​ពី​របៀប​អាន និង សរសេរ​។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អាន​សៀវភៅ​ជាទីបំផុត​។ គាត់​ធ្លាប់បាន​និយាយថា ” ខ្ញុំ​មិនបាន​រៀន​ជាមួយ​អ្នកណាម្នាក់​ទេ​” (I learn with no body) ។​

អាប្រាហាម លីនខូន (Abraham Lincoln) ប្រធានាធិបតី ទី ១៦ របស់សហរដ្ឋអាមេរិក ។ កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៨០៩-ស្លាប់នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៨៦៥ (អាយុ ៥៦ ឆ្នាំ) ។ រូបថតនៅខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។ www.wikipedia.org
អាប្រាហាម លីនខូន (Abraham Lincoln) ប្រធានាធិបតី ទី ១៦ របស់សហរដ្ឋអាមេរិក ។ កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៨០៩-ស្លាប់នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៨៦៥ (អាយុ ៥៦ ឆ្នាំ) ។ រូបថតនៅខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។ www.wikipedia.org

អា​ប្រា​ហាម លីន​ខូ​ន​

​ជីវិត​ស្នេហា​៖

​គាត់​បានចាប់ផ្តើម​ទាក់ទង​នារី ម្នាក់​ឈ្មោះថា អាន រុទ​លេ​ដ​ជ៏ (Ann Rutledge) នៅពេលដែល​គាត់​មាន​អាយុ ២៦ ឆ្នាំ តែ​គួរ​ឲ្យ​សោកស្តាយ​ព្រោះ​នារី​ម្នាក់​នៅបាន​ស្លាប់​នៅពេល​ក្រោយ​បន្តិច​មក ដោយសារ ជម្ងឺ​គ្រុនពោះវៀន​។ បន្ទាប់មក​នៅ​ឆ្នាំ ១៨៤០ គាត់​បាន​ជួប​នារី​អ្នកមាន​ម្នាក់​ឈ្មោះថា ម៉ា​រី ថូត (Mary Todd) ហើយ​បាន​រៀបការ​ជាមួយគ្នា​នៅ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ១៨៤២ ។ ពួកគេ​មានកូន​ជាមួយគ្នា ៤​នាក់​សុទ្ធតែ​ប្រុស តែ​៣​នាក់​បាន​ស្លាប់​មុនពេល​ដែល​គេរ​ស់បាន​ដល់​អាយុ ១៨​ឆ្នាំ ហើយ​កូនប្រុស​តែ​ម្នាក់​ដែល​នៅរស់​បាន​កាន់តំណែង​ជា រដ្ឋលេខាធិការ​ខាង​សង្គ្រាម (​ជា​មនុស្ស​ជំនិត​ម្នាក់​ក្នុង​ខុ​ទ្ទិ​ការ​ល័យ​ប្រ​ធា នា​ធិបតី​)​។​

​ដំណើរ​ជីវិត និង ការងារ​៖

គាត់​ចាប់ ផ្តើមធ្វើ​នយោបាយ​នៅ​ឆ្នាំ ១៨៣២ នៅពេលដែល​គាត់​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​សភា​ប្រចាំ រដ្ឋ​អ៊ី​លីណ​យ (Illinois) ។ ដោយ​មិន​ទទួលបាន​ជ័យជំនះ គាត់​បាន​ទៅធ្វើជា ម្ចាស់​បុ​ស្តិ៍​ប្រេ​ស​ណី​យ៍ និង​ជា​អ្នកត្រួតពិនិត្យ​ដីធ្លី (County Surveyor) ។ ពីរ​ឆ្នាំ​ក្រោយមក គាត់​ក៏បាន​ទទួល​ជ័យជំនះ ហើយ​បាន​ធ្វើជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ អ៊ី​លីណ​យ អស់​រយៈពេល ៤ អាណត្តិ ជាប់ៗ​គ្នា ។ នៅ​ឆ្នាំ ១៨៤៦ គាត់​ក៏​ត្រូវបាន​ជាប់ឆ្នោត​ឲ្យ​កាន់តំណែង​អ្នកតំណាង​រដ្ឋ​នៅ​សភា​ជាន់​ទាប​របស់​សហរដ្ឋអាមេរិក ១ អាណត្តិ ដែលមាន​រយៈពេល ២ ឆ្នាំ ។ គាត់​បាន​ចាក​ចេញពី​នយោបាយ​ហើយ​បាន​ទៅ​ប្រកប​អាជីព​ជា​មេធាវី អស់​រយៈពេល ១០ ឆ្នាំ ពី​ឆ្នាំ ១៨៤៩ ដល់​ឆ្នាំ ១៨៥៩ ដែល​គាត់​បានឈ្នះ​រឿង​ក្តីក្តាំ​ជាច្រើន ។ ក្នុងកំឡុងពេល​នោះ​ដែល គាត់​បាន​បង្រៀន​ខ្លូន​ឯង​ជាខ្លាំង ដោយបាន អាន សៀវភៅ ច្បាប់​ជាច្រើន ជាពិសេស​សៀវភៅ​ច្បាប់​ដ៏​ល្បីល្បាញ (Commentaries on Law of England)​។ នៅ​ឆ្នាំ ១៨៦០ គាត់​បាន​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី ហើយ​ក៏បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី ១៦ របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៨៦០ ដោយ​យកឈ្នះ​បេក្ខភាព ៣​រូប​ទៀត​មកពី គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​ខាងត្បូង និង គណបក្ស វី​ជ (Whig) ។​

​គោលនយោបាយ​ចំបង​របស់គាត់​ក្នុងការ​បំបាត់​របប​ទាសភាព បានធ្វើ​ឲ្យ​រដ្ឋ​ខាងត្បូង​ដែល​ពឹង​ផ្អែកលើ​កសិកម្ម​ដែល​ត្រូវការ​កម្លាំង​ទាសករ​ច្រើន ចាប់ផ្តើម​ដកខ្លួន​ម្តង​មួយៗ ហើយ​បង្កើតជា​សហព័ន្ធ​មួយ ទៀត​ដែល​ហៅថា រដ្ឋ​សហព័ន្ធ​អាមេរិក (Confederates States of America)​។ សង្គ្រាម​ក្នុងស្រុក​បានចាប់ផ្តើម​នៅ​ឆ្នាំ​បន្ទាប់ ហើយ​ចប់​ទៅវិញ​នៅ​ឆ្នាំ ១៨៦៥ ដោយ​ខាង​សហរដ្ឋ​អា​មេ​រិច ទទួលបាន​ជ័យជំនះ​តែ​ទទួល​នូវ​ការខាតបង់​យ៉ាងច្រើន​ជាទីបំផុត ។ កំឡុងពេល​សង្គ្រាម​នៅ​ថ្ងែ​ទី ០១ ខែមករា ឆ្នាំ ១៨៦៣ គាត់់​បានចេញ​សេចក្តីប្រកាស​ពី​ការលុបបំបាត់​របប​ទាសភាព (Emancipation Proclamation) ដែល​បាន​ដោះលែង​ទាសករ​ចំនួន ៣ លាន ១ សែន​នាក់ និង​បន្តទៅ​ដោះលែង​ឲ្យ​អស់​សំដៅ​លុបបំបាត់​របប​នេះ​នៅ ពេល​ចប់​សង្គ្រាម ។ គាត់​បាន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី ២ ដោយ​លទ្ធផល​យ៉ាង​ភ្លួ​ក​ទឹក​ភ្លួ​កដី​នៅ​ឆ្នាំ ១៨៦៤ ហើយ​បាន​ស្បថ​ចូលកាន់​តំណែង​នៅ ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ១៨៦៥ ។​

មរណភាព​៖

​មួយ​រយៈពេល​ក្រោយមក​នៅ​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​ដដែល (​ពួក​ខាងត្បូង​បាន​ចុះចាញ់​នៅ​ថ្ងៃទី ០៩ ខែមេសា​) នៅ​ពេលយប់​ប្រហែល ម៉ោង ១០ និង ១៣ នាទី នៅពេលដែល​គាត់​កំពុង​ទស្សនា​ល្ខោន​រឿង បងប្អូន​ជីដូនមួយ​អា​មេ​រិច​កាំ​ងរ​បស់​យើង (Our American Cousin) នៅ​រោងកុន​ហ្វ​ត (Ford’s Theater) គាត់​ត្រូវបាន​ឃាតករ​ឈ្មោះ ច​ន វិក​ឃ៏ ប៊ូ​ត (John Wilkes Booth) លប​បាញ់​ដោយ​កាំភ្លើងខ្លី ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ ។ គាត់​បានទទួល​មរណភាព​នៅ​ព្រឹក​បន្ទាប់​នៅផ្ទះ ផេ​ទធរ​សុន ( Peterson House ) ដែល​នៅ​ទល់មុខ​នឹង​រោងកុន នៅ​ម៉ោង ០៧ និង ២២ នាទី បន្ទាប់ពី​សន្លប់​អស់​រយៈពេល ០៩ ម៉ោង​មក ។ សាកសព​របស់គាត់​ត្រូវបាន​គេ​យកទៅ​កប់​នៅ ស្ព្រី​ង​ហ្វៀ​ល (Springfield) រដ្ឋ​អ៊ី​លីណ​យ ដែល​ក្រោយមក​ភរិយា​និង កូន​ទាំង​៣​របស់គាត់​ក៏ត្រូវ​បាន​គេ​យក​បញ្ចុះ​នៅទីនេះ​ដែល ។​

កេរ្តិ៍ឈ្មោះ​៖

សម្រាប់​អ្នក ដែល​គាំទ្រ​ការរំលាយ​របប​ទាសភាព បានចាត់ទុក​គាត់​ជា កំពូល​មនុស្ស​ដើម្បី​សេរីភាព​នៃ​មនុស្សលោក (Champion for Human Liberty) ជាងនេះទៅទៀត គាត់​ត្រូវបាន​គេ​ចាត់ទុកជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ​ទី ១ ក្នុងចំណោម​ប្រធានាធិបតី​ដ៏​អស្ចារ្យ​ទាំង ៣ របស់​សហរដ្ឋអាមេរិក (២ នាក់​ទៀត​គឺ George Washington និង Franklin D. Roosevelt) ដោយ​ប្រជាពលរដ្ឋ និង អ្នកប្រវត្តិសាស្ត្រ​អា​មេ​រិច​កាំ​ង ។ នៅ​ឆ្នាំ ២០០៥ រដ្ឋ ១០ បានប្រកាស​យក​ថ្ងៃកំណើត​របស់គាត់​ធ្វើជា​បុណ្យជាតិ ។        លើសពីនេះទៅទៀត ប្រេ​ស​ណិ​យ៍​អា​មេ​រិច​កាំ​ង ក៏មាន​តែម​តម្លៃ ៤ សេន​ជា​រូបគាត់ រូប​និង​ក្រដាសប្រាក់ ៥ ដុល្លារ និង​កាក់​ជា​រូបគាត់ ។ រូប​របស់គាត់​ក៏​មាននៅ​ពាសពេញ​សហរដ្ឋ​អា​មេ​រិច​ដែរ ដូចជា វិមាន​អនុស្សាវរីយ៍ លីន​ខូ​ន (Lincoln Memorial) នៅ​រដ្ឋធានី វ៉ាស៊ីនតោន ឌី​ស៊ី ( Washington D.C ) និង​ល្បី​បំផុត​នៅ​ភ្នំ​រ៉ា​ស​ម័​រ (Mount Rushmore) ដែល​ផ្ទៃមុខ​របស់គាត់​ត្រូវបាន​ដាប់​ជាប់​នឹង​ជញ្ជាំង​ភ្នំ ។ រឿង​អស្ចារ្យ​របស់គាត់​ជា​ចុងក្រោយ​នោះ​គឺ គាត់​ជា​ប្រធានាធិបតី​អាមេរិក ដែល​ខ្ពស់បំផុត (១៩៥ សង់ទីម៉ែត្រ​) ។​

​គំនិត​សំខាន់ៗ ៖

•​    ​មិត្ត​ល្អ​របស់ខ្ញុំ គឺជា​អ្នកនឹង​ជូន​ខ្ញុំ​នូវ​សៀវភៅ​ដែល​ខ្ញុំ​មិនបាន​អាន ។​
•​    ​នៅក្នុង​ចំណងមិត្តភាព​ជា​ចំណុចខ្សោយ​បំផុត​របស់​អ្នក បន្ទាប់មក​អ្នកជា​មនុស្ស​ពូកែ​បំផុត​ក្នុង​លោក ។​
•​    ​ពេល​ខ្ញុំ​ធ្វើ​ល្អ ខ្ញុំ​មាន​អារម្មណ៍ល្អ ។ ពេល​ខ្ញុំ​ធ្វើអំពើ​អាក្រក់ ខ្ញុំ​មាន​អារម្មណ៍​អាក្រក់ ។ នោះ​ជា សាសនា​របស់ខ្ញុំ ។​
•​    ​ខ្ញុំ​មិនដែល​មាន​គោលនយោបាយ​អ្វី​ឡើយ ។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​រៀងរាល់ថ្ងៃ​របស់ខ្ញុំ ។​
•​    ​ពីព្រោះ ខ្ញុំ​មិន​ចង់​ធ្វើជា​ទាសករ ។ ដូច្នេះ ខ្ញុំ​មិនមាន​សិទ្ធិ​ធ្វើជា​ម្ចាស់​ទាសករ ។ គំនិត​មួយ​ផ្ទុយ​នឹង​គំនិត​នេះ មានន័យថា ផ្ទុយ​នឹង​ស្មារតី​លទ្ធិប្រជាធិបតេយ្យ ។​
www.wikipedia.org

Leave A Reply

Your email address will not be published.