ប្រតិកម្ម​រឿង​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​គោក​

105

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅពេល​ថ្មី​នេះ មរ​ណី​ដ្ឋា​ន​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​រីងស្ងួត​ដែល​មិន​ធ្លាប់មាន​តាំង​មុន​មក ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់ និង​ប្រតិកម្ម​យ៉ាងខ្លាំង​នៅតាម​បណ្ដាញ​សង្គម Facebook ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ថា រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម មិនបាន​គិតគូរ​ដល់​បញ្ហា​នេះ ហើយ​មានបំណង​ចង់​លុប​បំបាត់ដាន ទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ដោយសារ​ឃើញ​គ្មាន​ចំណាត់ការ​ណាមួយ​ពី​រដ្ឋាភិបាល​វៀត ណា​ម និង​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង ទើប​ព្រះសង្ឃ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មកជួបជុំ​គ្នា​នៅ​ស្រះ​គូ ដើម្បី នាំគ្នា​ស្ដារឡើងវិញ ដោយ​ខ្លួនឯង​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។ ការបញ្ចេញមតិ និង​សេចក្ដីអំពាវនាវ នេះ បានធ្វើ​ឡើងទៅ​តាម​គណ​នេ​យ្យ Facebook នីមួយៗ​អមដោយ​ទិដ្ឋភាព​រមណីយដ្ឋាន​ស្រះ​គូ បច្ចុប្បន្ន ដែល​ត្រូវ​រីងស្ងួត​ដី​បែក​ល្ហែ​ង និង​ទិដ្ឋភាព​មនុស្ស​កំពុងតែ​ប្រមាញ់​ចាប់​ត្រី​ក្នុង​ស្រះ​យ៉ាង​អនាធិបតេយ្យ ។​

ស្រះគូត្រូវគោក ។
ស្រះគូត្រូវគោក ។​

ទិដ្ឋភាព​ស្រះ​គូ ក្លាយទៅជា​ស្រះ​គោក ដែលមាន​ដី​បែក​ល្ហែ​ង និង​ក្រុមមនុស្ស​កំពុងតែ​ប្រមាញ់​ចាប់​ត្រី​នៅក្នុង​ស្រះ ត្រូវ​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ផ្សព្វផ្សាយ និង ចែករំលែក​ពី​មនុស្ស​ម្នាក់​ទៅ មនុស្សម្នា​ក់អម​ជាមួយនឹង ពាក្យ​ស្ដីបន្ទោស​យ៉ាងខ្លាំង​ទៅ​រដ្ឋាភិបាល​វៀតណាម និង​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង ថា មិនបាន​អើពើ​ដល់​បញ្ហា ដែល​កំពុង​កើតឡើង ។​

​នៅលើ​គណនេយ្យ Facebook ឈ្មោះ កែវ វីរៈ (Keo Vira) បាន​បង្ហោះ​នូវ​វីដេអូ​យុវជន​ម្នាក់​កំពុងតែ​អង្គុយ ផ្លុំ​ខ្លុយ​នៅ​មាត់​ស្រះ​គូ អម​ជាមួយនឹង​រូបភាព​ស្រះ​ដែល​កំពុង​រីងស្ងួត និង​មាន​សរសេរ​ដើម្បី សម្ដែង​នូវ​អារម្មណ៍​ខ្លួន​ថា​៖ “​ផ្លុំ​តាមចិត្ត​មិន ត្រូវ​បែប បទ អ្វី​ទេ សូម​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង ។ យក​ទេសភាព​ស្រះស្រី​ដើម្បី​និយាយ​អំពី​អារម្មណ៍ របស់ខ្ញុំ​នៅពេលនេះ​” ។​

​សូម​ស្ដាប់​នូវ​សំឡេង​ខ្លុយ​ដែល​បុរស​នេះ​បាន​ផ្លុំ អម​ជាមួយនឹង​ត្អូញត្អែ​យ៉ាងនេះ​៖

​នៅលើ​គណនេយ្យ Facebook ឈ្មោះ ខ្មែរ​ឯករាជ្យ (Khmer Ekareach) នៅ​ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦ នេះ​បាន បង្ហោះ​រូបថត ព្រះសង្ឃ​មួយក្រុម​មក​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ស្រះ​គូ ហើយ​បង្ហោះ​ពាក្យ​ថា “​ថ្ងៃនេះ​យើងខ្ញុំ​នៅ​គ្រប់​និគម ស្រុក នានា បានមក​ជួបគ្នា​នៅ​រមណីយដ្ឋាន គូ​ស្រះស្រី ដើម្បី​សង្កេតមើល​អ​បាតុភូត នៃ​ការ​គោក​រីង​របស់​ស្រះ​គូ​” ។​

​គណនេយ្យ Facebook ខ្មែរ​ឯករាជ្យ​បាន​បន្ត​ថ្កោលទោស​រដ្ឋាភិបាល​យួន​ថា​ថា​៖ “​យួន​កំពុងតែ​យក​កាំបិត​មក​ផ្ជុ​ង ក ខ្មែរ ។ ហើយ​កាត់​សរសៃ​ដៃ បង្ហូរឈាម​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ហូរ​ស្លាប់​យ៉ាង ឈឺចាប់​រីងរៃ​បន្តិច​ម្តងៗ​” ។​

​គណនេយ្យ​ខ្មែរ​ឯករាជ្យ បាន​បន្ត​ចោទសួរ​ក្នុង​លក្ខណៈ​ស្ដីបន្ទោស​ចំអក​ដល់​មន្ត្រី​សង្ឃ មន្ត្រី​តំណាង​ខ្មែរក្រោម​ដែលមាន មុខងារ​នៅក្នុង​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ថា​៖ “​តើ​អ្នកធំ​ខ្មែរ​ត្រូវ​ថ្នាំ​សណ្តំ របស់​យួន អស់ហើយ​ឬ ? ម​ន្រី​សង្ឃ ខ្មែរ​ទៅណា​អស់ហើយ ? ។ ស្រះ​គូ​ក៏​គោក ខ្លោងទ្វារ ក៏​យួន​បំផ្លាញចោល តើ​នេះ​ជា​គោ​នយោបាយ​រក្សា​វប្បធម៌រ​បស់ ខ្មែរ​ដែល​ពួក​មន្ត្រី​ខ្មែរ និង​មន្ត្រី​សង្ឃ ថ្នាក់​ធំ​តែង​ដើរ​ប្រកាស​ក្តែ​ងៗ​ថា យួន​ជួយ​ខ្មែរ​មិន​បំបាត់​វប្បធម៌​ខ្មែរ ទៅណា​បាត់ អស់ហើយ មិន​បើកភ្នែក​មើល​ទេ​ឬ ?”

​ចំណែក ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រៃ​ក​ឫស្សី បាន​លើក ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀ​ត​ណា​ម និង​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម មិន បានគិត​គូរ​ដល់​បញ្ហា​នេះ​ទេ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់​ត្រូវតែ​នាំគ្នា​មក​ប្រមូលផ្ដុំ​សាមគ្គី​គ្នា​ស្ដារ​ស្រះ​នេះ​ឡើងវិញ​ដោយ​ខ្លួនឯង ដូច កាលសម័យ​ដែល​ដូច​តា​ខ្មែរ​បាន​ជីក​ស្រះ​កាល ពី​សម័យ បុរាណ​ឡើងវិញ ។ នេះ​បើ​យោងតាម​ថេរ​ដីកា របស់​ព្រះអង្គ ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​មួយ​ជាមួយនឹង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយដ្ឋាន​ព័ត៌មាន​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជា​អភិបាល សារព័ត៌មាន ព្រៃនគរ ស្ដីអំពី​បញ្ហា​ស្រះ​គូ​ដែល​ត្រូវ​រីងស្ងួត ។​

លោក ត្រឹង ថា​ន់ ទឿ​ង ( Trần Thanh Thưởng) នាយក​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ ខេត្ត​ព្រះ​ត្រពាំង (Sở Văn hóa, Thể thao và Du lịch Trà Vinh) នៃ​រដ្ឋាភិបាល​វៀតណាម បាន​ថ្លែងប្រាប់​សារព័ត៌មាន រដ្ឋ​បក្សកុម្មុយនិស្ត វៀតណាម​ទាក់ទង​នឹង ករណី​ស្រះ​គូ​ដែល​ត្រូវ​រីងស្ងួត​ថា​៖ “​ស្រះ​គូ​បាន​បង្កើតឡើង​តាមបែប​ធម្មជាតិ ទើប​គេ​មិនអាច ស្ដារ​បានទេ ។ នៅពេល​ថ្មីៗ​នេះ ដោយសារ​មិនមាន​ភ្លៀង ទើប​នាំ​ឲ្យ​ស្រះ​គោក ។ ស្ថានភាព​គោក​រាំង​ឆ្នាំនេះ​ខ្លាំង ជាង​ឆ្នាំមុនៗ ។ ស្រះ​គូ​ជា​ស្ថាន​កេរដំណែល​ថ្នាក់ជាតិ វា​ចាំបាច់​ត្រូវសុំ​យោបល់​ពី ក្រសួង​មន្ទីរ​វប្បធម៌ កីឡា និង​ទេស ចរណ៍ (Bộ VH-TT-DL) ។ ពេលណា​ក្រសួង​យល់ព្រម ទើប​យើង​ប្រជុំ​ស្ថាប័ន​ពាក់ព័ន្ធ រួច​ចេញ​នូវ​គម្រោង​ស្ដារ​ឡើង វិញ​” ។​

សូមបញ្ជាក់ ស្រះ​គូ ឬ គូ​ស្រះស្រី ជា​រមណីយដ្ឋាន​ល្បីឈ្មោះ​មួយ​ស្ថិតនៅ​ក្នុងភូមិ​តា​គូ ឃុំ​សំរោង ស្រុក កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដី​កម្ពុជា​ក្រោម ។ សព្វថ្ងៃ ទីតាំង​របស់​ស្រះ​គូ ត្រូវ​រដ្ឋាភិបាល​វៀតណាម​ប្ដូរ​អាសយដ្ឋាន​ថ្មី​ទៅជា សង្កា​ត់ទី ៣ ខណ្ឌ​ទី ៨ ទីក្រុង ព្រះ​ត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះ​គូ នៅជាប់​នឹង​វត្ត​អង្គរ​រាជបុរី (​អង្គ​) និង​សារមន្ទីរ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ព្រះ​ត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយ​ជាតិ លេខ ៥៣ ។ ស្រះ​គូ មាន​ទំហំ​ទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េ​ត្រ ក្នុង​បរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដី​ស្រះ​ប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅ​ជុំវិញ​បរិវេណ​ស្រះ មាន​ដើម​ឈើទាល និង​គគីរ​ដែលមាន​អាយុកាល​រាប់​ឆ្នាំ ដោយមាន​ឫស​គង​នៅ​លើដី​កម្ពស់​ជិត ២ ម៉េ​ត្រ បង្កើត​ទៅជា​ទេសភាព​ធម្មជាតិ​មួយ​យ៉ាង​ស្រស់ត្រកាល ។​

​វត្ត​អង្គរ​រាជបុរី (​អង្គ​) ដែល​នៅ​ជិត​ស្រះ​គូ​នោះ បានកកើតឡើង​នៅ​ចុង​សតវត្ស​ទី ១០ ក្នុង​គ្រឹសសករាជ ៩៩០ ។ បើ​គិត​មកដល់​ឆ្នាំ ២០១៦ នេះ វត្ត​អង្គរ​រាជបុរី (​អង្គ​) មាន​អាយុកាល ១.០២៦ ឆ្នាំ ។​

​ឆ្នាំ ១៩៩៦ បរិវេណ​វត្ត​អង្គ និង​ស្រះ​គូ ត្រូវបាន​មន្ទីរ​វប្បធម៌ និង​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​ទទួលស្គាល់ថា​ជា “​កេរដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិ​” របស់​ប្រទេស​វៀតណាម ។​
​ស្រះ​គូ ជាទី​កំសាន្ត និង​កន្លែង​សម្រាប់​ចាត់តាំង​បុណ្យជាតិ​សំខាន់ៗ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ ខេត្ត​ព្រះ​ត្រពាំង ដូចជា ពិធីបុណ្យ​អកអំបុក និង ពិធីបុណ្យ​ចូលឆ្នាំ ជាដើម ៕​

 

Comments are closed.