អាជ្ញាធរ​វៀតណាម​ត្រៀម​រឹប​យក​ត្រា វត្ត​ដីក្រហម​ដែលមាន​ឆ្លាក់​អក្សរ “​កម្ពុជា​ក្រោម​”

66

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

អាជ្ញាធរ​វៀតណាម​បាន​កោះហៅ​ព្រះចៅអធិការ​វត្ត​ដីក្រហម ឋិត​នៅក្នុង​ស្រុក​ថ្កូវ នៃ​ខេត្ត​ព្រះ​ត្រពាំង យក​ត្រា​របស់​វត្ត ដែលមាន​ឆ្លាក់​អក្សរ​ថា “​កម្ពុជា​ក្រោម​” ទៅ​ប្រគល់​អាជ្ញាធរ នៅ​ថ្ងៃ​ចន្ទ ខាងមុខនេះ ។ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះចៅអធិការ​វត្ត​នឹងមិន​ប្រគល់​ត្រា​នេះ​ឲ្យ​ទៅ​អាជ្ញាធរ​វៀតណាម​ទេ ។​

វត្តលាវចន្ទស្សររាម (ដីក្រហម)   ។
វត្តលាវចន្ទស្សររាម (ដីក្រហម) ។

​ប្រភពពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដីក្រហម បាន​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១១ ខែ​ក​ក្កថា អាជ្ញាធរ​វៀតណាម បាន​កោះហៅ ព្រះតេជព្រះគុណ ព្រះចៅអធិការ​វត្ត​ដីក្រហម​ឲ្យ​យក​ត្រា​របស់​វត្ត​ទៅ​សាលាស្រុក​ថ្កូវ ដើម្បី ប្រគល់​ឲ្យ​អាជ្ញាធរ នៅ​ថ្ងៃ​ចន្ទ ទី ១៣ ខែកក្កដា ខាងមុខ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ការដែល​អាជ្ញាធរ​វៀតណាម​ចង់​រឹប​យក​ត្រា​របស់​វត្ត​ដីក្រហម​នេះ ព្រោះ​នៅពេល​ថ្មីៗ​នេះ អាជ្ញាធរ វៀតណាម​បានដឹងថា វត្ត​ដីក្រហម​បាន​រក្សាទុក​នូវ​ត្រា​របស់​វត្ត​មួយ​ដែល​បាន​ឆ្លាក់​អក្សរ​ថា “​កម្ពុជា​ក្រោម​” ។ ប្រភព​បាន ប្រាប់ថា ត្រា​ដែល​អាជ្ញាធរ​វៀតណាម​ត្រៀប​រឹប​យក​នេះ ជា​កេរ​ដំ​ណែ​ក​ដែល​បាន​បន្សល់ទុក​មកពី ព្រះតេជព្រះគុណ កេស​រវិន​យោ មហា ត្រឹង យន់ ជា​អតីត​ព្រះចៅអធិការ​ទី ២៧ នៃ​វត្ត​លាវ​ចន្ទ​ស្សរ​រាម (​ដីក្រហម​) និង​អតីត​ព្រះ​មេគណ ខេត្ត​ព្រះ ត្រពាំង ដែល​ទើបតែ​អនិច្ចធម្ម កាលពី​ឆ្នាំ ២០០៩ ។​

​ត្រា​វត្ត​ដីក្រហម​ដែល​អាជ្ញាធរ​វៀតណាម​ត្រៀម​រឹប​យក​នេះ ជា​ត្រា​មូល ជុំវិញ​មាន​ឆ្លាក់​អក្សរ​ក្បាច់​ខ្មែរ​បុរាណ​ថា “​វត្ត​ដី ក្រហម – ឃុំ​ហាម​យ៉ាង ស្រុក​ត្រា​កូវ – ខេត្ត​ត្រា​យិ​ញ​- កម្ពុជា​ក្រោម​” និង​នៅ​ចំ​កណ្ដាល​រង្វង់​មូល​មាន​កាំរស្មី​ចំនួន ១៧ ហើយ​មាន ឆ្លាក់​តួ អក្សរ “​ព ធ ស​” ។ ប្រភព​បាន​ប្រាប់ថា បច្ចុប្បន្ន ត្រា​នេះ វត្ត​មិន​ប្រើ​ជា​ផ្លូវការ​ទេ ក្រោយពី​ព្រះ តេជ​ព្រះ​គុណ កេស​រវិ​យោ ត្រឹង យន់ ជា​អតីត​ព្រះចៅអធិការ​វត្ត​បាន​អនិច្ចធម្ម​ទៅ និង​បន្ទាប់ពី​រដ្ឋាភិបាល​វៀត ណា​ម បានអនុម័ត​ឲ្យ​វត្ត​ទាំងអស់ ទូទាំង ដែនដី​កម្ពុជា​ក្រោម​ត្រូវ​ឯកភាគ​ប្រើ​ត្រា​អក្សរ​យួន ដែល​រដ្ឋាភិបាល​វៀត ណា​ម​ធ្វើ​ឲ្យ ។​

អ្នកស្រុក​អះអាងថា ព្រះចៅអធិការ​វត្ត​នឹងត្រូវ​ទៅ​សាលាស្រុក​ថ្កូវ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ពួក​អាជ្ញាធរ​យួន តែ​ព្រះ អង្គ នឹងមិន​ប្រគល់​ត្រា​នេះ​ឲ្យ​ទៅ​អាជ្ញាធរ​ទេ ព្រោះថា នេះ​ជា​ត្រា​កេរដំណែល​របស់​វត្ត ៕​

ត្រាថ្មី ដែលរដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យវត្តដីក្រហម និងវត្តទាំងអស់នៅកម្ពុជាក្រោម ប្រើចាប់តាំងពីឆ្នាំ ២០០១ ។
ត្រាថ្មី ដែលរដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យវត្តដីក្រហម និងវត្តទាំងអស់នៅកម្ពុជាក្រោម ប្រើចាប់តាំងពីឆ្នាំ ២០០១ ។

Comments are closed.